ភ្នំពេញ: សមាគម ដែលមានឈ្មោះថា រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានចេញនូវញត្តិគាំទ្រ ចំពោះចំណាត់ការរបស់តុលាការ ដែលបានចាប់ខ្លួនអ្នកប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រមាថមើលងាយមកលើសមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ក៏បានប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ នៅជិតសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយនូវញត្តិនោះផងដែរ។
ថ្ងៃទី 10 កញ្ញា 2012
ដោយ: លីនណា
CEN
ក្នុងញត្តិគាំទ្រ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ បានលើកឡើងថា ឈ្មោះ វ៉ាត ថៃសេង ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ង៉ែត ចិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ១៩ និង ១០នាទី នៅមុខផ្ទះសំណាក់ បុប្ផា សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលនោះកំពុងរង់ចាំដឹកភ្ញៀវ ស្រាប់តែឈ្មោះ យ៉ោម បុប្ផា និងប្ដី រួមទាំងប្អូនប្រុសពីរនាក់ទៀត គឺឈ្មោះ យ៉ោម កន្លង់ និងយ៉ោម សិដ្ឋ បានមកចោទប្រកាន់ជនរងគ្រោះទាំងពីរនាក់ថា លួចកញ្ចក់ឡានរបស់ខ្លួន ហើយបានមកចាប់ជនរងគ្រោះទាំងពីរនាក់ដោយយកទួរណឺវិសចាក់ និងយកពូថៅកាប់លើក្បាលជនរងគ្រោះទាំងពីរនាក់ មានរបួសយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងញត្តិដែលចុះហត្ថលេខាដោយលោក ឯ សំភាស់ ប្រធានសមាគ បានលើកឡើងថា ក្រោយមកឈ្មោះ វ៉ាត សារ៉ាត ជាឪពុក និងឪពុកមារបស់ជនរងគ្រោះទាំងពីរ បានមកប្ដឹងសមត្ថកិច្ច។ មកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានាំខ្លួនជនល្មើសនិងបញ្ជូនទៅគុកព្រៃស។ ពាក់ព័ន្ធករណីខាងលើ ស្រាប់តែមានជនមួយក្រុមតូច ដែលតែងតែបង្កភាពចលាចល ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម បានមកផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងមុខទីស្ដីការគណៈរដ្ឋមន្ត្រី ទាមទារឲ្យដោះលែងជនល្មើសចេញពីគុកទាំងបំពានលើផ្លូវច្បាប់ និងបាននាំគ្នាបំផ្លើសការពិត បង្វែរសំណុំរឿងពីករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទៅជាករណីទំនាស់ដីធ្លីនៅតំបន់បឹងកក់ទៅវិញ។
ញត្តិគាំទ្របានបញ្ជាក់ថា “ទង្វើបែបនេះ គឺវាអយុត្តិធម៌ខ្លាំងណាស់ចំពោះជនរងគ្រោះ ដែលជាសមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគមយើងខ្ញុំដែលរកស៊ីតូចតាច”។
ញត្តិគាំទ្របានបន្ថែមថា សមាជិកអ្នករកស៊ីក្រៅប្រព័ន្ធទាំងអស់គ្នា សូមថ្កោលទោស ដោយមិនអាចលើកលែងឲ្យបានដល់ជនល្មើសបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បែរជាបង្វែរទៅជាករណីរឿងទំនាស់ដីធ្លីទៅវិញ។
នៅក្នុងញត្តិដដែលនោះ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា សូមសំណូមពរដល់តុលាការ ដូចខាងក្រោម៖
១. សំណើសុំទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលដល់ជនរងគ្រោះ ទៅតាមការទាមទារក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ។
២. បន្តការឃុំខ្លួន និងផ្ដន្ទាទោសជនប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដែលជាសមាជិករបស់សមាគមយើងខ្ញុំ។
យ៉ាងណាក៏ដោយ ក្រុមអ្នកភូមិបឹងកក់ បានច្រានចោលនូវការលើកឡើងខាងលើ ហើយនៅតែចាត់ទុកថា អាជ្ញាធរនិងតុលាការ ចាត់ការលើពាក្យបណ្តឹងប្រឆាំងស្ត្រីនៅបឹងកក់ ដើម្បីគាបសង្កត់បំបាក់ស្មារតីក្រុមអ្នកភូមិបឹងកក់ ដែលហ៊ានតវ៉ាក្នុងបញ្ហាជម្លោះដីធ្លីប៉ុណ្ណោះ ព្រោះថា អ្នកស្រី យ៉ោម បុប្ផា និងក្រុមគ្រួសារ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ក្នុងរឿងវាយលើអ្នករត់ម៉ូតូឌុបឡើយ៕ S
នេះគឺជាល្បិចថ្មីដ៍កខ្វក់ចុងក្រោយមួយទៀតដែលរៀបចំដោយសាលាក្រុងភ្នំពេញ ហើយពួកអ្នក ដែលគាំទ្រឲ្យមានការកាត់ទោសទាំងនោះសុទ្ធតែជាក្រុមដែលសាលាក្រុងជួលឲ្យអុកឡុកអ្នក ភូមិបឹងកក់ជាយូរមកហើយ នេះបើតាមមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បង្ហើបប្រាប់។ ល្បិចនេះគេ ហៅថាបន្លាមុតត្រូវតែយកបន្លាមកជួសដែលជាល្បិចរបស់ហ៊ុនសែននិងយួនកុំម្មុយនីស្ត៍ហាណូយ តែងតែប្រើតាំងពីសម័យមុននិងកំពុងតែប្រើនៅក្នុងសម័យបច្ចុប្បន្ននេះ។ សូមផ្តាំទៅហ៊ុនសែនថា ល្បិចដ៍កខ្វក់នេះមានមេដឹកនាំផ្តាច់ការដូចហ៊ុនសែនគេធ្លាប់ប្រើហើយហើយនណាៗក៍គេដឹងដែរ ឲ្យតែពួកគេជាមនុស្សកំពុងតែរស់នៅលើផែនដីនេះ ល្បិចនេះមានគេប្រើដូចជានៅប្រទេសទុយនេ សុី ប្រទេសអេហ្សុីប ប្រទេសលីប៊ី និងប្រទេសកំពុងតែចលាចលនៅប្រទេសសុីរី។ មេរៀននេះ វាទៅមិនរួចទេហ៊ុនសែនអើយ បើមិនចង់ងាប់ដូចខ្មោចអាកាដាហ្វីទេសូមកុំចង់សាក។
ហេស! ហេ ចេះទៅតុលាការតែឯងទេអ្ហី ? ស្មានថាពួកម៉ូតូឌុបអត់ចេះទៅឫុ ?
ចាំមើលចាវជាមួយម៉ូតូឌុបកើតឫុអត់ ? វ៉ៃគេហើយចង់រួចខ្លួនអ្ហី ? មិនងាយទេ !
អាឆៀត ហ្ហែងឃើញផ្ទាល់ហ្ហី? ហ្ហែងមិនទៅធ្វើសាក្សី…
អញនៅចាំមើលទេវ៉ើយ…អាមោឃ!
អាសម្លាញ់ហែងកុំខំជេគ្នាឯងហា អានេះយ៉ាប់មែន! អើ!មែនភ្លេចថាវាដើរតួរឆាក់កំប្លែងតើ!
មិនអីទេ ! ហែងចាំជេរពួកអាផ្កាប់មុខផងហា!ព្រោះគេដឹងថាហែងជាជនបង្កប់ហើយវើយ!
ហាហាហា…………
អញខ្ពើមណាស់!
អាអាចម៍The Man With No Name គ្មានដឹងខ្យល់អីមេនដឹងតែរហើយ។
គេថាបើដឹងឱយដឹងប្រាកដបើដឹងមិនប្រាកដកុំនិយាយ នេះបើខ្មែរបុរាណខ្ញុំគ្មានinternetមើលទេ
អាមួយឈ្មោះអាំងក្លេសThe Man With No Name ហ្នឹងកុហកបានរហូត។អាភ្លើឯងនិយាយគ្មានដឹងខ្យល់
អីមែនតុលាការUSA គេថាអញ្ចឹងតែតុលាការនៅជប៉ុនគេថាក្រុមហ៊ុនSamsungមិនបានលួចយក
បច្ចេកវិទ្យាពីក្រុមហ៊ុនAppleទេ អាល្ងង់ មុននឹងcommentសូមតាមដានឱយច្បាស់កុំភ្លើ ! អាភ្លើ !។
កាលពីcommentមុនអញបាននិយាយហើយថាអាThe Man With No Nameឯងហ្នឹងគ្រាន់តែទៅ
បន្ទប់ទឹកក៏បែងចែកមិនដាច់ដែរមិនដឹងថាឈឺផោម ឬ ឈឺអាចម៍។
ច្បាប់ស្រុកខ្មែរគឺអញ្ចឹងឯង! ព្រោះអាសែនវាចាមេឃាតករស្រាប់ហើយ ។
តស៊ូ ឡើង កុំខ្លាច..។
លោក True Khmer ខាងលើនិយាយចំជាត្រូវ ខ្ញុំសូមគាំទ្រមតិលោក ១០០% ។