តារា​ស្រី​បីដួង ប្រជែង​តំណែងតួឯក

ភ្នំពេញ​: ​ទស្សនាវដ្ដី​អង្គរធំ លេខចេញផ្សាយ​ថ្ងៃ ១០-១៦​កញ្ញា​២០១២ បាន​លើកយក​តារា​បី​ដួង​​កំពុង​លេចធ្លោ​នៅក្នុង​តំណែង​ជា​តួ​ឯកមក​ចុះផ្សាយ ដែល​តារា​ទាំងបី​រូបនេះ​ពោរពេញ​ដោយ​សមត្ថភាព, ទេពកោសល្យ, សម្រស់ និង​ជាទី​ចាប់អារម្មណ៍​ពីមហា​ជន ជាពិសេស​ផលិតករ​ភាពយន្ដ​។

តារា​ទាំងបី​ដួង​នេះកំពុង​ប្រជែងក្នុងតំណែងជាតួឯក

តារា​ទាំងបី​ដួង​នេះកំពុង​ប្រជែងក្នុងតំណែងជាតួឯក

ថ្ងៃទី 11 កញ្ញា 2012
ដោយ: សីហា
CEN

​​តារាបី​ដួង​នោះ​គឺៈ សា​រ៉ា​យ ស​ក្ខ​ណា​, នី មុនីនាថ និង ម៉ាក សែនសូ​នី​តា​។​

​*សា​រ៉ា​យ ស​ក្ខ​ណា ជា Freshie Girl ឆ្នាំ​២០០៦ ​ចូលប្រឡូក​ក្នុង​​សិល្បៈ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ពោល​ក្រៅពី​សម្ដែង​ដែលកំពុងមាន​ឥទ្ធិ​ល ជា​តារា​ស្ប៉ត​ពាណិជ្ជកម្ម , ពិធី​ការិនី​ដែល​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ខ្លាំង និង​ជា​សមាជិក​ដ៏​សកម្ម​របស់​ក្រុម Cambodia Super Model ​។​

​មកទល់នឹង​ពេលនេះ សា​រ៉ា​យ ស​ក្ខ​ណា ថត​ភាពយន្ដ​បាន​មិនតិចជាង​៣០​រឿង​ឡើយ ហើយ​រឿង​បើក​ទំព័រ​ជីវិត​សិល្បៈ​កញ្ញា គឺ​រឿង ” សមុទ្រ​បេះដូង​” ក្នុង​តំណែង​ជា​តួឯក​។ រឿង​បន្ទាប់ មានៈ រឿង ” ព្រះ​ចន្ទ​ខៀវ​”, ” ៥០០​ឆ្នាំ​ចាំ​ស្នេហ៍​”, ” បេះដូង​រងគ្រោះ​”…​។ ក្នុងចំណោម​រឿង​ដែល​កញ្ញា​បាន​សម្ដែង គឺមាន​តែមួយ​រឿង​ប៉ុណ្ណោះ​ដែល​កញ្ញា​សម្ដែង​ជា​តួរង ក្រៅពីនេះ​គឺ​នាង​គ្រង​តំណែង​ជា​តួឯក ហើយ​ឆាប់ៗ​នេះ​កញ្ញា​ត្រៀម​សម្ដែង​ជា​តួឯក​ក្នុង​ភាពយន្ដ​ដែល​ផលិត​ដោយ​ប្រទេស​ម៉ាឡេស៊ី​ទៀតផង​។​

​ស​ក្ខ​ណា ទទួលស្គាល់ថា អាជីព​សិល្បៈ​របស់​នាង​ពិតជា​ជោគជ័យ ​សព្វថ្ងៃ​នាង​មមាញឹក​ក្នុង​ការងារ​មកពី​គ្រប់​ទិស ទាំង​ដើរ​បង្ហាញ​ម៉ូដ​, ថត​ស្ប៉ត​, ពិធី​ការិនី​និង​ថត​ភាពយន្ដ ហើយ​បាន​បង្ខំចិត្ត​ជម្រុះ​ចោល​តំណែង​តួឯក ពីរ​-​បី​រឿង ដោយសារតែ​គ្មាន​ពេល​។​

​តាមរយៈ​សកម្មភាព​ដ៏​ផុលផុស​នេះ ធ្វើ​ឲ្យ​គេ​ចាត់ទុក សា​រ៉ា​យ ស​ក្ខ​ណា ជា​តារា​ឆ្នើម​ប្រចាំ​ប្រទេស ដែល​កំពុង​ប្រជែង​តំណែង​តួឯក​ជាមួយ​តារា​មួយចំនួនទៀត​។​

* នី មុនីនាថ ជាតា​រាទឹក​ភ្នែក, ជា​សិល្បការិនី​ឆ្នើម​ដែល​ទទួលបាន​តំណែង​ជា​តួឯក​បន្ដបន្ទាប់ និង​បានការ​ចាប់អារម្មណ៍​ពី​មហាជន ជាពិសេស​ក្រុម​ផលិតករ ដែល​ពិបាក​នឹង​មើលរំលង​ពី​ទេព​កោសល្យ​សម្ដែង​បង្ហូរទឹកភ្នែក​មិនចេះ​រីងស្ងួតរបស់នាង​។​

មុនីនាថ ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ​២០០៧ ហើយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​តាមរយៈ​រឿង ” ផ្កា​ក្នុង​ផ្កា​” និង​រឿង ” រាជិនី​ដួងចិត្ត​” ។ ​មកទល់ពេលនេះ​នាង​សម្ដែង​បាន​ជាង​១០​រឿង ហើយ​រឿង​ដំបូង​របស់​នាង គឺ​រឿង ” ជ្រោះ​ព្រលឹង​ផ្ដាច់​ស្នេហ៍​” រឿង​បន្ទាប់ ” បញ្ញើក្អែក​”, ​”​រាជិនី​ដួងចិត្ត “…​។ ក្រៅពី​សម្ដែង​ភាពយន្ដ មុនីនាថ ក៏​ល្បី​តាមរយៈ​ថត​ឈុត​ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម ដើរ​ម៉ូដ និង​ពិធី​ការិនី​ផងដែរ​។​

​មុនីនាថ បាន​ឲ្យ​ដឹងថា នាង​ទើប​ថត​ចប់​រឿង ” លង​ម៉ា​ឆ្ងាញ់​” និង​កំពុង​ត្រៀម​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ទូរទស្សន៍​បាយ័ន​មួយ​រឿង​ទៀត ហើយ​ថ្មីៗ​នេះ​នាង​ក៏បាន​ច្រានចោល​តំណែង​ជា​តួឯក​ចំនួនពីរ​រឿង ព្រោះតែ​នាង​មិនអាច​បែងចែក​ពេលវេលា​បាន​។​

* ម៉ាក សែន​សូ​នី​តា ជា​កញ្ញាឯក​ប្រ៊ី​ដស្ដូ​ន ឆ្នាំ​២០០៧ ក៏​ជោកជាំ​ណាស់ដែរ​ក្នុង​តំណែង​ជា​តួឯក​ ដោយ​កញ្ញា​អះអាងថា អំឡុង​ឆ្នាំ​២០១២​នេះ​កញ្ញា​ច្រានចោល​តំណែង​តួឯក​ដល់​ទៅ ៤-៥​រឿង​ ព្រោះតែ​គ្មាន​ពេល​គ្រប់គ្រាន់​។​

ម៉ាក សែន​សូ​នី​តា ហៅ តូ​តា ធ្លាប់​ថត​រឿង “​ទឹកភ្នែក​ជាយដែន “, រឿង “​មេឃ​ក្រហម “, ” ព្រះ​មហោសថ​”…​និង​បានការ​ចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​រឿង ” គូព្រេង​ចម្លែក​”​។​
​កញ្ញា​កាន់​តែមាន​យីអ៊ុន​បន្ទាប់ពី​ត្រឡប់​មកពី​អូស្ដ្រាលី​វិញ ដោយ​នាង​ក្រសោប​បាន​ប្រាក់ចំណូល​ពី​ឈុត​ខារ៉ាអូខេ​របស់​ផលិតកម្ម​ល្បីៗ បង្ហាញ​ម៉ូដ​, ថត​ស្ប៉ត​, ពិធី​ការិនី ហើយ​ថ្មីៗ​នេះ​ក​ញ្ញា​ត្រូវ​សម្ដែង​ជា​តួឯក​មួយ​រឿង​ទៀត គឺ​រឿង ” អ្នកមានគុណ​” របស់​ទូរទស្សន៍ CTN ។​

​តារា​ទាំងបី​ដួង​នេះ ​ត្រូវបាន​គេ​មើលឃើញថា កំពុង​កញ្ជ្រោក​បោកបក់​ក្នុង​ពិភព​សិល្បៈ​សម្ដែង​ប្រជែងក្នុង​តំណែង​ជា​តួឯក​៕ S

What Next?

Recent Articles

8 Responses to "តារា​ស្រី​បីដួង ប្រជែង​តំណែងតួឯក"

  1.        says:

    គួរអោយស្រលាញ់ទាំងអស់!

  2.        says:

    (T.M.W.N.N)

  3. khoy says:

    ស្អាត ស្អាត មែន

  4. ranut008 says:

    ប្រហាក់ ប្រហែល គ្នា

  5. ka says:

    អោយតែមានលុយ ចុយបានទាំង៣នាក! មួយប់វាលក់តំលៃ ២០០​ទៅ៣០០ដុល្លារ!

  6. khoy says:

    ចុយបានទាំងម៉ែហ្អែងទៀត