មាន សូនីតា ថានាងមិនខឹង អឿន ដាលីស ទេ !

កញ្ញា មាន សូនីតា ដែលជាអ្នក សម្តែង និង បង្ហាញ ម៉ូដនោះ បានបាត់បង់ តំណែង ក្នុងនាមជា ពិធីការិនី របស់ខ្លួននៅ ក្នុងស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្នុង កម្មវិធី “តន្ត្រីសម័យ យុវវ័យ” បន្ទាប់ពី ម្ចាស់តំណែងនេះ គឺកញ្ញា អឿន ដាលីស បាន ត្រឡប់ មកពី ប្រទេស អូស្ត្រាលីវិញ ។

Written by ភ្នំពេញដេលីញូវ
Tuesday, 11 September 2012

យោងតាមប្រភព ជិតស្និទ្ធ បានឱ្យដឹងថា ការវិលមក ឈរក្នុង តំណែងចាស់ របស់ អឿន ដាលីស ដូច្នេះក៏បាន ធ្វើឱ្យ មាន សូនីតា អន់ចិត្ត ហើយមានការ ខឹងសម្បា ។

ថ្មីៗនេះ គេបានឃើញ មាន សូនីតា លេចមុខផ្សព្វផ្សាយ កម្មវិធីមួយ នៅទូរទស្សន៍ CTN ដែលនាំឱ្យគេ សង្ស័យថា នាងបានក្លាយជា ពិធីការិនី នៅក្នុងស្ថានីយ ទូរទស្សន៍នោះ ប៉ុន្តែនាងបាន បញ្ជាក់ថា នេះគ្រាន់តែជា ការផ្សព្វផ្សាយ រឿងដែល នាង សម្តែង ហើយត្រូវបាន ចាក់ផ្សាយ នៅក្នុង ទូរទស្សន៍នោះ តែប៉ុណ្ណោះ គឺរឿង “បេះដូងអ្នកការពារ ” មិនមែនជា ពិធីការិនី នោះទេ ។

ទោះជានាង បាត់បង់តំណែង ក្នុងនាមជា ពិធីការិនី ក៏ដោយ តែកញ្ញា មាន សូនីតា កំពុងតែលេចមុខ នៅក្នុងរឿង “បេះដូង អ្នកការពារ” ដែល កំពុងតែ បញ្ចាំងនៅក្នុង ស្ថានីយ ទូរទស្សន៍ CTN ហើយវាជា រឿងទីពីរ បន្ទាប់ពីរឿង ដែលបានដាក់ បញ្ចាំង ក្នុងរោងគឺ រឿង “ នាយឡប់ ជំពប់ ស្នេហ៍” ។

សព្វថ្ងៃនេះ ការងារ សម្តែងរបស់ មាន សូនីតា ត្រូវបាននា ងអះអាងថា មិនសូវជា មមាញ្ញឹកទេ ប៉ុន្តែនាងបាន ថតស្ប៉តធំៗ ជាច្រើន ហើយគេ ក៏បានឃើញ នាងសម្តែង នៅក្នុងឈុត ចម្រៀងខារ៉ាអូខេ របស់ផលិតកម្ម រស្មីហង្សមាស ផងដែរ ។ នាងបាន និយាយថា ការងារ របស់នាង នៅទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ គ្រាន់តែជាការ ជំនួសគេប៉ុណ្ណោះ នាងបានដឹងខ្លួន ជាមុន ដូច្នេះនាងមិន មានការ ខឹងសម្បា ចំពោះអ្នក គ្រប់គ្រង ឬ កញ្ញា អឿន ដាលីស ដែលបានវិល មកវិញ នោះទេ ។

កញ្ញា មាន សូនីតា មានអាយុ ២២ ឆ្នាំ កម្ពស់ ១,៦៥ ម៉ែត្រ និង ទម្ងន់ ៤៦ គីឡូក្រាម ។ នាងជាអតីត ចំណាត់ថ្នាក់ លេខ ៤ ហ្វ្រេសស៊ី ឆ្នាំ ២០០៩ កន្លងមក ។ នាងមានបងប្អូន ស្រីពីរនាក់ ហើយនាងជា កូនស្រី ពៅ និង មានស្រុក កំណើតនៅ ឯខេត្ត កំពង់ចាម ។ មាន សូនីតា បានមកបន្តការ សិក្សានៅភ្នំពេញ តាំងពីឆ្នាំ ១៩៩៨ ដែលសព្វថ្ងៃនេះ នាងបានបញ្ចប់ មហាវិទ្យាល័យ ផ្នែកធនាគារ និង ហិរញវត្ថុ ព្រមទាំង កំពុងតែបន្ត បន្ថែមទៀត ផ្នែកជំនួញ និង រដ្ឋបាល ៕

What Next?

Recent Articles

One Response to "មាន សូនីតា ថានាងមិនខឹង អឿន ដាលីស ទេ !"

  1. ក្មេងស្ទាវ says:

    នាងពិតជាមានទេពកោសល្យសម្តែងនៅក្នុងវិស័យសិល្បះ ជូនពរនាងជោគជ័យនៅក្នុងអាជីព
    នឹងត្រូវជៀសវាងរឿងស្មោកគ្រោកទាំងឡាយដែលសង្គមស្អប់ខ្ពើម។