ម្ចាស់យានយន្ត ជួបការលំបាក ដោយត្រូវពិនិត្យ លក្ខណៈបច្ចេកទេស នៅក្រសួង

កំពត: វា​ជាការ​ប្រសើរ​បំផុត ដែល​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្តតម្រូវ​ឲ្យ​ប្រើប្រាស់​ដោយ​ម៉ាស៊ីន ដើម្បី​បញ្ជា​ក់នូវ​គុណភាព​ពិតប្រាកដ បញ្ចៀស​ពី​ការមើល​តែ​ភ្នែក​ទទេ បំណង​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​។ ប៉ុន្តែ​វិធានការ​នេះ បាន និង​កំពុង​បង្ក​ការលំបាកសម្រាប់​អ្នក​នៅ​បណ្តា​ខេត្ត ដែល​ត្រូវ​នាំយក​រថយន្ត​របស់ខ្លួន ទៅដល់​ភ្នំពេញ ខណៈ​ម៉ាស៊ីន​ពិនិត្យ​បច្ចេកទេស​ទាំងនោះមិនទាន់​ត្រូវបាន​ពង្រាយ​តាម​ខេត្ត នៅពេលនេះ​។

មន្ទីរ​សាធារណការ​ខេត្តកំពត ដែល​កំពុង​អនុវត្តន៍តាម​ការសម្រេច​របស់​ក្រសួង បង្ក​ការលំបាក​ដល់​ម្ចាស់​យានយន្ត ពី​បញ្ហា​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស

មន្ទីរ​សាធារណការ​ខេត្តកំពត ដែល​កំពុង​អនុវត្តន៍តាម​ការសម្រេច​របស់​ក្រសួង បង្ក​ការលំបាក​ដល់​ម្ចាស់​យានយន្ត ពី​បញ្ហា​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស

ថ្ងៃទី 10 កញ្ញា 2012
ដោយ: ឌីណា
CEN

​អ្នកប្រើប្រាស់​រថយន្ត សំណូមពរ​ឲ្យ​បញ្ជូន​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កាត់បន្ថយ​ការលំបាក ដែលជា​ផ្នែក​មួយជួយ​សម្រាល​ភាពខ្វះខាត​របស់​ប្រជាពលរដ្ឋ​។​

ម្ចាស់យានយន្ត ជួបការលំបាក ដោយត្រូវពិនិត្យលក្ខណៈបច្ចេកទេស នៅក្រសួង

មន្ទីរ​សាធារណការ​ខេត្តកំពត ដែល​កំពុង​អនុវត្តន៍តាម​ការសម្រេច​របស់​ក្រសួង បង្ក​ការលំបាក​ដល់​ម្ចាស់​យានយន្ត ពី​បញ្ហា​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស

​ ​
​បន្ទាប់ពី​នាំយក​រថយន្តទៅ​ឲ្យ​ជំនាញ​វាយតម្លៃ​នៅ​មន្ទីរ​សាធារណការ​ខេត្ត ដើម្បី​ទទួលបាន​សន្លឹក​ឆៀក តែ​ត្រូវគេ​ប្រាប់ថា មិនអាច​ចេញ​ជូន​ដូច​បណ្តា​ឆ្នាំមុនៗ​នោះ ម្ចាស់​រថយន្ត​ទាំងឡាយបាន​សម្តែង​នូវ​ការខកចិត្ត ព្រោះ​ខ្លះមក​តាំងពី​ស្រុក​ឆ្ងាយ ចំណាយ​ពេលវេលា សោហ៊ុយ ដោយ​សង្ឃឹមថានឹង​បានទទួល​នូវ​ការត្រួតពិនិត្យ​វាយតម្លៃ​គុណភាព​រថយន្ត ព្រមទាំង​ឈានទៅដល់​ការចេញ​សន្លឹក​ឆៀក ដើម្បី​ប្រើប្រាស់​ដូច​សព្វដង​។ ធ្វើ​ដូចនេះ​រាល់​ម្ចាស់​រថយន្ត​ត្រូវ​បន្ថែម​លើ​ការចំណាយ​សោហ៊ុយ និង​ពេលវេលា ក្នុងការ​បំពេញ​តាម​បែបបទ ព្រមទាំង​ជួប​ភាពលំបាក សម្រាប់​ការនាំយក​រថយន្ត​ទៅ​ភ្នំពេញ ជាទី​ប្រមូលផ្តុំ​នៃ​អ្នក​មកពី​បណ្តា​ខេត្ត ដែល​មិនទាន់មាន​ម៉ាស៊ីន​ត្រួតពិនិត្យ ព្រោះតែ​បារម្ភ​នូវ​ការ​ហួស​កាលកំណត់​ឆៀក​ចាស់ ប្រឈម​ការផាកពិន័យ​។​

ម្ចាស់យានយន្ត ជួបការលំបាក ដោយត្រូវពិនិត្យលក្ខណៈបច្ចេកទេស នៅក្រសួង

មន្ទីរ​សាធារណការ​ខេត្តកំពត ដែល​កំពុង​អនុវត្តន៍តាម​ការសម្រេច​របស់​ក្រសួង បង្ក​ការលំបាក​ដល់​ម្ចាស់​យានយន្ត ពី​បញ្ហា​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស

​ ​
​ជុំវិញ​បញ្ហា​នេះ មន្ត្រី​នៃ​មន្ទីរ​សាធារណការ​មួយរូប រៀបរាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា មន្ទីរ​មិនអាច​ធ្វើ​ដូច​ឆ្នាំមុនៗ​បានទេ ព្រោះ​មានការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តម្រូវ​ឲ្យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្តដោយ​ម៉ាស៊ីន ពោលគឺ​លែង​ឲ្យ​មានការ​វាយតម្លៃ​គុណភាព​ពី​ភ្នែក​ទទេ​ទៀតហើយ​។

​មន្ត្រី​ដដែល​បន្តទៀតថា ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​មិនបាន​បញ្ជាក់​នូវ​ពេលវេលា នៃ​ការដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​នៅឡើយ​ទេ​។ បើសិនជា​ក្រសួង​មានការ​យឺតយ៉ាវ​នោះ បញ្ហា​មួយចំនួន​នឹង​កើតឡើង​ដូចជា ប្រជាពលរដ្ឋ​ខ្លះយក​រថយន្ត​ពី​ស្រុក​ឆ្ងាយ ទម្រាំ​មកដល់​មន្ទីរ ​ហើយមិនបាន​ធ្វើ​ នាំ​ឲ្យ​ពួកគាត់​ខាត​សោហ៊ុយ ខាត​ពេលវេលា​។ ឯ​ថវិកា​ចំណូល​រដ្ឋ​ក៏​បាត់បង់​ផងដែរ​។ ប៉ុន្តែ​នេះ​មិនមែនជា​កំហុស​របស់​មន្ទីរ​ឡើយ ត្បិត​ការផ្សព្វផ្សាយ​បានធ្វើ​ដល់​គ្រប់​មូលដ្ឋាន​ទាំងអស់ ហើយ​ក្រសួង​ក៏បាន​ដឹង​ពី​ការលំបាក​នេះ រាប់ទាំង​ការខាតបង់​ចំណូល​ប្រចាំខែ​បើ​ប្រៀបធៀបនឹង​ពេល​ពិនិត្យ​ដោយ​ភ្នែក​ទទេ​នោះ​ផងដែរ​។

​ប្រភព​ដដែល​រៀបរាប់​បន្តទៀតថា តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី នាពេល​កន្លងមក គឺ​ធ្វើ​ប្រតិភូកម្ម​ការងារ​នេះដល់​ខេត្ត ​បំណង​បង្ក​ភាពងាយស្រួល សម្រាប់​ម្ចាស់​យានយន្ត​ទាំងឡាយ និង​ជាការ​អនុវត្ត​នយោបាយ​វិមជ្ឈការ​ដល់​មូលដ្ឋាន​កៀក​ជាមួយ​ប្រជាពលរដ្ឋ ដែលជា​ផ្នែក​នៃ​ការកាត់បន្ថយ​ការលំបាក និង​ចំណាយ​ផ្សេងៗ នាំឱ្យ​ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ​។ លុះដល់​ពេល​ដក​ការងារ​នេះ ត្រឡប់​ទៅ​ក្រសួង​វិញ គឺ​តាម​ការសម្រេច​របស់លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ប៉ុណ្ណោះ មិនមែន​ធ្វើឡើង​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ដូច​កាល​ធ្វើ​ប្រតិភូកម្ម​ទេ​។

​មន្ត្រី​រូបនោះ​បញ្ជាក់ថា ក្នុងន័យនេះហើយ ​ទើប​នៅ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២ ថ្មីៗ​នេះ លោក​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​មួយរូប​និយាយថា រឿង​អនុសាសន៍​ក៏​អនុសាសន៍ទៅ​ តែ​ការសម្រេច​របស់លោករ​ដ្ឋ​មន្ត្រី ដែល​ដាក់ចេញ​ហើយ​ត្រូវអនុវត្ត​ន៍យ៉ាងហោច​ឱ្យបាន​ប្រាំ​មួយខែ​សិន​ដែរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ម៉ាស៊ីន​វិញ មន្ត្រី​សុំ​លាក់​ឈ្មោះ​ដដែល​នេះ រៀបរាប់​ឱ្យដឹងថា ភាពរអាក់រអួលក្នុង​ការដាក់​ម៉ាស៊ីន​ដល់​ខេត្ត​នោះ ដោយសារ​មាន​ក្រុមហ៊ុន​មួយ បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រសួង តែ​ព្រងើយកន្តើយ​ក្នុងការ​អនុវត្តតាម​ខ្លឹមសារ ដែលមាន​ស្រាប់​។ ឯ​ក្រសួង​ក៏​ហាក់​មិន​ត្រួត​ពិនិត្យមើល​ឡើងវិញ បង្កឱ្យមាន​ការលំបាក​សម្រាប់​បណ្តា​ខេត្ត​នានា ដោយ​មកដល់ពេលនេះ ម៉ាស៊ីនទើប​មាននៅ​ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​ប៉ុណ្ណោះ​។

​ការណ៍​ដែល​ម្ចាស់​យានយន្ត មិនអាច​ទន្ទឹងរង់ចាំ ព្រោះ​ខ្លាច​ផុតកំណត់​ប្រឈម​ការផាកពិន័យ​ពី​សំណាក់​សមត្ថកិច្ច​តាមផ្លូវ ដែល​តម្រូវឱ្យ​ពួកគាត់​បង្ខំចិត្តនាំយកទៅ​ធ្វើ​នៅ​ភ្នំពេញ ប្រៀបបាន​នឹង​ចេតនា​មួយបង្កើន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​បន្ទុក​ដាក់​បន្ថែ​មកា​រលំ​បាកដល់​រាជរដ្ឋាភិបាល​មួយកម្រិត​ទៀត​។​
ដោយឡែក​សម្រាប់​ក្រុមហ៊ុន​វិញ កំពុង​សម្ងំ​ស្ងៀមឈឹង រង់ចាំតែ​ទទួលផល​ចំណេញ​ពីអ្វីដែល​មនុស្ស​ភាគច្រើនជួប​ការលំបាក​ដោះស្រាយ​មិន​ចេញ​នេះ​។

​អ្នកប្រើប្រាស់​យានយន្ត​ទាំងឡាយ សំណូមពរ​ចំពោះ​ក្រសួង​សាធារណការ មេត្តា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសឲ្យ​បាន​ដល់​ខេត្ត ឆាប់រហ័ស ដើម្បី​បង្ក​ភាពងាយស្រួលសម្រាប់​ការវាយតម្លៃ​គុណភាព​យានយន្ត​ទាន់ពេលវេលា​ ជៀសវាងហួស​កាលកំណត់ ដែល​ត្រូវ​ប្រឈម​នឹង​ការផាកពិន័យ​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ​។
​ក្រុម​អ្នកប្រើប្រាស់​រថយន្ត​ ក៏បាន​សំណូមពរ​ជាពិសេស សូម​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​អន្តរាគមន៍​លើ​បញ្ហាដែល​ប្រជាពលរដ្ឋកំពុង​ជួប​ការលំបាក​ពាក់ព័ន្ធ​នឹង​ការចំណាយ​ពេលវេលាឡើងមក​ពិនិត្យ​យានយន្ត នៅ​ក្រសួង​សាធារណការនៅ​ភ្នំពេញ ដែលនាំឱ្យ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃនេះ​ផង​៕ S

What Next?

Recent Articles

One Response to "ម្ចាស់យានយន្ត ជួបការលំបាក ដោយត្រូវពិនិត្យ លក្ខណៈបច្ចេកទេស នៅក្រសួង"

  1. ចង្រិតដែក says:

    នេះជាការល្អ, តែបើអ្នកពិនិត្យពុករលួយ គឺនៅដដែល។
    គេមិនជឿថាកិច្ចការនេះធ្វើទៅបានប្រសើរឡើយ!