សឿ សុធារ៉ា មានសំណាង ក្រោយពីបរាជ័យជាង ១០ លើក

ចាប់តាំងពី អ្នកនាង សឿ សុធារ៉ា ចូល ប្រឡូកក្នុង វិស័យសិល្បៈ អស់រយៈពេល ជាងដប់ឆ្នាំមក នាងមិនធ្លាប់ មានឱកាស បានចេញទៅ សម្តែងនៅ សហរដ្ឋអាមេរិក ឡើយ ។ សម្ភាសធ្លាក់ជាង ១០ ដងហើយ តាំងពីក្រមុំ រហូតដល់មានប្តី មិនជាប់ បាន ទៅ អាមេរិក សោះ ។ បើគិតទៅ នាងទើបតែ បានទៅ នៅឆ្នាំ ២០១២ នេះ ដោយសារ នាងមាន យីអ៊ុនល្អ ត្រូវបាន ស្ថានទូត អាមេរិក ផ្តល់ទិដ្ឋាការ ដល់រូបនាងឲ្យ ទៅសម្តែង នៅទីនោះ ។ សឿ សុធារ៉ា កាន់តែមាន ហុងស៊ុយល្អ បន្ទាប់ពី សម្រាលកូនរួច និង បានចូល ហាងកែ សម្ផស្ស កែ កុនចំណុច ខ្វះខាត មួយចំនួន ។ នាងប្រាប់ថា ពេលត្រឡប់ មកពីសម្តែង នៅអាមេរិកវិញ នាងនឹងប្រឡូក ក្នុងវិស័យនេះ ឱ្យខ្លាំងក្លា ដូចកាលពី ប្រាំឆ្នាំមុន ។

Written by ភ្នំពេញដេលីញូវ
Tuesday, 11 September 2012

មុនពេលចាកចេញ ទៅសម្តែងនៅ សហរដ្ឋអាមេរិក សឿ សុធារ៉ា រួមទាំងស្វាមី របស់នាង បានឡើង ឆាកប្រគំតន្ត្រី នៃស្ថានីយ ទូរទស្សន៍បាយ័ន ក្នុងកម្មវិធី “តារារយពាន់” កាលពីថ្ងៃទី ២៥ ខែ សីហា ។ នាពេលនោះ អ្នកទាំងពីរ បានច្រៀង ចម្រៀងរួម គ្នា ចំនួនពីរបទ ដូចជា បទ “អនិច្ចាអ្នកស្រែ” និង បទ “ផ្សងជួប គ្រប់ជាតិ” ដែលចង់ បញ្ជាក់ថា ស្នេហាអ្នកទាំងពីរ នៅតែរឹងមាំ មិនអាចមាន នរណាម្នាក់ មកបំបែក បានឡើយ ។ កន្លងមកមាន ពាក្យចចាមអារ៉ាម ជាច្រើនថា អ្នកទាំងពីរ កំពុងមាន បញ្ហា ផ្ទៃក្នុង គ្រួសារ ។ ដើម្បីបញ្ចប់ ពាក្យចចាមអារ៉ាម ទាំងឡាយ សឿ សុធារ៉ា និង សាពូន មីដាដា តែងបណ្តើរគ្នា ទៅណាមកណា រួមគ្នា មិនដូចពេល មុនៗឡើយ ភាគច្រើន អ្នកទាំងពីរ ទៅតែ ម្នាក់ៗឯង ។

ទោះបីដឹងថា អ្នកនាង សឿ សុធារ៉ា មានស្វាមី និង កូនម្នាក់ក្តី តែនាងនៅតែ ទទួលបានការ គាំទ្រពី សំណាក់ ទស្សនិកជនខ្មែរ ជាច្រើននៅ ប្រទេស អូស្ត្រាលី ជាពិសេសមាន បុរសមួយចំនួន សុំស្នេហ៍នាង ។ នេះបើ តាមប្រភព ព័ត៌មានពីអ្នក នៅ ប្រទេស អូស្ត្រាលី ។ ចំណែក សឿ សុធារ៉ា វិញ មិនចាប់ អារម្មណ៍ពីបុរស ម្នាក់នោះឡើយ ពីព្រោះ គិតថាខ្លួនមាន ស្វាមី និង កូនរួចហើយ ។

សឿ សុធារ៉ា កាន់តែស្រស់ស្អាត ធ្វើឱ្យបុរស មួយចំនួន ឈ្លក់វង្វេងនឹង សម្រស់នាង កន្លងមកនាង ធ្លាប់បាន ស្គាល់ជាមួយ បុរសមួយចំនួន នៅអាមេរិក តែចុង ក្រោយនាង រៀបការចោល អ្នកទាំងនោះ សូម្បីតែ អតីតតារា សម្តែងមួយរូប ដែលខកចិត្ត ជាមួយ សឿ សុធារ៉ា ក៏កំពុងនៅ អាមេរិកដែរ តើលោកមាន អារម្មណ៍យ៉ាង ណាដែរ ប្រសិនបើ ភរិយាលោក ជួបមិត្តចាស់ ទាំងនោះ ? លោក សាពូន មីដាដា បានឆ្លើយ តបថា “យើងទាំងពីរ ទុកចិត្តគ្នា ទៅវិញទៅមក ខ្ញុំសប្បាយចិត្ត នៅពេលដែល ឃើញគេស្រឡាញ្ញ់ គាំទ្រភរិយាខ្ញុំ រឿងជួបជុំមិត្ត ចាស់ជារឿង ធម្មតា ខ្ញុំមិនប្រចណ្ឌ អ្វីទេ” ។

មកទល់ពេលនេះ ជិតដប់លើក មកហើយ ដែលនាងសម្ភាស ធ្លាក់រហូត ធ្វើឱ្យនាងអស់ សង្ឃឹមមិនចង់ទៅ ប្រទេសនេះ ។ សឿ សុធារ៉ា ធ្លាប់ប្រាប់ផង ដែរថា មូលហេតុដែល ស្ថានទូតមិនផ្តល់ ទិដ្ឋាការដល់ រូបនាង នាពេល កន្លងមក ដោយសារគេ មិន ទុកចិត្ត ខ្លាចនាងរត់ គេចមិនត្រឡប់ មកស្រុកវិញ ពីព្រោះមាន សិល្បការិនី មួយចំនួន ពេលបាន សិទ្ធិចេញ ទៅហើយ តែងព្យាយាម រត់គេច ។ ពេលនេះ ខុសប្លែក ពីពេលមុន ពីព្រោះ សឿ សុធារ៉ា មិនមែននៅលីវ ដូចជាពេលមុន ដូច្នេះហើយ ទើប ស្ថានទូត ផ្តល់ទិដ្ឋាការ ដល់រូបនាង បែប នេះ ។ សឿ សុធារ៉ា រីករាយខ្លាំងណាស់ នៅពេលដែល ទទួលបាន ទិដ្ឋាការ ចេញ ទៅសម្តែងនៅ សហរដ្ឋ អាមេរិក ពីព្រោះនាងតែង ស្រមៃថានឹង បានចេញទៅ សម្តែងនៅ ទីនោះបានម្តង ។ ដំបូងមិនមាន នរណាម្នាក់ ជឿថា សឿ សុធារ៉ា អាចចេញទៅ សម្តែងនៅទី នោះបានឡើយ ពីព្រោះពេល វេលាកំណត់ បានមកដល់ នាងបានប្រាប់ថា ទើបតែត្រឡប់ មកពីសម្តែង នៅប្រទេស អូស្ត្រាលី នាងមានការ នឿយហត់ សុំពន្យារពេល ប៉ុន្មានសប្តាហ៍សិន ដោយសារ មានពាក្យចចាម អារ៉ាមបន្តបន្ទាប់ ចុងក្រោយទើប សឿ សុធារ៉ា បង្ហោះ ទិដ្ឋាការរបស់ខ្លួន ឱ្យមិត្តភក្តិបានដឹង ប្រាកដថា នាង ពិតជាទទួល បានសិទ្ធិចេញទៅ សម្តែងនៅទីនោះ ដោយស្របច្បាប់មែន មិនមែនជារឿង កុហកទេ ។ សឿ សុធារ៉ា បានចាកចេញ ទៅសម្តែង នៅទីនោះ ថ្ងៃទី ២៩ ខែសីហា រួមជាមួយកញ្ញា ស៊ឹម ថៃណា ព្រមទាំង លោក អ៊ឹង រដ្ឋា ហៅ ទុយ ។

លោក សាពូន មីដាដា ដែលត្រូវជាស្វាមី សឿ សុធារ៉ា បានបង្ហាញក្តីបារម្ភ ចំពោះភរិយា របស់ខ្លួនថា “ខ្ញុំនឹកភរិយាណាស់ ទើបតែត្រឡប់ មកពីសម្តែងនៅ ប្រទេស អូស្ត្រាលី មិនបាន ប៉ុន្មានផង ត្រូវចេញទៅ អាមេរិក ជាបន្តទៀត ។ សឿ សុធារ៉ា មាន សុខភាព មិនសូវល្អ ពីព្រោះមុនពេល ចេញទៅ គាត់សម្រុកធ្វើ ការងារយ៉ាង ច្រើន ទាំងយប់ទាំងថ្ងៃ” ៕

What Next?

Recent Articles

2 Responses to "សឿ សុធារ៉ា មានសំណាង ក្រោយពីបរាជ័យជាង ១០ លើក"

  1. កោះត្រល់ says:

    ការព្យាយាមគង់បានសម្រេច។ជូមពរអ្នកនាងនិងក្រុមគ្រួសារបានជោគជ័យគ្រប់ការងារ។

  2. Kmer Survivor says:

    ដោះ ធារ៉ា​ ធំស្អាត តែ រាងធ្លាក់យារ​ បន្តិចហើយ ប្រហែលជាអាដា​វាច្របាច់ ទាញខ្លាំងពេកមើលទៅ
    ចំហើយនេះ អត់មានថែដោះប្រពន្ធអីបន្តិច ធើមើលតាស្រីសំផឺង