​និស្សិត​អាហារូបករណ៍ ៥៥ នាក់ ទៅ​សិក្សា​អនុបណ្ឌិត នៅ​ប្រទេស​អ៊ីស្រាអែល​

​ខេត្តបន្ទាយមានជ័យ: ​សាកលវិទ្យាល័យ​មានជ័យ (MCU) របស់​រដ្ឋាភិបាល នៅ​ខេត្តបន្ទាយមានជ័យ និង​នាយិកា​មជ្ឈមណ្ឌល អា​រ៉ា​វ៉ា អន្តរជាតិ បណ្ដុះបណ្ដាល​កសិកម្ម (ARAVA International Center for Agriculture Tranining: ICAP ) របស់​ប្រទេស​អ៊ីស្រាអែល បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១២​។ តាមរយៈ​កិច្ចព្រមព្រៀង​នោះ និស្សិត​កម្ពុជា ចំនួន ៥៥ នាក់ នៅ​សាកលវិទ្យាល័យ​មានជ័យ ត្រូវបាន​ចេញដំណើរ ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត នៅ​ប្រទេស អ៊ីស្រាអែល​។​

និស្សិត​នៃ​សកល​វិទ្យាល័យ​មានជ័យ ៥៥ រូប ដំបូងបង្អស់ ជ្រើសរើស​សកម្មភាព​ចប់សព្វគ្រប់ ត្រូវបាន​បញ្ជូនទៅ​បន្ត​ការសិក្សា​ផ្នែក​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល

និស្សិត​នៃ​សកល​វិទ្យាល័យ​មានជ័យ ៥៥ រូប ដំបូងបង្អស់ ជ្រើសរើស​សកម្មភាព​ចប់សព្វគ្រប់ ត្រូវបាន​បញ្ជូនទៅ​បន្ត​ការសិក្សា​ផ្នែក​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល

ថ្ងៃទី 10 កញ្ញា 2012
ដោយ: សូ​ផុន
CEN

​និស្សិត​នៃ​សកល​វិទ្យាល័យ​មានជ័យ ៥៥ រូប ដំបូងបង្អស់ ជ្រើសរើស​សកម្មភាព​ចប់សព្វគ្រប់ ត្រូវបាន​បញ្ជូនទៅ​បន្ត​ការសិក្សា​ផ្នែក​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ២០១២ ក្រោម​វត្តមាន​ជូន​ដំណើរ​ពី​លោក សំ ង៉ា សកលវិទ្យា​ធិ​ការ​នៃ​សកល​វិទ្យាល័យ​មានជ័យ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​កសិកម្ម សាស្ត្រាចារ្យ មាតាបិតា និង​និស្សិត​ជាច្រើនរូប​។

​និស្សិត​អាហារូបករណ៍ ៥៥ នាក់ ទៅ​សិក្សា​អនុបណ្ឌិត នៅ​ប្រទេស​អ៊ីស្រាអែល​
សកល​វិទ្យាល័យ​មានជ័យ

​បន្ទាប់ពី​ការសម្ដែង​ភាព​រឹងប៉ឹង និង​ជំហរ​ក្នុង​ការងារ​ស្វែងរក​បច្ចេកវិជ្ជា​ថ្មី​លើ​មុខវិជ្ជា​កសិកម្មរបស់​និស្សិត​អាហារូបករណ៍ នៃ​សកល​វិទ្យាល័យ​មានជ័យ នៅ​ប្រទេស​អ៊ីស្រាអែល ក្រុមនិស្សិតមានសង្ឃឹម​យ៉ាង​មុតមាំក្នុងការ​នាំយក​នូវ​ជំនាញ​ទាំងនេះមក​អនុវត្តន៍​វិស័យ​កសិកម្ម នៅក្នុង​ខេត្ត ប្រែក្លាយ​កសិកម្ម​បែប​យថាផល ឲ្យទៅជា​កសិកម្ម​ប្រកបដោយ​ការអភិវឌ្ឍ។​

​មានប្រសាសន៍​ក្នុងពេល​ជូន​ដំណើរ​និស្សិត​ទាំង ៥៥ រូបនេះ លោក សំ ង៉ា សកលវិទ្យា​ធិ​ការ​នៃ​សកល​វិទ្យាល័យ​មានជ័យ បាន​ផ្ដាំផ្ញើ និង​ណែនាំ​ពី​ទម្លាប់ និង​ការរក្សា​វិន័យ​ថ្លៃថ្នូរ ក្នុងនាម​ជា​និស្សិត​កម្ពុជា ក្នុងការ​ទៅ​បន្សាំ​ក្នុងការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​។​

​លោក សំ ង៉ា ថ្លែង​នូវ​អំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី អាជ្ញាធរខេត្ត ព្រមទាំង​សប្បុរសជន ដែល​បាន​កសាង​សកល​វិទ្យាល័យ​មានជ័យ​នេះ​ឡើង ក្នុងន័យ​បណ្ដុះ​សមត្ថភាព និង​វិជ្ជាជីវៈ​ដល់​និស្សិតក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ផ្សេងៗ រហូត​ពួកគេ​បានបញ្ចប់​មហាវិទ្យាល័យ និង​ប្រលង​អាហារូបករណ៍ ទៅ​សិក្សា​ជំនាញ​កសិកម្ម​បន្ត​នាពេលនេះ​។​

​លោក សំ ង៉ា សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រៅពី​បង្ហាញ​កិត្យានុភាព និង​សមត្ថភាព​របស់​និស្សិត​កម្ពុជា ពួកគេ​ពិតជា​នាំមក​នូវ​បច្ចេកវិជ្ជា និង​ជំនាញ​លើ​វិស័យ​កសិកម្ម​ពិតជា​ប្រយោជន៍​ដល់​ខេត្តបន្ទាយមានជ័យ និង​បុគ្គលិក​និស្សិត​ផ្ទាល់​។​

​សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ ICAP នឹង​ទទួល​និស្សិត​កម្ពុជា​ពី MCU នៅ​ឆ្នាំ​ដំបូង (២០១២-២០១៣) ៥៥ នាក់ ទៅ​បណ្ដុះបណ្ដាល​ជំនាញ​កសិកម្ម​។ បើ​រីកចម្រើន ឆ្នាំ​បន្ទាប់​នឹង​ទទួល​និស្សិត​គ្រឹះស្ថាន​នេះ ១១០​នាក់ ទៅ ១៦០​នាក់ ឲ្យ​សិក្សា​ទៀត​។​
​ ​
​និស្សិត​ត្រូវមាន​ជំនាញ​កសិកម្ម ចេះ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ស្ទាត់ ហើយ​តាំងចិត្ត​កាយទៅធ្វើ​ការសិក្សា​នៅ ICAP តំបន់ ARAVA ជា​វាល​ខ្សាច់ តែ​បាន​កែច្នៃ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ក្លាយជា​តំបន់កសិកម្ម​ដ៏​ខ្លាំង និង​ក្លាយជា​ឋានសួគ៌​។​
​ ​
​និស្សិត​កម្ពុជា នឹង​រួមជាមួយ​និស្សិត​បរទេស​ប្រមាណ ៧០០ នាក់​ទៀត ដើម្បី​ហ្វឹកហ្វឺន​ទីនោះ រួច​វិល​មក​ធ្វើ​កម្មសិក្សា​ជាក់ស្ដែង និង​សរសេរ​និក្ខេបបទនៅ​ប្រទេស​ដើម​វិញ (​កន្លែង​ធ្វើ​កម្មសិក្សា​) រួច​យកទៅ​ការពារចំពោះមុខ​គ្រូនៅ​អ៊ីស្រាអែល​៕​ S

What Next?

Recent Articles

3 Responses to "​និស្សិត​អាហារូបករណ៍ ៥៥ នាក់ ទៅ​សិក្សា​អនុបណ្ឌិត នៅ​ប្រទេស​អ៊ីស្រាអែល​"

  1. ពេលមកវិញ ត្រូវមកកសាងជាតិ រួមគ្នាដើម្បីប្រជាធិបតេយ្យពិត!
    យ៉ាសុទ្ធតែ ទៅអ៊ីស្រាអ៊ែលទៀត, មិនធម្មតាទេនៀក…សង្ឃឹមថានឹងអាចចាប់បាន
    ចំនេះដឹងទាំងអស់!

  2. True Khmer says:

    មុនទៅត្រូវអរគុណហ៊ុនសែនហើយពេលត្រឡប់មកវិញសូមកុំភ្លេចអរគុណហ៊ុនសែនទឿតណា អ្នកទាំងអស់គ្នា។ ព្រោះថវិការសាងសង់សាលាទាំងនោះមិនមែនជាថវិការជាតិទេវាជាថវិការ ផ្ទាល់របស់ហ៊ុនសែនដែលមានជំនាញហ្មត់ចត់ពីការធ្វើពុករលួយថវិការជាតិ។ លើកលែងតែ ប្រទេសយួន ថៃ ឡាវ ដែលមិនមែនជាកម្មសិទ្ធដាច់មុខរបស់ហ៊ុនសែន អ្វីៗទាំងអស់នៅក្នុង ប្រទេសខ្មែរទាំងមូលជាពិសេសមនុស្សទាំងអស់ដែលកំពុងតែរស់់នៅកម្ពុជាសុទ្ធតែជាកម្មសិទ្ធ
    ឯកជនរបស់ហ៊ុនសែនតែម្នាក់គត់។

  3. អាណឹងបានល្អព្រោះប្រទេសយើងជាប្រទេសកសិកម្ម