ពលរដ្ឋជាង ៣.០០០ គ្រួសារ ត្រូវជម្លៀស, ផ្ទះជាង ៦.០០០ ខ្នង បានលិចដោយជំនន់ទឹកភ្លៀង នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: ​ចូលដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០១២ ដែលជា​ថ្ងៃទី​៤ គិតចាប់ពី​ថ្ងៃទី​១៦កញ្ញា​ ដែល​​ជំនន់​ទឹកភ្លៀង ​ក្នុងភូមិ​សាស្ត្រ និង​ជំនន់​ធ្លាក់​ពី​ប្រទេស​ថៃ បានលិច​នៅ​សង្កាត់ ៣ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃុំ​១​របស់​ស្រុក​អូរជ្រៅ និង​ឃុំ៣ របស់​ស្រុក​ម៉ាឡៃ។ ទឹកជំនន់ បាន​ពន្លិច​ផ្ទះ​ពលរដ្ឋ​ជាង ៦.០០០ ខ្នង និងធ្វើឲ្យប្រជាពលរដ្ឋជាង ៣.០០០ ​គ្រួសារ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ ទៅកាន់ទី​ទូល​សុវត្ថិភាព​។

ថ្ងៃទី 20 កញ្ញា 2012
ដោយ: សូផុន
CEN

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង បានប្រាប់​គេហទំព័រ CEN ​ថា ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​៤ សង្កាត់​ប៉ោយប៉ែត, ៣ ភូមិ​នៅ​សង្កាត់​ផ្សារកណ្ដាល និង ១៣ ភូមិ​នៅ​សង្កាត់​និមិត្ត ប្រមាណ ៤.០២៨ ខ្នង ​បាន​លិច​។ ក្នុងចំណោម​ពលរដ្ឋ​ទាំង​ប្រមាណ ៤.០២៨ គ្រួសារ​នោះ ​មាន​ប្រមាណ ១.៩១៤​គ្រួសារ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ជិត ​១០​កន្លែង ដែល​ជំរំ នៅ​អគារ​ផ្សារ​រ៉ា​ចាស់ ភូមិ​ប៉ោយប៉ែត​ធំជាងគេ​។​ ​

​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​នគរបាល​ខ្លួន​ក្នុង​ក្រុង និង​សង្កាត់​ទាំង ៣ រាប់សិប​នាក់ ប្រតិបត្តិ​ការសង្គ្រោះ​ជម្លៀស​ពលរដ្ឋ និង​ជញ្ជូន​អី​វ៉ាន់​សេសសល់​កន្លែង​ដែល​រងគ្រោះ​។ ចំណែក​កងកម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ក៏​សហការ​ប្រតិបត្តិ​ការដូ​ច​គ្នា​នេះដែរ​។​

​ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្រក​តិចតួច​ណាស់ នៅ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​សម្រុង​ចុះ​បង្កើន​កម្ពស់​នៅ​ភូមិសាស្ត្រ​ខាងក្រោម នៃ​សង្កាត់​ទាំង​៣​នោះ នៅ​ថ្ងៃទី​១៩ កញ្ញា គេ​ឃើញ លោក អ៊ុង អឿន អភិបាលខេត្ត , លោក ទ្រី​ណារិន អភិបាលរង​ខេត្ត , លោក រ័ត្ន ស្រ៊ាង មេ​អាវុធហត្ថ​ខេត្ត , លោក ខេង ស៊ុម ស្នងការ​នគរបាល​ខេត្ត , លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​កងកម្លាំង​ពាក់ព័ន្ធ​ជាង ១០០ នាក់​បាន​ចុះទៅ​ទី​រងគ្រោះ​នានា ដូចជា នៅ​ផ្លូវ​ចូល​វត្ត​សុខសាន្ត ជាប់​អាង​អូរ​ខៃ​ដន ផ្លូវជាតិ​លេខ​៥ , ផ្លូវជាតិ​លេខ​៥៩ , ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​និមិត្ត , ទៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ និង ទៅ​សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដើម្បី​ដឹកនាំ​ការពិនិត្យ​ស្ថានភាព​ទឹកជំនន់ សង្គ្រោះ​ជម្លៀស​ពលរដ្ឋ​រងគ្រោះ ជញ្ជូន​អីវ៉ាន់​ការពារ​សន្តិសុខ សុវត្ថិភាព សុខភាព និង​ឆ្លើយតប​បញ្ហា​នានា​ជាបន្ទាន់​។​

​សាលារៀន​រាប់សិប​កន្លែង , ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់ និង​ប៉ុស្តិ៍នគរបាល​ព្រំដែន​ជិត​១០​កន្លែង​បាន​លិច​។ វត្ត​៤ កន្លែង​បាន​លិច​ផងដែរ​។​

​ផ្លូវជាតិ​លេខ​៥ ពីរ​ចំណុច គឺ​១ នៅមុខ​ខ្លោងទ្វារវត្ត​សុខសាន្ត និង ២ នៅ​កណ្ដាល​ប្រជុំជន​កូនដំរី , ផ្លូវជាតិ​លេខ​៥៩ នៅ​ប្រជុំជន​កូនដំរី​សង្កាត់​និមិត្ត ត្រូវ​ទឹក​លិច​មួយចំនួន បង្ក​ក្ដីបារម្ភ​ដល់​ការប៉ះពាល់​និង​ខូចខាត ហើយ​បើ​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ អាច​ផ្អាក​ចរាចរមួយរយៈ ឬ ដោយ​អន្លើ​។ ផ្លូវ​រថភ្លើង​សង់​ថ្មី​នៅ​ម្ដុំ​កូនដំរី​បាន​លិចលង់​។ លើផ្លូវ​ជាតិ​លេខ​៥៩ ដែល​សង់​រាង​ទំនប់​ខ្ពស់ ក្លាយជា​ជំរំសុវត្ថិភាព​តូចៗ​របស់​ពលរដ្ឋ​រងគ្រោះ​។

​ស្ពានដែក​បេ​ឡេ នៅ​ទំនប់​អូរ​ខៃ​ដន ទើប​សង់​កាលពី​ថ្មីៗ​នេះ ដោយ​ខេត្ត និង​មន្ទីរ​សាធារណការ​ខេត្ត ប្រឈម​ប៉ើង​តាម​ទឹក​។​
​ ​
​ប្រភពព័ត៌មាន​ឲ្យដឹងថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​នឹង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​នោះ គឺ​ទឹក​សណ្ដក​ខ្លះ តែ​ទឹកបាន​សម្រុង​ចុះមក​ខាង​កម្ពុជា​។​
​ ​
​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ និង​អភិបាលរង​ទ្រី ណារិន បានចេញ​បញ្ជា​ឲ្យ​មន្ត្រី​ស៊ីវិល និង​កងកម្លាំង​ប្រចាំការ​សង្គ្រោះ និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​រង​គ្រោះ និង​រង​ផលប៉ះពាល់​។​
​ ​
​ដោយឡែក​នៅ​ស្រុក​អូរជ្រៅ​វិញ លោក កែវ សែន អភិបាលស្រុក បាន​ប្រាប់​គេហទំព័រ CEN ដែរ​ថា ត្រឹម​យប់​ថ្ងៃទី​១៩ កញ្ញា ពលរដ្ឋ​ជិត​១.៤០០​គ្រួសារ​(​ខ្នង​ផ្ទះ​) នៅ​ភូមិ​៥ របស់​ឃុំ​អូរ​បី​ជាន់ រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ និង​ធ្លាក់​ពី​ដី​ថៃ ដែល​ស្រក​វិញ​យឺតៗ​នោះ​។ ក្នុងនោះ ១៤៨ គ្រួសារ​នៅ​ភូមិ​អូរ​បី​ជាន់​ត្រូវ​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​។ ផ្លូវជាតិ​លេខ​២៥៨D ដែល​កំពុង​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន ប្រវែង​ជាង ១.០០០​ម៉ែត្រ បាន​លិច​និង​ផ្ដាច់​ចរាចររថយន្ត​។​
​ ​
​លោក កែវ សែន បាន​បន្តថា ជំនន់​នេះ​បានសម្លាប់​ពលរដ្ឋ​ម្នាក់​ឈ្មោះ សឿន ចេង ភេទ​ប្រុស ដែលមាន​កូនតូច​៣​នាក់​ក្នុងភូមិ​អូរ​បី​ជាន់​។ ជនរងគ្រោះ​មាន​ជំងឺ​ស្កន្ទ ហើយ​លង់ទឹក រួច​គេ​រក​សព​ឃើញ​នៅ​រសៀល​ថ្ងៃទី​១៩ កញ្ញា​។​
​ ​
​ឯ​នៅ​ស្រុក​ម៉ាឡៃ​វិញ ទោះបីជា​ទឹកជំនន់​បាន​ស្រក​ចុះ តែ​វា​បាន​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ប្រមាណ ៦៤៣​ខ្នង និង​ដំណាំ​កសិកម្ម ផ្លូវថ្នល់​មួយចំនួន​។​
​ ​
​នៅ​ព្រលប់​ថ្ងៃទី​១៩ កញ្ញា លោក ចាន់ យុ​ត្ថា មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក​ទ្រី ណារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ដឹកនាំ​គ្រឿងចក្រ​ថ្មីៗជំនួយ​ជប៉ុន កាយ​បើក​មុខទឹក​ទុក​មុន​នៅក្បែរ​ស្ពាន​ទឹកថ្លា ជា​ក្បាល​១ នៃ​ស្ទឹង​សិរីសោភ័ណ ដើម្បី​ត្រៀម​ព​ន្លឿ​ន​ទឹកជំនន់​ពី​ក្រុង​ប៉ោយប៉ែត និង​ពី​ស្រុក​អូរជ្រៅ ឲ្យចូល​ចុះ​ក្នុង​ស្ទឹង​ឲ្យប្រញាប់​។​
​ ​
​នៅ​ល្ងាច​ដដែល​នោះ គេ​ក៏​ឃើញ​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ទៅ​ដល់ទី​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត​ដែរ​។​
​ ​
​ពលរដ្ឋ​រងគ្រោះ​ភាគច្រើន​ជា​កុមារ​តូចៗ និង​ស្ត្រី ត្រូវបាន​ស្រង់​សម្ភាសន៍​ទីទៃ​ពីគ្នា​ប្រាប់​គេហទំព័រ CEN ថា ការឆ្លើយតប​របស់​អា​ជ្ញា​ធរ​ដែនដី សមត្ថកិច្ច​ស៊ីវិល និង​កងកម្លាំង​នៅ​មូលដ្ឋាន អាច​ទទួលយកបាន​ហើយ តែ​មន្ត្រី​ថ្នាក់​ខ្ពស់ជាង​នេះ និង​ស្ថាប័ន​ផ្ដល់ជំនួយ​ស្បៀងអាហារ ថ្នាំពេទ្យ និង​សម្ភារៈ ប្រើប្រាស់​របស់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ ហាក់​យឺតយ៉ាវ​នៅឡើយ​។​
​ ​
​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ខេត្តបន្ទាយមានជ័យ​មួយរូប និយាយ​ការពារ​ថា នៅ​ព្រឹក​ថ្ងៃទី​២០ កញ្ញា​នេះ ជំនួយ​កាកបាទក្រហម​កម្ពុជា នឹង​បញ្ជូន​ដល់​គោលដៅ​ឃុំ​អូរ​បី​ជាន់ និង​ក្រុង​ប៉ោយប៉ែត​។ ក្រសួងសុខាភិបាល​ក៏​នឹង​ចែក​មុង​ជ្រលក់​ថ្នាំ និង​ថ្នាំពេទ្យ​មួយចំនួន​។​
​ ​
​ហើយ​នៅ​ថ្ងៃទី​១៩ កញ្ញា កន្លងមក អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក៏បាន​ចែក​តង់ ១០០ តង់ ដល់​ពលរដ្ឋ​រងគ្រោះ ប្រើ​បន្ទាន់​សម្រាប់​ជំរំ​ដែរ​។ បុគ្គលិក​ពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ , អង្គការ​យូ​នី​សេហ្វ ក៏បាន​បញ្ជូន​ទៅដល់​គោលដៅ​រងគ្រោះ​ដោយ​ទឹកជំនន់​មួយចំនួន​ហើយ​ដែរ​។​
​ ​
​ទោះយ៉ាងណា ពលរដ្ឋ​ត្អួ​ញ​ត្អែ​រថា ជំនន់​ទឹកភ្លៀង​នេះ នឹងមិន​ស្រក​ឆាប់ៗ​នោះទេ​។ ពួក​គាត់បារម្ភ​ក្រោយ​ជំនន់ គឺ​កើត​ជំងឺ​រាតត្បាត ជំងឺឆ្លង កង្វះ​ទឹកស្អាត​បរិភោគ ខ្វះ​ស្បៀងអាហារ​។ ឥឡូវនេះ ពលរដ្ឋ​បារម្ភ​នឹង​សត្វ​អា​សិរ​ពិស​ទិច ឬ ខាំ ដែល​ស្នើ​ក្រសួងសុខាភិបាល​ជួយ​ដល់​ថ្នាំ​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​នេះ​។​
​ ​
​ប្រភព​ចុងក្រោយ​មួយ​ឲ្យដឹង​ដែរ​ថា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង (​សង្គ្រោះ​ជាតិខ្មែរ​) ក៏​នឹង​ចុះទៅ​កាន់​ក្រុង​ប៉ោយប៉ែត​ដែរ​នា​ថ្ងៃទី​២០ កញ្ញា ដែល​នឹង​អាច​ទៅ​ពិនិត្យមើល​ការឆ្លើយតប​របស់​ស្ថាប័ន​រដ្ឋាភិបាល ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ថា​តើ​ស្របតាម​ការទទួលខុសត្រូវ​របស់ខ្លួន​ឬ​អត់​?៕​ S

What Next?

Recent Articles

7 Responses to "ពលរដ្ឋជាង ៣.០០០ គ្រួសារ ត្រូវជម្លៀស, ផ្ទះជាង ៦.០០០ ខ្នង បានលិចដោយជំនន់ទឹកភ្លៀង នៅបន្ទាយមានជ័យ"

  1. Cambodia says:

    Good help from authority!

  2. Thai Leang says:

    សូមអស់លោកដែលជាភ្នាក់ងារជួយសង្គ្រោះមេត្តាបើកភ្នែកមើលផង សូម្បីតែទូកកំបែកមួយគ្មានផង​ ធ្វើជាភ្នាក់ងារសង្គ្រោះម្តេចនឹងកើត៊។ គ្រោះមហន្តរាយតូចតាចប៉ុណ្ណឹងសោះអន់្រយ៉ាងហ្នឹងហើយ ទំរាំគ្រោះមហន្តរាយធំៗដូចប្រទេសដទៃនោះមិនដឹងធ្វើយ៉ាងណាទៅ បើអសមត្ថភាពកម្សោយដូចនេះ។

  3. កុំភ័យចាំគណបក្សសង្រ្គោះជាតិជួយ លិចសិនទៅចាំដល់ពេលជាប់ឆ្នោតចាំបក្សសង្រ្គោះជាតិ
    ជួយ…………………………………………………………………………..។ ក្នុងរូនេះចាំយាយដល់ត្រើយ
    សិនចៅ ចាំយាយទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិជាប់ឆ្នោតអណត្តទី ១០០ ។

  4. រដ្ឋពិតជារកទូកកំបែកមួយមិនបានមែនព្រោះគោលនយោបាយរាស្រ្តមានមុនរដ្ឋដូច្នេះរដ្ឋពិតជាក្រ!!

  5. Ta Ah Sen says:

    all this people are umbrella of hunsen and they are just only show drammar before election 2013, and after people will be hanger for over

    hahhaa wwowowoowow win win win hunsen loss kos troll

  6. ​មែនរាស្រ្តមានមុនរដ្ឋ ព្រោះរាស្រ្តជាអ្នកកាប់ព្រែឈើអស់ តើរដ្ឋបានឈើមកពីណាធ្វើទូក?

  7. Bunchhorng Chhean says:

    សូមប្រជាពលរដ្ធនៅតាមស្រុកមួយចំនួន​ត្រូវមានការប្រុងប្រយ័ត្ន