ភ្នំពេញ: ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ នៅមន្ទីរពេទ្យគន្ធបុប្ផា និងពិធីប្រារព្ធខួប ២០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យសម្រាប់ព្យាបាលកុមារ គន្ធបុប្ផា នៅកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី 22 កញ្ញា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងពិធីជួបជុំនៅមន្ទីរពេទ្យគន្ធបុប្ផា នៅជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ ក៏មានវត្តមានរបស់មន្ត្រីរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកមុខអ្នកការជាច្រើនរូបផ្សេងទៀត។ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា រួមទាំងគ្រូពេទ្យជាច្រើនរូបនៅមន្ទីរពេទ្យកុមារនោះ ក៏បានចូលរួមផងដែរ៕ S

Sdarch Youn terb trov, merl tov min sak som jea Sdarch Khmer te.
មហាក្សត្រអង្គនេះ មិនដែលឮសូរនិយាយពីរឿងទឹកដីអីមួយមាត់ឡើយ
ជាពិសេសចំពោះកោះត្រល់និងកោះក្រចកសេះដែលត្រូវយួនលេបត្របាក់យក
ថ្វីត្បិតតែមហាក្សត្រមិនតម្រូវឱ្យធ្វើនយោបាយមែន ប៉ុន្តែចំពោះទឹកដីដូនតាខ្មែរខ្លួន
ក៍ត្រូវតែមានបេះដូងនិងឧត្ដមគតិ មនសិកា ការពាររក្សាទុកដើម្បីជាប្រយោជន៍
ដល់កូនចៅខ្មែរជំនាន់ក្រោយដែរ។