ភ្នំពេញ: ល្ងាចស្អែកថ្ងៃទី២៦កញ្ញា អគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានប្រកាសប៉ាវបាយដល់ប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា ដែលបានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកទី ៣០នៅទីក្រុងឡុង។
ថ្ងៃទី 25 កញ្ញា 2012
ដោយ: រស្មី
CEN
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាលោកថោង ខុន ដែលជាប្រធានអូឡាំពិកនឹងដឹកនាំប្រតិភូ កីឡាករ-កីឡាការិនីទៅចូលរួមហូបបាយល្ងាចដ៏សំខាន់នេះ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតតែម្ដង។
លោក វ៉ាត់ ចំរើន ដែលនឹងទៅចូលរួមក្នុងពិធីនេះដែរនោះ បានបញ្ជាក់ថា នេះមិនមែនជាការហូបបាយធំដុំណាស់ណាទេ គ្រាន់តែជារបៀបកុកតៃលយ៍សួរសុខទុក្ខគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
![315359_269326766505307_604908867_n[800x600] មន្ត្រី និង អត្តពលិកកម្ពុជាដែលចុលរួមប្រកួតកីឡាអូឡាំពិកនៅឡុងដ៍](http://www.camnews.org/wp-content/uploads/2012/09/315359_269326766505307_604908867_n800x600.jpg)
អស់លោកអើយ គ្រាន់តែបា៉វបាយ កប្រាប់ដែរ ុ គ្រាន់តែបាយអត់លុយទិញរឹកយា៉ងមេ៉ច? បើអញ្ចឹងប្រកួតមេ៉ចឈ្នះគេទៅ?