បង់ដាសេរី បេកាវ៉ាន់: គ្រឿងអលង្ការភ្លឺចិញ្ចាចចិញ្ចែង រួមទាំងការបាញ់កាំភ្លើង១៧ណាត់ បានញ៉ាំងឲ្យរាជពិធី អភិសេក បុត្រីរបស់ស្តេចស៊ុលតង់ មានភាពអធិកអធមជាខ្លាំង។
ថ្ងៃទី 25 កញ្ញា 2012
ដោយ: គ្រីទិច
CEN
ព្រះនាង ហាចាស ហាហ្វីហ្សាស់ ស៊ូរុរុល ប៉ូកៃ វ័យ៣២វស្សា និងព្រះអង្គម្ចាស់ ហាជី មូហាម៉ាត់ រូសសេននី វ័យ២៩វស្សា បានបង្ហាញខ្លួនកាលពីថ្ងៃម្សិលមិញ នៅឯរាជសាលស្តេច ក្នុងពិធីដ៏អស្ចារ្យមួយ នៅក្នុងរាជវាំង ដែលមាន ១៧០០បន្ទប់ របស់ស្តេច ស៊ុលតង់ ដោយមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំប្រទេសដទៃជាច្រើន រួមមានលោកប្រធានាធិបតី ហ្វីលីពីន បេននិចនូ អាគីណូ (BenignoAquino) និងសម្តេច តេជោ ហ៊ុន សែនផង។
ក្នុងឈុតសម្លៀកបំពាក់ភ្លឺផ្លេកចិញ្ចាចចិញ្ចែង កូនក្រមុំត្រូវបានហែហមដោយសេនា១៦នាក់ ដែលមានកាន់លំពែង និងខែល។
ព្រះអង្គម្ចាស់ក្សត្រីបានអង្គុយនៅពីមុខភ្ញៀវ ៣០០០នាក់ រួមទាំងលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវាត្រា និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ជាមួយនឹងសម្លៀកបំពាក់ពណ៌មាសដើម្បីឲ្យស័ក្ដិសមនឹងព្រះមហេសី កូនកំលោះត្រូវបានហែហមទៅកាន់ទីកត្តិយសជាទីដែលស្តេចស៊ុលតង់ បានកាន់ដៃ ព្រះអង្គម្ចាស់ រូសសេននី និងដាក់ដៃនោះលើថ្ងាសរបស់កូនក្រមុំ ដែលនេះជាសញ្ញាជូនពរនិងការស្រឡាញ់ក្នុងវប្បធម៌របស់ម៉ាឡេ។
ក្អមទឹកផ្កាគ្រីស្តាល់ចំនួនពីរដែលមានដាក់ស៊ុតនៅក្នុងនោះត្រូវបានគេដាក់នៅមុខកូនកំលោះនិងកូនក្រមុំដែលតំណាងឲ្យការសង្ឃឹម និងមានការបន្តពូជពង្ស ជាបន្តទៀត។ ពិធីរយ:ពេល២០នាទី គឺរួមទាំងមានការសូត្រមន្ដសុំពរព្រះផងដែរ។
គូសេ្នហ៍នេះក៏ត្រូវបានគេហែហមយាងចេញពីបន្ទប់ដោយព្រះអនុជរបស់កូនក្រមុំ គឺព្រះអង្គម្ចាស់ អាដុល ម៉ាទីន ហើយបន្ទាប់ពីពួកគេទាំងពីរបានថើបដៃពូជពង្សក្សត្រដែលនោះរួមទាំងស្តេចស៊ុលតង់ និងព្រះអគ្គរាជមហេសី សាឡាហេ។
ពិធីជប់លៀងគ្រោងបានធ្វើឡើងនៅពេលល្ងាច ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រាសាក់ និង ភ្ញៀវកត្តិយសជាច្រើនទៀត។
ព្រះមហាក្សត្រិយានី អេលីហ្សាបេត ទី២ (Queen Elizabeth II) ក៏បានផ្ញើសារអបអរចំពោះព្រះរាជវង្សក្សត្រព្រុយណេដែរ។
ភាពអធិកអធមក្នុងរាជវង្សក្សត្រព្រុយណេរាជពិធីអភិសេក គឺជារឿងសប្បាយដ៏កម្រមួយក្នុងប្រទេសព្រុយណេ ជាប្រទេសដែលត្រូវបានគេស្គាល់ថា ជាកន្លែងដែលមានជីវិតសប្បាយតិចតួច ដោយសារតែស្រាត្រូវបានគេហាមឃាត់នៅក្នុងទម្លាប់របស់ពួកអ៊ីស្លាម៕ S

.jpg?1348536521)
.jpg?1348536533)
.jpg?1348536536)
.jpg?1348536539)
មើលទៅដូចជារៀបអភិសេក រវាងសម្តេច និង យីងឡាក់ទៅវិញ។ ពិតជាសមគ្នាណាស់។
មនុស្សគំនិតអាក្រក់ភ្នែកមើលឃើញគេធ្វើអ្វីក៏ខុសដែរ! តើព្រះគ្រូណាបង្រៀនហែងអាLeavpor?????
ព្រះមានបណ្តូលថាសត្វលោកកុំចាញ់បោកភ្នែក ច្រមុះ ត្រជៀក មាត់ ។ ហែងប្រើភ្នែកខុសហើយ!
ពិចារណាម្តងទៀតទៅ !ត្រូវចេះប្រើគំនិតគុណធម៏ទៅលើអ្នកដ៏ទៃផង មិនមែនមានតែខ្លួននិយាយ មើលឃើញគឺត្រូវនោះឡើយ! សូមអរគុណ!
សូមព្រះនាងជូបតែសេចក្តីសុខ
សម្តេច មានសំណាងណាស់ដែលបានឪកាសជួបគ្នាបែបនេះ។ មើលទៅសម្តេច ដើរជាមួយីងឡាក់ សមជាងដើរជាមួយជំទាវធំ (ស្អាតដូចគ្នា)។ តែប៉ុណ្ណេះ សម្តេច ហ៊ុន សែន របស់ខ្ញុំបានស្គាល់រសជាតិហើយ នៅពេលត្រលប់មកវិញច្បាស់ជាឈប់មួរម៉ៅក្តៅក្រហាយជេរគេជេរឯងហើយ។ ជូនពរសម្តេច មានព្រះ ជន្មយឺនយូរ។
សំដាចម៍បើតឺនុយខោខ្មៅ អាវខ្មៅបង់កក្រម៉ាមួកកន្តឹបហើយពាក់ស្បែកជើងកង់ឡាន មិនដឹងសមយ៉ាងណាទេក្នុងពិធីមង្គលការនេះ។