“យើងប្រកាន់ជំហរ ដើម្បីគ្រូបង្រៀន” គឺជាប្រធានបទនៃទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ ប្រទេសកម្ពុជា ក៏ប្រារព្ធទិវាគ្រូបង្រៀនដូចពិភពលោកដែរ។
ដោយ ដែន អយុធ្យា
2012-10-02
វិទ្យុអាស៊ីសេរី

៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ដល់បទសម្ភាសន៍ នៅការិយាល័យរបស់លោក។
RFA/Tin Zakariya
ថ្លែងក្នុងសន្និសីទកាសែត នាទីស្នាក់ការក្រុងភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១ ខែតុលា លោក រ៉ុង ឈុន បានឲ្យដឹងថា ប្រាក់ខែគ្រូបង្រៀនពីកម្រិតបឋមដល់វិទ្យាល័យ គិតជាមធ្យមមានចន្លោះពី ២០ម៉ឺនរៀល ទៅជាង ៤០ម៉ឺនរៀលក្នុង១ខែ។ លោកថា ប្រាក់បៀវត្សនេះ មិនទាន់ឆ្លើយតបទៅនឹងតម្លៃទំនិញកើនខ្ពស់នៅលើទីផ្សារនោះទេ។
លោក រ៉ុង ឈុន ឲ្យដឹងថា ប្រាក់បៀវត្សគ្រូបង្រៀនស្រុកខ្មែរចំនួន ៤ឆ្នាំ ស្មើនឹងប្រាក់ខែគ្រូបង្រៀននៅប្រទេសអង់គ្លេស ចំនួន ១ខែ។ ហើយបើប្រៀបធៀបប្រាក់បៀវត្សរបស់គ្រូបង្រៀនក្នុងតំបន់ មានថៃ ម៉ាឡេស៊ី ឬប្រទេសសិង្ហបុរី ជាដើម ប្រាក់ខែគ្រូបង្រៀនកម្ពុជា ទាបជាងគេដាច់៖ «ប្រាក់អប្បបរមា គឺ ១លានរៀល។ ប៉ុន្តែ ១លានរៀលហ្នឹង បើទីផ្សារឡើង ៥០០% ១លានរៀលនេះ ក៏អត់មានន័យខ្លឹមសារអីទៀតទេ។ អាហ្នឹង ត្រូវដើរទន្ទឹមគ្នា អ្នកដឹកនាំរដ្ឋហ្នឹង។ មិនមែនចេះតែដំឡើងបៀវត្ស ដើម្បីយកប្រជាភិថុតិ ហើយមិនគិតអំពីទីផ្សារ គឺគ្រូបង្រៀននៅតែរងគ្រោះដដែល»។
លោកបន្ថែមថា ប្រព័ន្ធអប់រំល្អ គឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងប្រទេស។
គ្រូបង្រៀនសរុបនៅទូទាំងប្រទេសកម្ពុជា មានជាង ១០ម៉ឺន ៤ពាន់នាក់។ គ្រូបឋម ទទួលបានប្រាក់បៀវត្សជាមធ្យមក្នុង ១ខែ មានប្រមាណ ២០ម៉ឺនរៀល។ គ្រូមធ្យម ទទួលបានប្រមាណ ៣០ម៉ឺនរៀល និងគ្រូកម្រិតវិទ្យាល័យ ទទួលបានប្រមាណ ៤០ម៉ឺនរៀល ក្នុង ១ខែ។
អ្នកគ្រូ គុន្ធា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាបឹងត្របែក រាជធានីភ្នំពេញ បានត្អូញត្អែរថា ប្រាក់បៀវត្សដែលរូបគាត់ទទួលបានប្រចាំខែ ជាង ២០ម៉ឺនរៀល មិនបានឆ្លើយតបនឹងតម្លៃទំនិញកើនខ្ពស់នោះទេ៖ «ទឹកចិត្តគ្រូបង្រៀនដូចនាងខ្ញុំ ចង់បានប្រាក់ខែសមរម្យ អាចចាយវាយបានគ្រប់គ្រាន់ គឺចំនួន ១លានរៀលឡើងទៅ។ ខ្វះដូចថា ទំនិញទីផ្សារឡើងថ្លៃ ណាមួយប្រាក់បៀវត្សអត់បានគ្រប់គ្រាន់ មានការខ្វះខាតច្រើន។ ម្ហូបអាហារថ្លៃខ្ពស់ ខុសពីប្រាក់បៀវត្សទទួលបាន»។
អ្នកគ្រូបានស្នើប្រមុខដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ជួយលើកកម្ពស់ជីវភាពគ្រូបង្រៀន ឲ្យបានប្រសើរជាងសព្វថ្ងៃ តាមរយៈដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន។
គ្រូបង្រៀនម្នាក់ទៀតឈ្មោះ ណុប មុនីលក្ខិណា បង្រៀននៅសាលាបឋមសិក្សាសុធារស ក៏បានរអ៊ូរទាំពីប្រាក់ខែតិចតួចនេះដែរ។
អ្នកគ្រូទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន ឲ្យបានយ៉ាងតិចចំនួន ១លានរៀលក្នុង ១ខែ ទើបអាចនាំឲ្យជីវភាពលោកគ្រូអ្នកគ្រូរស់នៅបានថ្លៃថ្នូរ៖ «ចាប់ពី ១លានរៀលឡើងទៅ។ ពិបាកណាស់ជីវភាពគ្រូបង្រៀន។ ព្រោះអី យើងមើលទៅ ការចំណាយមានច្រើន។ ដូចជាថ្លៃទឹកថ្លៃភ្លើង ម្ហូបអាហារ និងថ្លៃកូនរៀនជាដើម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងអប់រំ ដើម្បីបំភ្លឺជុំវិញកង្វល់គ្រូបង្រៀន និងការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក របស់សមាគមគ្រូបង្រៀនបានទេ នៅរសៀលថ្ងៃចន្ទ ទី១ ខែតុលា។
ប៉ុន្តែរាល់ឆ្នាំ រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សជូនលោកគ្រូអ្នកគ្រូចំនួន ២០% បន្ថែមលើប្រាក់បៀវត្សគ្រូបង្រៀន។ យ៉ាងនេះក្តី ទាំងលោក រ៉ុង ឈុន និងក្រុមគ្រូបង្រៀន អះអាងថា ការដំឡើងនេះ មិនទាន់បានឆ្លើយតប និងជំរុញឲ្យជីវភាពគ្រូបង្រៀនប្រសើរទេ ព្រោះតម្លៃទំនិញបានកើនខ្ពស់ពី ១ថ្ងៃទៅ ១ថ្ងៃ។
ទាក់ទិនទិវានេះដែរ សារគាំទ្ររួមរបស់អង្គការពលកម្មអន្តរជាតិ អាយ.អិល.អូ (ILO) អង្គការយូណេស្កូ (UNESCO) អង្គការយូនីសេហ្វ (UNICEF) អង្គការយូ.អិន.ឌី.ភី (UNDP) និងអង្គការអប់រំអន្តរជាតិ បានបញ្ជាក់ថា គ្រូបង្រៀន គឺជាមូលដ្ឋានគ្រឹះនៃសាលារៀនល្អ ហើយសាលារៀនដែលល្អ គឺមានសសរទ្រូងទ្រទ្រង់រឹងមាំ និងសហគមន៍ដែលកាន់លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ គ្រូបង្រៀន គឺជាកូនសោដ៏សំខាន់ ក្នុងការសម្រេចបានគោលដៅនៃការអប់រំ ដើម្បីទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
That is cheap!
I agree that government should increase teacher’s salary but if the government is increasing 20% per year is also good. We cannot compare to other countries such as Thailand, Singapore or Malaysia. They are rich even GDP is much higher than ours many times. We can go it step by step. If we have less money and just spend total on teacher’s salary alone… where is the money coming from?
We all want higher salary,
ទាមទារច្រើនចឹង អ្នក រកសុី បង់ពន្វងាប់ហើយ ហា
គ្រូបង្រៀងចង់បានប្រាក់ខែ២លានរៀលក៍អត់បញ្ហាដែរឲ្យតែហ៊ុនសែនមានឆន្ទៈកំចាត់អំពើរពុករលួយ ដូចជាការទាពន្ធដារ ឲ្យបានត្រឹមត្រូវតាមច្បាប់កំនត់ ពេលនោះមិនខ្វះទេប្រាក់ខែត្រឹម២លានរៀល ក្នុងមួយខែបើកឲ្យគ្រូបង្រៀននោះ។
ប្រាក់ខែគ្រូបង្រៀនបឋមសិក្សាពី២៥ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ដល់ពេលបើកគេកាត់យកពី ៧ ០០០ រៀល
ទៅ ៩ ០០០រៀលទៀត ក្នុងមួខែៗ ។ សួរថា តើអាចផ្គត់ផ្គង់ជីវភាពគ្រប់ដែរឬទេ ? បើថ្លៃទឹកនិងភ្លើងអស់ប្រហែល
១០ម៉ឺនរៀលទៅហើយ ។
All Gov-high rank people and those in-charge in Education and many of Gov-advisers …open your ears eyes and heart for all pri- teachers around ( Cambodia) especially, rural and isolate areas.Be honest I respect them from the bottom of my heart and soul. Why because am not related to Gov-official but as volunteer as non Profit NGOs…if you just send some real auditors to monitor and follow up the living of those teachers…you will be amazed how much patience and hard work they are doing and facing for this small amount of salary and not regular for each month,too….I do know that so many things need to do during the same time and not mean 100% changed for them but please, try as much as you can do for our soul engineers…Pre & Pri education are soft and smooth direction to be solid basic of future human resources…do not just report by made up to be better results.They are human being as you but their salary is not equal your diner one night or oyour play girl at karaoke,please be awake…Khmer support to encourage in all situation and ways not just use them as your today tools.