លោក កែវ រ៉េមី ប្រតិកម្ម​ចំពោះ​សំណើ​របស់​បក្ស​ប្រឆាំង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គ្រោង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​ស្នើសុំ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា លុប​ចោល​ដំណើរ​ទស្សនកិច្ច​នោះ​វិញ ឬ​មក​ទស្សនកិច្ច​ដោយ​មាន​លក្ខខណ្ឌ។

ដោយ សុខ សេរី
2012-10-02
​វិទ្យុ​អាស៊ីសេរី

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១២។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១២។ RFA/Sok Serey

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី២ ខែ​តុលា បាន​មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នោះ គឺ​មិន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា លុប​ចោល​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា នោះ​ទេ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ឲ្យ​លោក​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (Asean) ដើម្បី​ពង្រឹង​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អញ្ជើញ​ជា​ផ្លូវ​ការ ហើយ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានាធិបតី​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​ទីក្រុង​ភ្នំពេញ។

ប្រមុខ​រដ្ឋាភិបាល និង​ប្រធានាធិបតី​នៃ​ប្រទេស​មហា​អំណាច​ទាំង​នោះ មាន​ដូច​ជា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក វិន ជាបាវ (Wen Jiabao) នាយក​រដ្ឋមន្ត្រី​ចិន លោក វ្លាឌីមា ពូទីន (Vladimir Putin) ប្រធានាធិបតី​ប្រទេស​រុស្ស៊ី (Russia) លោក ម៉ាន់ម៉ូហាន់ ហ្ស៊ីង (Manmohan Signh) នាយក​រដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា អ្នកស្រី ជូលា ហ្គីឡាត (Julia Gillard) នាយក​រដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី និង​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ទៀត ជា​ប្រទេស​ដៃគូ​ជាមួយ​អាស៊ាន។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បែប​នោះ គឺ​ជា​ការ​ប្រមាថ​មួយ​ដល់​ប្រទេស​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ៖ «ពីព្រោះ​កិច្ច​ប្រជុំ​នេះ​ធំ អីចឹង យើង​មាន​ការ​រៀបចំ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ សន្តិសុខ​អី​រៀបចំ​ត្រឹម​ត្រូវ​ក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច ក្នុង​នាម​យើង​ជា​ប្រទេស​មួយ​ដែល​ជា​ប្រធាន​អាស៊ាន។ អីចឹង ជា​មុខ​មាត់​របស់​ប្រទេស​យើង ក៏ប៉ុន្តែ ជា​ទម្លាប់​គណបក្ស​ប្រឆាំង គាត់​ធ្វើ​តែ​អីចឹង និយាយ​ឲ្យ​ចំ​ទៅ ផ្នត់​គំនិត​គាត់​ហ្នឹង គឺ​ជា​អ្នក​រណប​បរទេស»

ចំណែក​ឯ​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​ប្រមូល​បាន​ស្នាម​ផ្ដិត​មេដៃ​ពី​ប្រជាពលរដ្ឋ​ជាង ១ពាន់​នាក់​ហើយ ដើម្បី​គាំទ្រ​សំណើ​របស់​អ្នកស្រី​នោះ។

អ្នកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា នឹង​ទៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១០ ខែ​តុលា ខាង​មុខ​នេះ ដើម្បី​ប្រគល់​ញត្តិ​នោះ​ជូន​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក៖ «តែ​ត្រូវ​តែ​ដាក់​លក្ខខណ្ឌ​នៅ​ក្នុង​ការ​អញ្ជើញ​មក។ យ៉ាង​ហោច​ណាស់ ប្រទេស​កម្ពុជា​យើង ត្រូវ​តែ​មាន​ការ​គោរព​អ្វី​ដែល​ជា​សំណូម​ពរ​របស់​អង្គការ​សហប្រជាជាតិ​ដែរ។ អ្វី​ដែល​យើង​ចង់​បាន គឺ​សម្រាប់​ជាតិ​ទាំង​មូល»

ចំណែក​ឯ​ប្រធាន​ក្រុម​អ្នក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឃើញ​សហរដ្ឋ​អាមេរិក ប្រឈម​មុខ​ជាមួយ​កម្ពុជា នោះ​ទេ៖ «លោក​នឹង​អាច​អញ្ជើញ​មក មាន​ឱកាស​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ជជែក និង​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ហ្នឹង កាន់​តែ​ល្អ​ប្រសើរ ហើយ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ហ្នឹង កាន់​តែ​ល្អ​ប្រសើរ ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​បន្ត​ទៀត»

កន្លង​មក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន (David Carden) និង​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) បាន​ជម្រាប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា មក​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២។

រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រៀបចំ​វិធានការ​សន្តិសុខ​យ៉ាង​រឹងមាំ ដើម្បី​ស្វាគមន៍​ការ​មក​ដល់​នៃ​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច​ទាំង​នោះ មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

14 Responses to "លោក កែវ រ៉េមី ប្រតិកម្ម​ចំពោះ​សំណើ​របស់​បក្ស​ប្រឆាំង"

  1. តុលាកា ភ្នែកទោល says:

    រូបរាងសង្ហា ប្រាជ្ញា ឆ្លាតវៃ សំដី ពិរោះ តែទាស់​តែ គ្មានឧត្តមគតិ ចាំតាហៃអើ ចង់ យួនចូលស្រុកប៉ុន្មានក៏ចូលទៅ មិនខ្វល់ ។

  2. Khmer says:

    ខំស្រែកទៅសេកអើយ​ ដើម្បីដូចំណីឆី

  3. មីស្រីមួយហ្នឹង វាក៏ឆ្នាសខូចម៉្លេះ? មកពីណាមីហ្នឹង? មុខដូចស្វាអញ្ចឹង? ឡើងកញ្ចាស់………

  4. Kdor Thom says:

    អាមួយហ្នឹង (កែវ រ៉េមី) ជាឆ្កែបម្រើមួយក្បាល នៅពេលដែលម្ចាស់វាបោះឆ្អឹង១ដុំ (មិនមែនសាច់១ដុំទេ!)ទៅវាករកេរ ហើយ ព្រុស តែប៉ុណ្ណឹង
    He is a messy dog when his owner is giving a hard bornd (it is not a stake) then he masticated and barking

  5. Kdor Thom says:

    requested to replace the word (bornd) to (bone), thx

  6. ខ្មែរ​ជូយខ្មែរ says:

    ក្នុងនាមខ្ញុំជាកូនខ្មែរមិនកាន់ជើងបក្សណាទាំងអស់ ព្រោះមិនដែលបោះឆ្នោតឲអាណាទេ!
    តែកីមានចិត្តស្នេហាជាតិដែរ​ ​ សូមអស់លោកមានឧត្តមគតិដូចលោក​ (តុលាកាភ្នែកទេល) ថា!​ទៅចុះ!​ កុំស៊ិឆ្នួលវិភាគនយោបាយដូចអាមួយខាងលើ នឹង មានជាច្រើនរូបទៀតដូចជា អាជុំ​ កុល អា​ សយ​ សុភាព​​អា សិ​ទ្ធិដ្យារះ​ នឹង​ អាបណ្ឌិតឡប់ៗមួយចំនួន ខំលើកជើងដើម្បីយកលុយចិញ្ចឹមកូន​ ទិញឡានទំនើប ទិញដី ចិញ្ចឹមស្រីខ្មេញ​ បើអស់លោក អត់​ឬ ខ្វះការងារធ្វើ​?​​ កាវិភាគ របស់​លោក អាចយកទៅប្រើនៅបាននៅមុខឆ្នាំ1980​ ប៉ុន្តែរឥឡូវសម័យ ទំនើប​2012!​ គេអាចដឹងព្រឹត្តការណ៏ពិភពលោគបោន​ ដោយមិនចាំបាច់មានអស់លោក!​ គេចេះថ្លឹងថ្លែងនឹងពិចារណាបានច្បាស់លាស់ទៀត។ ណាស់ហើយចុះ បើមិនបានជូយជាតិសូមកុំបំផ្លាញអី!
    អស់លោកស៊ីឆ្នួលបានលុយ តែកុំភ្លេចថាលោកកុំពុងរុញជីក្លូចូលឡានហើយ! មានន័យថាបំណង
    របស់អ្នកគឺបំផ្លាញជាតិទាំស្រុងហើយ! ខ្ញុំជឿថាអស់លោកមានកូនធំៗដែលកុំពុងសិក្សាដែរ
    គេក៏បានដឹងដែរថាលោកកុំពុងធ្វី?​ លោកបោកបានតែអ្នកស្រែដែលពួកគាត់មិនបានចូលសាលា
    មានភាពល្ងងខ្លៅច្រើន​ ដូចច្នេះហើពូកគាត់ចេះតែជឿទៅ តែឥឡូវនេះមានសិស្សនិស្សិតច្រើនណាស់ ដែលពូកគាត់ ចេះជាងអស់លោកទៅទៀត! លោក
    គូរយកខួរទៅគិតខ្លះផង។ ថ្ងៃណាមួយលោកនឹងខ្មះនូវសម្តីរបស់អ្នកដែលបាននិយាយ។ ណាស់ចុះ បើមិនបានជូយចូកជូយចែវ សុំកុំទាញទូកថយក្រោយរួចពន្លិចទៀត។ អគុណ អស់លោកដែលបានអាន។​ សុំទោសនូវរាល់កុំហុអក្ខរាវិរុតសរបស់ខ្ញុំ។​ ខ្ញុំរៀនបានទិច។

  7. អាខ្វែក says:

    ពិតជាពូកែព្រូសមែ ពូ រ៉េ មី កាលពីពីនៅបក្សប្រឆាំង អាមួយនេះក៏វាពូកែ ជេរបក្សកាន់អំណាចដែរ ដល់វាបានតួនាទីតិចតួច ដូច្នេះក៏ខំព្រូសដើម្បីបានអាចម៍ស៊ី។ ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន

  8. បង្កើតអង្គភាពពួកសេកនេះដើម្បីអ្វី? ចុះក្រសួងពត៏មាន ? ឫសំរាបចែកគ្នាចាយលុយកុំឲ្យសល់ ?

    មិនយល់ អួតថាសន្សំសំចៃ !!

  9. Kdor Thom says:

    ដីខ្មែរភូមិខ្មែរៗធ្លាប់រស់នៅ បានសុខពេកទៅតផៅសណ្តាន
    ដីយើងយូរលង់តាំងពីបុរាណ ម្តេចហ៊ានបំពានប្តូរដីឲ្យយូន។
    គិតទៅមេខ្មែរជំនាន់យើងនេះ ជាមេសំគិះធ្វើខុសផ្ទួនៗ
    មេបដិវត្តក្បត់ក៍រួចខ្លួន ខ្មែរប្រជាជនជាអ្នករងគ្រោះ។
    មេបដិវត្តសុទ្ឋតែអ្មកចេះ អន់ជាងស្វាក្រេះរស់ក្នុងព្រៃស្នង់
    បានឈ្នះសង្រ្គាមឈាមខ្មែរហូរសោះ ខ្មែរស្លាប់រលួសក្រោមនាមនៃសេ្តច។
    ហ្នឹងហើយពួកមេខ្វះធម៌មេត្តា សង្គមធ្លាប់ល្លធ្វើឲ្យខ្ទាំខេ្ទច
    ឲ្យខ្មែរគំគួនស្អំគ្នាមិនភ្លេច ចុងក្រោយសម្រេចស្តេចធ្វើមិនដឹង។

  10. Kdor Thom says:

    With that, let me just turn to the overview of this current situation after Mam Sonando, 20-year in jailed. A good portion of the discussion focused on his mission (democratic influencing in Cambodia), which you’ll see was a very common refrain in almost all of his sentence. The United States, European Community delegation, France Embassy, other civil society as you heard earlier, had claimed to release Mr.Sonando from his sentence without condition. That was read out, and there’s a lot of work that’s being done consulting with key partners from the community supporters, allies in the region in terms of how best to achieve the goals that we all share. And this was certainly a focus of the discussion with the supporter. And it was a discussion of the shared goals of trying to achieve an inclusive, stable, and pluralistic democracy, justiciable for the Cambodian people, the need to bring about a political transition, clearly a need to stop the violence.

  11. ខ្មែរៗប្រខាំគ្នា ចិន យួន ថៃ សើចរយះមាត់!!!ពួកប្រទេសអ្នកមាន នឺងទៅវិនិយោគ នៅភូមាវិញ រោងចក្រចេញពីខ្មែរទៅកាន់ភូមាវិញ។ ខ្មែរអត់ការធ្វើ ខ្មែរអត់បាយ សប្បាយពួកបក្សប្រឆាំងស្រែកខ្លាំងៗថា ជោគជ័យ!!!!ចំជាឡប់មែនពួកអាក្បត់ជាតិអស់នេះ!!!ល្មមភ្ញាក់ខ្លួនឡើង!!!

  12. CT says:

    Good race but bad attitude is to day power every dog has it’s day :)

  13. ថាអាផៃ ស៊ីផាន់ (ផៃ ស៊ីផេះ) ចុះវាគ្មានការចេះដឹងនិងអស់ក្រឡា
    លោតនៅស្រកអាមេរិក ទើបវារត់ត្បុលក្បាលមកអង្កៀមឆ្អឹងក្រៀមៗដែល
    អាហ៊ុន សែនវាបោះឱ្យ ចុះអាកែវ រ៉េមី martin ម្តេចក៏វាទៅកាន់ក្តឱ្យអា
    ហ៊ុន សែននោមដែរ ។ គិតទៅពួកអាឆ្កែអង្គែស៊ីបែបអាឱម យិនទៀង,
    អាខៀវ កញ្ញារឹត, អាកែវ រ៉េមី, និងអាផៃ ស៊ិផេះជាដើមនេះ ដូចជាមានខួរ
    ក្បាលលាយដោយអាចម៍យួនហើយ! បាត់ទៅនាអស់ហើយ ខួរក្បាលនិង
    សតិសម្បជញ្ញៈជាខ្មែរ???

  14. ថាអាផៃ ស៊ីផាន់ (ផៃ ស៊ីផេះ) ចុះវាគ្មានការចេះដឹងនិងអស់ក្រឡា
    លោតនៅស្រកអាមេរិក ទើបវារត់ត្បុលក្បាលមកអង្កៀមឆ្អឹងក្រៀមៗដែល
    អាហ៊ុន សែនវាបោះឱ្យ ចុះអាកែវ រ៉េមី martin ម្តេចក៏វាទៅកាន់ក្តឱ្យអា
    ហ៊ុន សែននោមដែរ ។ គិតទៅពួកអាឆ្កែអង្គែស៊ីបែបអាឱម យិនទៀង,
    អាខៀវ កញ្ញារឹត, អាកែវ រ៉េមី, និងអាផៃ ស៊ិផេះជាដើមនេះ ដូចជាមានខួរ
    ក្បាលលាយដោយអាចម៍យួនហើយ! បាត់ទៅនាអស់ហើយ ខួរក្បាលនិង
    សតិសម្បជញ្ញៈជាខ្មែរ???