ក្រោយពី អ្នកសម្តែង កាចឆ្នាសឆ្នើម ស្វែង សុជាតា ជាមួយនិង អតីតគូស្នេហ៍ គង់ សុផារ៉ា ដាច់ដោចគ្នា រួចមក នាងក៏បាន ត្អូញត្អែរ ប្រាប់ថា “ជាមួយប្រុសៗ គឺនាង ខ្លាចហើយ” សូម្បីតែ ការរាប់អាន ជាមួយ មនុស្សប្រុស កន្លងទៅនេះ ចេះតែមាន ពាក្យ លេចឮថា ម្តង នាងស្រឡាញ់ អ្នកនេះ ម្តងស្រឡាញ់ អ្នកនោះ លុះដល់ ដាក់ចិត្តថា ចង់បានគេ ជាគូ អនាគត បែរជា មានចិត្ត មិនស្មោះ ។
Written by ភ្នំពេញដេលីញូវ
Thursday, 04 October 2012
បន្ទាប់ពីបែកបាក់ គូស្នេហ៍ភ្លាម ស្វែង សុជាតា ក៏បានបង្ហាញ អារម្មណ៍ ផ្ទាល់ខ្លួនថា កន្លងទៅនេះ នាងហាក់ជួប រឿងស៊យ តែរហូត ពិសេសជាមួយ មនុស្សប្រុស ដែលរកអ្នក ទុកចិត្ត មិនបានសោះ សូម្បីអតីតប្តី រួមរស់ ជាមួយគ្នា រហូតមានកូន ក៏នៅតែ អាច បែកបាក់គ្នា ។ ឱ្យតែនាង រាប់អាន បុរសណា គឺតែងល្បីថា នាង ស្រឡាញ់ បុរសនោះ ព្រោះតែចរិត របស់នាង ជាធម្មតា គឺចូលចិត្ត លេងសើចច្រើន ទើបនាំឱ្យ មានការភាន់ ច្រឡំបែបនេះ ដែលតាមការ ពិតគ្រាន់តែ ជាការ រាប់អានគ្នាទេ ។ នាងក៏ បាន ទទួលស្គាល់ ដែរថា កន្លងទៅ នេះ ធ្លាប់បានទះ កំផ្លៀង បុរសម្នាក់ ព្រោះតែបាន ដើរនិយាយ ប្រាប់គេថានាង បានស្រឡាញ់ បុរសនោះ ។ នាងក៏ បានព្រមានថា កុំយកការ រាប់អាន របស់នាង ទៅបំភ្លៃ ជារឿងស្នេហា ឱ្យសោះ ធ្វើយ៉ាងនេះ អាចឱ្យ នាងខ្លាច រអាលែងហ៊ាន រាប់អានបុរសៗ តទៅទៀត ព្រោះ គ្រាន់តែ រាប់អាន ស្និទ្ធស្នាល បែរជាយល់ ច្រឡំទៅវិញ ។
ដោយសារខ្លាចគេ និយាយទើប ដាក់ចិត្តថា យក គាត់ ប៉ុន្តែឥឡូវក៏ត្រូ វបែកបាក់គ្នា ដែលមិនអាច វិលទៅ ត្រូវរ៉ូវគ្នា ដូចដើម វិញទេ ។

មជ្ឈដ្ឋាន មួយចំនួន នៅតែសម្តែង នូវក្តីមន្ទិល សង្ស័យចំពោះ មូលហេតុ នៃការ បែកបាក់របស់ ស្វែង សុជាតា ជាមួយ អតីតគូស្នេហ៍ របស់នាង (គង់ សុផារ៉ា) ថាជាការ មិនសមទំនង ដែលគ្រាន់តែ រឿងបាត់បង់ សម្ភារៈក្នុងផ្ទះសោះ បែរជាឈាន ដល់ ការ ចែកផ្លូវគ្នា ដើរ រៀងខ្លួន សុខចិត្ត បំភ្លេចចោលនូវ អនុស្សាវរីយ៍ ដ៏ផ្អែមល្ហែម ដែលធ្លាប់សាង ជាមួយគ្នានា ពេលកន្លងទៅ ក្នុងនោះ មានរហូតដល់ បង្ហោះតាម ទំព័រហ្វេសប៊ុក នូវរូបភាព ថើបបឺតមាត់គ្នា យ៉ាងស្អិតល្មួត បង្ហាញពី សកម្មភាព ស្រឡាញ់ គ្នា យ៉ាងប្តូរផ្តាច់ មិនងាយ មាន នរណា អាចបំបែក បានទៀតផង តែវាមិនដូច ការស្មាន គូស្នេហ៍នេះ បែរជាឆាប់បែក បាក់គ្នា ទៅវិញ ធ្វើឱ្យគេគិតថា មានរឿងអ្វី នៅពីក្រោយ មូលហេតុ នាំដល់ការ បែកបាក់ សំខាន់អាច ផ្តើមចេញពី ការប្រចណ្ឌគ្នា ទៅវិ ញទៅមក ឬ មានអ្នកទីបី ចូលជ្រៀតជ្រែក ក្នុង ជីវិត ស្នេហារបស់ ពួកគេ ? ពិសេស ដោយដឹងថានាង ទើបតែបាន រំលូតកូនចោល នាពេល កន្លងទៅ តើវាអាចមកពី អតីតគូស្នេហ៍ ខឹងថានាងមិន ចង់បានកូន ដែលជាប់ សាច់ឈាម ជាមួយគាត់ ទើបនាំ ដល់ ការបែកចិត្ត ដូច្នេះ ?
អ្នកយកព័ត៌មាន បានជួបជាមួយ ស្វែង សុជាតា តាមទូរស័ព្ទ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១២ ដោយក្នុង នោះនាងបាន រៀបរាប់ប្រាប់ ឱ្យដឹង ជាហូរហែថា “ពួកយើងបាន បញ្ចប់រឿង ប្តឹងគ្នា ទៅវិញទៅមក រួចហើយ ដោយ គាត់ (គង់ សុផារ៉ា) សន្យា សុំទោស ជា សាធារណៈ ។ បើទោះបាន សម្រុះ សម្រួលគ្នាក្តី ក៏រឿង ទំនាក់ទំនង ស្នេហា ត្រូវបានបញ្ចប់ ជាស្ថាពរ ព្រោះមិន អាចរស់នៅ ជួបជុំគ្នាដូច ពេលមុនដែរ និង បានចែកចាន ចែកឆ្នាំងគ្នា វេចបង្វេចដើរ ចេញរៀងខ្លួន រួចរាល់ហើយ ផងដែរ ។ ការដែល សម្រេចចិត្ត ចែកផ្លូវគ្នា នេះ ដោយសារ យល់ថា រស់នៅជាមួយគ្នា បន្តទៀត មិនបាន ព្រោះគាត់ ជឿគេពេក ដូច្នេះអាច ថ្ងៃក្រោយ មានរឿងធំជាង នេះ និង ដើម្បីកុំឱ្យ ឈឺចាប់រៀងខ្លួន ចប់គ្នាទៅល្អ ជាង ដោយសារតែ មិនទុកចិត្តគ្នា គឺគ្មាន ជម្រើសអ្វី ក្រៅពី បែកគ្នាទេ ” ។
ស្វែង សុជាតា បានបង្ហើបប្រាប់ថា “ខ្ញុំ និង អតីតគូស្នេហ៍ ទើបតែស្គាល់គ្នា នៅដើមឆ្នាំ ២០១២ នេះប៉ុណ្ណោះ ។ ការ ស្គាល់គ្នា គឺតាមរយៈ ពូធម៌ របស់គាត់ ដោយបានឱ្យ មកសុំលេខ ទូរស័ព្ទ និង ចង់ទាក់ទង និយាយលេង តាមហ្វេសប៊ុក ជាមួយ ខ្ញុំ រហូត ដល់ថ្នាក់ គាត់ បានយក រឿងដែល ខ្ញុំសម្តែង មានចំណងជើង “ ចិត្តឫស្យា ” មកមើល បើទោះ កន្លងទៅ គាត់មិនដែល មើលរឿងខ្មែរ សោះ ។ ក្រោយមក ក៏បានទាក់ទង ស្គាល់គ្នា ដោយការ អាណិត ដល់គាត់ និង នៅតែអាណិត ដល់ពេលនេះ ព្រោះ ឃើញ គាត់កំព្រា បែកបាក់ ប្រពន្ធ និង បានសុំ ដល់បងស្រីខ្ញុំ ទើបខ្ញុំយល់ ព្រមទៅរស់នៅ ជាមួយគាត់ ក្នុងផ្ទះម្តុំ ទួលទំពូង ។ គាត់ជាមនុស្ស ប្រចណ្ឌច្រើន ឱ្យតែដឹងថា ខ្ញុំថត ឬ នៅក្បែរ បុរសណា គឺខឹងហើយ ។ មុនពេល មានការបាត់ អីវ៉ាន់ពីក្នុងផ្ទះ គាត់បានចេញ ទៅបាត់ យប់ឡើង ក៏មានចោរ ចូលលួច របស់របរ ជាច្រើន ដែលទុកនៅ ក្នុងផ្ទះ សូម្បីតែថាសមាស ដែលបាន ទទួលពីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និងពានដែល បានពី អាណាចក្រ តារាក៏បាត់ ផងដែរ ។ រឿងបាត់ របស់នេះ ត្រូវ បានសង្ស័យគ្នា ទៅវិញទៅមក ដោយគាត់ ចោទខ្ញុំ ហើយខ្ញុំក៏មាន ការសង្ស័យ លើគាត់ ។ គាត់បាន បង្ហោះតាម ហ្វេសប៊ុក ថា បានដាក់ពាក្យ ប្តឹងចោទប្រកាន់ ខ្ញុំថា រំលោភលើ សេចក្តីទុកចិត្ត ដោយលួច ទ្រព្យសម្បត្តិ ហើយ បញ្ចេញ ព័ត៌មានថា ចោរ លួចទៅវិញ ។ នាងខ្ញុំក៏មាន បំណងប្តឹង តបតវិញដែរ ដើម្បីយកភាព ស្អាតស្អំមកវិញ និង យល់ថានោះ គឺជាចេតនា មួយដែល គាត់ចង់ទម្លាក់ កំហុសលើខ្ញុំ និងក៏ជា លេសមួយ ចង់ដោះដៃ ចេញផងដែរ ព្រោះតាំងពី ថ្ងៃទី ២១ ខែសីហា រហូតដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១២ ទើបគាត់បាន មកជួប ដោះស្រាយ ផ្ទាល់ជាមួយគ្នា ដោយ សម្រុះសម្រួល មិន ប្តឹងប្តល់គ្នា ទៀតឡើយ ក្រោយពេលគាត់ សុំទោស នាងខ្ញុំជា សាធារណៈ ” ។
ស្វែង សុជាតា បានត្អូញត្អែរថា នាងជួប រឿងស៊យរហូត កន្លងទៅនេះ គឺបន្ទាប់ពី បែកបាក់ ជាមួយប្តីរួច ក៏ជួបរឿង គ្រោះថ្នាក់ បាក់ដៃ ពេលទៅថត សម្តែងរឿង នៅខេត្ត សៀមរាប ។ ក្រោយមកមាន គូស្នេហ៍ កំពុងតែ ផ្អែមល្ហែម ជិតដល់ពេល ភ្ជាប់ពាក្យ និង ទៅចុះ សំបុត្រ អាពាហ៍ ពិពាហ៍ នៅថ្ងៃទី ២៧ ខែសីហា បែរជាជួបបញ្ហា បាត់ទ្រព្យរបស់ នៅថ្ងៃទី ២២ ខែសីហា និង ត្រូវចែកផ្លូវគ្នា ដើររៀងខ្លួន ទៀត ។
អ្នកយកព័ត៌មាន ក៏បានជួប ជាមួយលោក គង់ សុផារ៉ា តាមទូរស័ព្ទ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១២ ផងដែរ ដោយក្នុងនោះ លោក ប្រាប់ថា បានជា យល់ព្រម ដកពាក្យ បណ្តឹងវិញក៏ ព្រោះនាង ចេះធ្វើឱ្យគាត់ អាណិត ពិសេស មិនចង់ ឱ្យមានបញ្ហា វែងឆ្ងាយ ចំណាយប្រាក់ អស់ច្រើនរៀង ខ្លួនដោយការ ចង់យក ឈ្នះចាញ់គ្នា ។ ដូច្នេះរឿងនោះ ចប់អស់ហើយ តែវាជាមេរៀន នៃជីវិតដែរ ដែលបាន ដកខ្លួនចេញ ទាន់ពេល ព្រោះបានដឹង ពីមុខ មាត់ពិត បើបន្តទៅយូរ អាចមាន បញ្ហាធំជាងនេះ ទៀត ដោយសារតែ នាងមានល្បិច ច្រើនណាស់ ។ ទោះយ៉ាងណា ក៏ទទួល ស្គាល់ថា នាងអត់មាន សហាយទេ គឺស្រឡាញ់ រូបគាត់មែន ព្រោះឃើញ គាត់មានប្រាក់ រាងសង្ហា នៅក្មេង ដូច្នេះមិន ចង់បែក ពីគាត់ឡើយ មានតែគាត់ ដែលចង់បែក ដោយសារ អស់និស្ស័យ ស្នេហ៍ ៕

ពេលស្រលាញ់អ្វីៗក៏ល្អ ពេលដល់ក អាងាប់ មីងាប់