ជា មុនី ស្នើ​ GMAC ចាត់​វិធាន​ការ​ឲ្យ​រោងចក្រ​កាត់​ដេរ​គោរព​ច្បាប់ និង​បញ្ឈប់​ការ​បណ្តេញ​មេដឹកនាំ​សហជីព​តាម​រោងចក្រ​កាត់​ដេរ និង​ស្បែក​ជើង

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី​០២ តុលា ឆ្នាំ​២០១២​ម្សិលមិញ​នេះ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC) ដោយ​ស្នើ​ឲ្យ​សមាគម​នេះ​ចាត់​វិធាន​ការ​ឲ្យ​រោងចក្រ​កាត់​ដេរ​គោរព​ច្បាប់ និង​បញ្ឈប់​ការ​បណ្តេញ​មេ​ដឹកនាំ​សហជីព​តាម​រោងចក្រ។

Wednesday 03 October 2012
The Free Press Magazine

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

ការ​ស្នើ​នេះ គឺ​ធ្វើ​ឡើយ​បន្ទាប់​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ មាន​រោងចក្រ​កាត់​ដេរ​ជា​ច្រើន​បាន​បន្ត​បណ្តេញ និង​ទិញ​មេដឹកនាំ​សហជីព​សេរីកម្មករ​ចេញ​ពី​ការ​ងារ។ ដោយ​ត្រូវ​បាន​កត់​សម្គាល់​ថា មាន​រោងចក្រ​តេយ៉ុង រោងចក្រ​មហាហ្គា​មិន រោងចក្រ​ឃីង​ហ្វើស រោងចក្រ​ស៊ឺង​ស៊ីង​យៀន រោងចក្រ​សាន់​បេស រោងចក្រ​វ៉ាយ​ វី ភី (Y.V.P ចាក់​អង្រែ​ក្រោម) រោងចក្រ​ខន​ប្រេស​ហូល​ឌីង រោងចក្រ​ឃ្វៃ​យ៉ាង រោងចក្រ​យ៉ាក​ជីន។ល។

ទង្វើ​ដែល​រោងចក្រ​ទាំង​អស់​នោះ​បាន​ប្រព្រឹត្ត ត្រូវ​លោក ជា មុនី ចាត់​ទុក​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​គោរព​ច្បាប់ និង​សិទ្ធិ​កម្មករ​កម្ពុជា​ឡើយ។ ហើយ​ក៏​ផ្ទុយ​ទៅ​នឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ផង​ដែរ។

ដូច្នេះ​ដើម្បី​រក្សា​វិស័យ​កាត់​ដេរ​ឲ្យ​មាន​ស្ថេរភាព និង​ការ​លើក​កម្ពស់​វិស័យ​កាត់​ដេរ​ឲ្យ​បាន​ប្រសើរ​លោក ជា មុនី សង្ឃឹម​ថា សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​នឹង​មាន​វិធាន​ការ​ដល់​រោងចក្រ​កាត់​ដេរ និង​ស្បែក​ជើង ដែល​ជា​សមាជិក​ខ្លួន ដោយ​មិន​ឲ្យ​បន្ត​ការ​រើស​អើង និង​ការ​ជួញ​ដូរ​មេដឹកនាំ​សហជីព​បន្ត​ទៅ​ទៀត​ឡើយ៕

What Next?

Recent Articles

4 Responses to "ជា មុនី ស្នើ​ GMAC ចាត់​វិធាន​ការ​ឲ្យ​រោងចក្រ​កាត់​ដេរ​គោរព​ច្បាប់ និង​បញ្ឈប់​ការ​បណ្តេញ​មេដឹកនាំ​សហជីព​តាម​រោងចក្រ​កាត់​ដេរ និង​ស្បែក​ជើង"

  1. បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ
    ១- បំណាច់អួតខ្លាំង ឱ្យខ្លាំងត្រឹមត្រូវ–កុំខ្លាំងល្ងង់ខ្លៅ សាហាវចោរព្រៃ
    កុំខ្លាំងដាក់ខ្មែរ ដែលខ្សោយក្រក្រី–ទល់សាសន៍ដទៃ ទម្លាក់កន្ទុយ ។
    ២- បំណាច់អួតខ្លាំង ខ្លាំងគេគោរព–កុំខ្លាំងអាងទ័ព អាមាត្យរពុយ
    អំបូរទាំងមូលចោមរោមដូចរុយ–ប្លន់ដីប្លន់លុយសេដ្ឋកិច្ចនៃជាតិ ។
    ៣- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ–កុំខ្លាំងធ្វើឆ្កែ បំរើយួនវៀត
    ខ្លាំងបែបល្ងីល្ងើ ទង្វើក្បត់ជាតិ–សម្តីហួសមាឌ សារធាតុនៃខ្លួន ។
    ៤- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ–ប្រេតរដូវខែ កត់ត្រាចូលក្បួន
    ទង្វើហូរហែ មេខ្មែរខ្ញុំយួន–ចារហើយបញ្ជូនដល់យមរាជផង!
    ៥- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ–កុំអួតពូកែ តែឫកអាយ៉ង
    អំបូរទាំងមូលសុ ទ្ធចោរយង់ឃ្នង–មិនដែលឃើញម្តង ចាប់ចងផ្តន្ទា ។
    ៦- យុត្តិធម៌កាឡៃ នៃខ្មែរអាយ៉ង–បន្លាចចាប់ចង ពូជខ្មែរអ្នកជា
    អ្នកស្នេហាជាតិ ត្រូវតែពុះពារ–ទើបកម្ពុជា ផុតពីយួនត្រួត!
    ៧- បំណាច់អួតខ្លាំង ខ្លាំងត្រូវរបៀប–កុំខ្លាំងថោកទាប បានតែអំនួត
    បែរខាំគេឯងប្រៀបដូចឆ្កែឆ្កួត–ជនពាលមេអួត ឆ្កួតនឹងអំណាច!

  2. ខ្មែរៗប្រខាំគ្នា ចិន យួន ថៃ សើចរយះមាត់!!!ពួកប្រទេសអ្នកមាន នឺងទៅវិនិយោគ នៅភូមាវិញ រោងចក្រចេញពីខ្មែរទៅកាន់ភូមាវិញ។ ខ្មែរអត់ការធ្វើ ខ្មែរអត់បាយ សប្បាយពួកបក្សប្រឆាំងស្រែកខ្លាំងៗថា ជោគជ័យ!!!!ចំជាឡប់មែនពួកអាក្បត់ជាតិអស់នេះ!!!ល្មមភ្ញាក់ខ្លួនឡើង!!!

  3. ពិចារណា says:

    តើពួកអស់លោកបានប្រព្រអី បានជាអោយគេទិញខ្លួនអោយឈប់ពីការងារបាន??? ស្មានថាមានថៅកែរោងចក្រប៉ុន្មានអ្នកដែលចង់ចំនាយលុយទៅលើរឿងអត់បានការ​ដូចជាការទិញ​អស់លោកខ្លះអោយឈប់ពីការងារនោះ? គិតសារជាថ្មី ថាតើអស់លោក កំពុងធ្វើដើម្បីកម្មករខ្មែ ឫដើម្បីប្រពន្ធកូនខ្លួនឯង?????

  4. ពិចារណា says:

    កែតំរូវ៖​ តើពួកអស់លោកបានប្រព្រឹត្តអី បានជាអោយគេទិញខ្លួនអោយឈប់ពីការងារបាន??? ស្មានថាមានថៅកែរោងចក្រប៉ុន្មានអ្នកដែលចង់ចំនាយលុយទៅលើរឿងអត់បានការ​ដូចជាការទិញ​អស់លោកខ្លះអោយឈប់ពីការងារនោះ? គិតសារជាថ្មី ថាតើអស់លោក កំពុងធ្វើដើម្បីកម្មករខ្មែ ឫដើម្បីប្រពន្ធកូនខ្លួនឯង?????