ព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង បញ្ចប់ការពិនិត្យលទ្ធផលនៃការស៊ើបអង្កេតលើសំណុំរឿងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។

កម្មការិនីឈ្មោះ ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែលត្រូវគ្រាប់កាំភ្លើងក្នុងពេលធ្វើកូដកម្ម នៅស្វាយរៀង សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១២។ RFA/Sochivy
ដោយ សុ ជីវី
2012-10-03
វិទ្យុអាស៊ីសេរី
ព្រះរាជអាជ្ញាខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា មានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃអង្គារ ទី២ ខែតុលា ថា លោកត្រូវការពេលវេលាថែមទៀតក្នុងការសន្និដ្ឋានបញ្ចប់ទៅលើសំណុំរឿងនេះ មុនប្រគល់ទៅឲ្យប្រធានចៅក្រមកំណត់ពេលបើកសវនាការ៖ «ខ្ញុំកំពុងបញ្ចប់ការយល់ឃើញរបស់ខ្ញុំ។ ខ្ញុំពិនិត្យឯកសារអីគ្រប់គ្រាន់អស់ហើយ ប្រហែលជាអាចចេញនៅចុងសប្ដាហ៍នេះ ចាំមើលសិន ចាំខ្ញុំសម្រេចហើយយើងប្រកាសជាចំហដើម្បីបញ្ជូនទៅចៅក្រម»។
បើទោះជាយ៉ាងណាលោក ហ៊ីង ប៊ុនជា ពុំបានបង្ហើបអោយដឹងពីសេចក្ដីសន្និដ្ឋានជាចុងក្រោយនោះថាយ៉ាងណាទេ។ ប៉ុន្តែមានព័ត៌មានមិនផ្លូវការថា អាចនឹងមានជនជាប់ចោទថ្មីម្នាក់ទៀត។
ព្រះរាជអាជ្ញាលោក ហ៊ីង ប៊ុនជា កាលពីពេលកន្លងទៅបានសម្រេចចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនាចំពោះការបាញ់ប្រហារអោយរបួសកម្មការិនី ៣នាក់ នៅរោងចក្រ កៅវ៉េ (Kao Way) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
da
ឃើញ អត់វាពន្យាទៀតហើយ នេះរឺតុលាការមហាយុត្តិធម៏របស់អាជាតិ & អា JMLនោះ
សំណាងហើយដែលមិនប៉ះចំសាច់ញាតិពួកអាហៃអើ ហ្អែងនោះ
ធ្វើអាចម៏អីលោក បណ្ឌឹត បាននោះ គ្រាន់តែរាលកៃសោះហ្នឹង!!!
គ្រាន់តែរាលកៃអស់គ្រាប់កន្លះបង់នឹងត្រូវបីបួននាក់តើ ទាល់តែអស់គ្រាប់កន្លះឡាន
ទើបបានហៅថាបាញ់ប្រហា ដូច្នេះកុំទាន់ថាតុលាកាកាត់ទោសអយុត្តិធម៌អី
ព្រោះអីគាត់មានក្បាលដែកទេ ខ្លាចរាលកៃលើកក្រោយត្រូវក្បាលគាត់ដែរ
ឈូក បណ្ឌិត នោះគេមានឆ្អឹងខ្នងជាដែកថែបណា ពលរដ្ឋតូចតាច តូចកណ្ដុរកន្លាត
ចង់បានយុត្តិធម៌យកទៅធ្វើអី បើចង់ឡើងតុលាកា តវាអី ត្រូវលក់ផ្ទះលក់ដីអោយអស់
យកលុយទៅឡើងតុលាកា បន្ទាប់មក វិចយុត្តិធម៌មួយសំពាយដើរសុំទានគេនឹងដេក
តាមចិញើ្ចមថ្នល់ទៅ រឿងនេះវាបានក្លាយទៅជាទម្លាបរបស់ខ្មែរយើងទៅហើយ ដូច្នេះកុំ
បន្ទោសរដ្ឋាភិបាល ឬថ្នាក់ដឹកនាំអី គួរបន្ទោសព្រុំលិខិតឬវាសនារបស់យើងវិញ
បន់ទេវតា បន់អ្នកតាវាអស់លុយតិចជាង តែបើមិនបានសម្រេចទេ យើងជេរទេវតាឬ
អ្នកតានោះក៏មិនមានអ្នកណាដា់ទោសយើងដែរ គួរគិតមើលទៅ ចង់បាយុត្តិធម៌អី
ក្នុងសង្គមខ្មែរនោះ វាគ្មានទេ គេថា ប៉ោក ប៉ោក សិកមាត់ត្រដោក ឆ្អែតពោះក្របី