ម៉ឹក ដារា ថា អ្នកសូក ព្រះរាជអាជ្ញា​ ចៅក្រម​ ដែលពាក់ព័ន្ធ​ នឹងគ្រឿងញៀន​ដែរ​ ម្ដេច​​មិនចាប់ខ្លួន​ផង ?​

​នៅ​ក្នុង​សវនាការ​​សាលាឧទ្ធរណ៏​​កាល​ពី​ម្សិលមិញ​ អតី​ត​ប្រធាន​អាជ្ញាធរជាតិ​ប្រឆាំង​​ការជួញ​ដូរ​គ្រឿង​ញៀន​​ដែលត្រូវបាន​តុលាការ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​​នាពេល​កន្លងទៅ​​កាត់​ឲ្យ​ជាប់​​ទោស​​អស់​មួយ​ជីវិត​នោះ​​បានទាម​ទារ​ឲ្យ​ទម្លាក់​ចោល​ការ​​ចោទ​ប្រកាន់​ទាំង​អស់​មក​​លើ​ខ្លួន​​​ជា​​មួយ​ការ​ចោទ​ជា​សំនួរ​​​បែប​ឡកឡឺយ​​​ថា​ អ្នក​សូក ព្រះរាជអាជ្ញា ចៅក្រម​ ដែលពាក់ព័ន្ធ​​នឹង​គ្រឿង​ញៀនដែរ​​ ម្ដេច​ក៏​មិន​ចាប់​ខ្លួន​ផង ?

លោក ម៉ឹក ដារា អតីតប្រធានអាជ្ញាធរជាតិ ប្រឆាំងការជួញដូរគ្រឿងញៀន

លោក ម៉ឹក ដារា អតីតប្រធានអាជ្ញាធរជាតិ ប្រឆាំងការជួញដូរគ្រឿងញៀន

មាស មុន្នី​
Thursday 04 October 2012
The Free Press Magazine

លោក ម៉ឹក ដារា បាន​ថ្លែង​​នៅ​​ចំពោះ​មុខ​ចៅក្រម​សាលាឧទ្ធណ៏ថា ​” ​ខ្ញុំ​បាន​ពិចារណា​ថា​​រាល់ការ​ចោទ​ប្រកាន់​​មក​លើ​​រូប​ខ្ញុំ​​គឺ​គ្រាន់​តែ​​ជា​​ការ​ប្រមូល​សំរាម​​ដុតជា​ភ្នក់ភ្លើង​ ដែល​តាម​​ពិត​​មាន​អ្នក​ពាក់​ព័ន្ធ​ច្រើន​ទៀត​…។ ​តុលាការ​បាន​​ចោទ​ប្រកាន់​​ខ្ញុំ​​ថា ​បាន​កែរ​របាយការណ៏​ ឬ​ ចុះ​ហត្ថលេខា​លើ​សំណុំ​រឿង​ក្លែងក្លាយ​ ,​ ប៉ុន្តែ​​ខ្ញុំ​គិត​​ថា ​ព្រះរាជអាជ្ញា និង ​ចៅក្រម​ស៊ើប​សូរ​​​ដែល​ពាក់ព័ន្ធ​​នឹង​សំណុំរឿង​​ទាំង​នោះ​​របស់​ខ្ញុំ ក៏​​ត្រូវ​តែ​ចោទ​ប្រកាន់​​និង​​ផ្ដន្ទាទោស​ដែរ​ ព្រោះ​ពួក​គេ​​ក៏​​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ការ​​ដោះ​លែង​នោះ​ដែរ..”។ ដោយ​បានបញ្ជាក់​បន្ថែម​ថា​ តុលាការ​គួរ​តែ​​ចោទ​ប្រកាន់ ឬ ចាប់​​ខ្លួន​​អ្នក​ដែល​​បាន​សូកខ្ញុំ ឬ អ្នក​​ដែល​ទទួល​សំណូក​​ជា​ថ្នូរ​​នឹង​ការមិនកាត់ទោស​ ទៅ​​តាម​​ច្បាប់​​ប្រឆាំង​​អំពើពុក​​រលួយ​​ ។​

សេចក្ដី​ថ្លែង​​បែប​​នេះ​​ជា​តម្រុយ​​ដ៏​សើ​ប​មួយ​ទៀត​ ​ខណៈ​​កាល​ពី​ពេល​កន្លង​ទៅ ​អតីតមន្ត្រី​ជាន់​​ខ្ពស់​ផ្នែក​​គ្រឿង​ញៀន​រូប​​នេះ ​បាន​​បង្ហើប​​ពី​មន្ត្រី​សំខាន់ៗ​​មួយ​ចំនួន​​របស់​រដ្ឋាភិបាល​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ក្នុង​​នោះ​​ក៏​មាន​ឈ្មោះ​​លោក ឌុល គឿន រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ​​ផង​​ដែរ ប៉ុន្តែ​ពុំត្រូវ​​បាន​​តុលាការ​​​​យក​​ចិត្ត​​ទុក​ដាក់​ឡើយ ៕

What Next?

Recent Articles

5 Responses to "ម៉ឹក ដារា ថា អ្នកសូក ព្រះរាជអាជ្ញា​ ចៅក្រម​ ដែលពាក់ព័ន្ធ​ នឹងគ្រឿងញៀន​ដែរ​ ម្ដេច​​មិនចាប់ខ្លួន​ផង ?​"

  1. លោក ម៉ឹក ដារា គួតែក្លាហានឡើងដើម្បីតតាំងជាមួយពួកជនពុករលួយពិតប្រកដ នោះលោកនឹងមានឪកាសជួយដល់ជាតិកុំឲលិចល់ងតទៅទៀត។

  2. visal says:

    អាអូនអើយតែជាប់ជង់ហើយកុំស្រមៃថាទឹកមាត់នៅប្រៃទៀតនោះ អាតុលាការអស់នឹងវាមិនដែលយក ចិត្តទុកដាក់ឡើយ ព្រោះវាក៏ខ្លាចបាត់អំណាចវាដែរ ចង់បានយុត្តិធម៌ ស្មើភាពជាមួយអាអស់ហ្នឹង តយូរហើយវែង វាគ្រាន់តែចាប់អាបំបង់បាយឯងមួយ ដើម្បីបំបិទភស្តតាងជាច្រើនទៀតរបស់វាប៉ុណ្ណោះ គ្មានប្រយោជន៏ ក្រែងឯងកាលនៅមានតំណែង អួតថារដ្ឋាភិបាលល្អណាស់មែនទេ ?​ ម៉េចមិននិយាយទៀតទៅ??

  3. យាយប៉ុក says:

    ចៅល្ងង់ ! ចៅចង់ជ្រើសរើសផ្លូវដើរតាម ហេង ពៅ? យកល្អ នៅស្ងៀមប្រសើរជាជាង ឡូឡា…

  4. បើមិនមែននៅក្នុងក្លង់ហ៊ុន សែន ទេ វាត្រូវតែជាប់ទោស! តែបើនៅក្នុង
    ក្លង់ហ៊ុន សែន មិនមានទោសទេ! យើងឃើញជាហូរហែមកហើយពី
    ប្រព័ន្ធតុលាការនិងក្រសួងអយុត្តិធម៌នៅស្រុកខ្មែរនោះ!

  5. CT says:

    Sky has eyes…..