អាហារជួយបង្កើន សមត្ថភាព ផ្លូវភេទ របស់បុរស

Written by ភ្នំពេញដេលីញូវ
Friday, 05 October 2012

ខាងក្រោមនេះ គឺជាអាហារ ជាថ្នាំសម្រាប់ ព្យាបាល ជម្ងឺស្ពឹក ប្រដាប់ភេទ និងខ្សោយ កម្លាំងកាយ ។

ទីមួយ ៖ បបរថ្លើមមាន់ – វល្លិមាស
វល្លិមាស ១៥ក្រាម ថ្លើមមាន់ឈ្មោល ៤ទៅ៥ អង្ករសំរូប ១០០ក្រាម អំបិល ៥ក្រាម ។ វលិ្លមាស ត្រូវខ្ចប់ដោយ ក្រណាត់ ចំនួនបីជាន់ ថ្លើមមាន់ លាងអោយស្អាត ដាក់ដាំ ជាមួយអង្ករ ចំអិនជាបបរ រួចបង់អំបិល។ បបរនេះ អាចហូបបាន មួយចាន ក្នុង មួយថ្ងៃ នៅពេលឃ្លាន ។
ប្រសិទ្ធិភាព ៖ ប៉ូវថ្លើម ក្រលៀន មានប្រយោជន៍ ដល់ពងស្វាស ព្យាបាលអាការៈស្ពឹកប្រដាប់ភេទ នោមយប់ញឹក ឈឺខ្នង រោយជង្គង់ និង ខ្សោយភ្នែក ។

ទីពីរ ៖ បបរគ្រាប់ឈូក ផ្លែមាន
គ្រាប់ឈូក ១៥ក្រាម ផ្លែមាន ១៥ក្រាម ម៉ោង ក្រហម៥ផ្លែ អង្ករដំណើម ១០០ក្រាម ។ លាងរបស់ ទាំងនេះ អោយស្អាត ដាក់ចូល ក្នុងឆ្នាំង ជាមួយទឹក ១លីត្រ (លើកលែងតែ ផ្លែមាន) ដាំអោយពុះ រួចបន្ថយភ្លើង ។ នៅពេល បបរជិតឆ្អិន ទើបដាក់ ផ្លែមាន ចូល និងកូរ អោយសព្វ បន្ដដុតភ្លើង រហូតដល់ បបរឆ្អិន។ ហូបបបរនេះ អោយបានម្ដង ឬពីរដង ក្នុងមួយថ្ងៃ ។
ប្រសិទ្ធិភាព ៖ ប៉ូវបេះដូង បំប៉នឈាម ប៉ូវសុខភាព ព្យាបាយការ ស្ពឹកប្រដាប់ភេទ ។

ទី3 ៖ ស៊ុបបង្កង សាច់ពពែ
សាច់ពពែ ២៥០ក្រាម, ខ្ញី, ខ្ទឹម, អំបិល , ម្សៅម្រេច។ លាងសាច់ អោយស្អាត ស្ងោរអោយឆ្អិន ហាន់ជាចំណិត ដាក់ចូលក្នុង ឆ្នាំងដីជាមួយ នឹងបង្កង ខ្ញី អំបិល ខ្ទឹម ម្សៅម្រេច និងទឹកល្មម រួចដាំអោយពុះ ដោយភ្លើងខ្លាំង រហូតដល់ពុះ ទើបបន្ថយភ្លើង រហូត ដល់វា ផុយគឺ បាន ។ អាហារនេះ អាចញ៉ាំជាមួយ បាយ ។
ប្រយោជន៍៖ កែលំអ តម្រងនោម ប៉ូវលិង្គ ព្យាបាល ខ្សោយលិង្គ ឆាប់ចេញ ទឹកកាម ងងឹតមុខ ស្រវាងភ្នែក ហត់នឿយ ខួរក្បាល ស្មារតីអន់ ឈឺចង្កេះ និងជង្គង់ ។

ទី4 ៖ ត្រីឆ្លូញចំហុយ
ត្រីឆ្លូញ ៥ក្បាល ធ្វើអោយស្អាត ប្រឡាក់ជាមួយ ទឹកឃ្មុំ ប្រហែល ៣០នាទី ទើបដាក់ចូល ចំហុយ មួយម៉ោង ។
ប្រសិទ្ធិភាព ៖ ព្យាបាល ខ្សោយលិង្គ ដោយសារ ខ្សោយក្រលឿន ។

ទីប្រាំ ៖ ស៊ុបកន្ទុយជ្រូក និង Dipsacus japonicus Miq (Radix Dipsaci) កន្ទុយជ្រូក ៥០ក្រាម, Eucommia ulmoides ២០ក្រាម , Morinda officinalis stow ២០ក្រាម, Radix Dipsaci ២០ក្រាម , Cistanche salsa ២០ក្រាម, សណ្ដែកខ្មៅ ៣០ក្រាម និង អំបិលស្ករ ល្មមហូប ។ កន្ទុយជ្រូក លាងអោយស្អាត ស្ងោរជាមួយថ្នាំ ខាងលើ បង់សាប់ ប្រៃល្មមហូប ។ ហូបស៊ុបនេះ ជាបន្ដបន្ទាប់ អោយបានពី ៧ទៅ ១០ថ្ងៃ ។
ប្រសិទ្ធិភាព ៖ ប៉ូវក្រលឿន ព្យាបាល អាការៈមិនចេញ ទឹកកាម ។

ទី 6 ៖ ស៊ុបឈ្លើងសមុទ្រ
ឈ្លើងសមុទ្រ ១០០ក្រាម ដាក់ត្រាំក្នុងទឹកអោយរីក, ទំពាំង ២០ក្រាម, ផ្សិតក្រអូប ៥ក្រាម, ប្រេងរុក្ខជាតិ, ស្រា, ប៊ីចេង, ខ្ទឹមចិញ្ច្រាំ, ខ្ញីចិញ្រ្ចាំ, អំបិល, ម្សៅម្រេច ។ ឈ្លើងសមុទ្រ ហាន់ជាដុំៗ , ទំពាំងចិតជា ចំណិត, លីងខ្ទឹម និងខ្ញី អោយឈ្ងុយ ចាក់ចូលទឹក ស្អាតក្នុងឆ្នាំង បន្ទាប់មកដាក់ ឈ្លើងសមុទ្រ ទំពាំង និងគ្រឿង ចូលពីលើ ដាំអោយពុះ ទើបបង់ម្រេច ។
ប្រយោជន៍ ៖ ប៉ូវក្រលៀន , ប៉ូវលិង្គ , ព្យាបាល ខ្សោយក្រលៀន ស្ពឹកលិង្គ ។

ទី7 ៖ ស៊ុប ផ្សិត Cynomorium songaricum និងសាច់ពពែ
ផ្សិត Cynomorium songaricum ៥ក្រាម, Cistanche salsa ៥ក្រាម , សាច់ពពែ ៥០ក្រាម, ម្សៅមី ២០០ក្រាម ។ ចិញ្ច្រាំថ្នាំ Cynomorium songaricum និង Cistanche salsa អោយបាន ត្រឹមត្រូវ រួចយក ទឹករបស់វា លាយជាមួយ ម្សៅមី ច្របាច់ អោយ ចូល គ្នា ធ្វើជាសរសៃ ល្មមហូប ដាក់ដាំជាមួយ សាច់ពពែ និងថែមគ្រឿង អោយល្មមមាត់ ។
ប្រសិទ្ធិភាព ៖ ប៉ូវក្រកៀន, ព្យាបាល អាការៈ មិនចេញ ទឹកកាម ៕

What Next?

Recent Articles

2 Responses to "អាហារជួយបង្កើន សមត្ថភាព ផ្លូវភេទ របស់បុរស"

  1. Anonymous says:

    ទីពីរ ៖ បបរគ្រាប់ឈូក ផ្លែមាន
    គ្រាប់ឈូក ១៥ក្រាម ផ្លែមាន ១៥ក្រាម ម៉ោង ក្រហម៥ផ្លែ អង្ករដំណើម ១០០ក្រាម ។ លាងរបស់ ទាំងនេះ អោយស្អាត ដាក់ចូល ក្នុងឆ្នាំង ជាមួយទឹក ១លីត្រ (លើកលែងតែ ផ្លែមាន) ដាំអោយពុះ រួចបន្ថយភ្លើង ។ នៅពេល បបរជិតឆ្អិន ទើបដាក់ ផ្លែមាន ចូល និងកូរ អោយសព្វ បន្ដដុតភ្លើង រហូតដល់ បបរឆ្អិន។ ហូបបបរនេះ អោយបានម្ដង ឬពីរដង ក្នុងមួយថ្ងៃ ។
    ប្រសិទ្ធិភាព ៖ ប៉ូវបេះដូង បំប៉នឈាម ប៉ូវសុខភាព ព្យាបាយការ ស្ពឹកប្រដាប់ភេទ ។

  2. Touch says:

    sorry i don’t understand this word ​ម៉ោង ក្រហម៥ផ្លែ​​​​​
    I am sorry because i am not good at writing font khmer

    Best regard