ភ្នំពេញ: តារាចម្រៀងជើងចាស់ឈ្មោះល្បី ម៉េង កែវពេជ្ជតា ត្រូវបានជនអនាមិកចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ រស់នៅប្រទេសបារាំង ដែលមានកូន២ទៅហើយ ដែលនាំឲ្យសៅហ្មង និងរកាំរកូសដល់គ្រួសាររបស់គេ។ ម្យ៉ាងទៀតអ្នកនាង ត្រូវរងទុក្ខដោយសារបងប្រុសស្លាប់នៅពេលថ្មីនេះ។
ថ្ងៃទី 5 តុលា 2012
ដោយ: វឿន សាវុធ
CEN
ទស្សនាវដ្តីអង្គរធំបានឲ្យដឹងថា ការខូចចិត្តរបស់ អ្នកនាងម៉េង កែវពេជ្ជតា ដោយសារបងប្រុសរបស់គាត់ បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ដួលម៉ូតូ វាលើសលុបទៅហើយ។ ប៉ុន្តែមានមនុស្សមួយចំនួន មិនត្រឹមតែចួលរួមរំលែកទុក្ខទេ ថែមទាំងបានយករឿង របស់បងប្រុសគាត់ ស្លាប់ ទាំងមូលមក និយាយចំអកផ្ចាញ់ផ្ចាលទៅវិញ។
ប្រភពដដែលបន្តថា បងប្រុសរបស់គាត់ប្រៀបដូចជាឪពុកទី២ ព្រោះធ្លាប់កម្សត់កម្រជាមួយគ្នានិងមើលថែទាំតាំងពីជំនាន់ប៉ុល ពត ដែលកាលណោះនៅអាយុ២ឆ្នាំនៅឡើយ។
អ្នកស្រី ម៉េង កែវពេជ្ជតា បាននិយាយថា “គាត់ស្មើនឹងឪពុកទី២របស់ខ្ញុំ ដែលមិនអាចអ្នកណាយកជីវិតរបស់គាត់មកលេងសើចបានទេ។ គេថាខ្ញុំយីអ៊ុនដាក់ វាមិនត្រឹមត្រូវទេ តែបើថាខ្ញុំត្រូវគេឈ្នានីស មិនចង់ឲ្យមានសេចក្តីសុខវាត្រូវជាង”។
យោងតាមប្រភពខាងលើ បងប្រុសរបស់ កែវពេជ្ជតា បានស្លាប់កាលពីខែ៧ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ២សប្តាហ៍។ ប្រសិនបើមានអ្នកមានគំនិតឈ្នានីសគាត់នោះ ហើយមានបងប្អូនស្លាប់តើពួកគេឈឺចាប់ទេ? គាត់ចង់ប្រាប់ថា គាត់មិនមានប្រវិត្តលាក់លៀមទេ ហើយក៏មិនមែនទន់ជ្រាយនៅពេលឃើញគាត់មិនឆ្លើយតបនោះ។
“ខ្ញុំជូតទឹកភ្នែកមិនទាន់អស់ផង មានគេនាំគ្នាយករឿងមិនពិត មកសរសេរជាន់កទៀត។ គេថា មានស្ត្រីម្នាក់ហែកហួរថា ខ្ញុំទាក់ទងប្តីគេ។ នេះជាសម្តីដែលគ្មានវប្បធម៌ និងសីលធម៌ក្នុងខ្លួន” កែវពេជ្ជតា បានបន្ថែម។
ចំពោះរឿងមិនពិតនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី ។ ព្រោះនេះជាសម្តីផ្តន្ទាឈ្នានីស បង្ហាញពីចរិតអាក្រក់។ ប្រសិនបើមានរឿងបែបនេះមែន គាត់សូមបង្ហាញការវិភាគថា ហេតុអី្វស្ត្រីម្នាក់នោះ មិនទូរសព្ទមករកគាត់ផ្ទាល់ ដែលដំបូង គេអាចសំណូមពរឲ្យគាត់ចាកចេញពីប្តីរបស់គេ ហើយទី២ គេអាចព្រមានជាដើម។ តើវាអាចទៅរួចដែរទេ ដែលស្ត្រីនោះ ស្រាប់តែទៅប្រាប់សារព័ត៌មាន ដែលប្រៀបដូចជាការហែកទ្រូងខ្លួនឯងឲ្យគេឃើញនោះ? ម្យ៉ាងវិញទៀត បើសិនកើតរឿងបែបនេះ ហេតុអី្វពេលគាត់ទៅប្រទេសបារាំង កាលពីខែកុម្ភៈមុន គាត់មិនមានបញ្ហាអី្វ? បើគាត់ធ្វើអំពើមិនគប្បីមែន ស្ត្រីនោះច្បាស់ជា មករករឿងគាត់ដល់កន្លងមិនខានទេ។
កែវពេជ្ជតា និយាយទៀតថា “ដូច្នេះខ្ញុំសួរថា បើសិនជាមានប្រភពអនាមិកផ្តល់ព័ត៌មានមិនល្អអីពីអ្នកណាម្នាក់ តើអាចយកមកចោទប្រកាន់មនុស្សម្នាក់ទៀតបានបែបនេះបានដែរឬអត់? រហូតមកដល់ពេលនេះគ្មានអ្នកណាម្នាក់តេមកខ្ញុំសោះ ចេះតែបង្កើតរឿងអ៊ីចឹងទៅកើត! នេះគេហៅថា “ស្វាស៊ីបាយ លាបមាត់ពពែរ”។ មានតែមនុស្សចង់បំផ្លាញខ្ញុំប៉ុណ្ណោះដែលអាចធ្វើបែបនេះទៅបាន”។
ចំពោះ ឈ្មោះវ៉ាត គាត់បានបដិសេដថាមិនបានស្គាល់ទេ។ កន្លងមកគាត់ក៏មិនបានបកស្រាយរឿងនេះដែរ ហើយគេចេះតែនាំគ្នានិយាយហើយនិយាយទៀត។ ទាំងអស់នេះសុទ្ធតែមិនពិតទេ។ គាត់គ្មានទំនាក់ទំនងពិសេសណាមួយនៅប្រទេសបារាំងទេ។
កែវពេជ្ជតា បាននិយាយបន្តទៀតថា “កាលពីមុនគេនាំគ្នាបង្អាប់ខ្ញុំជាមួយលោក ស៊ុក សុភា ហើយទោះបីខ្ញុំប្រាប់យ៉ាងម៉េចក៏មិនជឿដែរ។ ពេលនេះរឿងប្តីគេឯណាទៀតហើយ”។ សុទ្ធតែការប្រឌិតឡើងទាំងអស់”។
ចំពោះអ្នកស្រីផ្ទាល់ បានអហោសិកម្មឲ្យ ហើយទុកឲ្យអ្នកនោះទទួលយកអ្វីដែលគេបានធ្វើទៅចុះ ហើយសម្រាប់ព័ត៌មានដែលចុះផ្សាយកន្លងមក គាត់មិនបានប្រកាន់ទោសអ្វីទេ ប៉ុន្តែប្រសិនបើអ្នកនោះនៅតែមិនយល់ហើយនៅតែគុំកួនទៀត ហើយចាប់ផ្តើមវាយប្រហារគាត់កាន់តែខ្លាំងនោះ គឺគាត់ហ៊ានប្រឈមមុខ។
បន្ទាប់ពីការបាត់បង់បងប្រុសដែលជាបង្អែកដ៏សំខាន់ក្នុងគ្រួសារ គាត់ក៏មានការឈឺចាប់សែនធំធេង។ ប៉ុន្តែគាត់នៅតែតស៊ូរស់នៅដើម្បីកូនៗ។
ក្រៅពីឆ្លងកាត់ព័ត៌មានអាស្រូវដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជិត ៣០ឆ្នាំ នៃការប្រឡូកក្នុងអាជីពចម្រៀងនេះ អ្នកនាងម៉េង កែវពេជ្ជតាពេលនេះកំពុងប្រឹងខ្នះខ្នែងដោះស្រាយបញ្ហានៅក្នុងសង្គមគ្រួសារមួយចំនួនទៀត៕

I fuck her one time oh so sensitive
If you are ” Real Gold, then you don’t be scared what people said. Unless you are hooker.” If you letting the guys fuck you, then those guys are more likely to reveal “words of mouth.” Good Luck Neang Star!
គួរតែទៅបួសទៅដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍។
ប្រុសណាយកនាងនេះ គឺជាប្រុសដែលអស់ក្រឡាលោត!…ប៉ះតែ
ឈ្លោះគ្នាវិញ…មិនបាច់ទេ…ជេរម៉ែប្តីទើរចុងត្នោត!
១) មុន ឧកញ៉ា ប៉ោ សំអឿន តើជានរណា? ហើយប៉ុន្មាននាក់?
២) ឧកញ៉ា ប៉ោ សំអឿន
៣) ឧត្ដមសេនិយ មួង ឃីម
៤)?
៥)?
៦)?
បើអ្នកមិនមែន ឧកញ៉ា ឬ ឯកឧត្ដមទេ កុំមកក្បែរនាងអោយសោះ!!!
ស្ដាប់រឿងនាងឈ្លោះជាមួយប្ដីនោះ គ្មាននណាហ៊ានយកធ្វើប្រពន្ធទៀតទេ
បើយកនាងទាលតែចូលសាលាជេរអោយចេះស្ទាត់សិន បើអាចជេរឈ្នះនាងចាំយក
នាងនេះជេមិនដកឃ្លាទេណា នាងជេរម៉ែគេអាក្រក់ស្ដាប់ណាស់ មិនគិតថាខ្លួននាងជា
ស្រីដែលធ្លាប់មានម៉ែហើយខ្លួននាងក័ជាម៉ែគេដែរទេ នាងជេររត់មាត់ស្ទើភ្លេចដកដង្ហើមផង
នាងនេះជាស្រីចង្រៃ
នាក់ដែលបង្កើនមនុស្សបានមានតែមនុស្សស្រីគោរពអាណិត
អាណិតស្រឡាញ់
ស្រីដែលជេរលេខមួយ គឺនាង
មើលតែចរឹកទៅដឹងហើយ ពេលហាមាត់និយាយម្តងៗគឺបបូរមាត់នឹងពេបទៅឆ្វេង ម្តងពេបទៅស្តាំ
រឹកខ្ពស់កប់ពពក ដល់ពេលជ្រកៗអាចម៏ជន្លេនគឺមិនខុសពីពាក្យខ្មែរបូរាណបានពោលទ្បើយ
បើនិយាយអោយចំទៅមានលុយកាក់មាសប្រាក់មែននឹងមានមុខទ្យើងស្ថានីយ៏ទូរទ្សន៏តែកេរ្ត៏ឈ្មោះ
វិញអោយស្អុយរលួយតែម្តងនេះហើយប្រភេទតារាល្បីៗមែនទេ ខូចឈ្មោះកូនខ្មែរអស់!!!
every thing impermanent , sometime happy some suffering
ម្ទិះកាន់តែចាស់កាន់តែហិល តែនាងកាន់តែចាស់ កាន់តែបង្ករឿងហេតុ
ប្រសិនបើអ្នកមិនអាចផ្លាស់ប្ដូរវាសនារបស់អ្នក ចូរផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នក ។
“If you can’t change your fate, change your attitude.”
នាងពូកែជេរម្រាយប្តីអញ្ចឹងប៉ុនលោក Cheath ឬ JML អាចស៊ីសងគ្នាបានអត់បញ្ហាវើយ។
ឃើញនាងជិះឡាន ឡិចសឺស ៤៧០ ពណ៏ស ផ្លាកកងខេរភូមិន្ទ មានប្រុសបើកអោយទៀត តាមផ្លូវជាតិលេខ ២!!!
នាងជាកងទ័ពទេដឹង?