សាសា ឡើងតុលាការ នៅពេលដែល យីអ៊ុន ឡើងស្រឺតៗ

មានព័តមានថា បុរសម្នាក់ បានប្តឹង សាសា ពីបទចេញសែក មិនមានលុយ ហើយ ព័តមាននេះ ត្រូវបាន ផ្សព្វផ្សាយ នៅលើ សារព័តមាន ប៉ុន្តែ សាសា បានបដិសេដ ថាមិនពិតទេ គឺ សាសា ជាអ្នកប្តឹង បុរសម្នាក់ នោះ ដែលបាន ចេញសែក មិនមាន លុយទៅវិញ ។

Written by ភ្នំពេញដេលីញូវ
Saturday, 06 October 2012

តុលាការក្រុង បានបញ្ជាក់ថា នាង សាសា បានប្តឹងបុរស នោះមែន ។ រឿងរ៉ាវ ប្តឹងប្តល់នេះ មិនទាន់បាន ចប់ទេ កំពុងតែនៅ ក្នុងផ្លូវរបស់ តុលាការ ប៉ុន្តែអ្វីដែល គួរអោយចាប់ អារម្មណ៏នោះ គឺភាពមាន បានរបស់ ពិធីការីនី សាសា បាន ធ្វើអោយ មានការ កោតសរសើរ ពីមិត្ត ភ័ក្ត្រ ។ នៅពេលដែល នាងមាន លុយច្រើន នាងបាន ឈប់ពី សិល្បះ គឺឈប់ ពីទូរទស្សន៍ CTN ។

អស់រយៈពេល មួយឆ្នាំហើយ ដែលពិធីការិនី នៅស្ថានីយ ទូរទស្សន៍ CTN គឺកញ្ញា សាសា បានប្រកាសថា នឹងវិលមក ពិភពសិល្បៈ វិញ តែរហូតមកទល់ ពេលនេះ នៅមិនទាន់ ឃើញនាង លេចមុខ នៅក្នុងកម្មវិធី ណាមួយ ដូចជា ពាក្យសម្តី របស់នាង ឡើយ ។ នៅក្នុង ពិភពសិល្បៈ បាននិយាយ តៗគ្នាថា នាងបាន ឈប់ពី សិល្បៈបន្ទាប់ពី ជួបប្រុសស្នេហ៍ អ្នកមាន មួយរូប ។ ថ្មីៗនេះ សាសា ទើបតែទិញផ្ទះ ផ្ទាល់ខ្លួនថ្មី មួយ ដើម្បីរស់នៅ ម្នាក់ឯង។ ថ្វីដ្បិតតែ ជីវិតសិល្បៈ សាសា ស្ងប់ស្ងាត់ ប៉ុន្តែនាងត្រូវ បានគេចាប់ អារម្មណ៍ ឃើញថា នាងតែងតែ បង្ហាញភាព ហ៊ឺហារបស់ខ្លួន ជាមួយ សម្លៀកបំពាក់ ប្លែកៗ របស់របរ ទំនើបៗ និង មានតម្លៃ រួមទាំង រថយន្ត ស៊េរីថ្មីៗ ញឹកញាប់បំផុត ។

អ្នកសិល្បៈជាច្រើនរូប តែងសរសើរថា សាសា ជានារីមាន សំណាង ម្នាក់ទោះ នាងមិនប្រកប អាជីពសិល្បៈ តែនាងមាន ប្រាក់កាស ចាយវាយមិនខ្វះ ។ ពីមុនគេ ឃើញថា សាសា ជិះរថយន្ត Vigo ក្រោយមកជិះ Camry 09 និង ចុងក្រោយ បង្អស់ នាង ងាកមក ជិះ រថយន្ត Range Rover រួមជាមួយ បុរសសង្ហា មួយរូប ។ អ្នកដែលធ្លាប់ បានឃើញនាង ជិះរថយន្ត ជាមួយបុរស សង្ហារូបនោះ ម្នាក់ៗតែងតែ គិតថា បុរសរូបនោះ គឺជាគូស្នេហ៍ របស់ សាសា ដែលបាន ផ្ចុងផ្តើម ជីវភាព គ្រួសារនាង ។

ពិធីការិនីវ័យ ២៧ ឆ្នាំ សាសា បញ្ជាក់ប្រាប់ថា “ រថយន្តទាំងនោះគឺជារបស់ បងប្អូន និង ក្រុមគ្រួសារខ្ញុំ មិនមែនជា របស់ខ្ញុំឡើយ ពេលដែល រថយន្តខ្ញុំ មានបញ្ហាម្តងៗ ខ្ញុំតែង ខ្ចីរថយន្ត គាត់ជិះ បណ្តោះអាសន្ន ភាគច្រើន ខ្ញុំទៅណា មកណា ជាមួយ មិត្ត ភក្តិ មានទាំងស្រី និង ប្រុស កន្លងមកគេ តែងច្រឡំខ្ញុំ ជាមួយបងប្អូន ប្រុសជីដូនមួយ របស់ខ្ញុំ ។ ខ្ញុំចូលចិត្ត ធ្វើខ្លួននៅ ទំនេរ មិនចង់ជាប់ ជំពាក់ជាមួយ នរណាម្នាក់ ជីវិតនៅលីវ ពិតជាសប្បាយ រីករាយ ខ្ញុំមិនចង់ រៀបការមានប្តី សីក្នុងពេលនេះ ឡើយ” ។

ចុងក្រោយនេះ មានលេចឮ ព័ត៌មានថា សាសា កំពុងទាក់ទង ជាមួយអ្នក រកស៊ីម្នាក់ ដែលមាន ទ្រព្យ សម្បត្តិ ស្តុកស្តម្ភ ហើយបុរស រូបនោះ ថែមទាំងបាន ទិញផ្ទះថ្មីមួយ សម្រាប់នាង រស់នៅដាច់ ដោយឡែក ពីក្រុម គ្រួសារ ផងដែរ ។

សាសា បានឆ្លើយតប ទៅរឿងរ៉ាវ ខាងលើថា “ខ្ញុំទើបតែទិញ ផ្ទះថ្មីមួយមែន ពេលនេះ កំពុងរៀបចំ តុបតែង ដាក់របស់របរ មួយចំនួន ក្នុងផ្ទះ ពេលរួចរាល់ ខ្ញុំនឹងរៀបចំ ពិធីឡើងផ្ទះថ្មី ដើម្បីជួបជុំ មិត្តភក្តិក្នុង និង ក្រៅសិល្បៈ ។ ផ្ទះដែលខ្ញុំ បានទិញជា កម្មសិទ្ធិ ផ្ទាល់ខ្លួន របស់ ខ្ញុំតែម្នាក់ឯង មិនមាន ចំណែក បុរសណា ទិញជូនខ្ញុំ ជាកាដូ ដូចពាក្យ គេនិយាយឡើយ ខ្ញុំខំប្រឹងរក ប្រាក់រាប់ឆ្នាំ ទើបតែមាន ឱកាសទិញ បានផ្ទះថ្មី មួយ ប៉ុណ្ណោះ ដោយបង់ រំលស់” ៕

រឿងក្តីរបស់ សាសា នៅតុលាករ ជាមួយបុរសម្នាក់ ពីរឿងចេញ សែកមិនមាន លុយនោះ មិនទាន់ ចាញឈ្នះ នៅឡើយទេ ។

What Next?

Recent Articles

3 Responses to "សាសា ឡើងតុលាការ នៅពេលដែល យីអ៊ុន ឡើងស្រឺតៗ"

  1. pagodakid says:

    ខំប្រឹងរៀន​ចង់ងាប់រកលុយទិញផ្ទះមួយនៅមិនបាន
    គេរៀនមិនដល់បាក់ឌុបផង មានតែសំម្រស់ហើយលក់របស់ម៉ែចែក
    អោយមានលុយទិញឡានទំនើប និងផ្ទះនៅស្រួល

  2. Abc says:

    បើអ្នកចង់មានវាសនាដូចនាងអ្នកអាចប្តូរភេទបាន,

  3. កម្មករខ្មែរ says:

    ធម្មតាទេបងប្អូនហើយ ពេលរកលុយបានច្រើនដោយអំពើពុករលួយ បើមិនរកស្រីក្មេង មានតែទៅរក
    គ្រាប់បែក។ខ្ញុំមិននិយាយបង្ខួចតារាខ្មែរទេ តែភាគច្រើនត្រូវតែលក់ ដើម្បីប្តួរយកភាពហ៊ឺហា មាន
    បានបង្អួតគ្នា ទោះជាខំប្រឹងសម្តែង ឬច្រៀងរហូតធ្លាក់អណ្តាត ក៏មិនសមនិងសម្ភារះថ្លៃៗនោះដែរ។
    ចុងក្រោយ…