ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​

ភ្នំពេញ: នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក ថ្ងៃ​៨​តុលា ក្រុម​ប្រជាពលរដ្ឋ ដែល​មកពី ៤១ សហគមន៍ នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​បាត់បង់​ដីធ្លី និង​កំពុង​តែ​ប្រឈម​ទៅ​នឹង​ការបណ្តេញចេញ​ពី​ល​លំនៅដ្ឋាន ប្រមាណ ៤០០ នាក់ បាន​ជួបជុំ​គ្នា មុខ​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ហែ​ញ្ញត្តិ​ដាក់ជូន​រដ្ឋសភា សុំ​ឲ្យ​បញ្ឈប់​កការបណ្តេញចេ​ញ និង​ការរំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​សុំ​អន្តរាគមន៍​ពី​សម្តេច​ប្រធានរដ្ឋសភា ឲ្យមាន​ការដោះលែង​អ្នកភូមិបឹ​ងក​ក់ និង​បុរី​កីឡា ចេញពី​ពន្ធនាគារ​។​

ថ្ងៃទី 8 តុលា 2012
ដោយ: រតនា
CEN

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​

​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់ មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា សហគមន៍​ជាប់​ព្រលានយន្តហោះ និង​សហគមន៍ ៣៤៧ ត្រូវបាន​មន្ត្រី​រដ្ឋសភា អនុញ្ញាតឲ្យ​ចូល​រដ្ឋសភា ដើម្បី​ដាក់​ញ្ញតិ​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើសុំ​ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួកគាត់​។​

​នៅក្នុង​ញ្ញតិ​នោះ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ច្រើនជាង ១០​ភាគរយ​ ​ត្រូវ​​បាន​​ភៀស​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ ដោយសារ​តែ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​ខ្ពស់​។ ប្រជាពលរដ្ឋ​ចំនួន ១៥០.០០០ នាក់ គ្មានទី​ជម្រក ភាគច្រើន នៃ​ពួក​គេ​ត្រូវបាន​ទទួល​ការគំរាមកំហែង បំភិតបំភ័យ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ទទួល​នូវ​ការវាយដំ ចាប់ខ្លួន និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​។​

​យោង​តាម​ញ្ញត្តិ​រួម​របស់​សហគមន៍ និង​អង្គការក្រៅរដ្ឋាភិបាល ដែល​ដាក់​ជូន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១២ បាន​ទទូច​ស្នើសុំ​ឲ្យ​ប្រទេស​​កម្ពុជា ជា​តំបន់​គ្មាន​ការបណ្តេញចេញ និង​ការរំលោភ​យក​ដីធ្លី​។​

នៅក្នុង​ញ្ញត្តិ​បាន​បញ្ជាក់​ពី​គោលបំណង នៃ​ការជួបជុំ​នោះ​ថា​៖ “​ពួកយើង​មកជួបជុំ​គ្នា គឺ​យើង​អំពាវនាវ​សុំឲ្យ​មាន​ការអភិវឌ្ឍ​ន៍​បែប​សម ធម៌ មួយ​នៅ​ប្រទេស​កម្ពុជា ចូរ​គិតគូរ​ដល់​មនុស្សជាតិ មុន​គិតពី​ផលប្រយោជន៍​ផ្សេង និង​បញ្ឈប់​ការបណ្តេញចេញ​ដោយ​បំពាន ព្រមទាំង​បញ្ឈប់​ការរំលោភ ដីធ្លី​ទូទាំងប្រទេស​”​។​

​នៅក្នុង​ញ្ញតិ​ដដែល​នោះ បាន​បញ្ជាក់​ដែរ​ថា នៅ​ថ្នាក់​ជាតិ​មាន​ប្រជាពលរដ្ឋ​ជាង​៤០០.០០០ នាក់ ទទួល​ផលប៉ះពាល់ ដោយសារ​វិវាទ​ដីធ្លី ចាប់តាំងពី​ឆ្នាំ​២០០៣ មក ភាគច្រើន​នៃ​អ្នក​ទទួល​រង​ផលប៉ះពាល់​នោះ គឺ​ដោយសារ​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​។ ផែនការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាលផ្ទេ​រដី រួម​ទាំង​ដី​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ដែល​ជា​កម្មសិទ្ធិ​របស់​កសិករ និង​ដី​ក្នុង​តំបន់​ការពារ ទៅ​ជា​ដី​កសិឧស្សាហកម្ម របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​កសិក​រខ្វះ​ដី ហើយ​ធម្មជាតិ ត្រូវបាន​បំផ្លាញ​ចោល​។​

​មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ចំពោះ​ញ្ញ​តិ្ត​របស់​ពលរដ្ឋ​ខាងលើ​ទេ​។ រីឯ​មន្ត្រី​រដ្ឋាភិបាល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់ ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​នានា នៅ​ថ្ងៃ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក នា​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១២​។​

​សូម​រម្លឹកថា ការជួបជុំ ដើរ​ហែ​ក្បួន​របស់​សកម្មជន​សិទ្ធិមនុស្ស​-​ដីធ្លី និង​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ខាងលើនេះ មិន​មាន​ការបង្ក្រាប​បំបែក​ពី​កងកម្លាំង​ប៉ូលិស ដែល​​ត្រូវបាន​គេ​បង្កើន​កម្លាំង នៅ​បរិវេណ​មាត់ទន្លេ ចាប់ពី​ផ្ទះ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជិត​វិមានឯករាជ្យ មុខ​រដ្ឋសភា និង​រហូត​ដល់​ព្រះបរមរាជវាំង​នោះឡើយ​៕​

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​

ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ

What Next?

Recent Articles

3 Responses to "ពលរដ្ឋ​បាត់បង់​ដីធ្លី ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​"

  1. JML says:

    អ្វីដែលសម្តេចជោរ​ មិនចាប់អារម្មណ៍នោះគឺពួកអ្នកប្រឆាំង​រិះគន់ការដឹកនាំដ៏លាមករបស់ខ្លួន ធ្វើម៉េចហ៊ានស្រែកថា ត្រូវតែចាប់ឃាតករ និង​​អ្នកពាក់ព័ន្ធឲ្យឃើញ។

    សួរតែទណ្ឌិតហេង ពៅ​ ទៅដឹងហើយ នរណាជាអ្នកបញ្ជា នៅពីក្រោយខ្នង​??? សម្តេចជោរប្រហែលជាដេកមិនលក់ រួចចាប់គេចោទថាជាឃាតករហើយមើលទៅ???

    ដូចរឿងចាប់សុខ សំអឿន និង​ ប៊ន សំណាង ដាក់ទោសគ្នាអស់ជិត5ឆ្នាំ ដោយគ្មានសំណងផ្លូវចិត្តសម្បីតែបន្តិច ហើយមន្រ្តីតុលារការ​ Police គ្មាននរណាមានទោសសោះ?

    អញ្ចឹងហើយ ពាក្យចាស់ថា​ ស្ថិតក្រោមការដឹកនាំដោយមនុស្សពាល សង្គមនឹងពាលាដអីចឹង !

    មិនឲ្យសរសើរវៀតណាមម៉េចនឹងកើត បើវៀតណាមរើសបានពូជឆ្កែល្អបំរើម្ចាស់គ្រប់យ៉ាង មិនគិតថាពេលណាជាពេលណាទេ ឲ្យតែបញ្ចាវាខាំមិនរើសមុខទេ។ វៀតណាមថា អាពូជឆ្កែភ្នែក១មិនងាយរកបានទេ!!! ពេលប្រើរួចរាល់ចាំកាប់ស៊ីជាក្រោយ ព្រោះវៀតណាមចូលចិត្តស៊ីសាច់ឆ្កែណាស់!!!!

  2. JML says:

    if you are all khmer can not change As sen te, no way to get land back, but Hunsen will give some land to khmer and after election already As sen will get back all for group of hunsen hahaha Game political in Cambodia

    according to economic theory, if we do business this year and we get $10000 next 27 year, we will get $10000, so it mean we are lost of benefit, cause we spent a lot of time, money for worker, and for machine, to work in company . Cambodia leader. it the same thing, nearly 30 year already, we see that develop little through borrow money from China and western country, but the result, Cambodia still poor, no jobs, no land for work, lost forests, lost island, and lost of democracy in Cambodia, and more corruption, lost respect 23 October in Paris. so what is the benefit’s Hunsen leader, Hunsen should be short down and be kill on behalf bad leader,