មេធាវី​បរទេស ៣រូបការពារ​ក្ដីរឿង​ប្រាសាទ​ព្រះវិហារ ចុះប្រមូលភស្តុតាង

មេធាវី​ជនបរទេស​ចំនួន ៣​រូប ជនជាតិ​បារាំង អាមេរិក និង​អង់គ្លេស ដែល​ការពារ​ក្តី​ឲ្យ​កម្ពុជា ក្នុង​សំណុំរឿង​ក្តី​ជាមួយ​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បាន​ចុះទៅពិនិត្យ និង​ប្រមូល​ភស្តុតាង នៅ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែតុលា​ម្សិលមិញ​។

ថ្ងៃ ចន្ទ 08 តុលា 2012
ដោយ លី ម៉េងហួរ
RFI

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប បាន​អមដំណើរ​មេធាវី​បរទេស ចុះ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ព្រមទាំង​មាន​មេទ័ព​កម្ពុជា ឈរជើង ប្រចាំ​តំបន់​ព្រំដែន បាន​រាយការណ៍​ផ្ទាល់មាត់ ប្រាប់​ពី​ហេតុការណ៍ និង​បង្ហាញ​ពី​ស្លាកស្នាម ដោយ​គ្រាប់កាំភ្លើង​របស់​ថៃ លើ​ប្រាសាទ​ព្រះវិហារ​ផងដែរ​។ សំណុំរឿង​ក្តីបកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ របស់​កម្ពុជា នឹង​ត្រូវ​តុលាការ​ឡាអេ លើក​មក​ជំនុំជម្រះ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣​។

អនុព័ន្ធយោធា​បរទេស​​នៅ​ប្រាសាទ​ព្រះវិហារ ថ្ងៃ​ព្រហស្បតិ៍ ៣ មីនា ២០១១

អនុព័ន្ធយោធា​បរទេស​​នៅ​ប្រាសាទ​ព្រះវិហារ ថ្ងៃ​ព្រហស្បតិ៍ ៣ មីនា ២០១១ ©ដឺលុច/RFI

សេចក្តីរាយការណ៍​​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

(03:03)

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប រួមមាន លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ព្រះវិហារ និង​លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដ​រគ​មន៍​លេខ​៣ ប្រចាំ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ជាដើម បាន​អមដំណើរ​មេធាវី​បរទេស ៣ រូប ចុះ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ក្រុម​មេធាវី​បរទេស បាន​ជួប​ផ្ទាល់​ជាមួយ​មេទ័ព​កម្ពុជា ឈរជើង​ប្រចាំ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍ ស្រី ឌឹ​ក​។ លោក​ឧត្តមសេនីយ៍ ស្រី ឌឹក ដែល​បាន​បញ្ជាក់​ប្រាប់​មេធាវី​ថា កម្ពុជា បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​ការដក​ទ័ព ហើយ​ដាក់​ជំនួស​នូវ​កម្លាំងប៉ូលិស ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ នេះ​បើ​តាម​លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ព្រះវិហារ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

 
លោក ជុច ភឿន បាន​មានប្រសាសន៍ថា មេធាវី​បរទេស​ទាំង ៣​រូប ជនជាតិ​បារាំង អាមេរិកកាំង និង​ជនជាតិ​អង់គ្លេស បាន​ចុះទៅពិនិត្យ​ជាក់ស្ដែង នៅ​ទីតាំង​ដែល​មាន​ការប្រយុទ្ធ​របស់​កងទ័ព​ថៃ លើ​កម្ពុជា គិត​ចាប់ពី​ឆ្នាំ​២០០៨ ពិសេស​លើ​ប្រាសាទ​ព្រះវិហារ វត្ដ​កែវ​សក្ខា​គីរីស្វារៈ និង​ចំណុច​វាល​ឥ​ន្ទ្រី ជាដើម​។ លោក ជុច ភឿន បាន​បន្ថែមថា ក្រុម​មេធាវី ក៏​បាន​ស្វែងយល់​នៅ​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ដែល​តុលាការ​ឡាអេ បានកំណត់ រួម​ទាំង​ស្វែងយល់​ពី​តំបន់ភ្នំ​ទ្រព្យ ដែល​មាន​ការ ដាក់ពង្រាយ​កងទ័ព​ខ្មែរ និង​ទ័ព​ថៃ​។
 
មេធាវី​បរទេស​របស់​កម្ពុជា ក៏​បាន​ដើរ​ពិនិត្យមើល​ជួរ​ប៉ូលិស​កម្ពុជា ដែល​ដាក់​នៅ​លើ​ប្រាសាទ​ព្រះវិហារ និង​បាន​ថតរូប ទុក​ជា​ភស្តុតាង ដើម្បី​យក​ទៅ​បញ្ជាក់​ប្រាប់​តុលាការ​ឡាអេ​។ តុលាការ ឡាអេ នឹង​បើក​សវនាកា​រលើ​ពាក្យបណ្តឹង​របស់​កម្ពុជា ក្នុង​រឿង​សុំ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ ខណៈ​ដែល​ពីមុន​តុលាការ កំណត់ថា នឹង​បើក​សវនាការ នៅ​ខែ​វិច្ឆិកា​ខាងមុខ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ជុច ភឿន​។​
 
សូម​រម្លឹកថា ពាក្យបណ្តឹង​របស់​កម្ពុ​ជា ដាក់​ទៅ​កាន់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​(ICJ) កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ បាន​ធ្វើឡើង ក្រោយ​ពី​ថៃ​បាន​ធ្វើ​សង្គ្រាម​ច្រើនលើក​ច្រើនសារ​មក​លើ​កម្ពុជា ដែល​បណ្តាលឲ្យ​ខូចខាត ដោយ​គ្រាប់កាំភ្លើង​របស់​ថៃ លើ​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។ កម្ពុជា បាន​ស្នើសុំ​វិធាន​បន្ទាន់ និង​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ លើ​រឿងក្តី​ប្រាសាទ​ព្រះវិហារ ដើម្បី​ឲ្យដឹងថា ទឹក​ដី​នៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​អះអាងថា ទំហំ ៤,៦ គីឡូម៉ែត្រ នៅជាប់​នឹង​ប្រាសាទ​ព្រះវិហារ ជា​ទឹកដី​របស់​កម្ពុជា ឬក៏​ជា​របស់​ថៃ​។
 
តាមរយៈ​ពាក្យបណ្តឹង​នោះ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ ICJ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ភាគី​កម្ពុជា និង​ថៃ ដក​កងទ័ព​ដែល​មាន​ជម្លោះ ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​៕​

——————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "មេធាវី​បរទេស ៣រូបការពារ​ក្ដីរឿង​ប្រាសាទ​ព្រះវិហារ ចុះប្រមូលភស្តុតាង"


  1. ថៃចង្រៃ!!!
    ធ្វើបាបពលករ ដែលជាជនជាតិខ្មែរណាស់ វាអាងតែចឹង!
    បើបាញ់ ម៉េចក៍មិនបាញ់មីស៊ីលចំងាយឆ្ងាយកំទេចភូមិគ្រិះ ហ៊ុន សែន តាម៉ងទៅ!!!

  2. JML says:

    ពួកអាឡប់ ជាមួយវៀតណាម គ្មានហ៊ានសួរនាំរឿងកោះត្រល់ឡើយ បានជាមួយសៀមទេ ដើម្បីយប្រជាប្រិយពេលជិតបោះឆ្នោត!!!


  3. មេធាវី​បរទេស ៣រូបការពារ​ក្ដីរឿង​ប្រាសាទ​ព្រះវិហារ បើសិនជាអាច ត្រូវតែដាក់ការទាមទារសំណងពីថៃក្នុងការធ្វើអោយខូចខាតទ្រព្យសម្បតិ្តរបស់កម្ពុជា!!!

  4. អ្នកលេង says:

    យើងអាចស្នើសុំអោយតុលាការ ICJ បកស្រាយនៅសាលក្រមក្នុងឆ្នាំ១៩៦២ បាន​

    ប៉ុន្តែហេតុអ្វីក៏យើងមិនអាចដាក់ពាក្យបណ្តឺងបានទៅ ICJ ចំពោះ

    ករណីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយការដែលយួនបានលេបត្របាក់កោះត្រល់ផងទៅ ?

    បើទោះជាយើង

    ឈ្នះឬមិនឈ្នះក៏ដោយក៏ជាសារមួយផ្ញើរទៅកាន់ពិភពលោកអោយបានដឹងពីល្បិចកលដ៏អាក្រក់រ

    បស់យួនដែលជានិច្ចជាកាលវាប្រាថ្នាលេប យកប្រទេសយើងទាំងមូលអោយអស់នោះ ។

    ហើយក៏ជាវិធីមួយដើម្បីទប់នូវយុទ្ធសាស្រ្តច្រេះស៊ីដែករបស់វាដើម្បីកុំអោយរុលមកយកដីយើងថែ

    មទៀតដែរ

    ឬក៏ពួកគេ(​ រដ្ឋាភិបាលបច្ចុប្បន្ន )មិនហ៊ានហើបមាត់ជាមួយប្រទេសនេះ

    ដូចបទចំរៀងមួយដែលមានន័យថា

    ក្របីស៊ីស្រូវបងមិនហ៊ានដេញដល់ក្របីដើរចេញបងដេញអោយស្រីមើល ស៊ិះ

  5. BaBaBoo says:

    Oh well, took quiet a while for Cambodia, she is the nation under fire by neighbor. At last Cambodian people want to see the international system plays the justice. As the Country and the victim, Cambodia desire the right to declare her reward and peace against those committed crime against her lost and every stone broke, Thailand MUST pay’em back.

  6. Kdor Thom says:

    មិនថារឿងព្រំដែនខាងលិខ ខាងកើត ខាងជើង​ឬខាងត្បូងទេ ដល់ពេលគណៈបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតឆ្នាំ២០១៣ ខាងមុខ​ នឹងជំរះបញ្ជីរទាំងអស់នោះហើយ គ្មានទុកបន្លាយពេលវេលានាំឲ្យតែ អស្សាបង់ទេ ទុកពេលកសាងប្រទេសជាតិវិញ ពោលគឺឲ្យប្រជាជនសម្បូរសប្បាយដូច សម័យ សង្គមរាស្រ្តនិយមុ។