លោក អ៊ូ វីរៈ ចូល​បំភ្លឺ​តុលាការ​ខេត្ត​រតនគិរី​ពី​បទ​ញុះញង់

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​តុលា ឆ្នាំ​២០១២ នេះ បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី រួច​ហើយ ក្នុង​ដំណើរ​រឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បាន​សម្រេច។

ដោយ រដ្ឋា វីសាល
2012-10-08
​វិទ្យុ​អាស៊ីសេរី

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ (ស្ដាំ) នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១២។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ (ស្ដាំ) នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១២។ RFA/Ratha Visal

មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី បាន​សាកសួរ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ រួច​ហើយ ក៏​ប៉ុន្តែ​មិន​មាន​ការ​ឃាត់​ខ្លួន​រូប​លោក​ឡើយ។

ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្ត្រ មាន​ប្រសាសន៍​ដោយ​មិន​អនុញ្ញាត​ឲ្យ​ថត​សំឡេង​ថា ការ​កោះ​ហៅ​មក​សាកសួរ​នេះ គឺ​ធ្វើ​ឡើង​តាម​នីតិវិធី​របស់​តុលាការ​តែប៉ុណ្ណោះ។ លោក​មិន​អត្ថាធិប្បាយ​ពី​លទ្ធផល និង​ការ​សម្រេច​បន្ទាប់​ពី​ការ​សាកសួរ​នោះ​ទេ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​តុលា ឆ្នាំ​២០១២ នៅ​មុខ​បរិវេណ​តុលាការ​ខេត្ត​រតនគិរី គេ​សង្កេត​ឃើញ​មាន​អ្នក​សង្កេតការណ៍​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ និង​អ្នក​សារព័ត៌មាន​នៅ​រង់ចាំ​ឃ្លាំ​មើល​ការ​ចូល​ទៅ​បំភ្លឺ​របស់​លោក អ៊ូ វីរៈ អស់​រយៈពេល​ប្រមាណ ៣០​នាទី។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ទាប់​ពី​ចាកចេញ​ពី​បន្ទប់​សាកសួរ​របស់​ព្រះរាជអាជ្ញា​រង​ថា ការ​សាកសួរ​នេះ​លោក​រក​ឃើញ​ថា មេ​ឃុំ​ប៉ាតាង គឺ​ជា​អ្នក​ប្តឹង ក៏​ប៉ុន្តែ​មិន​មាន​វត្ថុតាង​ដាក់​បន្ទុក​ណា​មួយ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​បាន​ឡើយ។

លោក​បន្ត​ថា រឿង​ក្តី​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ឌី អ៊ឹម ហ្គ្រូប (DM GROUP) ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ប៉ាតាង ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០០៨។ រឿង​ក្តី​នេះ​គឺ​អតីត​អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក ថោ សារ៉ន ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ លោក​ជា​ចៅក្រម​ស៊ើបសួរ ក៏​ប៉ុន្តែ​ខណៈ​ពេល​កំពុង​ដំណើរ​រឿង​ក្តី​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​ញត្តិ​សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​មិន​ប្រក្រតី​របស់​លោក ថោ សារ៉ន ដូច​ជា​បញ្ហា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ខ្វះ​ឯករាជ្យ​ភាព។

លោក​បន្ត​ថា ទំនង​ជា​ដោយសារ​មិន​ពេញ​ចិត្ត​នឹង​របាយការណ៍​នេះ ទើប​មាន​ចលនា​ប្តឹង​លោក​ទៅ​ស្ថាប័ន​តុលាការ ត្រូវ​បាន​ប្រើប្រាស់​តាម​រយៈ​មេ​ឃុំ​ប៉ាតាង ដែល​មាន​ទំនាក់ទំនង​ពី​ភាព​មិន​ប្រក្រតី​ជាមួយ​ចៅក្រម ថោ សារ៉ន នេះ៖ «មាន​រឿង​បី​ដែល​ចោទ​ប្រកាន់​មក​ខ្ញុំ គឺ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំពើ​ហិង្សា បទល្មើស​បំផ្លាញ​ទ្រព្យ​សម្បត្តិ ឌីអ៊ឹម ហ្គ្រូប ប្រឆាំង​នឹង​អាជ្ញាធរ។ ការ​សាកសួរ​ហ្នឹង​ខ្លី​ទេ បើ​តាម​ឯកសារ​ដែល​ខ្ញុំ​ដឹង ទាក់​ទង​ការ​បរិហារ​កេរ្តិ៍​នេះ​អត់​មាន​ទាក់ទង​ទាល់​តែ​សោះ​ជាមួយ​មេ​ឃុំ​អ្នក​ដើម​បណ្ដឹង​ហ្នឹង។ ប្រហែល​ជា​ទាក់ទង​ចៅក្រម ថោ សារ៉ន គាត់​ខឹង​អាច​ជា​មូលហេតុ​ធំ​ជាង​គេ»

មេ​ឃុំ​ប៉ាតាង លោក គឹត ចេន នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​តុលា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ចងចាំ​ថា បាន​ប្ដឹង​មន្ត្រី​សិទ្ធិ​មនុស្ស​ទេ ក៏​ប៉ុន្តែ​លោក​កត់​សំគាល់​ថា បាន​ធ្វើ​របាយការណ៍​មួយ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​បញ្ឈប់​មិន​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ចូល​ទៅ​រំខាន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​លោក​តែប៉ុណ្ណោះ៖ «វា​យូរ​ណាស់​ហើយ ខ្ញុំ​មិន​ដឹង​ទេ តាំង​ពី​ឆ្នាំ​ណា ទើប​មក​ដល់​ថ្ងៃ​នេះ​គាត់​ក្រឡុក​ខ្ញុំ​ពេក។ ការងារ​ពលរដ្ឋ​ខ្ញុំ គឺ​ខ្ញុំ​ចង់​បាន​តែ​សុខ»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២ ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្ត្រ បាន​ចេញ​ដីកា​ចំនួន ៤​ផ្សេង​គ្នា កោះ​ហៅ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និង​លោក ឆាយ ធី និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ខែត្រ​រតនគិរី ក្នុង​ដំណើរ​រឿង​ញុះញង់​បរិហារ​កេរ្តិ៍​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក អ៊ូ វីរៈ ចូល​បំភ្លឺ​តុលាការ​ខេត្ត​រតនគិរី​ពី​បទ​ញុះញង់"

  1. JML says:

    អ្វីដែលសម្តេចជោរ​ មិនចាប់អារម្មណ៍នោះគឺពួកអ្នកប្រឆាំង​រិះគន់ការដឹកនាំដ៏លាមករបស់ខ្លួន ធ្វើម៉េចហ៊ានស្រែកថា ត្រូវតែចាប់ឃាតករ និង​​អ្នកពាក់ព័ន្ធឲ្យឃើញ។

    សួរតែទណ្ឌិតហេង ពៅ​ ទៅដឹងហើយ នរណាជាអ្នកបញ្ជា នៅពីក្រោយខ្នង​??? សម្តេចជោរប្រហែលជាដេកមិនលក់ រួចចាប់គេចោទថាជាឃាតករហើយមើលទៅ???

    ដូចរឿងចាប់សុខ សំអឿន និង​ ប៊ន សំណាង ដាក់ទោសគ្នាអស់ជិត5ឆ្នាំ ដោយគ្មានសំណងផ្លូវចិត្តសម្បីតែបន្តិច ហើយមន្រ្តីតុលារការ​ Police គ្មាននរណាមានទោសសោះ?

    អញ្ចឹងហើយ ពាក្យចាស់ថា​ ស្ថិតក្រោមការដឹកនាំដោយមនុស្សពាល សង្គមនឹងពាលាដអីចឹង !

    មិនឲ្យសរសើរវៀតណាមម៉េចនឹងកើត បើវៀតណាមរើសបានពូជឆ្កែល្អបំរើម្ចាស់គ្រប់យ៉ាង មិនគិតថាពេលណាជាពេលណាទេ ឲ្យតែបញ្ចាវាខាំមិនរើសមុខទេ។ វៀតណាមថា អាពូជឆ្កែភ្នែក១មិនងាយរកបានទេ!!! ពេលប្រើរួចរាល់ចាំកាប់ស៊ីជាក្រោយ ព្រោះវៀតណាមចូលចិត្តស៊ីសាច់ឆ្កែណាស់!!!!

  2. Vireakpheap says:

    There are two destinies of people who are against Mr. Hun Sen :
    – They are arrested and then sent to prison.
    – They are killed and then the killer disappeared
    This is a culture of leader in Cambodia. Mr. Hun Sen knows this very well, I think.