តុលាការ​រតនគិរី​កោះ​ហៅ​សាក្សី​១២នាក់​ចូល​បំភ្លឺ​រឿង​សម្លាប់​លោក ហង្ស សិរីឧត្ដម

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ ខេត្ត​រតនគិរី បាន​ចេញ​ដីកា​កោះ​ហៅ​សាក្សី​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​ឃាតកម្ម​សម្លាប់​អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ គឺ​លោក ហង្ស សិរីឧត្តម។

ពលរដ្ឋ​នាំ​គ្នា​មក​មើល​សាកសព​អ្នក​សារព័ត៌មាន "វីរជន​ខ្មែរ" លោក ហង្ស សិរីឧត្ដម ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត នា​ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។

ពលរដ្ឋ​នាំ​គ្នា​មក​មើល​សាកសព​អ្នក​សារព័ត៌មាន “វីរជន​ខ្មែរ” លោក ហង្ស សិរីឧត្ដម ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត នា​ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។ Adhoc Photo

ដោយ រដ្ឋា វីសាល
2012-10-09
​វិទ្យុ​អាស៊ីសេរី

សាក្សី​ទាំង ១២នាក់​មាន​បី​នាក់ ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​អ្នកស្រី កែវ សុវណ្ណ ជា​ម្តាយ​បង្កើត អ្នកស្រី អឺម ចន្ធី ជា​ភរិយា និង​កញ្ញា សាន ម៉ារ៉ាឌី ជា​កូន​ស្រី​សព​លោក ហង្ស សិរីឧត្តម។ ចំណែក​សាក្សី​ចំនួន ៩នាក់​ទៀត មាន​ឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​វ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រី​ប៉ូលិស​ស្រុក​វ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ជា​កូន​ភរិយា​ក្រោយ​របស់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជា​ប្រជាពលរដ្ឋ។

ចៅក្រម​ស៊ើបសួរ​លោក ឡុច ឡៅ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពិត​ជា​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​នេះ​បន្ត ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១២។

អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ហើយ​ក្រុម​ឃាតក​យក​សាកសព​លោក​ញាត់​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត​របស់​លោក​ទៅ​ទុក​ចោល​នៅ​ចម្ការ​ស្វាយចន្ទី​មួយ នៅ​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ចម្ងាយ​ប្រមាណ ៣គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

ជន​សង្ស័យ​ពីរ​រូប គឺ​លោក អ៊ាន ប៊ុនហេង ហៅ អេង ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ភរិយា​ឈ្មោះ វី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​មនុស្ស​ឃាត​គ្រោង​ទុក លើ​លោក ហង្ស សិរីឧត្តម ហើយ​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី បណ្ដោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

មិន​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ឃាតកម្ម​នេះ​មាន​ពាក់ព័ន្ធ​បញ្ហា​អ្វី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ប្រភព​អ្នក​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហង្ស សិរីឧត្តម បាន​និយាយ​ថា មុន​ពេល​គេ​សម្លាប់ គេ​បាន​កត់​សម្គាល់​ថា ឃាតកម្ម​លើ​រូប​លោក ហង្ស សិរីឧត្តម អាច​ជា​បញ្ហា​ជាប់​ពាក់ព័ន្ធ ដោយ​សារ​លោក​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​អាស្រូវ​ជំនួញ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​រតនគិរី​កោះ​ហៅ​សាក្សី​១២នាក់​ចូល​បំភ្លឺ​រឿង​សម្លាប់​លោក ហង្ស សិរីឧត្ដម"

  1. កែវ អើយ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!