ការយកដីសាលារៀនទៅធ្វើជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំងតវ៉ាថា ជាកេងប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋពីសំណាក់គណបក្សកាន់អំណាច។
ដោយ មណ្ឌល កែវ
2012-10-09
វិទ្យុអាស៊ីសេរី
ជំទប់ទី១ និងជំទប់ទី២ ឃុំធ្លកវៀន មកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានប្រឆាំងការយកដីសាលារៀនទៅសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។
លោក សេង សំ ជាជំទប់ទី១ ឃុំធ្លកវៀន។ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ តុលា ថា មេឃុំធ្លកវៀន និងជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំ គឺលោក មែ នាង បានឃុបឃិតគ្នាជាមួយលោកនាយកសាលាកាត់យកដីរបស់សាលានេះមួយចំណែកយកទៅកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំធ្លកវៀន។
លោកថា នេះជាទង្វើខុសច្បាប់ ព្រោះដីសាលារៀនគឺជាដីសាធារណៈរបស់រដ្ឋ គណបក្សប្រជាជនកម្ពុជា ពុំមានសិទ្ធិយកទៅប្រើប្រាស់ជាផលប្រយោជន៍គណបក្សនេះឡើយ៖ «ខ្ញុំអត់គាំទ្រទេ តែគេធ្វើអត់ឲ្យខ្ញុំដឹងសោះ។ សម្រេចតែត្រឹមលោក សែន សូត្រ ប្រធានគណៈកម្មការសាលាហ្នឹង។ ខាងសមាជិកក្រុមប្រឹក្សាឃុំអត់បានដឹងអីទាំងអស់ ហើយប្រហែលជានៅពេលប្រជុំប្រចាំខែ យើងនឹងលើកបញ្ហានេះឡើង និងឲ្យប្រជាជនគេចូលរួមពិភាក្សាគ្នាមើល តើគួរឲ្យ ឬមិនឲ្យ…»។
ប្រហាក់ប្រហែលនឹងលោកជំទប់ទី១ លោក សេង សំ ដែរ លោក សុទ្ធ សូវ ជាជំទប់ទី២ ឃុំធ្លកវៀន មកពីគណបក្សសិទ្ធិមនុស្សបានប្រតិកម្មថា ដីសាលារៀនគឺជាដីរួមដែលគ្រប់គណបក្សអាចប្រើប្រាស់បាន បើគណបក្សប្រជាជនកាត់យកទៅប្រើប្រាស់តែម្នាក់ឯង គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ និងគណបក្សនយោបាយផ្សេងទៀតក្នុងឃុំនេះ។
លោក សុទ្ធ សូវ៖ «ខ្ញុំ បើសិនជាគេយកដីក្នុងសាលារៀននេះទៅធ្វើជាគណបក្ស ខ្ញុំអត់គាំទ្រទេ ព្រោះអីខាងគណបក្សគឺរឿងផ្សេង ឯដីសាលារៀនគឺជាដីរបស់ប្រជាពលរដ្ឋទាំងអស់គ្នាការពារទុក។មានន័យថា យើងមិនមែនរើសអើងគណបក្សណាមួយនោះទេ តែបើយកដីនេះទៅឲ្យគណបក្សណាមួយគឺខុស…»។
ទាក់ទិនចំពោះបញ្ហានេះ មេឃុំធ្លកវៀន គឺលោក មែ នាង បានពន្យល់ថា ដីនេះត្រូវបានខាងសុរិយោដីកាត់ចេញពីដីសាលារៀនរួចហើយ ហើយបានប្រគល់សិទ្ធិមកឲ្យគណបក្សប្រជាជនកម្ពុជា កាន់កាប់ស្របច្បាប់រួចហើយ ទើបគណបក្សប្រជាជនមានបំណងសាងសង់ទីស្នាក់ការគណបក្សដើម្បីបម្រើប្រជាពលរដ្ឋក្នុងឃុំ។
លោក មែ នាង៖ «កាលណោះខាងអប់រំគេបានឲ្យដីនេះមកឲ្យគណបក្ស ហើយបានទាំងកាត់ប្លង់ចេញជាពីរដាច់ពីគ្នារួចហើយ ហើយខាងសាលាក៏ទទួលស្គាល់ផងដែរ។ ដីទំហំ ៣០ម៉ែត្រ គុណនឹង ៥០ម៉ែត្រទេ យើងមានគម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា…»។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា ប្រសិនបើរដ្ឋបានធ្វើអនុប្បយោគរួចហើយ ការកាត់ចំណែកដីចេញពីសាលារៀនដែលជាដីសាធារណៈរបស់រដ្ឋយកទៅប្រគល់ឲ្យនរណាម្នាក់ ដើម្បីប្រើប្រាស់ក្នុងការសាងសង់អ្វីមួយនោះមិនខុសច្បាប់នោះទេ។ លោកថា ផ្ទុយទៅវិញ ប្រសិនបើរដ្ឋពុំទាន់បានធ្វើអនុប្បយោគប្រគល់ឲ្យទេនោះ ដីនោះនៅតែជាដីរបស់រដ្ឋដដែល ហើយរដ្ឋមានសិទ្ធិដកហូតយកមកវិញពេលណាក៏បាននៅពេលដែលរដ្ឋត្រូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពួកអាប្រឆាំងនេះ ប្រឆាំង ផ្កាប់មុខមែន មុននឹងប្រឆាំង អត់ចេះ សឺបមើលសិន មុននិងប្រឆាំង ចង់ល្បី ខាង ប្រឆាំង ផ្កាប់មុខ ម្លេះ ប្រឆាំងល្អហើយ តែ ត្រូវ ពិនិត្យអោយច្បាស់សិន មុនប្រឆាំង កុំអោយគេ វាយបក មកវិញ ហើយចោទថា នយោបាយ
កុំថាត្រិមដីសាលារៀនដែលគេយកមកសាងសង់ជាទីស្នាក់ការបក្យគេដើម្បីគំរាមប្រជាពលរដ្ឋដែ
លរស់នៅក្នុងសហគមន៏
សូម្បីតែដីសាលាឃុំស្ទើរតែទាំងអស់នៅស្រុកខ្មែរដែលជាសម្បត្តិសាធារណះក៏ត្រូវពួកនេះយកសា
ងសង់ជាទីស្នាក់ការបក្យគេ
ដែរដោយក្រោមរូបភាពអនុប្បយោគស្អីគេនោះ តើនេះឬ ដែលហៅថាតម្លាភាពនិង
អព្យាក្រិតភាពនោះ
អារឿងកេងប្រវញ្ចរដ្ឋ និង អង្គុយលើច្បាប់ជាជំនាញរបស់គណបក្សប្រជាជនកម្ពុជាតាំងពិដើមមក។
កុំចេះតែព្រុសវើយ សុទ្ធតែជំនាញ..! ហែងនិយាយហ្នឹងជំនាញជាងបក្សប្រជាជនទៀត ចោតគេឲ្យអាផ្តេសផ្តាស់។
ពួកអាប្រឆាំងផ្កាប់មុខតែអញ្ចឹញ ម៉ាងៃៗមានបានការស្អីទេគិតតែពីព្រុសថាគេមិនល្អ! ចុះពួកហែងតើបោកយកដីគេផ្ទះគេមកធ្វើទីស្នាក់ការនោះវាស្អីដែរហា?
អាJML អ្ហើយអា ប្រពន្ធហ្អែងអោយដាក់ទឹក menses ពីក្នុងខោស្លីបវាមកដាក់ក្នុងកែវ
អោយហ្អែងផឹកអីបានជាហ្អែង comment
ចូលជេរគេជេរអែងគ្រប់ទំព័រយ៉ាងនេះ
បើយ៉ាប់ណាស់ម៉េចមិនទៅពេទ្យព្រែកត្នោតអោយគេឆក់ខ្សែភ្លើងទៅក្រែងលោបានក្លាយជាមនុស្ស
ម្នានិងគេកុំអោយឡប់ដូច្នេះទៀតអាឆ្គួត
do^mair!a^H”soki^schis!
http://d2b4wtkw5si7f7.cloudfront.net/c8/e6/i58058440._szw565h2600_.jpg
អគុណហើយ ធាងត្នោត សមជាតារាសំបូរសិចមែន ហើយកុំភ្លេចអោយអាជាតិ អាអ្នកស្រែ និង អា
JML ចោលម្សៀតនោះមើលផង ក្រែងពួកវាស្រម័យចង់ក្លាយជាតារាសិចដូចមេវាដែរ
មតិរបស់មន្រ្តីសម្របសម្រួលអាត់ហុកពិតជាត្រឹម ត្រូវ ពុំទាន់ដឹងអីផង ថាគេ កេញប្រវ៉ាញ់ ដូច្នេះ សូមមុននឹងធ្វើអ្វី ថាអ្វី ត្រូវ ស្រាវជ្រាវ អោយដឹងពីការពិត សិន កុំចេះតែថា អោយ មេខាងលើ អរ ។ បើដីពិតជាកាត់ចេញពិរដ្ឋប្រគល់អោយអ្នកណាមួយហើយ វាមិនត្រូវអស់លោក យករៀងនេះ មកជជេកគ្នានាំ បញ្ហា មើលមុខគ្នាមិនត្រូវ ។ មេខាងលើ ចាំតែខុសតាមកូនចៅទេ បើរាយការណ៏ គ្មានមូលដ្ឋានច្បាស់ ។
ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?
សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។
បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?
តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង? គឺវាតៗគ្នាអីចឹង ? សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?
ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។
ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????
សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ??? មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ???
មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ???
សូមឆ្លើយសំនួរទាំងនេះផង អរគុណ!
ពួកប្រឆាំងមិចកល្ងង់ម្លេះ គ្រាន់តែឃើញអាចម ស្មានតែ សាច់ ខំហៅ មេវាមកលិត ជាមួយ តាមពិត អាចម សោះ វាជា ទំលាប់ ពួកវាហើយ
ខ្ញុំឆ្ងល់លោកម្នាក់ដែលដាក់ឈ្មោះថា ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំ ដែរ។ តើលោកធ្វើការនៅអង្គការក្នុងស្រុកខ្មែរ រឺ នៅបរទេស? បើសិនជាលោកធ្វើការនៅស្រុកខ្មែរ តើលោកដើរធ្វើការអត់បើកភ្នែកទេ មែនទេ?
ដី សាលាឃុំ ដី វត្ត ស្ទើរគ្រប់ឃុំទូទាំងប្រទេសកម្ពុជា ត្រូវគណបក្សប្រជាជន យកមកធ្វើជាមន្ទីរបក្ស។ ពិសេស ដី សាលាឃុំចាស់ នាំគ្នាកាត់លក់យកលុយចែកគ្នាជិតអស់ នៅសល់បន្តិចបន្ទួច យកទៅទិញកន្លែងថ្មីដាច់ស្រយាល។
ចំនែក កន្លែងណាដែលមានគណបក្សផ្សេងជាប់១ឆ្នោត ក្រសួងមហាផ្ទៃដែលដឹកនាំដោយCPP មិនកសាងសសាលាឃុំទេ។ ទុកអោយនៅតោកយ៉ាក រឺ ជួលផ្ទះល្វែងរបស់គេ។
នេះរឺដែលអស់លោកអួតថា សម្តេច ហ៊ុន សែនរបស់យើងដឹកនាំប្រកបដោយគតិបណ្ឌិតនោះ?
តើ concept គតិបណ្ឌិត ក្នុងខួរក្បាលរបស់អស់លោកមានន័យថា ដូចម្តេចដែរ?
ខ្ញុំឆ្ងល់លោកម្នាក់ដែលដាក់ឈ្មោះថា ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំ ដែរ។ តើលោកធ្វើការនៅអង្គការក្នុងស្រុកខ្មែរ រឺ នៅបរទេស? បើសិនជាលោកធ្វើការនៅស្រុកខ្មែរ តើលោកដើរធ្វើការអត់បើកភ្នែកទេ មែនទេ?
ដី សាលាឃុំ ដី វត្ត ស្ទើរគ្រប់ឃុំទូទាំងប្រទេសកម្ពុជា ត្រូវគណបក្សប្រជាជន យកមកធ្វើជាមន្ទីរបក្ស។ ពិសេស ដី សាលាឃុំចាស់ នាំគ្នាកាត់លក់យកលុយចែកគ្នាជិតអស់ នៅសល់បន្តិចបន្ទួច យកទៅទិញកន្លែងថ្មីដាច់ស្រយាល។
ចំនែក កន្លែងណាដែលមានគណបក្សផ្សេងជាប់១ឆ្នោត ក្រសួងមហាផ្ទៃដែលដឹកនាំដោយCPP មិនកសាងសសាលាឃុំទេ។ ទុកអោយនៅតោកយ៉ាក រឺ ជួលផ្ទះល្វែងរបស់គេ។
នេះរឺដែលអស់លោកអួតថា សម្តេច ហ៊ុន សែនរបស់យើងដឹកនាំប្រកបដោយគតិបណ្ឌិតនោះ?
តើ concept គតិបណ្ឌិត ក្នុងខួរក្បាលរបស់អស់លោកមានន័យថា ដូចម្តេចដែរ?
និយាយនេះត្រូវ (I support u Ly Sranteur)
ព្រោះកន្លងមកខ្ញុំតែងតែកត់សំគល់ឃើញថាវាចឹង
អគុណ អ្នកទាំងអស់ដែលស្រលាញ់យុត្តិធម៌។ ខ្ញុំគ្រាន់តែនិយាយតាមការមើលឃើញជាក់ស្តែង។ មិនមែនកាន់ជើង រឺ គាំទ្រគណប្សប្រឆាំងទេ ប៉ុន្តែខ្ញុំគ្រាន់តែស្អប់អំពើអយុតិ្តធម៌តែប៉ុណ្ណោះ ខ្ញុំឃើញភាពអយុត្តិធម៌នៅនឹងមុខហើយ ធ្វើអ្វីមិនកើត ជួយអ្នកភូមិមិនបាន។
វាមិនត្រឹមត្រូវទាល់តែសោះចំពោះអ្នកខ្លះដែលអួតខ្លួនថា ធ្វើការនៅអង្គការក្រៅរដ្ឋភិបាល តែបែរជាយកឈ្មោះមកកាងអំពើអាក្រក់របស់ជនខិលខូចទៅវិញ។
អង្គការក្រៅរដ្ឋាភិបាលគឺមានតួនាទីជួយប្រជារាស្រ្ត និង បំពេញនូវចំនុចខ្វះខាតដែលរដ្ឋាភិបាលមិនបានបំពេញ។ បើសិនជារដ្ឋាភិបាលធ្វើគ្រប់ជ្រុងជ្រោយ តើចាំបាច់មានអង្គការក្រៅរដ្ឋាភិបាលមានប្រយោជន៏អី? ម្យ៉ាងទៀត បើអង្គការក្រៅរដ្ឋាភិបាល មិនបម្រើប្រជាជន តើថៅកែអង្គការក្រៅរដ្ឋាភិបាលទាំងនោះយកលុយម្ចាស់ជំនួយទៅណា? ប្ញមួយថៅកែទាំងនោះយកលុយម្ចាស់ជំនួយទៅជួយរកសម្លេងឆ្នោតអោយ CPP ដើម្បីខ្លួនបានបុណ្យសក្តិក្នុងជួររដ្ឋាភិបាល?
មានតែបក្សប្រជាជនទេ ដែលមានសិទ្ធ ធ្វើអ្វីក៏សមរម្យល្អឥតទាស់ដែរ សូម្បីតែឆ្កែរត់តាមផ្លូវដាក់ប្រឡៅថា «បក្សប្រជា
ជន» ឆ្កែបក្សខាងប្រឆាំងបានត្រឹមតែព្រុះពីចម្ងាយ ។ បើបក្សប្រឆាំង ធ្វើដូចប្សប្រជាជនវិញ អ្នកទាំងនោះត្រូវបានរដ្ឋអំ
ណាចអួសក្បាលញាត់ទ្រុងសារិកាមិនខាន ។
ការយកដីសាលារៀន មកធ្វើជាទីស្នាក់ការគណបក្សប្រជាជន គឺមានលើផ្ទៃប្រទេស ដូចជា៖ នៅខេត្តព្រះសីហនុ ជាដើម។ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិឲ្យបានឈ្នះឆ្នោត២០១៣ ដើម្បីគណបក្សដ៏ផូរផង់មួយនេះ រំដោះដីសាលាទាំងអស់ដែលគណបក្សប្រជាជនកាត់យកទៅធ្វើទីស្នាក់ការគណបក្សប្រជាជននោះ។
Wait and see what is going to happen ? no secret can hide for ever and nothing impossible if try all the best and don’t give up….