ភ្នំពេញ: ប្រជាពលរដ្ឋខ្មែរមានជំនឿទៅលើព្រះពុទ្ធសាសនា ដែលជាសាសនាប្រកបដោយហេតុផល ជាសាសនាប្រកបដោយសេចក្តីពិតជាសាសនា ប្រាប់ឲ្យលះបង់ អំពើអាក្រក់ឲ្យធ្វើសេចក្តីល្អ ជាសាសនាដឹកនាំសន្តិនិករឲ្យងាកចេញពីផ្លូវខុសទៅរកផ្លូវត្រូវ ជាសាសនាជួយសត្វលោក ឲ្យបានស្គាល់មធ្យោបាយដោះខ្លួនឲ្យរួចផុតពីទុក្ខឲ្យបានសម្រេចសេចក្តីសុខក្សេមក្សាន្ត។ ខណ:ដែលយើង នាំគ្នាប្រារព្ធ ពិធីដាក់បិណ្ឌ តាមព្រះពុទ្ធសាសនា យើងគួរតែរំលេចចេញអំពីអ្វីដែលចាំបាច់សម្រាប់ពុទ្ធសាសនិកមួយរូបត្រូវប្រតិបត្តិ។
ថ្ងៃទី 9 តុលា 2012
ដោយ: វឿន សាវុធ
CEN
ពន្លក ជាយុវជនមួយរូបដែលបានអះអាងថា ខ្លួនជាអ្នកកាន់នូវពុទ្ធសាសនា បាននិយាយឲ្យដឹងថានៅពេលមានបុណ្យទាន អ្វីមួយ ដែលទាក់ទង នឹងសាសនា គាត់តែងតែមានវត្តមានជាធម្មតា។
ពន្លក បាននិយាយថា “ខ្ញុំជាអ្នកគោរពជឿសាសនាព្រះពុទ្ធ តែអត់សូវយល់ពីកាតពកិច្ចធ្វើអីខ្លះទេ ឮតែគេថា ឥឡូវភ្លេចអស់ហើយ”។
ដោយឡែក អ្នកស្រី ប្រឹម ជាពុទ្ធសាសនិកមួយរូបដែរ ពេលខ្លះបានទៅវត្តធ្វើបុណ្យទាននឹងគេឯង ពេលខ្លះទៀតមិនបានទៅទេ ព្រោះរវល់ ជាប់លក់ ដូរប្រចាំថ្ងៃ។
អ្នកស្រី ប្រឹម បាននិយាយថា “ពេលមានកម្មវិធីបុណ្យអី ខ្ញុំទៅនឹងគេទៅ ដូចបុណ្យភ្ជុំឆ្នាំនេះ។ តែមិនសូវយល់អីប៉ុន្មានផង ឮតែគេថាមានប្រេត យកបាយទៅវត្តនឹងគេទៅ សុំឲ្យតែសុខរកស៊ីមានបានទៅបានហើយ”។
ជាប់ពាក់ព័ន្ធនឹងចំណុចមួយនេះ លោកសស្ត្រា ហង់ ពៅ ជាគ្រូបង្រៀនលើមុខវិជ្ជាអរិយធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ពាក្យ “ពុទ្ធសាសនិក និងពុទ្ធបរិស័ទ” មានន័យមិនជាខុសគ្នាប៉ុន្មានទេ។
លោក ហង់ ពៅ បានមានប្រសាសន៍ថា “គ្រាន់តែប្រើពាក្យ “សាសនិក” ជាពាក្យដែលប្រជាជនយើង លោកស្តាប់បានច្រើនជាង និងសមជាង ពាក្យ “បរិស័ទ”។
គាត់ បានបន្តថា ក្នុងនាមយើងជាពុទ្ធសាសនិក ឬពុទ្ធបរិស័ទមានកាតពកិច្ចច្រើនណាស់ដែលត្រូវធ្វើ។ លោកនិយាយថាតាមលទ្ធិព្រះពុទ្ធសាសនា អំពីធម៌ ធម្ម(ធ័ម-មៈ)ជាបាលី ឬធៈរៈមៈ(សំស្ក្រឹត) ជាដំបូងគឺការគោរពផ្ទៀងផ្ទាត់នូវសិក្ខាបទទាំង៥ ឬសីល៥ ត្រូវតែព្យាយាមរក្សាឲ្យបាន ទី១មិនត្រូវសម្លាប់សត្វ ទី២មិនភូតអ្នកដទៃ ទី៣មិនច្រណែនឈ្នានីស ទី៤មិនសេពគ្រឿងស្រវឹង និងទី៥ មិនប្រព្រឹត្តិខុសក្នុងកាម ដែលមានប្រពន្ធគេ កូនគេជាដើម។ បទទាំង៥នេះយើងសឹងថាបានជា និច្ចសីលដោយប្រកាន់ខ្ជាប់ជារៀងរាល់ថ្ងៃ។
ចំពោះបុគ្គលដែលបានអះអាងថាខ្លួនជា ពុទ្ធបរិស័ទ ឬពុទ្ធសាសនិក គេគួរប្រកាន់ខ្ជាប់សីលទាំងប្រាំនេះ។
លោកសស្ត្រា ហង់ ពៅ បានមានប្រសាសន៍ទៀតថា “ចំពោះលទ្ធិសាសនា ឬមនោគមវិជ្ជាសាសនាគឺល្អទាំងអស់ មានតែបុគ្គលទេដែលនាំឲ្យសាសនាវីវក់នោះ”៕

if you are all khmer can not change As sen te, no way to get land back, but Hunsen will give some land to khmer and after election already As sen will get back all for group of hunsen hahaha Game political in Cambodia
according to economic theory, if we do business this year and we get $10000 next 27 year, we will get $10000, so it mean we are lost of benefit, cause we spent a lot of time, money for worker, and for machine, to work in company . Cambodia leader. it the same thing, nearly 30 year already, we see that develop little through borrow money from China and western country, but the result, Cambodia still poor, no jobs, no land for work, lost forests, lost island, and lost of democracy in Cambodia, and more corruption, lost respect 23 October in Paris. so what is the benefit’s Hunsen leader, Hunsen should be short down and be kill on behalf bad leader,