សណ្ឋាគារ​ស្រែ​លាភ និង​ភោជនីយដ្ឋាន​ស៊ីធីខេត អាច​នឹង​ត្រូវ​បិទ​អាជីវកម្ម បន្ទាប់​ពី​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជួញដូរ​មនុស្ស

សណ្ឋាគារ​ស្រែលាភ និង​ភោជនីយដ្ឋាន​ស៊ីធីខេត អាច​នឹង​ត្រូវ​បិទ​អាជីវកម្ម​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំង​ពីរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​មនុស្ស​​កាល​ពី​កន្លងមក។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក សេង រតនៈ អភិបាល​ខណ្ឌ​ទួលគោក​កាល​ពី​ព្រឹកមិញ។

Wednesday 10 October 2012
The Free Press Magazine

លោក សេង រតនៈ បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​បៀរកាឌិន ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ ដែល​ស្ថិត​ក្នុង​ទឹកដី​ខណ្ឌ​ទួលគោក ក៏​នឹង​ត្រូវ​ណែនាំ​ផង​ដែរ​ឲ្យ​បង្ការ​ទប់​ស្កាត់​ករណី​ផ្ទុះ​អាវុធ។ ហើយ​ថា ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង នោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​បិទ​អាជីវកម្ម​ភ្លាម។

អភិបាល​ខណ្ឌ​ទួល​គោក​រូប​នេះ​បាន​បន្ត​ថា ចំពោះ​ល្បែង​ស៊ីសង​ដែល​កំពុង​មាន​នៅ​ក្នុង​ខណ្ឌ​របស់​លោក ក៏​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ដែរ។ ព្រោះ​ថា កន្លង​មក​មាន​មន្រ្តី​ចំនួន​បាន​ទទួល​យក​សំណូក​ពី​ម្ចាស់​បន​ល្បែង​ទាំង​នោះ ក្នុង​ការ​ផ្តល់​ព័ត៌មាន​នៅ​ពេល​មាន​ការ​ចុះ​បង្រ្កាប​ម្តងៗ។

បើ​តាម​លោក សាំង សុភៈវិចិត្រ អភិបាល​រង​ខណ្ឌ​ទួល​គោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្នុង​ខណ្ឌ​ទួលគោក​មាន​ការ​លួច​លាក់​បើក​ល្បែង​ស៊ីសង​ប្រមាណ​៦​កន្លែង ហើយ​មាន​មេ​ប៉ុស្តិ៍​មួយ​ចំនួន​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​យក​លុយ​ដាក់​ខែ​ពី​បន​ល្បែង​ទាំង​នោះ៕

What Next?

Recent Articles

5 Responses to "សណ្ឋាគារ​ស្រែ​លាភ និង​ភោជនីយដ្ឋាន​ស៊ីធីខេត អាច​នឹង​ត្រូវ​បិទ​អាជីវកម្ម បន្ទាប់​ពី​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជួញដូរ​មនុស្ស"

  1. ម៉ែខ្ញុំ says:

    សូមលោកអ្នកស្រែ cheath JML ជួយឆ្លើយសំនួរទាំងនេះផង អរគុណ!

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!

    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ?

    ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ

    ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?

    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​

    សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ???

    តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

  2. អាខ្វែក says:

    អាជ្ញាធរគួរតែសើបអោយបានច្បាស់មុននឹងបិទ អាជីវកម្មណាមួយនោះ ហើយអាជ្ញាធរគួរតែចាប់អ្នកប្រព្រឹត្ដ ទៅដាក់ទោស មិនគួរបិទអាជីវកម្មគេទែ

  3. អាឡេវ says:

    បិទថ្ងៃនេះ បើកថ្ងៃស្អែកគ្រាន់តែដូរឈ្មោះម្ចាស់ពី កទៅខវាជាការស្រេច។

  4. Mab says:

    The restaurant owner mo gun no power

  5. tms says:

    CPP big chhay thom khcheass khcheay pell chhneass chnot doy leng
    Parhy .boeuh sein chneass tick vinh doch peak tha
    Khdoeuv roak vek troacheark louk ning daiy ! Broayat
    Trov tam tomneay.