ភ្នំពេញ: តារាខ្លះចង់ទៅច្រៀងនៅឯក្រៅប្រទេស ទោះបីដឹងថា ធ្លាក់ថ្លៃក៏ដោយ។ ខ្លះសុខចិត្តធីបស្នេហាទុកសិន ហើយសិល្បករខ្លះល្បីមួយភ្លែត ក៏បាត់ឈឹងក៏មាន និងសិល្បករផ្សេងទៀត ប្រឹងប្រែងបង្ហាញម៉ូត ឲ្យកាន់តែរីកធំធាត់ជាងមុន។ គិតទៅពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ តែងតែមានរឿងរ៉ាងអំពីតារាកម្ពុជា មិនចេះរីងស្ងួតឡើយ។
ថ្ងៃទី 14 តុលា 2012
ដោយ: វឿន សាវុធ
CEN
សិល្បករបាននាំគ្នានិយាយពីមាត់មួយទៅមាត់មួយថា ឥឡូវ ការចេញទៅច្រៀងនៅអាមេរិក រកលុយបានតិចជាងមុន។ ពួកគេបានលើកហេតុផលថា នោះដោយសារតែមានតារាចម្រៀង កាន់តែច្រើន បានមានឱកាសទៅសម្តែងនៅទីនោះ។
ទោះបីជាយ៉ាងនេះក្តី ពៅ សុជាតា ត្រូវបានគេរាយការណ៍ថា មានគម្រោងនឹងទៅប្រមូលប្រាក់ឲ្យបានច្រើន ពេលទៅសម្តែងនៅអាមេរិក នៅពេលខាងមុខនេះ។
មានប្រភពខ្លះ បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីអាមេរិក បើកចំហ ឲ្យតារាចម្រៀងទៅច្រៀងនៅទីនោះ មានអ្នកចម្រៀងជាច្រើនរូប បានត្អូញត្អែរថា ពុំសូវរកប្រាក់បានទេ។
ដោយឡែក លោក ម៉ែន និមលរតន៍ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបង្ហាញម៉ូត Sun Super Model Cambodia និងជាអតីតអ្នកជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបុរស Model Look 2005 បានប្រាប់ថា ការបង្ហាញម៉ូត កំពុងតែក្លាយទៅជាជំនួញមួយ មានការរីកធំធាត់នៅក្នុងប្រទេសកម្ពុជា។
លោក ម៉ែន និមលរតន៍ បាននិយាយថា យុវជន និងយុវតីកម្ពុជា កាន់តែមានចំណាប់អារម្មណ៍ជាងមុន។ ពេលដែលមានការបើកវគ្គបណ្តុះបណ្តាលម្តងៗ គឺសង្កេតឃើញថា មានមនុស្សកាន់តែច្រើនជាងមុន មានការចាប់អារម្មណ៍ចង់ក្លាយជា អ្នកបង្ហាញម៉ូតនេះ។
ងាកមកមើលតារាចម្រៀងដ៏មានប្រជាប្រិយភាព មាស សុខសោភា វិញម្តង ទោះបីបានជួបវិបត្តិស្នេហ៍ ជាមួយបុរសខ្មែរសញ្ជាតិកាណាដាយ៉ាងណាក្តី តែឥឡូវ នាងមិនបានធ្វើឲ្យរឿងរ៉ាវជូរចត់ ក្នុងជីវិតស្នេហាមួយនេះ ធ្វើឲ្យនាងងងឹតផ្លូវការងារឡើយ។
ឥឡូវនាងកំពុងតែសម្រុកធ្វើយ៉ាងណា ឲ្យល្បីល្បាញ នៅក្នុងពិភពសិល្បៈ ដូចភាពលេចធ្លោ ដែលធ្លាប់ទទួលបានដល់កំពូល នាឆ្នាំពី២០០៨ និងឆ្នាំ២០០៩៕

ល្មមដកចេញេហើយ
Who That need me can call my number 016756595!
1 time just 10$ te ….
i love her
i’m 26 years old but still not yet have love.
if some girls pity me and love me pls contact me
via my phone# 070 400 873
Dear Readers,
Please go to http://www.xnxx.com then write khmer in search you can see many clips
of khmer sex video Let we go togeter……….obbb….OMG
DAMN WHY!!!
for me bong phea is my super start and i think now she can do like 2008 2009 and can be strong than those
Chicken : really honey ?