មេឃុំ​គណបក្ស​សិទ្ធិមនុស្ស​គ្រោង​ចេញដំណើរ​ទៅ​ប្រទេស​មហាអំណាច

មេឃុំ​គណបក្ស​សិទ្ធិមនុស្ស​ចំនួន​៨​នាក់​ ក្នុង​ចំណោម​​១៨​នាក់ ​គ្រោង​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ប្រទេស​មហា​អំណាច​នៅ​ចុង​ឆ្នាំ​២០១២​នេះ។ មេឃុំ​ចំនួន​២​នាក់​គ្រោង​ចេញ​ទៅ​ប្រទេសបារាំង​ និង​​៦​នាក់​គ្រោង​ចេញ​ទៅ​សហរដ្ឋអាមេរិក។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដកស្រង់​បទ​ពិសោធន៍​ការងារ​នៅ​ក្នុង​ឃុំ​សង្កាត់​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន។

ថ្ងៃ អាទិត្យ 14 តុលា 2012
ដោយ គី សុខលីម
RFI

លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស (រូបថតឯកសារ)

លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស (រូបថតឯកសារ) RFI/Ly Meng Hour

សេចក្តី​រាយការណ៍​របស់​ គី សុខលីម ពី​ភ្នំពេញ

(02:15)

គេ​ធ្លាប់​តែ​ឮ​ការ​បញ្ជូន​មេដឹក​នាំធំ​ៗ​ទៅ​បរទេស​ ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ការងារ ប៉ុន្តែ​នៅពេល​នេះ គណបក្ស​សិទ្ធិមនុស្ស​គ្រោង​នឹង​បញ្ជូន​ថ្នាក់​ដឹកនាំ​ជាន់​ទាប​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​មហា​អំណាច​ធំ​ៗ​ដើម្បី​ដកស្រង់​បទពិសោធន៍​ការងារ។ នៅ​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១២​នេះ មេឃុំ​ចំនួន​ពីរ​រូប​ពី​ខេត្ត​ព្រៃវែង​មក​ពី​គណបក្ស​សិទ្ធិមនុស្ស​នឹង​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង ​ហើយ​៦​នាក់​ផ្សេង​ទៀត​នឹង​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​អាមេរិក​នៅ​ចុង​​ខែធ្នូ​ឆ្នាំ២០១២​ខាង​មុខ​នេះ។
 
នៅខែ​បន្ត​បន្ទាប់​ទៀត មេឃុំ​គណបក្ស​សិទ្ធិមនុស្ស​នឹង​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ដទៃ​មួយ​ចំនួន​ផ្សេង​ទៀត​រហូត​ដល់​អស់​ចំនួន។ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នាពេល​កន្លងមក​នេះ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ឈ្នះ​បាន​​មេឃុំ​ចំនួន​១៨ នៅ​ក្នុង​ទូទាំង​ប្រទេស។
 
ការ​បញ្ជូន​មេឃុំ​របស់​គណបក្ស​សិទ្ធិមនុស្ស​ទៅ​ដកស្រង់​បទពិសោធន៍​ការងារ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​នៅពេល​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ដើម្បី​លើក​ទឹកចិត្ត​សកម្មជន​គណបក្ស​​ និង​ម្យ៉ាងវិញ​ទៀត​ គឺ​ដើម្បី​អោយ​មេឃុំ​ទាំងនោះ​យល់​ដឹង​អោយ​កាន់​តែ​ច្បាស់​ពី​របៀប​ដឹកនាំ​របស់​មេឃុំ​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។
 
លោក គៀត សុគន្ធ អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​តាម​ទូរស័ព្ទ​ថា លោក​មាន​បំណង​ចង់អោយ​មេឃុំ​គណបក្ស​សិទ្ធិមនុស្ស​ឃើញ​ផ្ទាល់​ និង​ស្តាប់ឮ​ពី​ដំណើរ​ការ​ប្រតិបត្តិការ​ឃុំ​សង្កាត់​នៅ​ក្នុង​ប្រទេស​ជឿនលឿន។
 
នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ មេឃុំ​ត្រូវ​ធ្វើ​ការ​បម្រើ​រាស្រ្ត​ ពោល​គឺ​មិនមែន​ធ្វើការ​ដើម្បី​​កេង​ប្រវ័ញ្ច​ពីរាស្រ្ត​នោះ​ទេ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ប្រាក់​ខែ​តិចតួច រដ្ឋបាល​ថ្នាក់​ឃុំ​សង្កាត់​មួយ​ចំនួន​តែងតែ​កោសរូស​លុយកាក់​ពី​ប្រជារាស្ត្រ​ទៅ​វិញ។ ពេលខ្លះ មន្ត្រី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​ទៅ​រំខាន​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង។
 
លោក គៀត សុគន្ធ អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សិទ្ធិមនុស្ស​ទទួលស្គាល់​ថា បទ​ពិសោធន៍​នៅ​បរទេស​មិន​អាច​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ភ្លាម​នោះ​ទេ​ ប៉ុន្តែ​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម។
 
សូម​បញ្ជាក់​ថា រាល់​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​នឹង​ស្នាក់​នៅ​បរទេស​របស់​មេឃុំ​គណបក្ស​សិទ្ធិមនុស្ស​បាន​មក​ពី​ការ​ធ្វើ​វិភាគទាន​របស់​សមាជិក​សមាជិកា​នៃគណ​​បក្ស​សិទ្ធិមនុស្ស​នៅ​ក្នុង​និង​ក្រៅ​ប្រទេស៕

——————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "មេឃុំ​គណបក្ស​សិទ្ធិមនុស្ស​គ្រោង​ចេញដំណើរ​ទៅ​ប្រទេស​មហាអំណាច"

  1. Srey Khmer says:

    ច្បាប់ប្រទេសខុសៗគ្នា សក៉អាណា ក្បាលអាហ្នឹង!

  2. អត់ឈ្មោះ says:

    អើ​សក់អាណា ក្បាលអាហ្នឹង! តិចឥឡូវយួនត្រួតក្បាលហើយអត់ដឹងទៀត អានេះយួនទេដឹង

  3. Srey Khmer says:

    The democracy in Cambodia is fake rule by Hun $en.

  4. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ឡប់ ឡប់

  5. Srey Khmer says:

    Anyone wants to live in the US? If you are young, I will sponsor you to be my husband!

  6. នារីខ្មែរ says:

    ចង់ចូលបក្ស ស៊ុតមនុស្ស ដល់ហើយ! បានស៊ុតនឹងគេ!