សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែរ រហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
ថ្ងៃ ចន្ទ 15 តុលា 2012
ដោយ សេង ឌីណា
RFI
ប្រសូត្រនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះនរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គបានសិក្សានៅសាលាបារាំង នៅភ្នំពេញ ហើយបន្ទាប់មក នៅវិទ្យាល័យបារាំង នៅព្រៃនគរ មុននឹងត្រូវបារាំង ដែលជាមហាអំណាចអាណានិគមលើកម្ពុជា ជ្រើសរើសឲ្យឡើងគ្រងរាជ្យ នៅខែមេសា ឆ្នាំ១៩៤១ បន្តពីព្រះបាទមុនីវង្ស ដែលចូលទិវង្គត។ នៅពេលនោះ ព្រះបាទព្រះនរោត្តម សីហនុ ទើបនឹងព្រះជន្មតែ ១៨ព្រះវស្សាតែប៉ុណ្ណោះ។
មានមតិជាច្រើនយល់ថា ការដែលបារាំងជ្រើសរើសព្រះបាទនរោត្តម សីហនុ ឲ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សុរាម្រិត បែបនេះ គឺដោយសារតែបារាំងគិតថា ព្រះអង្គ ជាព្រះអង្គម្ចាស់វ័យក្មេង វក់ចិត្តតែនឹងសិល្បៈចម្រៀង ភាពយន្ត មិនសូវរវីរវល់នឹងរឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួលក្នុងការបង្គាប់បញ្ជា។ បើសិនជាបែបនេះមែន បារាំង គឺពិតជាយល់ខុស ហើយប្រាកដជាខកចិត្តមិនតិចទេ ពីព្រោះថា ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះហើយ ដែលក្រោយពីបានឡើងគ្រងរាជ្យ បានតស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ១៩៥៣។
ពីរឆ្នាំក្រោយទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅឲ្យព្រះបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា “សង្គមរាស្រ្តនិយម” ហើយទទួលងារជា “សម្តេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្តេចព្រះនរោត្តម សីហនុ បានកាន់អំណាចជាប់រហូត ជានាយករដ្ឋមន្រ្តីផង និងជាប្រមុខរដ្ឋផង រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានក្រុមរបស់សេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត។
ក្រោយពីត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្សរួបរួមជាតិកម្ពុជា រួមជាមួយនឹងក្រុមខ្មែរក្រហម ហើយបានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ រំលាយរបបសាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ ដោយមានសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវរដ្ឋាភិបាលខ្មែរក្រហមបង្ខំឲ្យគង់តែនៅក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩។
មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ តាមយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានសុខព្រះកាយ ចូលកាន់តំណែងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យវិញ ដែលនៅពេលនោះ គឺជារដ្ឋាភិបាលនិរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានរបស់វៀតណាម នៅកម្ពុជា។ សម្តេចព្រះនរោត្តម សីហនុ ក៏បានបង្កើតចលនាតស៊ូមួយផ្ទាល់របស់ព្រះអង្គដែរ គឺរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ ដែលហៅកាត់តាមភាសាបារាំងថា FUNCINPEC។
ក្រោយពីវៀតណាមដកទ័ពចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ សម្តេចព្រះនរោត្តម សីហនុ បានលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ នៅខែកក្កដា ឆ្នាំ១៩៩១ ដើម្បីទៅធ្វើជាប្រធាន "ក្រុមប្រឹក្សាជាតិជាន់ខ្ពស់" ដើរតួជាអ្នកសម្របសម្រួលក្នុងការចរចា រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ ដែលរួមមាន ចលនារាជានិយមហ្វ៊ុនស៊ិនប៉ិច, ចលនាខ្មែរក្រហម, រណសិរ្សរបស់លោកតាសឺន សាន និងភាគីរដ្ឋកម្ពុជា (អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា)។
ការចរចានេះបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយសម្តេចព្រះនរោត្តម សីហនុ ដែលបាននិរទេសព្រះកាយទៅក្រៅប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ ក៏បានយាងចូលមកក្នុងប្រទេសកម្ពុជាវិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ដោយមានការទទួលអបអរសាទរយ៉ាងឱឡារិក ក្រុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ។
ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ៣៨ឆ្នាំ ក្រោយពីបានដាក់រាជ្យ សម្តេចព្រះនរោត្តម សីហនុ ក៏បានឡើងគ្រងរាជ្យជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ “ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច”។
១១ឆ្នាំក្រោយការឡើងគ្រងរាជ្យនេះ សម្តេចព្រះនរោត្តម សីហនុ ក៏បានប្រកាសដាក់រាជ្យជាលើកទី២ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយចាប់ពីពេលនោះមក ព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅក្រៅប្រទេស ជាពិសេស គឺដើម្បីព្យាបាលជំងឺ នៅទីក្រុងប៉េកាំង ដែលជាហេតុធ្វើឲ្យព្រះអង្គបាត់ព្រះភ័ក្រ្ត ឃ្លាតព្រះកាយ ពីទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់ប្រជារាស្រ្តកម្ពុជាជាទូទៅ សម្តេចព្រះនរោត្តម សីហនុ នៅតែជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ និងជាបិតាឯករាជ្យជាតិជាប់ជានិច្ច៕
——————————————–


We celebrat and praise to Sihanouk is going back to the hell of million lives. By!By!By! all my loved wemen ! ! !
មិនមែនទេលោកខាងលើ គាត់ក៏ធ្លាប់ជាHEROកាលពីជំនាន់យាយតារបស់លោកដែរ ណា
ខ្ញុំជឿជាក់ថាព្រះអង្គជាមនុស្សមានបុណ្យ ព្រោះអីព្រះអង្គបានសោយទីវង្គតចំថ្ងៃ(សីល)
ម្ដាយខ្ញុំប្រាប់ខ្ញុំថាមនុស្សណាស្លាប់ចំថ្ងៃសីល មនុស្សនោះហើយគឺជាអ្នកមានបុណ្យ
ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់
ប្រជារាស្រ្ត ខ្មែរ
រាប់លាននាក់ ។
អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ
ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?
ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា
សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ
នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?
លោកប្រុសខួច_គិតមើលបន្តិចសិនបានទេ?មានមនុស្សស្លាប់ច្រើនណាស់ក្នុងថ្ងៃសិល្យដែរ_ដែលពល ពតសម្លាប់គ្នានរើសថ្ងៃនោះចំថ្ងៃសិល្យ-នោះសុតតែជាអ្នកមានបុណ្យដែរមែនឬអត់?
ខ្ញុំសួរលោកលេងទេ_ខុសត្រ្វវអីក្រាន់តែពន្យល់មកខ្ញុំវិញមកបានហើយ!អគុណ!
មានមនុស្សស្លាប់ច្រើនណាស់ក្នុងថ្ងៃសីល នៅជំនាន់បុ៉លពត
តែខ្ញុំនៅតែគិតថាមនុស្សដែតកើតឬក៏ស្លាប់ចំថ្ងៃសីល គឺជាមនុស្សដែរមានបុណ្យ
ព្រោះអីម្ដាយខ្ញុំប្រាប់ខ្ញុំចឹង ម្ដាយខ្ញុំកាន់សីល៨ គាត់មិននិយាយកុហកទេ បាប
យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដើម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!
អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!
មានមនុស្សស្លាប់ច្រើនណាស់ក្នុងថ្ងៃសីល នៅជំនាន់បុ៉លពត
តែខ្ញុំនៅតែគិតថាមនុស្សដែតកើតឬក៏ស្លាប់ចំថ្ងៃសីល គឺជាមនុស្សដែរមានបុណ្យ
ព្រោះអីម្ដាយខ្ញុំប្រាប់ខ្ញុំចឹង ម្ដាយខ្ញុំកាន់សីល៨ គាត់មិននិយាយកុហកទេ បាប
លោកធាងត្នោតទោះជាយា៉ងណាក៍នៅតែអាណិតព្រះអង្គដែរគាត់គ្រាន់បើជាងអាហុ៊នសែនឆ្ងាយណាស់
លោកប្រុសខួច-សួអ្នកម្តាយថាអញ្ចេះ_អញ្ចឹងបាននីយថាអ្នកមានបុណ្យមានច្រើនណាស់ពេញពិភព្វលោកយើងនេះមិនមែនតែម្នាក់ហ្នឹងទេ?សូអ្នកម្តាយលេងទៅណា!
ព្រោះយើងចង់ដឹង! ខ្ញុំជឿរគាត់ៗជាអ្នកចាស់ទំហើយកា់ធម៍អាផងមិននិយាយលេងទេ! តែយើងអ្នកនៅរស់ហ្នឹងចង់ដឹងណាស់!
ទៅនិយាយស្អីតាមអាមនុស្សសីុជោទើបនឹងបាត់ហៀរសំប៉ោរពីម្សិលមិញហ្នឹង!
ត្រូវហើយលោកធាងត្នោត ទ្រង់ជាមនុស្សមានបុណ្យក្នុងចំណោមមនុស្សមានបុណ្យរាប់លាននាក់លើពិភបលោក
កុំតក់ស្លុតធ្វើអីនៅមានស្តេចច្រើននាក់ទៀតដែលចង់ហែរសម្ដេចដើម្បិ……….
ពូម្នាក់ជិតផ្តះខ្ញុំកើតចំថ្ងៃសីល រត់ម៉ូតូឌុបបែកញើសខ្ចាយរាល់ថ្ងៃ។
ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ
នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន
ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹលនាំម្នាក់ប្រៀបទៅនឺង អាទិទេព ឬ
ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ
យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ លើសអ្នកទាំង ផង នៅលើលោកនេះ ។
នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។
គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ
ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ
នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន
ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹកម្នាក់ប្រៀបទៅនឺង អាទិទេព ឬ
ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ
យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ លើសអ្នកទាំង ផង នៅលើលោកនេះ ។
នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។
គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ
ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ
នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន
ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹកនាំ
ម្នាក់ប្រៀបទៅនឺង អាទិទេព ឬ
ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ
យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ លើសអ្នកទាំង ផង នៅលើលោកនេះ ។
នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។
គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ
ដើម្បីបង្ខំឲ្យ «យួន» ចាកចេញពីប្រទេសកម្ពុជា មានតែវិធីសាស្រ្តនេះទេ ដែលយួនត្រូវទទួលយកទាំងក្តីអាម៉ាស់បំផុត
ដោយអន្តរជាតិបានដឹងថា យួនឈ្លានពាននៅកម្ពុជារយៈពេលវែង មិនមែនមកជួយខ្មែរទេ គឺមកលេបត្របាក់! ។ ទើប មានការចរចានេះបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយសម្តេចព្រះនរោត្តម សីហនុ ដែលបាននិរទេសព្រះកាយទៅក្រៅប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នោះ ក៏បានយាងចូលមកក្នុងប្រទេសកម្ពុជាវិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ដោយមានការទទួលអបអរសាទរយ៉ាងឱឡារិក ក្រុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ។
ខ្ញុំជាអតីតទាហានសាធារណរដ្ឋ ។ ក្រោយពេលខ្មែរក្រហម, ដែលមានសម្តេចជាមេ, បានឈ្នះភ្លាម ពួកគេក៏ប្រមូលមេទាហាននិងពលទាហានរាប់ពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីយកទៅទទួលស្វាគមន៍សម្តេច ។ មកដល់ខាងលិចភូមិកកោះប្រហែល២០០ម៉ែត្រ (ភូមិកកោះឋិតនៅខាងលិចមោងស្សីប្រហែល១២គីឡូម៉ែត្រ) ខ្មែរក្រហមក៏បញ្ជាអោយទាហានទាំងអស់ចុះតម្រង់ជួរតាមដងផ្លូវជាតិលេខ៥ខ្លះ និងតាមផ្លូវលំចូលទៅភូមិចកធំខ្លះ ហើយរំពេចនោះ ពួកវាដែលត្រៀមរួចជាស្រេចក៏បាញ់រះដូចលាចផ្ទ
ុះ ដើម្បីសម្លាប់ទាហានទាំងអស់នោះ ។ ពួកគេអូសសាកសពដាក់គរជាច្រើនពំនូក ហើយក៏ចាក់សាំងដុត តែគ្រាន់ឆេះរួញក្រញង់ប៉ុណ្ណោះអែង ។ ខ្ញុំសុំសួរថា តើជីវិតទាហានទាំងនោះដែលត្រូវគេបាញ់សម្លាប់ចោលក្នុងនាមទទួលស្វាគមន៍សម្តេច និងពលរដ្ឋអត់កំហុសរាប់លាននាក់ទៀត រាប់តាំងពីកូនក្មេងនៅក្នុងអង្រឹងផងដែរ តើមានតម្លៃខ្លះទេ ដែលត្រូវខ្មែរក្រហម, ដែលមានស្តេចតារបស់អស់លោកខ្លះនៅក្នុងក្រុមដែរ, បានប្រល័យជីវិតចោលយ៉ាងគ្មានមេត្តា? ឬមួយទាល់តែជីវិតស្តេច ឬអ្នកដឹកនាំទើបមានតម្លៃ?
ឈ្មោះអ្នកត្រូវដង្ហែរស្ដេច សីហនុ ទៅឋាននរគឺៈ
១-ជា ស៊ីម
២-សុខ អាន
៣-ហោ ណាំហុង
៤ខៀវ កាញ្ញារិទ្ទ
៥-ហ៊ុន សែន
ពួកនេះនឹងត្រូវធ្វើដំណើរជាបន្ដរបន្ទាប់ ដើម្បីបើកមហាសន្និបាទនៅមុខ យមរាជ រឿងជីវិតខ្មែរស្លូត្រង់ជិតបីលាននាក់…… សូមជូនពរសុខសប្បាយតាមផ្លូវ ហាស់ហាស់ហាស់ៗៗៗៗៗៗ……
according to scientist prediction.
កុហកទេដឹងលោកក្មេងពាល
មូលហេតុដែលបណ្ដាលឱយ ស្រុកខ្មែរធ្លាក់ក្នុងភ្លើងសង្គ្រាម គឺដោយសារអ្នកម្នាងមូនិច (មុនីនាថ)ទាំងអស់…….. រួមមានៈ
១-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ បានរារាំងស្ដេចសីហនុ មិនឱយទាមទារ ដីកម្ពុជាក្រោមមកវិញ។
២-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ ព្រមទាំងម៉ែវា (ម្ដាយក្មេកស្ដេចសីហនុ)បានព្យាយាមរារាំង ស្ដេចសីហនុមិនឱយវិលត្រឡប់ មកស្រុកខ្មែរវិញមុនពេលកើតរដ្ឋប្រហារ។ បើសិនជាស្ដេចសីហនុ គាត់ព្រមត្រឡប់មកស្រុកវិញ គ្មានរដ្ឋប្រហារឡើយ។
៣-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ បានឃុបឃិតជាមួយខ្មែរក្រហម ដែលជារនុកក្នុង ឬជនបង្កប់ក្រុងហាណូយ ឱយសម្លាប់ខ្សែស្រឡាយស្ដេចណា ដែលប្រឆាំងជាមួយវា (អ្នកម្នាងមូនិច) ជាពិសេសអ្នកដែលមិនជាប់សាច់ឈាម ជាជនជាតិយួនក្នុងត្រកូលស្ដេច។
You have to highlife of the idea that ” I LOVE MY FATHER, I LOVE MY KING”