ប្រជារាស្រ្តខ្មែរ ស្លៀកពាក់ស ចូលរួមមរណទុក្ខ នៅមុខព្រះ បរមរាជវាំង

ភ្នំពេញ ៖ នៅរសៀលថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ប្រជារាស្រ្ត របស់ សម្តេចឪ រួមមាន តាជី យាយជី ជាង ១០០នាក់ បានស្លៀកពាក់ សំលៀកបំពាក់ ពណ៌ស អង្គុយសូត្រធម៌ ឧទ្ទិសកុសល ថ្វាយដល់ ព្រះវិញ្ញាណ ក្ខន្ធ ចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលបាន សោយទីវង្គត់ នៅទីក្រុង ប៉េកាំង ប្រទេសចិន ។

Monday, 15 October 2012
ដោយ៖ ដើមអម្ពិល

ប្រជារាស្រ្ត របស់ព្រះអង្គ បាននាំគ្នាសូត្រ និងអង្គុយ ស្មឹងស្មាធ នៅខាងមុខ ព្រះបរមរាជវាំង អមដោយទឹក មុខ និងទុក្ខ ក្រៀមក្រំ យ៉ាងធំធេង ជាទីបំផុត ដែល ប្រទេសកម្ពុជា បានបាត់បង់នូវ អតីតព្រះ មហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ។

ព្រះបរមសព របស់ព្រះអង្គ និងដង្ហែតាមព្រះទីនាំង ពិសេស មកដល់ ព្រះរាជាណាចក្រ កម្ពុជា នៅវេលា ម៉ោង៣ រសៀលថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០១២ ៕

www.dap-news.com

What Next?

Recent Articles

6 Responses to "ប្រជារាស្រ្តខ្មែរ ស្លៀកពាក់ស ចូលរួមមរណទុក្ខ នៅមុខព្រះ បរមរាជវាំង"

  1. ដូនពេញ says:

    យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!

    អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!

    អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!
    ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដឿម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!

  2. Kmeng Peal says:

    សូមព្រលឹងខ្មែរជឹត២លាននាក់ដែលបានស្លាប់យ៉ាងអាណោចអាធម្មក្នុងកំឡុងសម៍យប៉ុលពត រង់ចាំទទួលគាត់ផង។

  3. អ្នកលេង says:

    ពិតមែន​​ខ្ញុំក៏ទទួលស្កាល់ផងដែរនៅ គុណសម្បត្តិ នឹងគំរូ វីរភាពដ៏អស្ចារ្យ

    របស់ស្តេចអង្គនេះ ក្នូង កំលុងពេលដែលព្រះអង្គ បានទាមទារអែករាជ្យ ពីបារាំង​ ១៩៥៣

    បានដោយបរិបូរណ៏ នឹងដណ្ដើមមកវិញបាននៅប្រាសាទព្រះវិហាដ៏ពិសិដ្ធរបស់ខ្មែរ ពី សៀម វិញ

    នៅ ឆ្នាំ ១៩៦២ ប៉ុន្តែបន្ទាប់ពី​នោះមកតើព្រះអង្កបានធ្វើអ្វីខ្លះ

    ហើយបន្សល់នូវភាពជួរចត់ដូចម្ដេចខ្លះ ទុក អោយកូនចៅព្រះអង្គ រហូតមកទល់សព្វថ្ងៃ និង

    ទៅអនាគត ផង​ នោះ តើ ពូកលោកមានដឹង ដែរ ឬ ទេ ? ឬមួយធ្វើមិនដឹង ?

  4. CT says:

    Who made the coup on 18 March 1970????? Why ???? For what??????

  5. CT says:

    Just your small family you could not manage and still get headache all the times…how about the country which standing and facing with 2 big blocks of the would and 7 lion countries ????

    What are you going to do and what kind of method you used??? share experiences or wisdom,please….you were born or not yet then??

  6. ខ្ញុំជាអតីតទាហានសាធារណរដ្ឋ ។ ក្រោយពេលខ្មែរក្រហម, ដែលមានសម្តេចជាមេ, បានឈ្នះភ្លាម ពួកគេក៏ប្រមូលមេទាហាននិងពលទាហានរាប់ពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីយកទៅទទួលស្វាគមន៍សម្តេច ។ មកដល់ខាងលិចភូមិកកោះប្រហែល២០០ម៉ែត្រ (ភូមិកកោះឋិតនៅខាងលិចមោងស្សីប្រហែល១២គីឡូម៉ែត្រ) ខ្មែរក្រហមក៏បញ្ជាអោយទាហានទាំងអស់ចុះតម្រង់ជួរតាមដងផ្លូវជាតិលេខ៥ខ្លះ និងតាមផ្លូវលំចូលទៅភូមិចកធំខ្លះ ហើយរំពេចនោះ ពួកវាដែលត្រៀមរួចជាស្រេចក៏បាញ់រះដូចលាចផ្ទ
    ុះ ដើម្បីសម្លាប់ទាហានទាំងអស់នោះ ។ ពួកគេអូសសាកសពដាក់គរជាច្រើនពំនូក ហើយក៏ចាក់សាំងដុត តែគ្រាន់ឆេះរួញក្រញង់ប៉ុណ្ណោះអែង ។ ខ្ញុំសុំសួរថា តើជីវិតទាហានទាំងនោះដែលត្រូវគេបាញ់សម្លាប់ចោលក្នុងនាមទទួលស្វាគមន៍សម្តេច និងពលរដ្ឋអត់កំហុសរាប់លាននាក់ទៀត រាប់តាំងពីកូនក្មេងនៅក្នុងអង្រឹងផងដែរ តើមានតម្លៃខ្លះទេ ដែលត្រូវខ្មែរក្រហម, ដែលមានស្តេចតារបស់អស់លោកខ្លះនៅក្នុងក្រុមដែរ, បានប្រល័យជីវិតចោលយ៉ាងគ្មានមេត្តា? ឬមួយទាល់តែជីវិតស្តេច ឬអ្នកដឹកនាំទើបមានតម្លៃ?