ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង​

ភ្នំពេញ: ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ទទួលយក ព្រះរាជ​សព របស់ អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​សោយ​ទីវ​ង្គ​ត់ មកកាន់​កម្ពុជា​វិញ​។​

ថ្ងៃទី 15 តុលា 2012
ដោយ: CEN

យោង ព្រះរាជបន្ទូល របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ឲ្យ​CEN ដឹងថា អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត់ នៅក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា យាង​ចូល ៩១ ព្រះវស្សា កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះរោគ គាំងបេះដូង​។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចឪ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល ប្រាប់ CEN នៅ​ព្រឹក​ព្រលឹម​ស្រ៊ាង ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​ថា ព្រះករុណា នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត់ ដោយសារ​គាំងបេះដូង កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះបន្ទូល​ថា “​សម្តេចឪ បាន​សោយ​ទ​វ​ង្គ​ត់​ហើយ​។ នេះ​ជាការ​ខាតបង់​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​”​។​

ព្រះករុណា​សម្តេចព្រះ នរោត្តម សីហមុនី នឹង​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ទទួល​សព​ព្រះរាជ​បិតា​របស់​ទ្រង់​។​

ទីភ្នាក់ងារ ស៊ីន​ហួរ របស់​ចិន ក៏​ផ្សព្វផ្សាយ​អំពី​ដំណឹង​សោយ​ទីវ​ង្គ​ត់របស់​ព្រះបិតា​ជាតិ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ផងដែរ​។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ នៅក្នុង​ប្រទេស​ចិន ជា​យូរ​មកហើយ​៕

What Next?

Recent Articles

13 Responses to "ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង​"

  1. សូមអោយព្រះសពព្រះអង្គដង្ហែមកកម្ពុជាដោយសុខសម្បាយផងទៅចុះ សារធុៗៗៗៗ

  2. ហ៊ុន​តូ says:

    ពុទ្ធោប៉ុនេះអាសែនខ្វាក់វាលែងខ្លាចអ្វីទាំងអស់ហើយ
    ពុទ្ធោប្រទេសកម្ពុជា

  3. ព្រះអង្គមិនមែនជាអ្នកបំផ្លាញខ្មែរទេ ។បើគាត់បំផ្លាញខ្មែរ តើគាត់បំផ្លាញខ្មែរអ្វីខ្លះទៅ?
    គឺអាហ៊ុនសែននោះទេដែរជាអ្នកបំផ្លាញខ្មែរនោះ ហុ៊នសែនលើកកោះអោយយួន
    តែព្រះអង្គវិញមិនដែលលើកទឹកដីអោយជនបរទេសនោះទេ មានតែទាមទាទឹកដីរបស់
    ខ្មែរមកវិញ ដែលសៀមវាបានលួចខេត្តចំនួន៤នោះ

  4. គំនិត says:

    មែន! រាស្រ្តខ្មែរពិតជាស្លាប់ច្រើនមែន ប៉ុន្តែមិនជាទង្វើរបស់ព្រះអង្គទេ នោះក៏ដោយសារព្រះអង្គត្រូវចាញ់បោកគេប៉ណ្ណោះ។ ពួកអាយួនវាតែងបង្កប់មនុស្សវារហូតគ្រប់ជំនាន់ដើម្បីបំផ្លាញខ្មែរ ព្រោះតែខ្មែរត្រង់ពេក សូម្បីភរិយារបស់ព្រះអង្គក៏ជាវរះនារីបង្កប់របស់យួនដែរ រឿងអ្វីខ្មែរមិនរលាយ។ របបវាលពិឃាតពិតជាបានសម្លាប់ពូជស្តេចជាច្រើនមែនប៉ុន្តែភាគច្រើនជាបក្សប្រឆាំងនឹងមុន្នីនាថដែលជាបិសាយកញ្ជ្រោងក្នុងរាជវាំងប៉ុណ្ណោះ ឃើញទេទីបំផុតកូននរណាជាអ្នកសោយរាជជាស្តេចខ្មែរ?នេះហើយជាជោគជ័យរបស់យួន តើខ្មែរទាំងឡាយបានដឹងទេ?

  5. JML says:

    សូមរក្សាសីលធម៍និងចូលរួមកាន់ទុក្ខទាំងអស់គ្នា..! សូមកុំប្រមាថកិត្តិនាមព្រះមហាក្សត្រ..! ទោះអ្នកជាមនុស្សល្អអាក្រក់ឬជាឆ្កែជាសត្វធាតុ
    ក៏ត្រូវនឹកនិងដឹងគុណសម្តេចតាដែរ! សូមអរគុណ..!

  6. Khmerologist says:

    His respected achievement as a mediator in national reconciliation has never been forgotten, but his inclination and collaboration with the communist nations is unacceptable and should not be forgiven by the Khmer survivors…

  7. ឣាប្រុសខួចដូចមិនមែនខ្មែរ!សំណួរត្រប៉ែចេះតែចោទសួរទៅកើតតាហ្មងហើយឯងនេះ!

  8. ឣស់លោកគ្រប់គ្នាគួរតែចំណាយពេលស្មិងស្មាធិ៍មួយខណៈដើម្បីសុំឣហោសិកម្មកុំឲ្យមាន
    ពៀរវេរា!ទោះបីជាយើងធ្លាប់ចូលចិត្តឬមិនចូលចិត្តក៏ដោយគឺជាសីលធម៌នៃមនុស្សជាតិ!

  9. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ពួកដែលប្រមាថពួកដែល ប្រមាថ សម្តេច តា ប្រយត្ន រន្ទះ ឡាន កិនបែកក្បាល

  10. JML says:

    love is love, but deference the political, if you are join with political and leader country to ham collap economy, you will responsible in what you had done , include the king,.

    Sihanouk, were respected by Khmer people for long time, during France ‘s colony, but he play politic always loss again and again, with China and Vietnam, please do not say Sihanouk force French left from Cambodia, no no no no. French lost war with Soviet and Vietnam, so French have to left from Indochina, but what was Sihanouk mistake, are build ed relationship with Hou Chi minh, finally, Khmer yakkong lived in Khmer, this was the beginning of war in Cambodia, until Khmer Rouge, are strategy of Vietnam and China.

    what we get from Sihanouk are lost land, island, and people very very suffering non-stop, if Sihanouk died 100000 time are still not finish his mistake, and now Hunsen is the same thing
    he is working in the way of Sihanouk’s Game in the past, so we are people should show our heart of loving kindnesses of Sihanouk died but should not forget he mistake and lead people died during he stay in the power.

  11. អ្នកលេង says:

    ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់

    ប្រជារាស្រ្ត ខ្មែរ

    រាប់លាននាក់ ។

    អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ

    ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?

    ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា

    សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ

    នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?

    .

  12. ខ្ញុំជឿជាក់ថាព្រះអង្គជាមនុស្សមានបុណ្យ ព្រោះអីព្រះអង្គបានសោយទីវង្គតចំថ្ងៃ(សីល)
    ម្ដាយខ្ញុំប្រាប់ខ្ញុំថាមនុស្សណាស្លាប់ចំថ្ងៃសីល មនុស្សនោះហើយគឺជាអ្នកមានបុណ្យ