ភ្នំពេញ៖ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជាដែរអ្នកភូមិមួយចំនួនក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺមានចែករំលែកការចូលរួមមរណទុក្ខនិងសេចក្ដីសោកស្តាយរបស់ខ្លួនដល់ការចូលទីវង្គតនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
គង់ សុឋានរិទ្ធ
16 តុលា 2012
វីអូអេ

ពលរដ្ឋខ្មែរចូលរួមចែករំលែកការចូលរួមមរណទុក្ខនិងសេចក្ដីសោកស្តាយរបស់ខ្លួនដល់ការចូលទីវង្គតនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ព្រះមហាវីរក្សត្របានចូលទីវង្គតកាលពីវេលាម៉ោង១និង២០នាទីព្រឹកថ្ងៃចន្ទទី១៥ តុលា ឆ្នាំ ២០១២ដោយជំងឺគាំងបេះដូង។
ដើរកោងៗ ដោយមិនកាន់ឈើច្រត់ក្នុងពិធីបុណ្យភ្ជំនៅថ្ងៃចុងក្រោយក្នុងវត្តស្រះព្រះសង្ឃរាជជួន ណាត ខេត្តកំពង់ស្ពឺនៅកាលពីថ្ងៃកន្លងទៅនេះ អ្នកស្រីហ៊យ សៀង គ្រាន់តែឮដំណឹងពីព្រះរាជចូលទិវង្គត អ្នកស្រីហាក់ដូចជាតក់ស្លុត និងស្រក់ទឹកភ្លែកយំក្តុកក្តួលភ្លាមៗដែរ។
«អូ លោកអើយលោក ខ្ញុំអាណិតណាស់។ មកចិត្តល្អណាស់លោកអើយ។ ខ្ញុំនេះហើយដេញឱបគាត់តាំងពីខ្ញុំនៅក្មេងកូនពីរកូនបី។ ឥឡូវស្រាប់តែគាត់សុគតបាត់ទៅ ខ្ញុំអាណិតព្រះអង្គហ្នឹងណាស់កេរអាករដូចជាកេរអាករគាត់ទឹកដីទាំងអស់»។
ក្នុងវ័យ៨៣ឆ្នាំ អ្នកស្រីហ៊យ សៀង មានកូនទាំងអស់១១នាក់។ គាត់ធ្លាប់បានទទួលអំណោយជាញឹកញាប់ពីសម្តេចព្រះនរោត្តម សីហនុ ចាប់តាំងពីគាត់មានកូនទី២រហូតដល់កូនទី១១។ អំណោយទាំងនោះរួមមានក្រមា និងសម្លៀកបំពាក់។ ទទួលអំណោយដោយផ្ទាល់ពីព្រះហស្ថរបស់ព្រះអង្គ បានជួបព្រះភ័ក្ត្រដោយផ្ទាល់ បានទទួលភាពស្និទ្ធស្នាលរវាងក្សត្រដឹកនាំប្រទេសនិងប្រជានុរាស្ដ្រនេះហើយគឺជាអនុស្សាវរីយ៍ដែលធ្វើឲ្យ អ្នកស្រីហ៊យ សៀងរញ្ជួយចិត្ត។
អតីតព្រះមហាក្សត្រមានព្រះរាជជំងឺមហារីកជាច្រើនឆ្នាំមកហើយ។ ព្រះអង្គបានយាងទៅព្យាបាលនៅទីក្រុងប៉េកាំងជាប្រចាំ។ ប្រជាពលរដ្ឋមួយចំនួនរំលឹកពីភាពទន់ភ្លន់របស់ព្រះអង្គ។
លោកកែវ ធឿន នៅឃុំរកាកោះ ស្រុកគងពិសី។ លោកនិយាយថា លោកសោកស្តាយ «ភាពស្លូតបូត និងចរិតបុណ្យទាន» របស់អតីតព្រះមហាក្សត្រ។
អ្នកស្រី បាន អិត រស់នៅក្នុងឃុំរកាកោះនេះដែរ៖ «សោកស្តាយដោយគាត់ខំកសាង ខំបម្រើប្រទេសជាតិ»។
បណ្តាញផ្សព្វផ្សាយតាមរលកអាកាសវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជនបានធ្វើការផ្សព្វផ្សាយពីព្រះរាជសើយទីវង្គតនេះជាបន្តបន្ទាប់។
ការសោយទិវង្គតកើតឡើងចំពេលដែលព្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសប្រាព្ធពិធីបុណ្យភ្ជំបិណ្ឌដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌរបស់ពេល១៥ថ្ងៃនៅថ្ងៃនេះ។ នៅតាមទីវត្តមួយចំនួនក៏បានប្រកាសផ្សាយបន្ថែមសម្រាប់ជាដំណឹងដល់ពុទ្ធបរិស័ទ។
ព្រះតេជគុណវិសុទ្ធញាណោ ស៊ីន មុនី ជាព្រះចៅអធិការវត្តស្រះសម្តេចសង្ឃរាជជួន ណាត ខេត្តកំពង់ស្ពឺ។
«សោកស្តាយយ៉ាងខ្លាំងចំពោះព្រះរាជបិតាអតីតព្រះមហាក្សត្រខ្មែរដែលព្រះអង្គសោយទិវង្គតហ្នឹង។ព្រះអង្គធា្លប់ជាម្លប់របស់កូនចៅប្រជាពលរដ្ឋជ្រកកោណបានសុខសាន្ត។ ហើយសម្តេចលោកប្រកបដោយទស្សពិតរាជធម៌ លោកជួយរំលែកទុក្ខប្រជាពលរដ្ឋបានច្រើន លោកល្អណាស់»។
ស្ថានទូតប្រចាំក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនដូចជាស្ថានទូតអាមេរិក និងស្ថានទូតចិនជាដើមបានចូលរួមមរណទុក្ខនៃសម្តេចឪនរោត្តម សីហនុ ដែលប្រជាពលរដ្ឋកម្ពុជាតែងតែហៅថាជាព្រះបិតាជាតិកម្ពុជានេះ៕
យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!
ចិនត្រូវតែទទួលស្គាល់សម្តេច សីហនុ ជាមិត្តដ៏សំខានណាស់ ព្រោះជាគុណដែលកាលព្រះអង្គនៅមានព្រះជន្មព្រះអង្គមិនបានប្រកាសថាចិនជាអ្នកនៅពីក្រោយ នៃវាលពិឃាតក្នុងកម្ពុជា ១៧ មេសា ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩
ដូនពេញ ខ្ញុំមានការសោកស្តាយណាសដែលអ្នកយល់ថា ស្តេចដូចព្រះពុទ្ធ ហើយខ្ញុំក៏គ្មានយោបល់ សំរាប់វែកញែកជាមួយអ្នកដែរ……………អរគុណ
Vietnam create Khmer Rouge with China do they afraid to hell? no no no, please do not said criticize the king is go to hell on behalf we are the Buddhist country, this is the weak point of view of Khmer and it is the nature of Khmer which Vietnam know it very clear and they just only control the king through offer good women Nang manich, then Vietnam control every thing include land island, after Sihanouk died, do we get any thing from him without khmer still poor, lost land, many people near Vietnam bored very suffer for lost land suffer more than Sihanouk died 10000 time, one day Sihanouk ville and my home kap, kampot will lost to Vietnam, this is the what Sihanouk had done and remain for us,
if we are criticize the king and go to hell, so Hunsen is the master of criticize of Sihanouk million time, include destroy Husen pich part was found by Sihanouk
What a grammatical problem do you have in making your comment, brother ?
ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់
ប្រជារាស្រ្ត ខ្មែរ
រាប់លាននាក់ ។
អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ
ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?
ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា
សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ
នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?
.
ខ្ញុំសូមបួងសួង សូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….
ខ្ញុំជាអតីតទាហានសាធារណរដ្ឋ ។ ក្រោយពេលខ្មែរក្រហម, ដែលមានសម្តេចជាមេ, បានឈ្នះភ្លាម ពួកគេក៏ប្រមូលមេទាហាននិងពលទាហានរាប់ពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីយកទៅទទួលស្វាគមន៍សម្តេច ។ មកដល់ខាងលិចភូមិកកោះប្រហែល២០០ម៉ែត្រ (ភូមិកកោះឋិតនៅខាងលិចមោងស្សីប្រហែល១២គីឡូម៉ែត្រ) ខ្មែរក្រហមក៏បញ្ជាអោយទាហានទាំងអស់ចុះតម្រង់ជួរតាមដងផ្លូវជាតិលេខ៥ខ្លះ និងតាមផ្លូវលំចូលទៅភូមិចកធំខ្លះ ហើយរំពេចនោះ ពួកវាដែលត្រៀមរួចជាស្រេចក៏បាញ់រះដូចលាចផ្ទ
ុះ ដើម្បីសម្លាប់ទាហានទាំងអស់នោះ ។ ពួកគេអូសសាកសពដាក់គរជាច្រើនពំនូក ហើយក៏ចាក់សាំងដុត តែគ្រាន់ឆេះរួញក្រញង់ប៉ុណ្ណោះអែង ។ ខ្ញុំសុំសួរថា តើជីវិតទាហានទាំងនោះដែលត្រូវគេបាញ់សម្លាប់ចោលក្នុងនាមទទួលស្វាគមន៍សម្តេច និងពលរដ្ឋអត់កំហុសរាប់លាននាក់ទៀត រាប់តាំងពីកូនក្មេងនៅក្នុងអង្រឹងផងដែរ តើមានតម្លៃខ្លះទេ ដែលត្រូវខ្មែរក្រហម, ដែលមានស្តេចតារបស់អស់លោកខ្លះនៅក្នុងក្រុមដែរ, បានប្រល័យជីវិតចោលយ៉ាងគ្មានមេត្តា? ឬមួយទាល់តែជីវិតស្តេច ឬអ្នកដឹកនាំទើបមានតម្លៃ?