មរតក​អតីត​ព្រះមហាក្សត្រ ​នរោត្តម សីហនុ

បាងកក៖ ការ​ចូល​ទិវង្គត​​នៃ​អតីត​​ព្រះមហាក្សត្រ នរោត្តម សីហនុ នៃ​​កម្ពុជា ​បញ្ចប់​យុគ​សម័យ​មហិច្ឆតា និង​ចម្រូង​ចម្រាស់​​សម្រាប់​ព្រះរាជា​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ​នេះ។ ព្រះរាជា​អង្គ​នេះ​បាន​ធ្វើ​មគ្គុទ្ទេសក៍​ប្រទេស​របស់​ព្រះ​អង្គ​ឲ្យ​ទទួលបាន​​ឯករាជ្យ​ ប៉ុន្តែ​លោក​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​អសោច​ឈ្មោះ​ខ្មែរ​ក្រហម។

Daniel Schearf
16 តុលា 2012
វីអូអេ

សម្តេច ​​នរោត្តម​ សីហនុ នៃ​កម្ពុជា

សម្តេច ​​នរោត្តម​ សីហនុ នៃ​កម្ពុជា

សម្តេច ​​នរោត្តម​ សីហនុ នៃ​កម្ពុជាត្រូវ​បាន​ជ្រើស​តាំង​ដោយ​បារាំង​នៅ​ឆ្នាំ ១៩៤១​ ឲ្យ​ធ្វើ​ជា​មេដឹកនាំ​អាយ៉ង​សម្រាប់​អាណានិគម​របស់​ខ្លួន។

ប៉ុន្តែ​​ ស្តេច​វ័យ​ក្មេង​អង្គ​នេះក្លាយ​ជា​កម្លាំង​​រួប​រួម​មួយ ​ទាម​ទារ​​ឯករាជ្យ​ ដែល​ព្រះអង្គ​​សម្រេច​បាន​នៅ​ឆ្នាំ​១៩៥៣។ បន្ទាប់​មក ព្រះអង្គ​​​បាន​ដាក់​រាជ្យ​ដើម្បី​ចូល​ធ្វើ​​​នយោបាយ​ ហើយ​បាន​ធ្វើ​ជា​មេដឹក​នាំ​ប្រទេស​ដ៏​មាន​ប្រសិទ្ធភាព​អស់​រយៈ​ពេល​​១៧ឆ្នាំ​ក្រោយ​មក។

លោក មីថិន អូសប៊ន (Milton Osborne) គឺ​ជា​អ្នក​ស្រាវជ្រាវ​គោចរ​នៃ​វិទ្យា​ស្ថាន​ឡូវី (Lowy) ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី និង​ជា​អ្នក​និពន្ធ​សៀវភៅ​ពីរក្បាល​ស្តី​អំពី​​សម្តេច​សីហនុ។

«នៅ​កម្ពុជា​ មាន​ជំនឿ​មួយ​​ថា ជំនាន់សម្តេច​​សីហនុ គឺ​ជា​យុគសម័យ​មាស​ដ៏​ខ្លី​មួយ។ មនុស្ស​ហាក់​ដូច​ជា​ភ្លេច​អំឡុង​ពេល​ដែល​ព្រះអង្គ​ចាត់​វិធានការ​ដ៏​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​អ្នក​ណា​ដែល​ព្រះ​អង្គ​យល់​ថា​ជា​សត្រូវ​របស់​ព្រះ​អង្គ»។

សត្រូវ​ទាំង​នោះរួមមាន​ ជនកុម្មុយនីស្ត​កម្ពុជា​ដែល​ក្រោយ​មក​ក្លាយ​ជា​ខ្មែរក្រហម។ អំឡុង​ពេល​​សង្គ្រាម​វៀតណាម​ សម្តេច​សីហនុ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​កម្លាំង​កុម្មុយនីស្ត​​វៀតណាម​ពី​ការ​ឆ្លង​កាត់​កម្ពុជា​ ដែល​ការ​ឆ្លង​កាត់​នេះ​នាំ​ឲ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​សហរដ្ឋ​អាមេរិក។

សម្តេច​សីហនុ​ត្រូវ​បាន​ទម្លាក់​ចេញពី​ដំណែង​ក្នុង​រដ្ឋប្រហារ​មួយ​នៅ​ឆ្នាំ​១៩៧០​ ហើយ​បាន​និរទេស​​ខ្លួន​ទៅ​គង់​ប្រថាប់​នៅ​ប្រទេសចិន​ និង​កូរ៉េ​ខាង​ជើង។

ចំណង់​របស់​សម្តេច​សីហនុ​ក្នុង​ការ​ចូល​កាន់​អំណាច​វិញ​បាន​នាំ​ឲ្យ​ព្រះអង្គ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ខ្មែរ​ក្រហម​ដែល​ជាជនកម្មុយនីស្ត​ដែល​ជា​​អតីត​សត្រូវ​របស់​ព្រះអង្គ។ ការ​ផ្តាស់​ប្តូរ​នយោបាយ​នេះ​ នាំ​ឲ្យ​មាន​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​នឹង​បរទេស​ដែល​បន្ត​រហូត​ដល់ទី​​បំផុត​នៃ​ព្រះ​ជន្មាយុ​របស់​ព្រះអង្គ។

លោក ប៊ែន្នី វីឌីយ៉ូណូ (Benny Widyono) ធ្លាប់​ជា​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​​កាល​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០ ហើយ​ជា​អ្នក​និពន្ធ​សៀវភៅមួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «រាំ​ក្នុង​ស្រមោល៖ សីហនុ​ ខ្មែរ​ក្រហម និង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា»។

«អំឡុង​ពេល​ដែលព្រះអង្គ​នៅ​ជា​មួយ​ខ្មែរ​ក្រហម មិត្ត​ភក្តិ​របស់​ព្រះអង្គ​ពីរ​គឺ កូរ៉េខាង​ជើង និង​ចិន ហើយ​ព្រះ​អង្គចំណាយ​ពេល​ជាច្រើន​​គង់​ប្រថាប់​នៅ​ទីនោះ»។

ចំណង​ដែល​ព្រះរាជាកម្ពុជា​មាន​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នោះ​គឺ​ មេដឹកនាំ​គឹម អ៊ីលស៊ុង បាន​ស្ថាបនា​ព្រះរាជ​ដំណាក់​មួយ​ដែល​មាន​៦០បន្ទប់​​នៅ​​ទីក្រុង​ព្យូងយ៉ាង។

«លោក​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា​ព្រះរាជា​ដ៏​ពិត​ប្រាកដ​ គង់​នៅ​​ព្រះរាជ​ដំណាក់​នៅ​កូរ៉េ​ខាង​ជើង​ ហើយព្រះ​អង្គ​ថែម​ទាំង​ទទួល​បាន​អង្គរក្ស​ពីរដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ទៀត​ផង។ អង្គរក្ស​ទាំង​នោះ​គឺ​ជា​ជន​កូរ៉េ​ខាង​ជើង​ដ៏​រឹង​មាំ និង​ហ្មត់​ចត់។ ព្រះអង្គ​មាន​អង្គរក្សកូរ៉េ​ខាង​ជើង​​ទាំង​នោះ​នៅ​ជាមួយ​ព្រះ​អង្គ​គ្រប់​ពេល»។

ខ្មែរ​ក្រហម​បាន​យាង​សម្តេច​សីហនុ​ត្រឡប់​ចូល​កម្ពុជា​វិញ​ ជាទី​ដែល​គេ​ប្រើ​ឈ្មោះ​របស់​ព្រះអង្គ​ជា​មធ្យោបាយ​ដើម្បីទទួល​បាន​ភាព​ស្រប​ច្បាប់។ ក្រោយ​មក​គេ​បាន​បង្ខាំ​ព្រះអង្គ​នៅ​ក្នុង​ព្រះរាជវាំង។

អំឡុង​ពេល​នេះ សម្តេច​សីហនុ គ្មាន​លទ្ធភាព​ធ្វើ​អ្វី​ក្រៅ​ពី​​​ឃើញ​​ខ្មែរ​ក្រហម​បង្អត់​អាហារ​ប្រជាពលរដ្ឋ​ បង្ខំ​គេ​ឲ្យ​ធ្វើ​ការ និង​សម្លាប់​​ប្រជា​ជាពលរដ្ឋ​អស់​​ប្រហែល​២លាននាក់នោះ​ទេ។
នៅ​ឆ្នាំ​១៩៧៩ ព្រះអង្គ​បាន​គេចទៅ​ប្រទេស​ចិន​​ពេល​ដែល​វៀតណាម​ចូល​មក​​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម។ ​

ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ជួយ​ឲ្យ​សម្តេច​សីហនុ​យាង​ត្រឡប់​ចូល​គ្រង​រាជ​វិញ​ក្រោម​លទ្ធិ​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ព្រះអង្គ​មាន​អំណាច​តិចតួច​ខណៈដែល​ព្រះរាជបុត្រ​របស់​ព្រះអង្គគឺ​​សម្តេច​ នរោត្តម​ រណឫទ្ធិ ចែក​​អំណាច​​​ជា​សហនាយករដ្ឋ​មន្ត្រី​ជាមួយនឹង​​លោក ហ៊ុន សែន។

សម្តេច​សីហនុ​ មិន​ទទួល​បាន​ឥទ្ធិពល​ដែល​ព្រះអង្គ​បាន​ទទួល​ពី​មុន​មក​នៅ​កម្ពុជា​ទេ ដែល​លោក​ ប៊ែន្នី វីឌីយ៉ូណូ​ ដែល​ជា​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា ជាការ​អស់​ខក​ចិត្ត​អស់​មួយ​ជីវិត។

«ពេល​ខ្ញុំ​នៅ​កម្ពុជា​ ព្រះអង្គ​បាន​រអ៊ូ​ដាក់​ខ្ញុំ​ថា គឺ​នៅ​ពេល​ខ្ញុំ​ជា​ឯកអគ្គ​រដ្ឋ​ទូត​របស់​អង្គការ​សហប្រជាជាតិ​ ព្រះអង្គបាន​រអ៊ូ​ដាក់​ខ្ញុំ​ថា ព្រះអង្គ​គឺ​ជា​ព្រះរាជា​របស់​គេ​ដែល​​គ្រង​រាជ្យ​​ តែ​​មិន​គ្រប់​គ្រង​អំណាចពី​ព្រោះ​អំណាច​គឺ​ពិត​ជា​នៅ​ក្នុង​ដៃ​របស់​លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់រណឫទ្ធិ​ ដែល​ជា​សហនាយក​រដ្ឋ​មន្ត្រី។ ដូច្នេះ​ ព្រះអង្គ​មាន​អារម្មណ៍​ថា ការ​ក្លាយ​ជាមេដឹកនាំ​​អំណាចនៃ​កម្ពុជា​ដ៏​រុងរឿង​គឺ​ជា​គោល​បំណង​របស់​ព្រះអង្គ​ជា​និច្ច តែ​គោល​បំណង​នោះ​ព្រះ​អង្គ​មិន​អាច​ទទួល​បាន​​អស់​មួយ​ជីវិត»។

លោក​ ហ៊ុន សែន បាន​ទម្លាក់​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​នៅ​ឆ្នាំ​១៩៩៧ ដើម្បី​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​អំណាច​តែម្នាក់​ឯង​នៅ​កម្ពុជា។

ខណៈ​ដែល​​អំណាច​របស់​សម្តេច​សីហនុ សាបរលាប ហើយ​សុខភាព​របស់​ព្រះអង្គ​​ទ្រុតទ្រោមនោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ចិន​ជា​ញឹក​ញាប់​ដើម្បី​ទទួល​ការ​ព្យាបាល។ នៅឆ្នាំ​២០០៤ ព្រះអង្គ​បាន​​ដាក់​រាជ្យទៅ​ឲ្យ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​គឺ​ព្រះករុណា​ នរោត្តម​ សីហមុនី។

លោក អូស​ប៊ន (Osborne) មាន​ប្រសាសន៍​ថា ព្រះករុណា​ សីហមុនី ខុសពី​ព្រះរាជបីតា​របស់​ព្រះអង្គ​​គឺ​គ្មាន​មហិច្ឆតា​នយោបាយ​ទេ។

«នឹង​មិន​មាន​ព្រះរាជា​អង្គ​ណា​ផ្សេង​ទៀត​ដែល​ដើរ​តួ​នាទី​ដូច​សម្តេច​សីហនុ​ទេ។ ហើយ​ពិត​ជា​មិន​មែន​ជា​ព្រះរាជា​ដែល​មាន​អំណាច​នយោបាយ​ និង​មាន​ការ​ចាប់​អារម្មណ៍​លើ​​នយោបាយទេ។ ព្រះរាជា​បច្ចុប្បន្ន​គឺ​ជា​អ្នក​បម្រើ​ប្រទេស​​ប្រកប​ដោយ​ការ​​លះបង់ ប៉ុន្តែ​​ព្រះអង្គ​គ្មាន​តួនាទី​នយោបាយ​ទេ។ ព្រះអង្គ​​ពិត​ជា​មិន​ប្រកាន់​នយោបាយ។ ខ្ញុំ​យល់​ថា យុគសម័យ​ដូច​សម្តេច​សីហនុនោះ​គឺ​បាន​រំលង​ផុត​ទៅ​ហើយ»។

អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ យាង​ចូល​ទិវង្គត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ នៅ​រដ្ឋធានី​​ប៉េកាំង នៃ​ប្រទេស​ចិន​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ ក្រោយ​ពី​ទទួ​ល​រង​ជំងឺ​មហារី​អស់​រយៈពេល​ដ៏​យូរ។

ប្រែសម្រួល​ដោយ ​អ៊ឹម សុធារិទ្ធ។

What Next?

Recent Articles

2 Responses to "មរតក​អតីត​ព្រះមហាក្សត្រ ​នរោត្តម សីហនុ"

  1. ដូនពេញ says:

    យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
    ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដឿម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!

    អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
    អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!

  2. we are very sad because our father king died, but what people will sad non-stop forever is Hunsen in the power, he will cut land, island Khmer to Vietnam again and again, other sad Khmer is lost the evident of Khmer rouge kill because SIhanouk died to cover khmer rouge evident