អ្នក​ស្រាវជ្រាវ​បរទេស​ពិនិត្យ​​មើល​កេរ្តិ៍​តំណែល​របស់​អតីត​ព្រះមហាក្សត្រ​

វ៉ាស៊ីនតោន៖ នៅ​ក្រោយ​ការ​យាង​ចូល​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ​ នរោត្តម សីហនុ កាល​ពី​ព្រលឹម​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ អ្នក​ស្រាវជ្រាវ​បរទេស​ដែល​បាន​ចងក្រង​ប្រវត្តិ​របស់​ព្រះអង្គ​ជា​យូរ​មក​ហើយ ​មាន​ប្រតិកម្ម​ប្រហាក់​ប្រហែល​គ្នា​អំពី​មរតក​នយោបាយ​និង​ប្រវត្តិសាស្ត្រ​របស់​តួ​អង្គ​នយោបាយ​ខ្មែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នេះ។

សឹង សុផាត
16 តុលា 2012
វីអូអេ

សិស្សានុសិស្ស​ខ្មែរ​កាន់​បដា​រូប​គំនូរ​អតីត​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ និង​ព្រះរាជបុត្រ​ គឺ​ព្រះបាទ​នរោត្តម សីហមុនី ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យជាតិ ក្នុង​ឆ្នាំ​២០១១។

សិស្សានុសិស្ស​ខ្មែរ​កាន់​បដា​រូប​គំនូរ​អតីត​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ និង​ព្រះរាជបុត្រ​ គឺ​ព្រះបាទ​នរោត្តម សីហមុនី ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យជាតិ ក្នុង​ឆ្នាំ​២០១១។

សម្តេច​ នរោត្តម សីហនុ បាន​ឡើង​គ្រងរាជ្យ​នៅ​ព្រះជន្មាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តួអង្គ​ដ៏​សំខាន់​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រវត្តិ​នយោបាយ​ដ៏​ច្របូកច្របល់​របស់​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ទសវត្ស។ បើ​តាម​អ្នក​ដែល​បាន​តាមដាន​ប្រវត្តិ​របស់​ព្រះអង្គ​និយាយ​ថា មរតក​សំខាន់​បំផុត​របស់​ព្រះអង្គ​ គឺ​មាន​នៅ​រយៈពេល​ដំបូងៗ​នៃ​ការ​កាន់​អំណាច​របស់​ព្រះ​អង្គ ក៏​ដូច​ជា​តួនាទី​ដ៏​សំខាន់​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ​នៅ​ក្នុង​ពេល​មាន​វិបត្តិ​នយោបាយ​ជា​បន្តបន្ទាប់។

លោក Julio Jeldres អ្នក​ចងក្រង​ជីវប្រវត្តិ​ផ្លូវការ​របស់​ព្រះ​បាទ​ នរោត្តម សីហនុ និយាយ​ថា ព្រះអង្គ​បាន​កសាង​រដ្ឋ​ទំនើប​មួយ​ចេញ​ពី​អតីត​រាជាណាចក្រ​បែប​សក្តិភូមិ។ ប៉ុន្តែ​មរតក​សំខាន់​បំផុត​របស់​ព្រះអង្គ​ គឺ​ការ​ទាមទារ​ឯករាជ្យ​ជូន​ប្រទេស​កម្ពុជា ​ចេញ​ពី​អាណានិគម​របស់​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៣។

លោក​ Jeldres ពន្យល់​ថា៖ «ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯករាជ្យជាតិ​ និង​ឯកភាព​ជាតិ​ខ្មែរ។ ព្រះអង្គ​បាន​រក្សា​ប្រទេស​ជាតិ​ឲ្យ​មាន​សន្តិភាព​ ខណៈ​ដែល​សង្គ្រាម​វៀតណាម​បាន​ឆាបឆេះ​នៅ​ជាប់​ព្រំដែន​គ្នា​នោះ។»

សមេ្តច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ បាន​សោយទីវង្គត​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែ​តុលា​ ដើម​សប្តាហ៍​នេះ​ ដោយ​រោគាពាធ​ នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន ដែល​នៅ​ទី​នោះ​ព្រះអង្គ​បាន​សម្រាក​ព្យាបាល​ព្រះរោគ​អស់​ជា​ច្រើន​ឆ្នាំ​​មក​ហើយ។ នៅ​មុន​ការ​បាត់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឆាក​នយោបាយ​ជាតិ​ដោយ​សារ​រោគាពាធ សមេ្តច​ នរោត្តម សីហនុ​ ធ្លាប់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​វិវត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក David Chandler អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Melbourne ប្រទេស​អូស្ត្រាលី ដែល​បាន​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា ​និយាយ​ថា​ ក្នុង​អាជីព​នយោបាយ​របស់​ព្រះអង្គ សមេ្តច​ សីហនុ​ បាន​កាន់កាប់​ស្ទើរ​ទាំង​ស្រុង​នូវ​កិច្ចការ​នយោបាយ​របស់​ប្រទេស​កម្ពុជា។ លោក​ថា ជា​សរុប គុណសម្បត្តិ​របស់​ព្រះអង្គ​មាន​ច្រើន​ជាង​គុណវិបត្តិ។

អ្នក​ប្រវត្តិសាស្ត្រ​ជាតិ​អាមេរិកាំង​រូប​នេះ យល់​ស្រប​ជាមួយ​លោក Julio Jeldres ថា​ស្នាដៃ​ដ៏​សំខាន់​របស់​ព្រះអង្គ​គឺ​ការ​កសាង​ប្រទេស​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ នៅ​ក្នុង​ទសវត្ស​ភ្លាមៗ​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង។ ក្នុង​នោះ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​កត់​សម្គាល់​ឃើញ​គុណសម្បត្តិ​ពិសេស​មួយ​ចំនួន​របស់​សម្តេច​សីហនុ ​ដែល​គេ​កម្រ​ឃើញ​ចំពោះ​អ្នក​ដឹកនាំ​ខ្មែរ គឺ​ការ​ជិតដឹត​នឹង​ប្រជារាស្ត្រ​សាមញ្ញ ​ថ្វី​បើ​ព្រះអង្គ​ជា​ខ្សែ​រាជវង្ស​ក្តី ក៏​ដូច​ជា​លក្ខណៈ​ស្អាត​ស្អំ​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក David Chandler ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ព្រះអង្គ​យល់​ថា​ លោក​ទទួល​មរតក​ជា​អ្នក​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ។ លោក​ផ្សំ​គំនិត​នេះ​ជាមួយ​នឹង​សេចក្តី​សឡាញ់​ដោយ​ស្មោះ​ចំពោះ​ប្រជារាស្ត្រ​សាមញ្ញ ដែល​ទាំង​នេះ​ជា​លក្ខណៈ​សម្បត្តិ​កម្រ​មាន​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ខ្មែរ ដែល​ជា​ទូទៅ​មាន​លក្ខណៈ​ផ្តាច់ការ​និង​មិន​ចូល​ចិត្ត​រាស្ត្រ​សាមញ្ញ។»

ម៉្យាង​ទៀត​ អ្នក​ស្រាវជ្រាវ​យល់​ថា ព្រះអង្គ​ក៏​គួរ​ត្រូវ​គេ​សរសើរ​ពី​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​បញ្ជៀស​មួយ​រយៈ​ មិន​ឲ្យ​សង្គ្រាម​វៀតណាម​រាលដាល​ចូល​ដល់​ប្រទេស​កម្ពុជា។

«ខ្ញុំ​គិត​ថា​វិភាគទាន​ដ៏​ធំ​បំផុត​របស់​ព្រះអង្គ​គឺ​ការ​បញ្ជៀស​ប្រទេស​កម្ពុជា​មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ឲ្យ​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ព្រះអង្គ​ដើរ​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​លំបាក​មួយ​ដែល​រក្សា​ប្រទេស​ឲ្យ​នៅ​អព្យាក្រឹត្យ។»

ប៉ុន្តែ​ការ​ជាប់​ទាក់ទង​នឹង​នយោបាយ​ខ្លាំង​ពេក​ក្នុង​ស្ថានភាព​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​នយោបាយ​ពិភពលោក បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ខ្លះ​ដល់​មរតក​ព្រះអង្គ។
មរតក​លំបាក​ជាង​គេ​របស់​សម្តេច​ នរោត្តម សីហនុ គឺ​ការ​ជាប់​ទាក់ទង​របស់​ព្រះអង្គ​ជាមួយ​នឹង​ចលនា​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា។ ការ​សោយ​ទីវង្គត​របស់​ព្រះអង្គ​ កើត​មាន​ឡើង​ខណៈ​ដែល​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស ចំពោះ​តួនាទី​ខ្លួន​ក្នុង​របប​ប្រល័យពូជសាសន៍​មួយ​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១.៧​លាន​នាក់។

លោក David Chandler និយាយ​ថា​ មនុស្ស​ជា​ច្រើន​យល់​ថា​ កំហុស​ធំ​បំផុត​របស់​សមេ្តច​សីហនុ គឺ​ការ​ដែល​ព្រះ​អង្គ​ចង​សម្ព័ន្ធ​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ថ្វី​បើ​ព្រះអង្គ​មិន​បាន​ដឹង​ជា​មុន​ពី​គម្រោង​នានា​របស់​ខ្មែរក្រហម ហើយ​បាន​រងគ្រោះ​ដោយ​ផ្ទាល់​ និង​បាន​ភ្ញាក់រន្ធត់​ចំពោះ​អំពើ​ឃោរឃៅ​នៅ​ពេល​ខ្មែរ​ក្រហម​កាន់កាប់​ប្រទេស។

លោក​ពន្យល់​ថា៖ «ប៉ុន្តែ​ជា​ការណ៍​ពិត ព្រះអង្គ​បាន​ចង​សម្ព័ន្ធ​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០​ដល់​១៩៧៥។ វា​ប្រហែល​ជា​កំហុស​មួយ​ ក្នុង​ន័យ​ថា ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំង​ព្រះអង្គ​ផ្ទាល់​ព្រះអង្គ​ យល់​ថា ​ព្រះអង្គ​អាច​នឹង​មាន​តួនាទី​សំខាន់​នៅ​ក្រោយ​ពេល​ចប់​សង្គ្រាម​ស៊ីវិល​ចប់​ទៅ។ ព្រះអង្គ​មាន​ការ​យល់​ច្រឡំ​ជា​ខ្លាំង​ចំពោះ​រឿង​នេះ។»

ទោះ​យ៉ាង​នេះ​ក្តី លោក​ Chandler និយាយ​ថា នៅ​ក្រោយ​សម័យ​សង្គ្រាម​ស៊ីវិល សម្តេច​នរោត្តម សីហនុ​ បាន​​បន្ត​រួម​ចំណែក​ដល់​វិស័យ​នយោបាយ​ជាតិ​ជា​បន្ត​ទៀត រួម​ទាំង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ មាន​វត្តមាន​ដោយ​សេរី​​នៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​អង្គការ​ទាំង​នេះ​មិន​អាច​មាន​វត្តមាន​នៅ​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន៕

តើអ្នកយល់យ៉ាងណាដែរចំពោះមរកតបន្សល់ទុកដោយអតីតព្រះមហាក្សត្រ​ សម្តេច នរោត្តម សីហនុ ចំពោះ​ប្រទេស​កម្ពុជា?

————————

What Next?

Recent Articles

11 Responses to "អ្នក​ស្រាវជ្រាវ​បរទេស​ពិនិត្យ​​មើល​កេរ្តិ៍​តំណែល​របស់​អតីត​ព្រះមហាក្សត្រ​"

  1. អ្នកលេង says:

    ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់

    ប្រជារាស្រ្ត ខ្មែរ

    រាប់លាននាក់ ។

    អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ

    ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?

    ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា

    សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ

    នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?


  2. នឹកឃើញកាលនោះ ស្រឡាញ់ព្រះអង្គខ្លាំងណាស់…, ចង់ធ្វើតួដូចព្រះអង្គទៀតផង,
    រាស្រ្តណាមិនស្រឡាញ់ព្រះអង្គ!!!??
    មរតក ត្រូវចាំមេរៀនឈប់ចាញ់បោកគេ…
    ហាស ហាស ហាស ហាស សព្វថ្ងៃឆ្កែបក្សកាន់អំនាចដូចត្រូវគេប្រើដែរហើយ…ផ្លូវខុសសោះហ្នឹង!!!

  3. ដូនពេញ says:

    យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
    ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដើម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!

    អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
    អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!

  4. Srey Khmer says:

    តើ​នរណាជា​សាក្សី​ដ៏ធំមួយសម្រាប់សាលាក្ដី​ខ្មែរក្រហម?​ បើ​ព្រះករុណា​សម្ដេចតា​ទ្រង់​សោយ​ទីវង្គត​ហើយ​នោះ?​ តើ​ខ្មែរ​នឹង​មាន​បញ្ហាអ្វីខ្លះ​ត​ទៅ​មុខ​ទៀត?​

  5. we are very sad because our father king died, but what people will sad non-stop forever is Hunsen in the power, he will cut land, island Khmer to Vietnam again and again, other sad Khmer is lost the evident of Khmer rouge kill because SIhanouk died to cover khmer rouge evident

  6. គុណសម្បត្តិរបស់ព្រះអង្គចុងក្រោយនេះ បើគ្មានវត្តមានព្រះអង្គលើឆាកអន្តរជាតិទេ យួនក៍មិនងាយខ្ជាក់សាច់ដែលកំពង់ឆ្ងាញ់ចេញពីមាត់បានទេ..ហើយស្រុកខ្មែរក៏មិនដឹងនឹងទៅជាស្អីដែ
    នេះជាសច្ចះធម៏ដែលគួរតែផ្តល់ជាកិត្តិយសដល់ព្រះអង្គ !

  7. BaBaBoo says:

    សម្តេចតា ត្រូវបានយៀកុង យៀកមិញ បោកប្រើនៅក្នុងនយោបាយឥណ្ឌូចិន បក្សកុម្មុយនិស្តឥណ្ឌូចិន ក្នុងគ្រានាវា

    កម្ពុជាអណ្តែតត្រសែតលឿនលយ ឆ្ពោះទៅកាន់ច្រាំងមរណា ។ ពួកអ្នកនយោបាយបទេស និងអ្នកនិពន្ធបរទេសតែង

    គិតថា ខ្មែរមានសង្រ្គាមស៊ីវិល (sic) ការគិតដ៏ចំកួតបែបនោះ គឺគេចង់យករួចខ្លួនពីការជាប់ទាក់ទិន និងប្រទេសកម្ពុជាតែ

    ប៉ណ្ណោះ ។ យុគ្គសម័យ សម្តេចតា អតិតព្រះមហាក្សត្រខ្មែរ វាយប្រឆាំងនិងសង្រ្គាមបរទេសឈ្លានពាន មិនដែល

    មានសង្រ្គាមស៊ីវិលទេ ៕

  8. BaBaBoo says:

    Mighty X-King , the great leader, and model innovative rule without commander. HIS respectful attitude had show us that HE loves people without division. HIS life time had fought war of foreign
    invasion, and had struggled himself by enemies and friendship from WEST and EAST. HE WAS THE GREAT KING in Khmer modern history….

  9. អ្នកលេង says:

    ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ

    នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន

    ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹកនាំ

    ម្នាក់ប្រៀបទៅ​នឺង អាទិទេព ឬ

    ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ

    យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ ឥតខ្ចោះ​

    លើសអ្នកទាំង ផង នៅលើលោកនេះ ។

    នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។

    គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ

  10. khama says:

    Sad….

  11. JML says:

    JML ខ្ញុំកាន់ទុក្ខ៧ថ្ងៃ…, ដោយមិនបញ្ចេញមតិឬឆ្លើយនឹងសំនួរអ្នកជ្រុលនិយមមួយចំនួនតូចឡើយ..!
    បន្ទាប់ពីការកាន់ព្រះមរណះទុក្ខរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត JML និងបើកវែកសំនួរជនផ្កាប់មុខជ្រុលនិយមមានដូចជា
    អ្នកលេង ធាងត្នោត The Man With No Name , (.) រាស្ត្រខ្មែរ ……………,
    អញ្ជើញសួរហើយខ្ញុំនិងឆ្លើយឲ្យវាភ្លឺខួរ រឿងដែលពាក់ពន្ធ័ឆ្នាំ១៩៧០ដល់១៩៧៩នៃរបបទាំង២ ។
    ថ្ងៃនេះជាថ្ងៃកាន់ព្រះមរណះទុក្ខ សូមអ្នកទាំងអស់គ្នាកុំបញ្ចេញមតិណាដែលធ្វើឲ្យខ្មែរបែបបាក់ ឬជេរប្រមាថគ្នាទៅវិញទៅមក។
    សូមរក្សាសីលធម៏ព្រះកិតិ្តនាមដ៏ខ្ពង់ខ្ពស់នៃសម្តេចសីហនុដោយមិនត្រូវបានជេរឬរិះគន់ណាមួយឡើយ។
    សូមអនុវត្តន៏ឲ្យមានប្រសិទ្ធិភាពទាំងអស់គ្នា សូមអរគុណ សូមជំរាបលាសមាមិត្ត មហាមិត្តទាំងអស់គ្នា។