បុគ្គលិក ៥នាក់នៃហាងធ្វើសរសៃឈ្មោះ អាស៊ីអាដេ (AZIADEE) ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវថៅកែបណ្ដេញចេញ ដោយសារពួកគេមិនស្ដាប់តាមថៅកែ ដែលហាមពួកគេមិនឲ្យទៅទទួលព្រះបរមសពនៃព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
ដោយ វិជ័យ អានន្ទ
2012-10-18
វិទ្យុអាស៊ីសេរី
តែថៅកែហាងនោះ អះអាងថា ខ្លួនមិនបានបណ្ដេញបុគ្គលិកទាំងនោះចេញទេ ផ្ទុយទៅវិញ បុគ្គលិកទាំង ៥នាក់នោះទេ ដែលសម្រេចចិត្តឈប់ដោយខ្លួនឯង។
អ្នកស្រី ដែន សំបូរ ដែលជាបុគ្គលិកធ្វើការនៅហាងអាស៊ីអាដេ ឲ្យដឹងនៅថ្ងៃទី១៨ តុលា ថា អ្នកស្រីសុខចិត្តឲ្យថៅកែហាងកាត់ប្រាក់ខែរបស់ខ្លួនចំនួន ១ថ្ងៃ ជាថ្នូរនឹងការសុំច្បាប់ឈប់សម្រាក ដើម្បីទៅចូលរួមក្នុងពិធីដង្ហែព្រះបរមសពនៃអតីតព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ តុលា។ ប៉ុន្តែ ថៅកែមិនមែនកាត់ប្រាក់ខែ ១ថ្ងៃ បែរជាដេញពួកគាត់ឲ្យឈប់ធ្វើការ ព្រមទាំងមិនបើកប្រាក់ខែឲ្យពួកគាត់ថែមទៀត។
អ្នកស្រី ដែន សំបូរ៖ «គាត់អត់នៅកន្លែងទេបង។ ខ្ញុំសុំគាត់តាមខែស៊ា (Cashier=អ្នកគិតលុយ) ហើយក៏ខ្ញុំរៀបរាប់ប្រាប់ខែស៊ា ថា ឲ្យខែស៊ាប្រាប់គាត់ទៅ ព្រោះគាត់ហ្នឹងជនជាតិបារាំង ហើយខែស៊ាហ្នឹងខ្មែរ ខ្ញុំប្រាប់ថា ឲ្យប្រាប់គាត់ ក្នុងមួយថ្ងៃហ្នឹងក្រុមហ៊ុនចូលចំណូលប៉ុន្មាន អ៊ីចឹងពួកខ្ញុំទាំង ៥នាក់ហ្នឹងអាចចេញលុយឲ្យគាត់ កុំឲ្យគាត់ខាតអ៊ីចឹង»។
បន្ថែមលើនេះ អ្នកស្រីលើកឡើងថា មុននឹងពួកគាត់សម្រេចចិត្តចេញទៅចូលរួមដើម្បីដង្ហែព្រះបរមសពនោះ ពួកគាត់បានសុំឲ្យអ្នកគិតលុយដែលចេះភាសាអង់គ្លេស ប្រាប់ថៅកែស្រីជនជាតិបារាំង ថា ពួកគាត់នឹងទៅចូលរួមពិធីដង្ហែព្រះបរមសព។ បន្ទាប់មកអ្នកគិតលុយជួយទូរស័ព្ទផ្ដល់ដំណឹងដល់ថៅកែហាង ថៅកែនោះនិយាយថា គាត់អនុញ្ញាតឲ្យពួកអ្នកស្រីទៅ ប៉ុន្តែពួកគាត់មិនបាច់ត្រឡប់មកធ្វើការវិញនោះទេ។
អ្នកស្រី ដែន សំបូរ បន្តថា កន្លងមកពេលពួកអ្នកស្រីសុំច្បាប់ឈប់ម្ដងៗ ថៅកែហាងប្រាប់ថា បើពួកគាត់ចង់ឈប់មិនបាច់ឈប់កន្លះថ្ងៃ ហើយត្រឡប់ចូលធ្វើការវិញនោះទេ ពួកគាត់អាចឈប់មួយថ្ងៃពេញតែម្ដងទៅ ដើម្បីកុំឲ្យពិបាកក្នុងការកត់ត្រាឈ្មោះចូលក្នុងបញ្ជីនៃម៉ោងការងារប្រចាំថ្ងៃ ដូច្នេះពួកគាត់នឹកស្មានថាលើកនេះ មិនមានរឿងអ្វីកើតឡើងដូចលើកមុនៗ។
ជាមួយគ្នានេះ បុគ្គលិកម្នាក់ទៀតឈ្មោះ វង្ស សុភានី មានប្រសាសន៍ថា ការឈប់មួយថ្ងៃមិនគួរថៅកែចាត់ទុកជារឿងធំដំ ហើយបញ្ឈប់ពួកគាត់ពីការងារនោះឡើយ ព្រោះពួកគាត់ក៏បានសុំការអនុញ្ញាតជាមុនដែរ។ ម្យ៉ាងទៀត ថ្ងៃដង្ហែព្រះបរមសព ជាថ្ងៃមួយដ៏វិសេសវិសាលសម្រាប់ពលរដ្ឋគ្រប់រូប ដើម្បីចូលរួមថ្វាយព្រះរាជដំណើរចុងក្រោយនៃអតីតព្រះមហាក្សត្រ។
អ្នកស្រី វង្ស សុភានី៖ «បើសិនជាគាត់នៅរស់ យើងអាចជួបគាត់បានច្រើនថ្ងៃណាស់បង បានជួបគាត់រហូត ប៉ុន្តែគាត់ទៅវិញ មិនអាចវិលត្រឡប់បានទេ ហើយក៏គាត់មិនដូចថតកុនដែរ ដែលថតកុនថ្ងៃហ្នឹងហើយ ស្អែកឡើង គាត់រស់ឡើងវិញ មកជួបពួកខ្ញុំទៀត អត់មានទេ អ៊ីចឹង វាមានតែមួយថ្ងៃហ្នឹងឯង។ អ៊ីចឹងបានពួកខ្ញុំសុខចិត្តលះបង់ទឹកចិត្តខ្ញុំឲ្យគេឃើញថា កូនខ្មែរទាំងអស់បានស្រឡាញ់សម្ដេចតា និងជួយ ដែលគាត់បានចែកឋានទៅហ្នឹង ឲ្យគាត់ឃើញថា ចៅរបស់គាត់ហ្នឹងស្រឡាញ់គាត់ប៉ុណ្ណា»។
ឆ្លើយតបនឹងការលើកឡើងរបស់បុគ្គលិកនេះ អ្នកស្រី ស៊ែលីន ជែខូប៊ែល្លី (Celine Jacobelli) ដែលជាថៅកែហាងមានសញ្ជាតិបារាំង ប្រតិកម្មតបថា អ្នកស្រីបានហាមឃាត់បុគ្គលិកទាំងនោះកុំឲ្យទៅចូលរួមពិធីនោះ ព្រោះបើពួកគេទៅ ហាងនឹងគ្មានអ្នកធ្វើការ។ ម្យ៉ាងទៀត អ្នកស្រីបញ្ជាក់ថា បុគ្គលិកទាំងនោះទើបឈប់សម្រាកពីការងារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូច្នេះបើពួកគេឈប់ក្នុងឱកាសនៃពិធីដង្ហែព្រះបរមសពម្ដងទៀតនោះ វានឹងធ្វើឲ្យបាត់បង់អតិថិជន។ អ្នកស្រីបន្ថែមថា កំហុសរបស់បុគ្គលិកទាំងនេះលំបាកនឹងទទួលយកណាស់ ហេតុនេះអ្នកស្រីសម្រេចចិត្តបញ្ឈប់ពួកគេពីការងារ៖ «បន្ទាប់ពីខ្ញុំបានហាមពួកគេ កុំឲ្យទៅចូលរួមក្នុងពិធីនោះ ប៉ុន្តែពួកគេនៅតែមិនព្រមស្ដាប់ខ្ញុំ។ ដូច្នេះខ្ញុំប្រាប់ពួកគេថា បើសិនអ្នកឯងទាំងអស់គ្នានៅតែចង់ទៅ អ្នកឯងអាចទៅបាន ប៉ុន្តែ អ្នកឯងនឹងបាត់បង់ការងារ»។
ទោះយ៉ាងណា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា យោងតាមច្បាប់ការងារ កំហុសរបស់បុគ្គលិកដែលបានប្រព្រឹត្តនេះ អាចនឹងត្រូវបណ្ដេញចេញ ក្នុងករណីហាងនោះមានច្បាប់ផ្ទៃក្នុងដែលចែងពីទោសកំហុសនេះ ប៉ុន្តែច្បាប់ផ្ទៃក្នុងនោះ ត្រូវឆ្លងកាត់ការចុះបញ្ជីនៅក្រសួងការងារ។ បន្ថែមលើនេះ លោកបញ្ជាក់ថា បើទោះបីបុគ្គលិកនោះបានប្រព្រឹត្តកំហុសយ៉ាងដូច្នេះក៏ដោយ ម្ចាស់ហាងត្រូវផ្ដល់ប្រាក់ខែជូនពួកគាត់។ ម្យ៉ាងទៀត លោកអះអាងទៀតថា ផ្អែកលើគោលការណ៍សមធម៌ បុគ្គលិកទាំងនោះអាចចូលរួមក្នុងសកម្មភាពនោះបាន ដោយហេតុផលថា រដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យពលរដ្ឋទូទាំងប្រទេសចូលរួមរំលែកព្រះរាជមរណទុក្ខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ការទទឹងរឹងរូសជាកំហុសរបស់សាម៊ីបុគ្គលិក តែការបញ្ឈប់ដោយមិនបើកប្រាក់ខែអោយជាកំហុសកាន់តែធំរបស់ថៅកែ។គួរមន្ទីរការងារ
ចុះស្រ៊ឺសរសៃរថៅកែបារាំងនេះផង អីក៍ចិត្តអាក្រក់ម៉្លេះបើមិនអោយទៅទាំងអស់
គួរអោយទៅខ្លះនៅខ្លះទៅ.
The government should shut down this store (company) because this white owner (boss)looks down the Khmer king and against the Khmer goverment who allows all Khmer people in the country to celebrate this ceremony.
All the workers in this store should quit job in this store. Let the owners do this work by themselves.
គួរតែចាត់វិធានការបិទហាងនេះដោយសាលាក្រុងភ្នំពេញ ព្រោះនេះជាព្រះបរមសព
របស់ប្រទេសកម្ពុជា ដែលហាងនេះបានស្នាក់អាស្រ័យ។
បើគាត់មិនគោរពដល់ព្រះមហាក្សត្យដែលជាម្ចាស់ប្រទេសនេះទេ គួរដេញបុគ្គលឈ្មោះ
Celine Jacobelli និងប្តីគាត់ឲ្យចេញពីស្រុកខ្មែរទៅ បានទេ?
ត្រូវតែពិន័យទៅលើម្ចាស់ហាងធ្វើសសៃរនេះ, មិនត្រូវលើកលែងទោសជាដាច់ខាត
ហើយសូមឱ្យមានអន្តរាគមន៏ ឱ្យបុគ្គលិកទាំងអស់បានចូលធ្វើការវិញ,….!
បើថៅកែព្រមអោយពួកគាត់ ម្នាក់រឺក៏ពីរនាក់ នៅ stand by ក៏ពួកគាត់ព្រមដែរ តែនេះថៅកែនិយាយដាច់ ខាត។ មួយទឿតដោយសារ ការ miss understanding ព្រោះ cashier ស្តាប់មិនបានអស់ ន័យទើប បកប្រែខុស។ ទោះយ៉ាងណាក៏មិនអាចបញ្ឈប់បុគ្កលិក បានដែល ។ ខ្ញុំមិនជឿថា ហាងនោះមានបទបញ្ជាផ្ទៃក្នុង ដល់ថ្នាក់ដេញបុគ្កលិក ចេញទេ ។
ខ្ញុំសូមគាំទ្រចំពោះប្រសាសន៍របស់លោក មឿង តុលា៖
លោក មឿន តុលា មានប្រសាសន៍ថា យោងតាមច្បាប់ការងារ កំហុសរបស់បុគ្គលិកដែលបានប្រព្រឹត្តនេះ អាចនឹងត្រូវបណ្ដេញចេញ ក្នុងករណីហាងនោះមានច្បាប់ផ្ទៃក្នុងដែលចែងពីទោសកំហុសនេះ ប៉ុន្តែច្បាប់ផ្ទៃក្នុងនោះ ត្រូវឆ្លងកាត់ការចុះបញ្ជីនៅក្រសួងការងារ។ បន្ថែមលើនេះ លោកបញ្ជាក់ថា បើទោះបីបុគ្គលិកនោះបានប្រព្រឹត្តកំហុសយ៉ាងដូច្នេះក៏ដោយ ម្ចាស់ហាងត្រូវផ្ដល់ប្រាក់ខែជូនពួកគាត់។ ម្យ៉ាងទៀត លោកអះអាងទៀតថា ផ្អែកលើគោលការណ៍សមធម៌ បុគ្គលិកទាំងនោះអាចចូលរួមក្នុងសកម្មភាពនោះបាន ដោយហេតុផលថា រដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យពលរដ្ឋទូទាំងប្រទេសចូលរួមរំលែកព្រះរាជមរណទុក្ខនេះ៕
អាស្រ័យហេតុនេះសូមបណ្តាស្ថាប័នដែលពាក់ព័ន្ធមេត្តាជួយដោះស្រាយដល់ពួកគាត់ផង…
ត្រឡោកបែកបឹទដែរឬអត់ហ្ន?ដូចជាស្អុះស្អាប់ណាស់…
អ្នកបន្ដវេនសង្គមរាស្រ្ដនិយម តទៅគឺ :
http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg
អ្នក ងាប់ បន្ត វេន ពី អតីត ព្រះ មហាក្សត្រ ព្រះ សីហនុ ទៅ គឺ
http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg
Every dog’s its day…..
ស្តេចចង្រៃបែបនេះ តើខំចំណាយពេលទៅដង្ហែព្រះបរមសពធ្វើអី? នេះជាបាបកម្ម
Where is pret ? each human being those judged and made critical with solid base of background are all of them……..
ព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌, អ្នកដែល
មិនគោរពព្រះអង្គ ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង,…!
អ្នកដែលប្រមាថស្តេច អ្នកនោះនឹងងាប់តៃហោងចុះនរក,..!
យើងឃើញនឹងភ្នែកស្រាប់ដូចជាអាហុក-ឡងឌី នឹងអាហូ-ជីមិញ ពួកវា
សុទ្ឋតែងាប់តៃហោង ហើយចុះនរក ព្រោះពួកវាបានប្រមាថស្តេច ក្បត់នឹងស្តេច,…!
ហើយពួកអ្នកដែលបានមើលងាយប្រមាថស្តេចខាងលើ ពួកនេះសុទ្ឋតែពួកងាប់តៃហោងនឹងចុះនរកទាំអស់,..!
ព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌, អ្នកដែល
មិនគោរពព្រះអង្គ ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង,…!
សូមឱ្យព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ កុំបីឃ្លានឃ្លាតឡើយ,…!
អ្នកដែលប្រមាថស្តេច អ្នកនោះនឹងងាប់តៃហោងចុះនរក,..!
យើងឃើញនឹងភ្នែកស្រាប់ដូចជាអាហុក-ឡងឌី នឹងអាហូ-ជីមិញ ពួកវា
សុទ្ឋតែងាប់តៃហោង ហើយចុះនរក ព្រោះពួកវាបានប្រមាថស្តេច ក្បត់នឹងស្តេច,…!
ហើយពួកអ្នកដែលបានមើលងាយប្រមាថស្តេចខាងលើ ពួកនេះសុទ្ឋតែពួកងាប់តៃហោងនឹងចុះនរកទាំអស់,..!
ត្រូវតែពិន័យទៅលើម្ចាស់ហាងធ្វើសសៃរនេះ ហើយត្រូវតែបណ្តេញពីកម្ពុជាព្រោះវាប្រមាទស្តេចយើង មីចង្រៃ។ មិនឲ្យរាស្ត្រខ្មែរកាន់ទុក្ខសេ្តចខ្មែរមីនេះប្រមាទស្តេចយើង ដាច់ខាតត្រូវតែមានវិធានការ
ផ្ញើឲ្យអាម្សៀត(.) អាចង្រៃ អាខ្លួនខ្មែរ ក្បាល់ឆ្កែ ម្រាយអាដែញមិនមែនខ្មែរទេ បានជានិយាយគ្មានចេះគិត បន្តិចសោះ អាថ្លើមឆ្កែនេះវើយ…………..!