ភ្នំពេញ: ព្រះរាជជីវប្រវត្តិរបស់អតីតព្រះមហាក្សត្រ ព្រះករុណា សម្តេចឪ សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានព្រះបរមរាជវាំង រៀបចំ ចងក្រង ដើម្បីបោះពុម្ពជាសៀវភៅ ភាសាអង់គ្លេស និងភាសាខ្មែរ។
ថ្ងៃទី 18 តុលា 2012
ដោយ: លី សិលា
CEN
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្មួយប្រុសព្រះករុណាសម្តេចឪ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក៏បានមានព្រះបន្ទូលថា “សម្តេចព្រះអនុជ សម្តេចព្រះ នរោត្តម សីហនុ បានរៀបចំនូវព្រះរាជជីវប្រវត្តិរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ហើយខ្ញុំជឿថា យ៉ាងយូរ ការបោះពុម្ព នឹងចេញ ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះទៀត។ សៀវភៅនោះ ជាភាសាអង់គ្លេស ហើយបន្ទាប់មក ព្រះរាជជីវប្រវត្តិនោះ នឹងត្រូវយកទៅបកប្រែជាភាសាខ្មែរ។ មកដល់ពេលនេះ ត្រូវបានរៀបចំរួចរាល់ហើយ នៅសល់តែការបោះពុម្ពទេ”។
សូមរម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។
រាជរដ្ឋាភិបាល បានប្រកាសឲ្យពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ ព្រះបរមសពរបស់ព្រះករុណា ត្រូវបានដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ )។
ព្រះករុណា សម្តេចឪ ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា លើកទី២ នាឆ្នាំ១៩៩៣៕
រដូវភ្ជុំបិណ្ឌគឺជារដូវប្រេតត្រូវបានយមរាជដោះលែងឱ្យដើរស្វែងរកញាតិ
ដើម្បីបានទទួលម្ហូបចំណីបរិភោគ ។ ជនណាដែលបានស្លាប់នៅក្នុងរដូវនេះ
គឺជាជនដែលបានសាងបាបកម្មច្រើន និងត្រូវទៅសោយទុក្ខដូចប្រេត
ដទៃទៀតដែរ! ការបានឡើងទៅសោយសុខនៅឋានទេវលោក ឬចុះទៅរង
ទុក្ខនៃបុគ្គលណាម្នាក់ វាស៊សងទៅលើកុសលកម្មនិងអកុសលកម្មដែល
បុគ្គលណា ឫឋានៈភាពរបស់បុគ្គលណាម្នាក់ឡើយ!ម្នាកនោះបានសាង
កាលខ្លួននៅរស់ ។ វាមិនមែនស៊ីសងទៅលើវណ្ណៈ
ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
http://www.youtube.com/watch?v=qrcef0lszKU&feature=related
៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន។
៦-ហេតុអ្វីព្រះអង្គមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិន …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?
៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។
៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។