ព្រះរាជ​បូជនីយ​កិច្ច​របស់​សម្តេច​ឪ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន

ភ្នំពេញៈ ប្រសូត្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កត្ដិក ឆ្នាំ​ច ចត្វាស័ក ព.ស.​២៤៥៦ ត្រូវ​នឹង​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ១៩២២ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះអង្គ​គឺជា​ព្រះ​រាជ​បុត្រ​តែ​មួយ​អង្គគត់​របស់​សម្តេច​ព្រះ​នរោត្តម សុរាម្រិត និង​ព្រះ​មហា​ក្សត្រិយ៍ ស៊ីសុវត្ថិ កុសមៈ។

Thursday, 18 October 2012
សូ វិសាល
ភ្នំពេញ ប៉ុស្តិ៍

សម្តេច​ឪ ពេល​យាង​ត្រឡប់​មក​ពី​ក្រុង​ប៉េ​កាំង​ ពី​ឆ្នាំ​មុន​​​​។ រូបថត ភីឡុង​

សម្តេច​ឪ ពេល​យាង​ត្រឡប់​មក​ពី​ក្រុង​ប៉េ​កាំង​ ពី​ឆ្នាំ​មុន​​​​។ រូបថត ភីឡុង​

ចាប់ពីឆ្នាំ ១៩៣០ ដល់​ឆ្នាំ ១៩៤០ ព្រះ​អង្គ បាន​ចូល​សិក្សា នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​បាន​បន្ត​ការ​សិក្សា នៅ​វិទ្យាល័យ​បារាំង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ទីក្រុង​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ ព្រះអង្គ​ត្រូវ​បាន​អាណា​និគម​បារាំង​ជ្រើស​រើស​ឲ្យ​ឡើង​គ្រង​រាជ្យ នៅ​ថ្ងៃទី ២៨ ខែ​តុលា ឆ្នាំ ១៩៤១ បន្ត​ពី​ព្រះ​បាទ​មុនី​វង្ស ដែល​ចូល​ទិវង្គត។ នៅ​ពេល​នោះ ព្រះអង្គ ទើប​តែ​មាន​ព្រះ​ជន្ម ១៨ ព្រះ​វស្សា​តែ​ប៉ុណ្ណោះ។ ពី​ឆ្នាំ ១៩៤៦ ដល់​១៩៤៨ ព្រះ​អង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កង​ទ័ព​រថពាស​ដែក នៅ​សូមៀរ​(SAUMUR) ប្រទេស​បារាំង។

នៅឆ្នាំ ១៩៤៧ ព្រះអង្គ ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​ទាម​ទារ ឲ្យ​រាជា​ណាចក្រ​ថៃ​សង​មក​កម្ពុជា​វិញ នូវ​ខេត្ត​ខ្មែរ ដែល​នៅ​ក្នុង​ពេល​មាន​សង្គ្រាម​លោក​លើក​ទី ២ ថៃ​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់​ដំបង សៀមរាប កំពង់​ធំ ស្ទឹង​ត្រែង។

ពីឆ្នាំ ១៩៥២ ដល់​ឆ្នាំ ១៩៥៣ ព្រះអង្គ បាន​យាង​បំពេញ​ព្រះរាជ​បូជនីយ​កិច្ច ទាម​ទារ​ឯករាជ​ភាព ជូន​ជាតិ​មាតុ​ភូមិ ហើយ​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកា ១៩៥៣ ព្រះ​អង្គ​បាន​ទាមទារ​ឯករាជ្យ​បាន​ទាំង​ស្រុង ពី​សាធារណ​រដ្ឋ​បារាំង។

នៅថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ១៩៥៥ ព្រះ​អង្គ​បាន​ដាក់​រាជ ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ សុរាម្រិត ជា​ព្រះរាជ​បិតា។ ព្រះ​ករុណា ព្រះ​បាទ​សុរាម្រិត ព្រះ​អង្គ​បាន​ប្រទាន​ចំពោះ​ព្រះ​ករុណា​នរោត្តម​សីហនុ នូវ​ព្រះ​បរម​ងារ​ជា«សម្តេច​ព្រះឧប​យុវរាជ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ១៩៥៥ ព្រះ​អង្គ​បាន​បង្កើត​ចលនា​សង្គម​រាស្ត្រ​និយម ដែល​មាន​គណបក្ស​ជា​ច្រើន​ចូល​រួម​ក្នុង​ចលនា​នេះ។ នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ១៩៥៥ ព្រះ​អង្គ​បាន​ទទួល​ជោគ​ជ័យ ក្នុង​ការ​បោះ​ឆ្នោត​សភាជាតិ។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី។ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​អង្គ ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​អង្គការ​សហប្រជា​ជាតិ​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ១៩៥៥។ នៅ​ឆ្នាំ ១៩៥៦ នៅ​ប្រីយ៉ូនី (BRIONI)នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោ​ស្លាវី ព្រះអង្គ​បាន​ក្លាយ​ជា​បិតា​ស្ថាបនិក​ទី ៥ នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ បន្ទាប់​ពី​អ្នក​ផ្តួច​ផ្តើម​គំនិត​សំខាន់​ចំនួន ៤ រូប​ផ្សេង​ទៀត។ នៅ​ខែ​កុម្ភៈ ឆ្នាំ ១៩៥៦ ព្រះអង្គ​ក្នុង​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋ មន្ត្រី​បាន​យាង​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​បាន​ឡាយ​ព្រះ​ហស្ថ​លេខា លើ​សេចក្តី​ប្រកាស​រួម ស្តីពី​មិត្ត​ភាព​កម្ពុជា​និង​ចិន។

នៅឆ្នាំ ១៩៦០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ទ្រង់​សោយ​ព្រះ​ទិវង្គត ពេល​នោះ ព្រះ​បាទ​នរោត្តម សីហនុ ត្រូវ​បាន​សមាជិក​សភា​ខ្មែរ បាន​សម្រេច​ជា​ឯកច្ឆន្ទ ជ្រើស​តាំង​ព្រះ​អង្គ ជា​ព្រះ​ប្រមុខ​រដ្ឋ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ឆ្នាំ ១៩៦១ ព្រះ​អង្គ បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម នយោបាយ​ការ​ទូត ដើម្បី​ទាម​ទារ​ប្រាសាទ​ព្រះ​វិហារ ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរពី​ប្រទេស​ថៃ​មក​វិញ ហើយ​តុលាការ​ក្រុង​ឡាអេ បាន​សម្រេច​ប្រគល់​មក​ព្រះ​រាជា​ណាចក្រ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា​ឆ្នាំ ១៩៦២។

នៅថ្ងៃទី ១៨ ខែ​មី​នា ១៩៧០ លោក​សេនា​ប្រមុខ លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ ទម្លាក់​ព្រះ​អង្គ​ខណៈ​ព្រះ​អង្គ កំពុង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​ការ នៅ​សហភាព​សូវៀត។ នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ១៩៧០ ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​ចលនា​តស៊ូ​កម្ពុជា «រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា» (FUNC) ព្រម​ជាមួយ​គ្នា​នោះ ក៏​មាន​បង្កើត​នូវ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ​(GRUNK)។ នៅ​ខែ​មេ​សា ឆ្នាំ ១៩៧០ នៅ​កង់​តុង សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ព្រះ​អង្គ​ជា​អ្នក​ផ្តួច​ផ្តើម នៃ​សន្និសីទ​កំពូល របស់​ប្រជាជន​ឥណ្ឌូចិន។

នៅថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ កង​ទ័ព​ប្រជាជន រំដោះ​ជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដណ្តើម​បាន​ជ័យ​ជំនះ​ទាំង​ស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិប​តេយ្យ» ត្រូវ​បាន​បង្កើត​ឡើង ដែល​មាន ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រធាន។ ប៉ុន្តែ​នៅ​ខែ​មេសា ឆ្នាំ ១៩៧៦ ព្រះ​អង្គ បាន​លា​លែង​ពី​ព្រះ​ប្រធាន នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​នេះ ហើយ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ឃុំ​ឃាំង​ព្រះ​អង្គ និង​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនី​នាថ ព្រម​ទាំង​ធ្វើ​គត់​ព្រះ​រាជ​បុត្រា បុត្រី​របស់​ព្រះ​អង្គ​មួយ​ចំនួន​ផង។

ឆ្នាំ ១៩៨២ ព្រះអង្គ​ត្រូវ​បាន​ជ្រើស​តាំង ជា​ព្រះ​ប្រធាន​កម្ពុជា​ប្រជាធិប​តេយ្យ​ជា​លើក​ទី ២។

ពី​ឆ្នាំ១៩៨២ដល់ឆ្នាំ​១៩៩០​ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។

ចាប់ ពីឆ្នាំ ១៩៨៧ ព្រះ​អង្គបាន​ខិត​ខំ​អស់​ពី​ព្រះ​កាយ​ពល ដើម្បី​បង្រួប​បង្រួម​ភាគី​ជម្លោះ​កម្ពុជា​ទាំង​អស់ រិះរក​នូវ​ដំណោះ​ស្រាយ​នយោបាយ​សម​ស្រប ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា។

ឆ្នាំ ១៩៩១ព្រះអង្គ បាន​ទទួល​ពី​មេដឹកនាំ នៃ​ភាគី​ខ្មែរ​ទាំង ៤ ដើម្បី​ប្រកាស​ជា​ឱឡា​រិក នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ហើយ​ទទួល​ស្គាល់​ការ​បញ្ឈប់​ជា​បណ្តោះ​អាសន្ន នូវ​ការ​បាញ់​គ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា «អាវុធ…» ពី​ប្រទេស​ដទៃ ដល់​កង​ទ័ព​កម្ពុជា​ទាំង ៤ ភាគី។

នៅថ្ងៃ ទី ១៧ ខែ​កក្កដា ឆ្នាំ​ ១៩៩១ ព្រះ​អង្គ​បាន​យាង​ចាក​ចេញ​ពី​ប្រធាន​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR) ដើម្បី​ដាក់​ព្រះ​កាយ​ព្រះ​អង្គ​ នៅ​ពី​លើ​ភាគី និង​ទស្សនៈ​នយោ​បាយ​កម្ពុជា​នានា​។ ព្រះ​អង្គ​ត្រូវ​បាន​សមា​ជិក​ទាំង​ ១១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា (CNC) ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ជា​ព្រះ​ប្រធាន «អព្យា​ក្រិត» នៃ​ក្រុម​ប្រឹក្សា​នេះ។ ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ១៩៩១ នៅ​ទី​ក្រុង​ប៉ារីស ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ត​លេខា​«លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ដំណោះ​ ស្រាយ​នយោ​បាយរួម​មួយ​នៃ​ជម្លោះ​កម្ពុជា» ជា​មួយ​សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា ១១ រូបទៀត ជា​មួយ​តំណាង​រដ្ឋា-​ភិបាលនៃប្រទេសចំនួន​ ១៨ និង​ជា​មួយ​លោក​អគ្គ​លេខា​ធិការ ​អង្គ​ការ​សហ​ប្រជា​ជាតិ។ នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ១៩៩១ ព្រះ​អង្គ​បាន​យាង​និវត្ត​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញដោយ​សុវត្ថិ​ភាព។

នៅ ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ ១៩៩៣ ព្រះ​អង្គ បាន​ឡាយ​ព្រះ​ហស្ត​លេខា លើ​ព្រះ​រាជ​ក្រម ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នូវ​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​សភា​ធម្មនុញ្ញ​កម្ពុជា បាន​អនុម័ត។ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្តុង​ឧត្តម​ជា​ទី​បំផុត ក្នុង​ការ​បង្រួប​បង្រួម និង​ផ្សះ​ផ្សា​ជាតិ។ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង នូវ​ដ្ឋាភិបាល​ចម្រុះ​មួយ ដែល​មាន​សហ​នាយក​រដ្ឋ​មន្ត្រី នៅ​ឆ្នាំ ១៩៩៣ ដែល​បាន​បញ្ចប់​នូវ​តំបន់​អបគមន៍​បែង​ចែក​ទឹក​ដី​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា អ៊ុន​តាក់​។

១១ ឆ្នាំ​ក្រោយ​ការឡើង​គ្រង​រាជ្យ​លើ​កទី​ ២ សម្តេច​ព្រះ​នរោ​ត្តម សីហនុ ក៏​បាន​ប្រកាស​ដាក់​រាជ្យ​ នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ​ ២០០៤ ហើយ​ចាប់​ពី​ពេល​នោះ​មកព្រះ​អ​ង្គ​ បាន​ចំណាយ​ពេល​ភាគ​ច្រើន​ គង់​នៅ​ទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន ដើម្បី​ព្យាបាល​ព្រះ​រាជ​សុខ​ភាព​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​ បាត់​ព្រះភ័ក្រ្ត ​ឃ្លាត​ព្រះ​កាយ​ ពី​កូន​ចៅ​ចៅ​ទួត​របស់​ព្រះ​អង្គ​។ ក៏​ប៉ុន្តែ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ សម្រាប់​ប្រជារាស្រ្ត​កម្ពុជា​គ្រប់​គណបក្ស និង​គ្រប់​និន្នា​ការ​នយោបាយ​តែង​តែ​ចាត់​ទុក​ព្រះ​អង្គ នៅតែ​ជា​និមិត្តរូប នៃ​ការ​បង្រួប​បង្រួម​ជាតិ​ ផ្សះ​ផ្សាជាតិ និង​ជា​ព្រះ​បិតា​ឯក​រាជ្យ​ជាតិ​​ខ្មែរ​ជាប់​ជា​និច្ច។

នៅ​ទី​បំផុត​ ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែ​តុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥ កើត ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់​នៅ​ទីក្រុង​ប៉េកាំង គឺ​នៅ​មុន ១៦ ថ្ងៃ នៃ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម ៩០ ព្រះ​វស្សា​របស់​ព្រះ​អង្គ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា។ បើ​ទោះ​បី​ព្រះ​អង្គ យាង​ចូល​ទិវង្គត​ក្តី ក៏​ព្រះ​រាជ​បូជ​នីយ​កិច្ច​ដើម្បី​ជាតិ ដ៏​ឧត្តុង​ឧត្តម​របស់​ព្រះ​អង្គ​ដិត​ជាប់​ជា​និរន្ត​ក្នុង​ដួង​ចិត្ត​កូនចៅ​ខ្មែរ​គ្រប់​រូប៕

What Next?

Recent Articles

18 Responses to "ព្រះរាជ​បូជនីយ​កិច្ច​របស់​សម្តេច​ឪ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន"

  1. Khmer Rouge says:

    យមរាជកំពុងកាត់ទោស អាស្ដេចពាល(សីហនុ)ដែលសម្លាប់ជីវិតខ្មែរអស់ជាងបីលាននាក់ ឥឡូវអាស្ដេចពាលវាកំពុង ផឹកទឹកខ្ទុះ ស្រុះក្នុងខ្ទះខ្លាញ់។

  2. ម៉ែខ្ញុំ says:

    ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
    ១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
    ២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

    ៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
    ៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
    ៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន​។
    ៦-ហេតុអ្វីព្រះអង្គមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិន …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?

    ៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
    បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។

    ៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។

  3. រង្សី-សុខា says:

    បាត់អាអ្នកលេងទៅណាហើយ វាស្អប់ខ្មែរក្រហមខ្លាំងណាស់ រួមទាំងអាតាមោឃធាងត្នោតផង ឥឡូវនេះ khmer rouge ចេញមុខមកហើយម៉េចមិននាំគ្នាសំពងក្បាលវា?

  4. អ្នកលេង says:

    ទូលបង្គំសូមសន្យាថា នឹង ការពារ

    រាជាបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្យ សូម ព្រះអង្គកុំព្រួយ

    ព្រះទ័យ។

    ( ប៉ុន្តែសូមអោយ ពួក គេទាំងនេះ ចេះស្តាប់បង្គាប់ទូលបង្គំផង ដែរណា បើមិនដូច្នេះទេ

    ទូលបង្គំ ពិតជាមិនហ៊ានធានានៅការសន្យារបស់ទូលបង្គំនោះឡើយ )​

    សូមយាងទៅកាន់សុគតិភព ។

    ពាក្យសន្យានេះ ពិតជាមិនខុស​ ពី ការ សោយទីវង្គត ជាន់ លើ

    ការសោយទីវង្គត ទេ ចំពោះព្រះអង្គដែលយាង ទៅ ហើយនោះទេ ។ យើងមាននៅចាំថាទេ ហ៊ុន

    សែន បានសន្យាអ្វីខ្លះ នៅចំពោះមុខ ព្រះភ័ក្រព្រះអង្គកាល ព្រះអង្គ នៅមាន ព្រះជន្ម ហើយ

    គាត់បាន ធ្វើអ្វីខ្លះសកមកស្តេចអង្គនេះវិញ ។

    ដូច្នេះអ្វីដែល ព្រះអង្គម្ចាស់ ធម្មិកោ មាន បន្ទូលថាការសន្យារបស់ហ៊ុន សែន នោះពិតជា

    មិនខុសទេពិតជាមិនមានការព្រួយបារម្ភឡើយសំរាប់ព្រះអង្គពីព្រោះខ្សែរាជវង្ស របស់ភាគច្រើន

    ប៉ិននិងប្រសប់ណាស់ការបត់បែនរណេបរណើប ដើម្បី រស់ រីអែអ្នកដែលព្រួយបារម្ភ នឹង

    ភ័យខ្លាច បាត់បង់ជាតិបាត់បង់ដី ពិតប្រកដនោះ គឺ ប្រជារាស្រ្តខ្មែរ ទេ ។ ព្រោះអី ហ៊ុន សែន

    មានបានសន្យាថា នឹងការពារទឹកដី ការពារ រាស្រ្ត មិនអោយ

    គេរំលោភបំពានយកអែណា តើមែន ទេ ព្រះអង្គ ?

    .

  5. ខ្មែរក្រោម says:

    ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
    ១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
    ២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

    ៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
    ៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
    ៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន​។
    ៦-ហេតុអ្វីព្រះអង្គមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិន …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?

    ៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
    បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។

    ៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។

  6. ចុះអាងាប់ទទឺងថ្ងៃអែងហ្នឹងមិនទៅតវ៉ាជាមួយទៅហៅគេហៅអែងដូចមិនគ្រប់ទឹកអញ្ចឹងអាកាកសំណល់ថ្បូងចបនេះ!អារង្សី-សុខាក្លាយ_អាខ្មោចទាប្រលឹងទាន់ហន់នេះវើយ!

  7. អ្នកលេង says:

    ខុសឆ្គងចំពោះអ្វីផ្សេងទៀតខ្ញុំជឿថា យើងអាចលាងបាន ប៉ុន្តែ បើ ខុសឆ្គង ចំពោះជាតិ

    ខុសចំពោះប្រជាជន

    ធ្វើអោយបាត់បង់ជីវិតរាប់លាន នាក់ ទោះបីអ្នកនោះខំសាងគុណសម្បត្តិយ៉ាងល្អ ១០០០ដង

    ក៏វាអាច​សង​នឹង​ទូទាត់ស្មើគ្នាបានដែរ ។

  8. Anonymous says:

    អ្នកលេង_ត្រឹមត្រ្វវ!

  9. ម៉ែអា អ្នកលេង says:

    កុំប្រកាន់កូនខ្ញុំ វាឆ្កួតទេ! វាឆ្កួតតាំងពីកំណើតម៉្លេះ!

  10. អ្នកលេង says:

    ខុសឆ្គងចំពោះអ្វីផ្សេងទៀតខ្ញុំជឿថា យើងអាចលាងបាន ប៉ុន្តែ បើ ខុសឆ្គង ចំពោះជាតិ

    ខុសចំពោះប្រជាជន

    ធ្វើអោយបាត់បង់ជីវិតរាប់លាន នាក់ ទោះបីអ្នកនោះខំសាងគុណសម្បត្តិយ៉ាងល្អ ១០០០ដង

    ក៏វាមិនអាច​សង​នឹង​ទូទាត់ស្មើគ្នាបានដែរ ។

  11. CT says:

    Dirty body can wash but dirty mind could not clean forever…………….

  12. . says:

    មែន! ព្រះរាជ​បូជនីយ​កិច្ច​របស់​សម្តេច​ឪ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន ប៉ុន្តែអំពើយង់ឃ្នងរបស់ទ្រង់ក៏មិនអាចបំភ្លេចបានដែរ

  13. ដូនពេញ says:

    ព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌, អ្នកដែល
    មិនគោរពព្រះអង្គ ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង,…!

    អ្នកដែលប្រមាថស្តេច អ្នកនោះនឹងងាប់តៃហោងចុះនរក,..!
    យើងឃើញនឹងភ្នែកស្រាប់ដូចជាអាហុក-ឡងឌី នឹងអាហូ-ជីមិញ ពួកវា
    សុទ្ឋតែងាប់តៃហោង ហើយចុះនរក ព្រោះពួកវាបានប្រមាថស្តេច ក្បត់នឹងស្តេច,…!
    ហើយពួកអ្នកដែលបានមើលងាយប្រមាថស្តេចខាងលើ ពួកនេះសុទ្ឋតែពួកងាប់តៃហោងនឹងចុះនរកទាំអស់,..!

  14. ដូនពេញ says:

    ព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌, អ្នកដែល
    មិនគោរពព្រះអង្គ ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង,…!
    សូមឱ្យព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ កុំបីឃ្លានឃ្លាតឡើយ,…!

    អ្នកដែលប្រមាថស្តេច អ្នកនោះនឹងងាប់តៃហោងចុះនរក,..!
    យើងឃើញនឹងភ្នែកស្រាប់ដូចជាអាហុក-ឡងឌី នឹងអាហូ-ជីមិញ ពួកវា
    សុទ្ឋតែងាប់តៃហោង ហើយចុះនរក ព្រោះពួកវាបានប្រមាថស្តេច ក្បត់នឹងស្តេច,…!
    ហើយពួកអ្នកដែលបានមើលងាយប្រមាថស្តេចខាងលើ ពួកនេះសុទ្ឋតែពួកងាប់តៃហោងនឹងចុះនរកទាំអស់,..!

  15. CT says:

    Who dare said that he or she is 100% perfect on the mix-up world?????