កម្ពុជា​ថ្លែង​អំណរ​គុណ​ចិន​ដែល​បាន​ជួយ​គាំពារ​សម្តេច​ឪ

ភ្នំពេញៈ ព្រះ​រាជាណាចក្រ​កម្ពុជា បានសម្តែង​សេចក្តី​ថ្លែង​អំណរគុណ ចំពោះ​រដ្ឋាភិបាល​ចិន ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ​លើ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះ​អង្គ និង​ដែល​បាន​អម​ដំណើរ​ព្រះ​បរម​សព​ពី​ទីក្រុង​ប៉េកាំង មក​កាន់​រាជធានី​ភ្នំពេញ​។

Friday, 19 October 2012
វង្ស សុខេង​
ភ្នំពេញ ប៉ុស្តិ៍

យន្ត​ហោះ​ចិន ​ដឹក​ព្រះ​បរម​សព​សម្តេច​ឪ មក​ដល់​ភ្នំ​ពេញ​។ រូបថត ជីវ័ន

យន្ត​ហោះ​ចិន ​ដឹក​ព្រះ​បរម​សព​សម្តេច​ឪ មក​ដល់​ភ្នំ​ពេញ​។ រូបថត ជីវ័ន

ក្នុង​កិច្ច​ប្រជុំ​រវាង​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស និង​លោក Dai Bingguo សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​ទៅ​វិញ​ទៅ​មក លើ​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបតិ្តការ​យូរ​អង្វែង​។ លោក ហោ ណាំហុង បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា៖ «​ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ មិន​ត្រឹម​តែ​ជា​ការ​បាត់​បង់​ដ៏​ធំ របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជា​ការ​បាត់បង់​ដ៏​ធំ​របស់​ប្រជាជន​ចិន​ផង​ដែរ ព្រោះ​សម្តេច​ឪ ជា​មេ​ដឹក​នាំ​កំពូល​កម្ពុជា និង​ជា​មិត្ត​ជិតស្និទ្ធ​ទី ១ របស់​ចិន ដូច្នេះ ខ្ញុំ​បាន​ឆ្លៀត​ឱកាស​នេះ ថ្លែង​អំណរ​គុណ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ថែទាំ និង​បំប៉ន​សម្តេច​ឪ និង​ដែល​បាន​អម​ដំណើរ​ព្រះ​បរមសពពី​ទីក្រុង​ប៉េកាំង​មក​រាជធានី​ភ្នំពេញ»។ លោក​បន្ត​ថា រដ្ឋាភិបាល​ចិន​ ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​គាំទ្រ​កម្ពុជា នៅ​ពេល​កម្ពុជា​ត្រូវ​ការ​ចាំបាច់​ដើម្បី​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច។

លោក Bingguo បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ នៅ​ពេល​សួរ​សំណួរ​ដោយ​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ ប៉ុន្តែ​លោក​បាន​ប្រាប់​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​នៅ​ពេល​ចាប់ ផ្តើម​កិច្ច​ប្រជុំ​ថា៖ «ការ​សោយ​ទិវង្គត​របស់​ព្រះ​មហាវីរក្សត្រ នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បង្រួប​បង្រួម​គ្នា ហើយ​ព្រះមហា​វីរក្សត្រ ជា​ឥទិ្ធពល​រឹងមាំ ដែល​ប្រជាជន​ប្រហែល ១ លាន​នាក់​ បាន​សម្តែង​គារវកិច្ច​ដល់​ព្រះ​អង្គ ​ហើយ​ប្រជាជន​ចិន ១៣០០ លាន​នាក់ ​នឹង​បន្ត​ជួយ​កម្ពុជា​»។

កាល​ពី​រសៀល​ថ្ងៃ​ពុធ លោក Bingguo ​បាន​អម​ដំណើរ​ព្រះបរម​សព តាម​យន្ត​ហោះ Air China រួម​ជាមួយ​នឹង​ព្រះមហាក្សត្រ នរោត្តម សីហមុនី ​ព្រះ​មហាក្សត្រិយ៍ នរោត្តម មុនីនាថ ​សីហនុ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទិ្ធ ដោយ​ស្វាគមន៍​អ្នក​ដែល​សម្តែង​សមាន​ទុក្ខ។

ព្រះ​អង្គ ស៊ីសុវតិ្ថ ធម្មិកោ លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ មាន​ព្រះ​បន្ទូល​ថា វេជ្ជបណ្ឌិត​ចិន​ និង​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ប្រើ​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​នឹង​អាច​រក្សា​ព្រះ​បរម​សព​បាន​យ៉ាង​ហោច​ណាស់​៣​ខែ មុន​ពេល​បូជា។ ព្រះ​អង្គ​បាន​បន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា​ តើ​ជា​សារធាតុ​គីមី​អ្វី​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​ជំនាញ​កម្ពុជា និង​ចិន បាន​រៀបចំ​ព្រះ​បរមសព​រក្សា​ ៣ ខែ​សម្រាប់​មរណទុក្ខ​»។ ព្រះ​អង្គ​បាន​បន្ថែម​ថា ​ព្រះ​បរមរាជ​វាំង​នឹង​បើក​ទ្វារ​សម្រាប់​អ្នក​ការ​ទូត​បរទេស ដើម្បី​ចូល​សម្តែង​សមាន​ទុក្ខ ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​តទៅ​រហូត​ដល់​ពេលវេលា​នៃ​ព្រះរាជ​ពិធី​បូជា​ព្រះបរម​សព។

នាយក រដ្ឋ​មន្រ្តី​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម និង​នាយក​រដ្ឋ​មន្រ្តី​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ដឹក​នាំ​គណៈប្រតិភូ ដើម្បី​មក​សម្តែង​គារវកិច្ច​សម្តេច​ឪ នៅ​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ ដែល​ចេញ​ដោយ​ក្រសួង​ការ​បរទេស។

សម្តេច​ឪ​សោយ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ នៅ​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ទីក្រុង ប៉េកាំង ក្នុង​ព្រះជន្មាយុ ៩០ ព្រះ​វស្សា។ ប្រសូត​នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ​១៩២២ ព្រះ​មហា​វីរក្សត្រ សីហនុ សោយ​រាជ្យ​ពី​ឆ្នាំ​១៩៤១ ដល់​១៩៥៥ និង​ពី​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី៧ខែ​តុលា ឆ្នាំ​២០០៤។ នៅ​ពេល​ព្រះ​អង្គ ដាក់​រាជ​សម្បតិ្ត ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ​បាន​ឡើង​គ្រង​រាជ្យ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន៕ TK

What Next?

Recent Articles

12 Responses to "កម្ពុជា​ថ្លែង​អំណរ​គុណ​ចិន​ដែល​បាន​ជួយ​គាំពារ​សម្តេច​ឪ"

  1. BaBaBoo says:

    ត្រជាក់ស៊ីជ្រៅ គំនិតអាតោហ៊ាផឹកទឹកសម្លឹងកាក ដែលកូនខ្មែរគ្រប់រូបត្រូវដឹងខ្លួនកុំស៊ីជោរ ក្រែងបង់ប្រាណខាត

    ប្រយោជន៍ជាតិដោយស្វ័យប្រវត្តិ ។

  2. . says:

    បើមិនអោយអគុណចិន អោយអគុណអាមេរិកឬ?

  3. លឹង្គនាគរាជ says:

    មិនដឹងចិនដូរអីខ្លះក្នុងខ្លួនសម្តេចបានជាបណ្តាលអោយលោកសុគត?

  4. . says:

    គឺដូរបេះដូង ដែលមានសារជាតិជាខ្មែរចេញ ហើយដាក់បេះដូងឆ្កែ ហ្នឹងណា

  5. ម៉ែអា អ្នកលេង says:

    អ្នកបន្ដវេនសង្គមរាស្រ្ដនិយម តទៅគឺ :

    http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg

  6. អ្នកលេង says:

    អ្នក ងាប់ បន្ត វេន ពី អតីត ព្រះ មហាក្សត្រ ព្រះ សីហនុ ទៅ គឺ

    http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg

  7. និសិត្សខ្មែរ says:

    គឺម៉ែរបស់អាអែងនិងហើយ ចាំបាំច់សួរធ្វើដូចមិនដឹងនោះ

  8. អ្នកលេង says:

    សូម លោក និសិត្ស ខែ្មរ ប្តូរ ឈ្មោះមកជា និសិត្សខ្មោច វិញទៅ ពីព្រោះ

    វានាំតែខូចឈ្មោះចំពោះនិសិត្សខ្មែរ ដែល គេជានិសិត្សពិតប្រាកដ ចេះដឹងខុស ដឹងត្រូវ

    និយាយស្តីមាន

    សីលធ៌មនិងសុជីវធ៌ម ក្នុងខ្លួន​

  9. ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម័យទំនើបបានបង្ហាញយើងឱ្យឃើញថា
    នៅក្នុងចំណោមអ្នកដឹកនាំប្រទេសខ្មែរ, អ្នកដឹកនាំប្រទេសយួន, និង
    អ្នកដឹកនាំប្រទេសសៀម អ្នកដឹកនាំដែលឆាប់ភ្លេចប្រវត្តិសាស្រ្តជូរ
    ចត់ សោកនាដកម្មរបស់ជាតិដែលយួននិងសៀមធ្វើមកលើខ្មែរ បើ
    និយាយឱ្យស្រួលស្តាប់ថា ‹‹អ្នកដឹកនាំដែលក្រយៅថោក›› មិនមាន
    មនសិការជាតិនិងគោលជំហររឹងមាំជាអ្នកដឹកនាំប្រទេសគឺអ្នកដឹកនាំ
    ខ្មែរហ្នឹងឯង ។ មេដឹកនាំយួននិងសៀមមានមនសិការជាតិនិងជំហរ
    រឹងមាំក្នុងការកាពារអធិបតេយ្យភាពនគររបស់ពួគេ ។ ពួកគេមិនបាន
    បាត់បង់ទឹកដីរបស់គេ សូម្បីមួយចំអាមទៅប្រទេសជិតខាងឡើយ
    កាលដែលមេដឹកនាំខ្មែរសម័យទំនើបជ្រើសរើសយកការឱ្យដីនិង
    កោះខ្មែរទៅយួន ដើម្បីដូរយកអំណាច ។

    ប្រវត្តិសាស្រ្តសម័យកន្លងទៅមិនយូរ បានប្រាប់យើងឱ្យដឹងថាយួនយក
    ខ្មែរកប់ទាំងរស់ត្រឹម-ក ហើយបង្កាត់ភ្លើងដាក់ឆ្នាំងដាំតែជូនអុងឡឺងរបស់វា ។
    នៅកម្ពុជាក្រោម លោកឧកញ៉ាសឺង គុយ ហ៊ានពលីជីវិតរបស់ខ្លួន ដើម្បី
    ឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមបានរស់ជីវិត ។ …ប្រវត្តិសាស្រ្តសម័យទំនើប
    បានបង្ហាញឱ្យយើងឃើញផ្ទាល់ភ្នែក…មិនបាច់អានប្រវត្តិសាស្រ្តសម័យ
    មុន…ថាអ្នកដឹកនាំឱ្យទាហានយួនជាងបួនម៉ឹននាក់តាំងជំរំយោធារបស់វា
    នៅក្នុងទឹកដីខ្មែរ ដល់ពេលមានវិបត្តិ មិនទទួលខុសត្រូវ ។ បន្ទាប់មក អ្នក
    ដឹកនាំខ្មែរមួយក្រុមទៀត ដែលជាបញ្ញវ័ន្ត បានសម្លាប់ខ្មែររាប់លាននាក់
    ចោល ហើយក៏មិនទទួលខុសត្រូវ…អត់ដឹងថាអ្នកណាបានសម្លាប់ ។
    ជួនកាលក៏បែរជាទម្លាក់ទៅលើជនបរទេសថាជាអ្នកសម្លាប់ខ្មែរ ។ ចរិត
    មេដឹកនាំទាំងនេះបង្ហាញឱ្យឃើញថាពួកគេជាបនជនកំសាកថោកទាប!
    មេដឹកនាំបច្ចុប្បន្ន បានអនុញាតយួនចូលមករាប់លាននាក់ បំផ្លិចបផ្លាញ
    គ្រប់ភោគទ្រព្យធម្មជាតិរបស់ខ្មែរ ។ រីឯខ្លួននិងបក្សពួកខ្លួនក៏ប្លន់ជាតិ
    និងពលរដ្ឋខ្មែរពីលើនោះទៀត ។ មេដឹកនាំទាំងនេះមិនបានធ្វើពលីអ្វី
    ដើម្បីជាតិទេ មានតែជាតិធ្វើពលីដើម្បីពួកខ្លួន ។ គ្រាន់តែក្នុងកម្លុង៤០
    ឆ្នាំ យួនចូលបំផ្លាញស្រុកខ្មែរនិងពលរដ្ឋខ្មែរពីរដង កាលដែលប្រទេស
    ថៃចេះតែចម្រើនលូតលាស់រហូត ។ ហេតុអីទៅ? ហេតុមកពីមនសិការ
    ជាតិនិងគោលជំហររបស់អ្នកដឹកនាំ ។ ខ្វះអីប្រទេសតូចៗជាច្រើននៅ
    លើសាកលលោក ដែលបានចម្រើនលូតលាស់ មានឯករាជ្យភាព គ្មាន
    ប្រទេសមហាអំណាចណាមកអុងអាត់លើគេបាន …មិនមានតែប្រទេស
    ខ្មែរឯនាដែលតូច ។

    មេដឹកដឹកនាំខ្មែរដែលខ្វះគោលជំហរ មនសិការជាតិ និងមារយាទអន់ៗ
    ទាំងហ្នឹង វាសមនឹងពួកមេដឹកនាំប្រទេសជិតខាងគេមើលងាយ ទើបសម
    មុខ! តែយ៉ាងណាមេដឹកនាំខ្មែរទាំងនេះមុខក្រាស់ណាស់ មិនចេះឈឺ
    មិនចេះចាំទេ!

  10. តាអា វេទិកា-សេរី says:

    អាចៅកុំសូវជួញរឿងពេក!!!

  11. CT says:

    Just like police never arrived before criminal happen…many people like to share but not to make implementation and responsible for what they must to do…….between duty and obligation …most of the time love to make evaluation but not problem solving …….

  12. CT says:

    We should know about our SWOT…………