កម្ពុជា មិន​ជាប់​ឆ្នោតជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ទេ

ភ្នំពេញ: ទី​បំផុត​ទៅ ព្រះរាជាណាចក្រ​កម្ពុជា បាន​បរាជ័យ ដោយ​មិន​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ​។ នេះ​បើ​តាម​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១២​។

ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN

​លទ្ធផល​បោះឆ្នោត នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការសហប្រជាជាតិ ក្នុង​បុរី​ញូវយ៉ក កាលពី​ម៉ោង ៩ យប់ ​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០១២ ម៉ោងនៅក្នុង​ប្រទេស​កម្ពុជា បង្ហាញថា កូរ៉េខាងត្បូង បាន​យក​ឈ្នះ​ប្រទេស​កម្ពុជា ក្នុង​ការបោះឆ្នោត​ជុំ​ទី​២ ដោយ​សំឡេង ១៤៩ ទល់នឹង ៤៣ ក្នុងចំណោម​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិដែល​ចូល​រួម​បោះឆ្នោត​សរុប​ចំនួន ១៩៣ ប្រទេស​។​

នៅ​តំបន់​អាស៊ី មាន​បេក្ខភាព​ចំនួន ៣ ប្រទេស ដើម្បី​ប្រជែង​យក​កៅអីជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ឆ្នាំ​២០១៣-២០១៤ ដែល​រួមមាន​៖ កម្ពុជា កូរ៉េខាងត្បូង និង​ប្រទេស​ប៊ូ​តង់​។ ប៉ុន្តែ​ប៊ូ​តង់ បាន​ធ្លាក់​តាំង​ពី​ជុំ​ទី​១​។​

​ការបោះឆ្នោតនៅ​ក្នុង​មហាសន្និបាត អ​.​ស​.​ប​. បេក្ខភាព​ប្រទេស​និមួយៗ ចាំបាច់​ត្រូវតែ​ទទួលបាន​សំឡេង​គាំទ្រ​យ៉ាងតិច ២ ភាគ ៣ ក្នុងចំណោម​ប្រទេស ១៩៣​។​

​សូម​រម្លឹកថា ក្នុង​ចំណោម​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ទាំង ១០ ប្រទេស មាន​ប្រទេស​ចំនួន ៥ ដែល​ត្រូវផុត​អាណត្តិ នៅ​ចុង​ខែ​ធ្នូ​ខាងមុខ​។ មហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី សម្រាប់​អាណត្តិ ២​ឆ្នាំ (២០១៣-២០១៤)​។

​ប្រទេស​ទាំង ៥ ដែល​ត្រូវផុត​អាណត្តិ​ឆ្នាំនេះ រួមមាន ឥណ្ឌា (​តំណាង​តំបន់​អាស៊ី​) អាហ្វ្រិក​ខាងត្បូង (​តំណាង​តំបន់​អាហ្វ្រិក​) កូឡុំប៊ី (​តំណាង​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន​) អាល្លឺម៉ង់ និង​ព័រទុយហ្គាល់ (​តំណាង​តំបន់​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងទៀត​)​។​

​ចំណែក​ប្រទេស​ជា​បេក្ខជន​វិញ រ​វ៉ាន់ដា ( Rwanda ) គឺជា​ប្រទេស​តែមួយគត់ ដែល​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​តំណាង​តំបន់​អាហ្វ្រិក សម្រាប់​ជំនួស​អាសនៈ​របស់​អាហ្វ្រិក​ខាងត្បូង​។ រីឯ​ប្រទេស​អា​ហ្សង់​ទីន ក៏​ជា​បេក្ខជន​ទោល​ដែរសម្រាប់​ជំនួស​អាសនៈ​របស់​កូឡុំប៊ី មកពី​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន​។

​ដោយឡែក​សម្រាប់​តំបន់​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងទៀត មាន​បេក្ខជន ៣ គឺ​ហ្វាំង​ឡ​ង់ អូស្ត្រាលី និង​លុច​សំបួ ប្រជែង​យក​អាសនៈ ចំនួន ២ ជំនួស​អាសនៈ​របស់​អាល្លឺម៉ង់ និង​ព័រទុយហ្គាល់​។

​សម្រាប់​តំបន់​អាស៊ី​វិញ មាន​ប្រទេស​ចំនួន ៣ គឺ កម្ពុជា កូរ៉េខាងត្បូង និង​ប៊ូ​តង់ ប្រជែង​គ្នា​យក​អាសនៈ​តែមួយ ជំនួស​កន្លែង​របស់​ប្រទេស​ឥណ្ឌា​។​

​លទ្ធផល​ជា​រួម ប្រទេស​ទាំង ៥ ដែល​បាន​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ រយៈពេល ២ ឆ្នាំ នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ រួមមាន​៖ រ​វ៉ាន់ដា អា​ហ្សង់​ទីន អូស្ត្រាលី លុច​សំបួ​ និង​ប្រទេស​កូរ៉េខាងត្បូង​៕​ S

What Next?

Recent Articles

17 Responses to "កម្ពុជា មិន​ជាប់​ឆ្នោតជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ទេ"

  1. តាសីុក្លូ says:

    វាជាការឲ្យព្រួយបារម្ភដ៍ធំមួយដែលកម្ពុជាមិនបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៏នៃអង្គការសហប្រជាជាតិ ពីព្រោះថ្មីៗនេះតាមរយៈរបាយការណ៍របស់ លោក សូយ៉ា ស៊ូប៊ែឌីបានបង្ហាញថា កម្ពុជាមិនបាន គោរពសិទ្ឋិមនុស្ស មានអំពើពុករលួយ បក្សពួកនិយម បណ្តេញប្រជាពលរដ្ឋពីលំនៅដ្នាន រំលោភដីធ្លី ការចាប់អ្នកប្រឆាំងដាក់គុគ ការគំរាមគំហែងអ្នកនយោបាយគណៈបក្សប្រឆាំង តុលាការមិនឯករាជ មិនផ្លាស់ប្តូរ គជប ជារួមគឺការមិនគោរព តាមកិច្ចព្រមព្រៀងទីក្រុងបារីស។ ទាំងនេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកាន់អំណាចដែលមានអាយុកាល ៣០ឆ្នាំនេះដឹកនាំតែមនុស្សមួយអ្នក ផ្តាច់ការ បក្សពួកនិយមនិងពុករលួយ ដែលធ្វើឲ្យប្រទេសកាន់តែស្ថិតក្នុងសភាពការណ៍ដ៍អាក្រក់នៃរបបផ្តាច់ការ។ តើធ្វើយ៉ាងណាដែលអន្តរជាតិជាង ១៩៣ ប្រទេសគេគាំទ្រកម្ពុជា ជាសមាជិកមិនអចិន្រ្តៃរបស់អង្គការសហប្រជាជាតិនោះ។ សូមយកលទ្ឋផលនេះទៅ ឆ្លុះបញ្ចាំងខ្លួនឯងទៅ៖ សាធារណៈរដ្ឋកូរ៉េ ១៤៩ សម្លេង ឯកម្ពុជាបានតែ ៤៣ សម្លេងគាំទ្រនោះ។ នោះឬក្រោមការដឹកនាំនូវគតិបណ្ឌិតរបស់ ហ៊ុន សែន នោះ? ខ្ញុំមិនចង់និយាយច្រើនទេ ព្រោះជាពេលវេលាកាន់ទុក្ខ ព្រះបរមសព ព្រះមហាវីរៈក្សត្រ។

  2. . says:

    សុទ្ធតែប្រទេសល្ងង់ដែលមើលមកកម្ពុជា ក្នុងផ្លូវមិនល្អ, ថាជាប្រទេសដ៏ផូផង់ផ្នែកប្រជាធិបតេយ្យ

  3. Jobless says:

    បាត់អំនួតនៅ government? មើលខ្លួនឯងធ្វើអីមិនល្អបានកេមិនបោះឆ្នោតអោយ? កែអាចំនុចអវិជ្ជមាននេះទៅ កុំពូកែអួតពេក!

  4. ចប់ហើយ………….

  5. អ្នកលេង says:

    អង្គការសហប្រជាជាតិ​ ជូន កាដូមួយនេះ ដែលជាទង្វើ នៅអ្វី ដែលរដ្ធាភិបាល ហ៊ុន

    សែនបានធ្វើកន្លងមកនេះ សង្ឃឺម ថា

    ហ៊ុន សែន ពេញចិត្តពេញថ្លើមបំផុត នៅថ្ងៃ

    កាន់ទុក្ខ ឪ ធ៌ម ហើយក៏ វាជាឆ្លើយតប យ៉ាងរហ័ស និងទន់ភ្លន់បំផុត សំរាប់ជូន នាយករដ្ធមន្រ្តី

    ស៊ីជោរម្នាក់ នេះ

    នៅរបាយការណ៏របស់ លោក សូយ៉ា សួប៊ែឌី ដែលបានដាក់ជូន អង្គការសហប្រជាជាតិ

    ស្តីពីស្ថានភាពដ៏អាក្រក់ នៃ សិទ្ធិមនុស្សនៃកម្ពុជា ។

    ប៉ុន្តែ គួរអោយសោកស្តាយបំផុត សំរាប់ ប្រជាជាតិខ្មែរ ពីព្រោះវា ជាកិតិ្តយស នឹង

    មុខមាត់ជាតិយើង

    សូម វិភាគមើលចុះ តើមកពីមូលហេតុអ្វី ? សូម្បី រូវ៉ាន់ដា នឹង

    លុចហ្សំបួរ គេបាន​ចូលជា សមាជិកមិនអចិន្រ្តៃ របស់ អង្គការ សហប្រជាជាតិ ។

    ​​​ អួត នោះ អួត ពេក ហើយ សមមុខ

  6. តាសីុក្លូ says:

    ការអួតមិនប្រមើមើលជីវប្រវត្តិរបស់ខ្លួន (បុគ្គលហ៊ុន សែន) គឺថាខ្លួនមកពីណា ដូច្នេះខ្លួននឹងទៅរកកន្លែងនោះវិញ ប្រៀបបានដូចជា ការយកសត្វកញ្រោងមកចិញ្ចឹមធ្វើជាសុខន ក្នុងស្រុក តែវាមិនអាចចោលនូវសារជាតិសត្វសាហាវក្នុងព្រៃ ចូលលួចចាប់ សត្វមាន់ទារអ្នកស្រុកឆីជាអារហារនោះទេ ពោលគឺប្រមូលយកពន្ឋពីប្រជារាស្រ្ត យកមកបំពាក់បំពូនក្នុងត្រកូល គ្រួសារ បក្សពួកនិយមរបស់ខ្លួន បើគេសរសើថា កញ្ជ្រោងនេះមានរោមស្អាត ហើយឆ្លាត (តាមពិតល្លង់សោះ មុខមាត់អាក្រក់ជាងស្វាក្រេះទៅទៀត) ក៍លោតកាច់រាងឡើងក្រញង់លើអាកាស ដល់ធ្លាក់មកទល់ផ្អកឬបាក់ករទើប ដឹងខ្លួន។ ឯអ្នកសរសើទះដៃអបអរសារទរធ្វើហី ឲ្យតែបានលាបពីកញ្រ្ជាង (ជេរគេថា អាពួកល្ងង់ ភ្លើ តាមពិតខ្លួនជាមនុស្ស ដែលល្ងង់ ភ្លើជាងគេទៅទៀត ឲ្យតែបានកាន់ក្បាលមេក្រូ ពុលនឹងទឹកមាត់

  7. . says:

    ប្រឡងមិនជាប់ មិនអាចបន្ទោសមេប្រយោគ ឬ អនុរក្សទេ, ខិតខំរៀនទៀតណា,

  8. ១៨ មិនា says:

    យើងគួរពិចារណារវាងយើងនឹងកូរ៉េខាងត្បូង វាមិនមែមនគេមើលមកកម្ពុជាក្នុងផ្លូវមិនល្អនោះទេ
    តើកម្ពុជាយើងអាចមានអ្វីល្អខ្លះ? យើងម្នាក់ៗសុទ្ធតែដឹងច្បាស់ថាយើមិនអាចប្រជែងនឹងគេបានទេ
    មន្រ្តីរាជការយើងរស់ដោយសារប្រាក់ជំនួយពីបរទេស បើប្រេងកាតហូរចេញមកក្រៅដោយមិនបាច់
    បូមក៏យើងនភតែក្រ ខ្ញុំជឿថាបងប្អូនអាចយល់ជាងខ្ញុំ។​
    រឿងប្រជាធិបតេយ្យនៅកម្ពុជាគឺនិយាយមិនកើតទេ ព្រោះចរិតអ្នកដឹកនាំប្រើតែរបៀបផ្តាច់ការ បក្ស
    ពួក ពុករលួយសូម្បីតែអាចារ្យវត្ត…………។ល។

  9. តាក្របី says:

    លទ្ឋផលនៃការមើលងាយដល់អង្គការសហប្រជាជាតិ របស់នាយករដ្ឋមន្ត្រីខ្មែរ របស់លោក ហ៊ុន សែន ពេលនេះ លោក ហ៊ុន​សែន​ល្មមដល់ពេលកុំបោករាស្ត្រទៀតទៅ៕

  10. ប្រឡងមិនជាប់គ្រាន់បើជាងអ្នកមិនរៀនហើយគ្មានឈ្មោះត្រូវប្រឡង
    គួរឲ្យច្រណែនមែន បើសិនពួកខ្ញុំវិញ (ពួកអាប្រឆាំង ) អូរជាប់ឲ្យរដឹក ។
    ដូចខ្មោចវង្វេងផ្នូរដើរស្រែកក្រៅផ្នូរអួត បង្អាប់ ចាក់រុក ប្រមាទ ភ្លេច
    ខ្លួនមេឃភ្លឺ ចូលផ្នូវិញអត់ទាន់ក្លាយជាខ្មោចអង្គុយទាយក្នុងប្រទេស នឹង
    ក្រៅប្រទេស ។

  11. បើអត់ជាបអីចឹងបានដឹងថារដ្ឋាភិបាលអន់ តែបើជាប់វិញអូរ
    ពួកអន្តរជាតិវាភ្លើ អីចឹងអ្នកដែលល្អគឺអ្នកអង្គុយទាយ..ហេស..ហេ។

  12. ????? says:

    សូមបងៗ ជួយពន្យល់ ពីអត្ថប្រយោជន៏ នៃ សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ អោយខ្ញុំបានយល់ផងបានទេ?? ខ្ញុំពិតជា អត់ដឹងពី អត្ថប្រយោជន៏ វាមែន??
    អរគុណ

  13. ឣាតា​ស៊ីក្លូ!កុំសូវប៉ប៉ាច់ប៉ប៉ោចខ្មោចយក៍ពេក!មើលឆ្វេងមើលស្តាំប្រយ័ត្នចូលក្រោមឡានបាន
    ជាប់ឈ្មោះជាខ្មោចតៃហោង!ខានបានលិទ្ធក្តិតប្រពន្ធ!មានឣញ្ចឹងដែរបើមិនបានចេញស្នាដៃ
    កុំវៃបង្ឣាប់ខ្មែរឯង!ឣញ្ចឹងបានជាក្មេងឈ្លើយថាមិនខុស!

  14. ?????ឣត្ថប្រយោជន៍គឺកុំឲ្យខ្មោចលងហ្នឹងណាស្រួលយល់សឹងស្លាប់!

  15. ម៉ែអា អ្នកលេង says:

    កូនខ្ញុំអា អ្នកលេង វាឆ្កួតតាំងពីកើតមក!!! វាមិនស្ដាប់បង្គាប់ខ្ញុំសោះ!!!

  16. Srey Khmer says:

    UNSC is used to provide shits to all Cambodians!