ក្រុមចលនាយុវជនគណបក្សប្រឆាំង បោះបង់បាតុកម្ម នៅថ្ងៃ២៣ តុលា មកជាការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ

ភ្នំពេញ: ​មេដឹកនាំ​ចលនា​យុវជន នៃ​គណបក្សប្រឆាំង សម រង្ស៊ី បាន​បោះបង់ចោល​នូវ​ការធ្វើ​បាតុកម្ម នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ខាងមុខនេះ ទៅជា​ការធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ វិញ​។ នេះ​យោងតាម​លោក សួង សុភ​ណ្ឌ ប្រធាន​ចលនា​យុវជនគណបក្ស សម រង្ស៊ី​។

ថ្ងៃទី 19 តុលា 2012
ដោយ: រតនា
CEN


កាលពី​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ លោក សួង សុភ​ណ្ឌ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ នៅ​ក្រុម​ចលនា​យុវជន​គណបក្ស សម រង្ស៊ី នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ចំនួន​ប្រមាណ ៤០០ នាក់ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ​មហាវីរក្សត្រ​។ ពីដំបូង​ក្រុមយុវជន​គណបក្សប្រឆាំង គ្រោង​នឹង​ជួបជុំធ្វើបាតុកម្ម នៅ​ថ្ងៃ​២៣​តុលា ខួប​នៃ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​១៩៩១ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាលគោរព​សិទ្ធិមនុស្ស និង​កែទម្រង់ គ​.​ជ​.​ប​. ជាដើម​។​

​លោក សួង សោ​ភណ្ឌ បាន​បន្តថា នៅ​ថ្ងៃទី​២៣​តុលា​នោះ ក្រុមយុវជននឹង​កោរសក់ ចំនួន ៣០ នាក់ ឬ​ច្រើនជាង​នេះ ហើយ​ដើរ​ហែ​ក្បួនពី​ទីលាន​ប្រជាធិបតេយ្យ ឆ្ពោះទៅកាន់​ខាងមុខ​ព្រះបរមរាជវាំង ដោយមាន​ពាក់​ជួត​ក្រណាត់នៅលើ​ក្បាល ដែល​សរសេរថា “​ខ្ញុំ​ស្រឡាញ់​ព្រះករុណា​”​។​

​សូមបញ្ជាក់ថា កាលពីមុន ក្រុមយុវជន​គណបក្ស​ប្រឆាំង សមរង្ស៊ី បានប្រកាស​ពី​គម្រោង​ធ្វើបាតុកម្មនៅ​ថ្ងៃទី​២៣ តុលា ដោយ​ទាមទារ​ឲ្យ​មាន​ការគោរព​ពេញ​លេញនូវ​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​ទាមទារ​ឲ្យ​មានការ​កែសម្រួល​សមាស​ភាព​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ ជាដើម​៕ S

What Next?

Recent Articles

32 Responses to "ក្រុមចលនាយុវជនគណបក្សប្រឆាំង បោះបង់បាតុកម្ម នៅថ្ងៃ២៣ តុលា មកជាការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ"

  1. អ្នកលេង says:

    អ្នក ដែល អួត ថា ជា អ្នកការពារ រាជានិយម នោះ គឺ មិនដែលមាន អ្នកណា មួយ ដែលមិន

    បង្កលក្ខណះ អោយ អតីតព្រះមហាក្សត្រ ដែលបាន សោយទីវង្គត ហើយទៅ នោះ ឈឺចាប់ និង

    ខក ព្រះទ័យនោះទេ ។ ចំនែកអ្នកដែលមិនដែលនិយាយសោះ ពីរឿង រាជានិយម នោះ​ បែរជា​អ្នក

    ខិតខំការពារ គោរព និង

    អនុវត្ត ដោយ ហ៊ានលះបង់ជីវិត ដើម្បីដើរតាម រាជានិយម ទៅវិញ ?

  2. អ្នកលេង says:

    ហ៊ុន សែន : ទូលបង្គំសូមសន្យាថា នឹង ការពារ

    រាជាបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្យ សូម ព្រះអង្គកុំព្រួយ

    ព្រះទ័យ។

    ( ប៉ុន្តែសូមអោយ ពួក គេទាំងនេះ ចេះស្តាប់បង្គាប់ទូលបង្គំផង ដែរណា បើមិនដូច្នេះទេ

    ទូលបង្គំ ពិតជាមិនហ៊ានធានានៅការសន្យារបស់ទូលបង្គំនោះឡើយ )​

    សូមយាងទៅកាន់សុគតិភព ។

    ពាក្យសន្យានេះ ពិតជាមិនខុស​ ពី ការ សោយទីវង្គត ជាន់ លើ

    ការសោយទីវង្គត ទេ ចំពោះព្រះអង្គដែលយាង ទៅ ហើយនោះទេ ។ យើងមាននៅចាំថាទេ ហ៊ុន

    សែន បានសន្យាអ្វីខ្លះ នៅចំពោះមុខ ព្រះភ័ក្រព្រះអង្គកាល ព្រះអង្គ នៅមាន ព្រះជន្ម ហើយ

    គាត់បាន ធ្វើអ្វីខ្លះសកមកស្តេចអង្គនេះវិញ ។

    ដូច្នេះអ្វីដែល ព្រះអង្គម្ចាស់ ធម្មិកោ មាន បន្ទូលថាការសន្យារបស់ហ៊ុន សែន នោះពិតជា

    មិនខុសទេពិតជាមិនមានការព្រួយបារម្ភឡើយសំរាប់ព្រះអង្គពីព្រោះខ្សែរាជវង្ស របស់ភាគច្រើន

    ប៉ិននិងប្រសប់ណាស់ការបត់បែនរណេបរណើប ដើម្បី រស់ រីអែអ្នកដែលព្រួយបារម្ភ នឹង

    ភ័យខ្លាច បាត់បង់ជាតិបាត់បង់ដី ពិតប្រកដនោះ គឺ ប្រជារាស្រ្តខ្មែរ ទេ ។ ព្រោះអី ហ៊ុន សែន

    មានបានសន្យាថា នឹងការពារទឹកដី ការពារ រាស្រ្ត មិនអោយ

    គេរំលោភបំពានយកអែណា តើមែន ទេ ព្រះអង្គ ?

    .

  3. ម៉ែអា អ្នកលេង says:

    កុំប្រកាន់កូនខ្ញុំ វាឆ្កួតទេ! វាឆ្កួតតាំងពីកំណើតម៉្លេះ!

  4. kumnitkhmer says:

    គ្មានអ្នកណាជេរស្តេច និងប្រមាថស្តេចជាងអ្នកសន្យានោះទេណា​!

  5. យាយរបស់អ្នកលេង says:

    អាចៅអ្នកលេងវារស់នៅជាមួយយាយវាតាំងពីកើតមកម្លេះ វាមិនឆ្កួតតាមម៉ែវាទេ

    ព្រោះម៉ែវាឡប់សតិ( សុំទោសមិនមែនម៉ែបង្កើតអ្នកលេងទេ  គឺម៉ែក្នុងMail)

  6. True Khmer says:

    ខ្ញុំសូមគាំទ្រនូវការលប់គំរោងបាតុកម្មរបស់ក្រុមយវជនរបស់បក្សសង្គ្រោះជាតិ។ ប្រហែលជាពួកគេ ចង់សម្តែងនូវភក្តីភាពនិងជួយរលែកទុក្ខរបស់ក្រុមគ្រួសារស្តេចខ្មែរ។ ជាកាពិតហើយដែលពេលនេះ​ យើងអាចមានទស្សនៈទន់ភ្លន់ដាក់គ្នា ព្រោះសម្តេចតាតែងតែមានបន្ទូលថា (ទុក្ខរបស់រាស្រ្តក៍ដូចជា ទុក្ខរបស់ស្តេចដែរ) ហើយឥឡូវនេះគឺជាពេលវេលា(ទុក្ខរបស់ស្តេច​ក៍ដូចជាទុក្ខរបស់រាស្ត្រដែរ)​ ដូច្នេះ រាស្ត្រគ្រប់រូបត្រូវតែចូលរួមរំលែកទុក្ខរបស់ស្តេច។ វាខុសគ្នាឆ្ងាយណាស់បើប្រៀបធៀបទៅនិងការ ដឹកនាំរបស់ហ៊ុនសែនទៅនិងសម្តេចតា។ ហ៊ុនសែនសប្បាយណាស់នៅពេលដែលរាស្ត្រកំពុងតែ​មានទុក្ខ ខ្ញុំរង់ចាំមើលថាតើរាស្ត្រនិងសម្តែងមនៈសិការចូលរួមរំលែកទុក្ខហ៊ុនសែនយ៉ាកុះករដូច សម្តេចតាដែរឬអត់នៅពេលដែលហ៊ុនសែនស្លាប់ទៅនោះ។

  7. តាសីុក្លូ says:

    នៅប្រទេសជាច្រើនដែលកម្លាំងយុវជនបានប្រមូលផ្តុំដើម្បីធ្វើបដិវត្តន៍ ប្រឆាំងនឹងរបបជិះជាន់ផ្តាច់ការ ដូចជាបដិវត្តិ ព៌ណក្រហម នៅអាហ្រ្វិចខាងត្បូង បដិវត្តិព៌ណកូលាប នៅប្រទេសឥណ្ឌូនេសុី បដិវត្តិព៌ណលឿង នៅប្រទេសថៃ បដិវត្តិព៌ណស នៅប្រទេសរ៉ូសុី ………ដោយឡែកនៅប្រទេសកម្ពុជាគឺបដិវត្តិអ្វី គឺបដិវត្តិព៌ណបៃតង៖ មានន័យថា យើងធ្វើបដិវត្តិដោយមិនបង្ហូរឈាម គឺការប្រើប្រាស់នូវសិទ្ឋិបញ្ចេញមតិ ការទាមទារនូវសិទ្ឋិសេរីភាព ការគោរពសិទ្ឋិមនុស្ស និងកិច្ចព្រមព្រាងសន្តិភាព និងការបង្រួបបង្រួមជាតិ។

  8. BaBaBoo says:

    «ការចុះចាញ់មនសិកាខ្លួន នៅចំពោះមុខគោលការណ៍ដែលខ្លួនបំរុងអនុវត្ត ជាការបរាជ័យនៃការដឹកនាំខ្លួនឯង»

  9. LY Seanteur says:

    ខ្ញុំដូចជាឆ្ងល់ លោក សម រង្សី ដែរ ម៉េចក៏មិនចូលមក?
    នេះជាឪកាសមួយសម្រាប់អោយលោកក្លាយជា​ អ្នកក្លាហាន។ បើលោក ចូលមកថ្វាយបង្គំហើយមានការចាប់ខ្លួននោះ ប្រទេសកម្ពុជាមានការប្រែប្រួលខ្លាំង។ នៅឆ្នាំ២០១៣​ បក្សរបស់លោក នឹងឈ្នះឆ្នោត ។ ពីព្រោះ​ប្រជាជនខ្មែរយល់ថា សម្តេច ហ៊ុន សែន ស្ថិតក្រោមអំណាចវៀតណាមទាំងស្រុង មិនអាចដកខ្លួនរួច ពិសេស ក្រោយពីការសោយទីវង្គត់របស់សម្តេចតា ព្រះបាទនរោត្តមស៊ីហនុ គឺគ្មានអ្នកណាដែលមានឥទិ្ធពលអាចបង្រ្កាប សម្តេច តេជោរបានឡើយ។
    បើលោក មិនចូលមកទេ ប្រជាជននឹងយល់ថា មេបក្សប្រឆាំងជាមនុស្សកំសាក ដូចបទចំរៀងមួយដែលគេច្រៀង ” ក្របីៗស៊ីស្រូវ បងមិនសូវៗហ៊ានដេញ ក្របីៗថយចេញ បងដេញៗអោយស្រីមើ។ ក្រពើរក្រពើក្នុងទឹក បងមិនសូវៗហ៊ានចាប់ ក្រពើៗងាប់ស្រាប់បងចាប់ៗអោយស្រីមើ។ ……..”
    បើលោក ហ៊ានចូលមកនៅពេលនេះ លោកមានឪកាស ឈ្នះឆ្នោតឆ្នាំ២០១៣ ចាប់ពី៨០% ឡើង តែបើលោកមិនហ៊ានចូលនៅពេលនេះ ភាគរយឈ្នះមានតែ៥០% ចុះ។

  10. . says:

    អើ! វាល្មមឆ្លាតខ្លះៗហើយ ក្រុមប្រឆាំងអើយ, ចេះប្រើកាលទេស អោយសមស្រប, ប៉ុន្តែចូរអ្នកកត់សំគាល់ថា
    បើទោះជាប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏វិញ្ញានក្ខ័ន ស្តេចពាលកន្តឿនេះ នៅតែចុះនរក ដដែលទេ, ព្រោះបាបកម្ម
    ច្រើនណាស់ដែលវាបានសាងកាលពីនៅមជ្ឈឹមវ័យ,

  11. Leavpor says:

    ម្នាក់ខាងដែលមិនដាក់ឈ្មោះ ហើយជេរប្រមាថសម្តេចតានេះ ដូចជាពោរពេញដោយគំនុំ និង មោហ:។ ខ្ញុំយល់ថា លោកជាមនុស្សមានសតិមិនធម្មតា (abnormal) ពីព្រោះមិនអាចថ្លឹងថ្លែងគុណវិបត្តិ និង គុណសម្បត្តិរបស់សម្តេចតាដែលជាវីរបុរសរបស់ខ្មែរ។
    ការរស់នៅអោបកំហឹងដូចលោកបែបនេះ មិនខុសពីនរកទាំងរស់នោះទេ។
    ដើម្បីបានសេចក្តីសុខ លោកត្រូវមានចិត្តមេត្តា សេចក្តីស្រលាញ់ និង បោះបង់នូវផលប្រយោជន៏ផ្ទាល់ខ្លួន។​ ​

  12. . says:

    តើគុណសម្បត្តិ និង គុណវិបត្តិ អាចសុីសងគ្នាដូចលេខបូកឬលេខដកឬ? ទង្វើអមនុស្សធម៍របស់ព្រះរាជាអង្គនេះ
    មិនអាចរលត់ពីដួងចិត្តអ្នកដែលរងគ្រោះបានឡើយ

  13. ម៉ែអា អ្នកលេង says:

    អ្នកបន្ដវេនសង្គមរាស្រ្ដនិយម តទៅគឺ :

    http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg

  14. . says:

    តើជីវិតមនុស្សជិតបីលាននាក់ និង របបបីឆ្នាំ៨ខែ២០ថ្ងៃ ពិតជាគ្មានទាក់ទិន ដល់ក្សត្យអង្គនេះ សូម្បីតែបន្តិច?
    ឬព្រះអង្គគ្រាន់តែជាជនរងគ្រោះដូចអ្នកដ៏ទៃទៀតដែរ? ក្លិនឆ្អាបនៃឈាមខ្មែរ មិនទាន់បាត់ពីព្រះហត្ថទ្រង់ឡើយ,
    ការដាក់ទាន ឬ ប្រលែងសត្វចាបនាថ្ងែសិល្ប៍ មិនអាចរលប់អំពើទុរយសរបស់ស្តេចឬស្យាអង្គនេះឡើយ,

  15. Jobless says:

    “”””””BaBaBoo
    October 19, 2012 at 2:19 pm

    «ការចុះចាញ់មនសិកាខ្លួន នៅចំពោះមុខគោលការណ៍ដែលខ្លួនបំរុងអនុវត្ត ជាការបរាជ័យនៃការដឹកនាំខ្លួនឯង»””””””

    បើរឿងដូចនេះហើយ នៅតែធ្វើទៀត នោះមានន័យថា (​Bababoo ) ជាមនុស្សសាហាវ បំផុត រឺអាចស្មើរ និង របប ប៉ុល ពត។

  16. . says:

    តើអំពើមនុស្សធម៍អ្វីខ្លះដែលទ្រង់បានធ្វើក្នុងជីវិតសេសសល់របស់ទ្រង់ ក្រៅពីដាក់ទាន,ចែកអំណោយ,ែលងចាបនៅថ្ងៃសិល្យ៍
    និង ចេញវុលពិសេសនៃចំរៀងដែលជាព្រះសូរសៀងរបស់ក្សត្យអត់ប្រយោជន៍អង្គនេះ?

  17. Jobless says:

    លោក អត់ ឈ្មោះ ហេតុអ្វីបានជាទំលាក់ កំហុសនេះ ទៅព្រះអង្គ? ការដែលព្រះអង្គ មានសម្ព័នមិត្តជាមួយ ប៉ុល ពត ក៏ដោយសា ព្រះអង្គចង់រំដោះជាតិ ពី លន់ ណុល ដែរ ។ ប់កាត់ដឹងរឿងនេះមុន គាត់ មិនធ្វើ ចេងទេ។ (((ហង្ស នៅតែជាហង្ស ទោះ ស្ដិត ក្នុង ហ្វូងក្អែ ក៏សណ្ដាន នៅតែជាហង្សដែរ))) ហេតុអី ក៏នាំគ្នា ប្រមាត ហង្សកម្សត់នេះទៅវិញ?

  18. . says:

    ដូច្នេះរាល់ព្រះសកម្មភាពរបស់ព្រះអង្គ ទូលព្រះបង្គុំពិបាកនឹងជូនពរ ព្រះវិញ្ញាណក័នព្រះអង្គអោយសោយសុខក្នុងសុគតិភពណាស់,
    ដូច្នេះទីឋានដែលសមរម្យសំរាប់ទ្រង់បន្ទាប់ពីសោយទីវង្គត់ទៅ គឺឋាននរកនេះអែង, សូមព្រះអង្គទទួលតាមកម្មវេរៀទៅ ក្រាបទូល។

  19. Sam says:

    elakGñkEdleCrRbmafsemþctaehIyBMuándak´eQµa¼en¼KÅBitCamnusßBMuáneFVIGVI Tal´Etesa¼edIm,IRbeyaCn¾sg:mCati nigmnusßCatipgTaMgT,ayenAelIPBEpndI eyIgenAeT,IyeT. sUmelakGñkeFVIkarKitBicarNaeGayánEvgq¶aymuneBlelakGñkeFVIkareCrRbmaf semþctaEdlCavirbursCatiExµr xJúMKitfaelakGñkBMuányl´dwgRbvtþisaRsþExµrc,as´ las´enAeT,IyeT ebIsinelakGñkeFVIkarføwgEføKuNsm,tþinig KuNvibtþirbs´semþc ena¼ elakGñknigeFVIkarsMuGP&yeTascMeBa¼GMeBIxusq:grbs´elakGñk .

  20. Jobless says:

    ចឹង ក្នុងគំនិត លោក អត់ឈ្មោះ ចង់អោយព្រះអង្គធ្វើមេច វិញ? លោកគិតថា នាយករដ្ធមន្រ្តី ព្រមអោយព្រះអង្គ កាន់អំនាច់រឺ? លោកមានដឹងទេ ថា នាក់ភូមិបុរីកីឡា មួយចំនួយធំត្រូវបាន ព្រះអង្គជួយទំនុកបំរុង ? លោកប្រហែលជាមិនដឹងទេ ព្រោះ TV មិនដែលចាកភ្សាយទេ។ បើលោកជាគាត់ តើលោកឈឺចិត្តទេ នៅពេលដែលឃើញ រាស្រ្តរបស់ខ្លួនវេទនាដូចនេះ តើលោកឈឺចិត្តទេ ពេលដែល ដើរផ្លូវខុស ដោអចេទនា ហើយត្រូវនាំរាស្រ្តរបស់ ខ្លួន ធ្លាក់ក្នុងជ្រោះមរណះ នៅសម័យ ប៉ុល ពត នោះ? (​សូមយកចិត្តរបស់លោក ដាក់ក្នុងចិត្តនាក់ដ៏ទៃ នោះនឹងដឹងថាយ៉ាងមេចហើយ។

  21. Leavpor says:

    ចំពោះទោសកំហុសក្នុងរបបខ្មែរក្រហមត្រូវពឹងលើសាលាក្តីខ្មែរ។ ហេតុអ្វីលោកសំរេចថា​ ព្រះអង្គមានទោស ហើយជេរប្រមាថព្រះអង្គបែបនេះ នៅពេលដែលតុលាការមិនទាន់បញ្ចប់ការងាររបស់គេ? តុលាការខ្មែរក្រហមអាចទុកចិត្តបានខណ:ដែលមានបរទេសចូលរួម លើកលែងតែសម្តេចហ៊ុន សែន រាររាំងមិនអោយកាត់ទាស ០០៣, ០០៤…….,។​

    ជនណាក៏ដោយគ្មានទោសឡើយ បើមិនទាន់ឆ្លងកាត់ការកាត់ទោសពីតុលាការ។
    បើលោកដឹងច្បាស់ លោកគួរតែបង្ហាញភស្តុតាងទាំងនោះទៅសាលាក្តីខ្មែរក្រហម និង ចែកចាយអោយយើងទាំងអស់គ្នាមើលផង។

  22. អ្នកលេង says:

    អ្នក ងាប់ បន្ត វេន ពី អតីត ព្រះ មហាក្សត្រ ព្រះ សីហនុ ទៅ គឺ

    http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg

  23. ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម័យទំនើបបានបង្ហាញយើងឱ្យឃើញថា
    នៅក្នុងចំណោមអ្នកដឹកនាំប្រទេសខ្មែរ, អ្នកដឹកនាំប្រទេសយួន, និង
    អ្នកដឹកនាំប្រទេសសៀម អ្នកដឹកនាំដែលឆាប់ភ្លេចប្រវត្តិសាស្រ្តជូរ
    ចត់ សោកនាដកម្មរបស់ជាតិដែលយួននិងសៀមធ្វើមកលើខ្មែរ បើ
    និយាយឱ្យស្រួលស្តាប់ថា ‹‹អ្នកដឹកនាំដែលក្រយៅថោក›› មិនមាន
    មនសិការជាតិនិងគោលជំហររឹងមាំជាអ្នកដឹកនាំប្រទេសគឺអ្នកដឹកនាំ
    ខ្មែរហ្នឹងឯង ។ មេដឹកនាំយួននិងសៀមមានមនសិការជាតិនិងជំហរ
    រឹងមាំក្នុងការកាពារអធិបតេយ្យភាពនគររបស់ពួគេ ។ ពួកគេមិនបាន
    បាត់បង់ទឹកដីរបស់គេ សូម្បីមួយចំអាមទៅប្រទេសជិតខាងឡើយ
    កាលដែលមេដឹកនាំខ្មែរសម័យទំនើបជ្រើសរើសយកការឱ្យដីនិង
    កោះខ្មែរទៅយួន ដើម្បីដូរយកអំណាច ។

    ប្រវត្តិសាស្រ្តសម័យកន្លងទៅមិនយូរ បានប្រាប់យើងឱ្យដឹងថាយួនយក
    ខ្មែរកប់ទាំងរស់ត្រឹម-ក ហើយបង្កាត់ភ្លើងដាក់ឆ្នាំងដាំតែជូនអុងឡឺងរបស់វា ។
    នៅកម្ពុជាក្រោម លោកឧកញ៉ាសឺង គុយ ហ៊ានពលីជីវិតរបស់ខ្លួន ដើម្បី
    ឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមបានរស់ជីវិត ។ …ប្រវត្តិសាស្រ្តសម័យទំនើប
    បានបង្ហាញឱ្យយើងឃើញផ្ទាល់ភ្នែក…មិនបាច់អានប្រវត្តិសាស្រ្តសម័យ
    មុន…ថាអ្នកដឹកនាំឱ្យទាហានយួនជាងបួនម៉ឹននាក់តាំងជំរំយោធារបស់វា
    នៅក្នុងទឹកដីខ្មែរ ដល់ពេលមានវិបត្តិ មិនទទួលខុសត្រូវ ។ បន្ទាប់មក អ្នក
    ដឹកនាំខ្មែរមួយក្រុមទៀត ដែលជាបញ្ញវ័ន្ត បានសម្លាប់ខ្មែររាប់លាននាក់
    ចោល ហើយក៏មិនទទួលខុសត្រូវ…អត់ដឹងថាអ្នកណាបានសម្លាប់ ។
    ជួនកាលក៏បែរជាទម្លាក់ទៅលើជនបរទេសថាជាអ្នកសម្លាប់ខ្មែរ ។ ចរិត
    មេដឹកនាំទាំងនេះបង្ហាញឱ្យឃើញថាពួកគេជាបនជនកំសាកថោកទាប!
    មេដឹកនាំបច្ចុប្បន្ន បានអនុញាតយួនចូលមករាប់លាននាក់ បំផ្លិចបផ្លាញ
    គ្រប់ភោគទ្រព្យធម្មជាតិរបស់ខ្មែរ ។ រីឯខ្លួននិងបក្សពួកខ្លួនក៏ប្លន់ជាតិ
    និងពលរដ្ឋខ្មែរពីលើនោះទៀត ។ មេដឹកនាំទាំងនេះមិនបានធ្វើពលីអ្វី
    ដើម្បីជាតិទេ មានតែជាតិធ្វើពលីដើម្បីពួកខ្លួន ។ គ្រាន់តែក្នុងកម្លុង៤០
    ឆ្នាំ យួនចូលបំផ្លាញស្រុកខ្មែរនិងពលរដ្ឋខ្មែរពីរដង កាលដែលប្រទេស
    ថៃចេះតែចម្រើនលូតលាស់រហូត ។ ហេតុអីទៅ? ហេតុមកពីមនសិការ
    ជាតិនិងគោលជំហររបស់អ្នកដឹកនាំ ។ ខ្វះអីប្រទេសតូចៗជាច្រើននៅ
    លើសាកលលោក ដែលបានចម្រើនលូតលាស់ មានឯករាជ្យភាព គ្មាន
    ប្រទេសមហាអំណាចណាមកអុងអាត់លើគេបាន …មិនមានតែប្រទេស
    ខ្មែរឯនាដែលតូច ។

    មេដឹកដឹកនាំខ្មែរដែលខ្វះគោលជំហរ មនសិការជាតិ និងមារយាទអន់ៗ
    ទាំងហ្នឹង វាសមនឹងពួកមេដឹកនាំប្រទេសជិតខាងគេមើលងាយ ទើបសម
    មុខ! តែយ៉ាងណាមេដឹកនាំខ្មែរទាំងនេះមុខក្រាស់ណាស់ មិនចេះឈឺ
    មិនចេះចាំទេ!

  24. . says:

    Leavpor, អរគុណចំពោះការយល់ឃើញថាសាលាក្តីខ្មែរក្រហមយុត្តិធម៍, ល្កឹកណាសាលាក្តីនេះមិនទាន់ចេញសាលក្រមថា សីហនុ 
    ពិតជាគ្មានកំហុសទេ ល្កឹកនោះទឹកភ្នែកខ្ញុំនៅតែមិនស្រក់ចុះមកដដែល, ហើយតួអង្គស្តេច សីហនុ នេះនៅតែជាបន្លាស្ថិតក្នុងភ្នែកខ្ញុំជាដរាប

  25. ដូនពេញ says:

    ព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌, អ្នកដែល
    មិនគោរពព្រះអង្គ ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង,…!

    អ្នកដែលប្រមាថស្តេច អ្នកនោះនឹងងាប់តៃហោងចុះនរក,..!
    យើងឃើញនឹងភ្នែកស្រាប់ដូចជាអាហុក-ឡងឌី នឹងអាហូ-ជីមិញ ពួកវា
    សុទ្ឋតែងាប់តៃហោង ហើយចុះនរក ព្រោះពួកវាបានប្រមាថស្តេច ក្បត់នឹងស្តេច,…!
    ហើយពួកអ្នកដែលបានមើលងាយប្រមាថស្តេចខាងលើ ពួកនេះសុទ្ឋតែពួកងាប់តៃហោងនឹងចុះនរកទាំអស់,..!

  26. តាអា វេទិកា-សេរី says:

    អាចៅកុំសូវជួញរឿងពេក!!!

  27. ដូនពេញ says:

    ព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌, អ្នកដែល
    មិនគោរពព្រះអង្គ ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង,…!
    សូមឱ្យព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ កុំបីឃ្លានឃ្លាតឡើយ,…!

    អ្នកដែលប្រមាថស្តេច អ្នកនោះនឹងងាប់តៃហោងចុះនរក,..!
    យើងឃើញនឹងភ្នែកស្រាប់ដូចជាអាហុក-ឡងឌី នឹងអាហូ-ជីមិញ ពួកវា
    សុទ្ឋតែងាប់តៃហោង ហើយចុះនរក ព្រោះពួកវាបានប្រមាថស្តេច ក្បត់នឹងស្តេច,…!
    ហើយពួកអ្នកដែលបានមើលងាយប្រមាថស្តេចខាងលើ ពួកនេះសុទ្ឋតែពួកងាប់តៃហោងនឹងចុះនរកទាំអស់,..!

  28. លោកJobless លោកនិយាយត្រូវ១០០%ទ្រង់គាត់ចាញ់បោក ខ្មែរក្រហមទេ យល់ចិត្តគាត់ផង

  29. . . . says:

    To Mr: Jobless, If the king he know that he was wrong(1975) , why after 1979 ( 1980_81_82_83. . . .) He was the head (chairman) of tri_parties coalition governmant( have: soen san,khmer rouge and his party ). After VN into Cambodia, Sihanouk still REPRESENT KHMER ROUGE at the United Nation . Mr Jobless answer to me ?

  30. . . . says:

    Ho chi minh, after he died 1969 his body still stay up to now,in Hanoi but Sihanouk, 3 more months his body will be BURNED .

  31. . says:

    តើអាចលើកលែងទោសទ្រង់ ដោយគ្រាន់តែនិយាយបែបនេះ? តើតុលាការខ្មែរក្រហមអាចព្រមទេ?
    តៃកុងឡានបើបើកខុសផ្លូវត្រូវស្លាប់អ្នកដំណើរមួយឡាន ចុះទ្រង់វិញគឺមួយប្រទេស, មិនអាចទទួលបាន
    ជាដាច់ខានដោយគ្រាន់តែនិយាយពាក្យថា “ទ្រង់ចាញ់បោកគេ”

  32. ម៉ែមី Srey Khmer says:

    កូនអើយកុំឆ្កួតតាមអាពួកនៅអាមេរិកឡប់ៗអស់ហ្នឹងណាកូនណា! ចាំម៉ែរកប្ដីល្អមួយអោយកូន! តែកូនដុះកុយអញ្ចឹង យកប្ដីម៉េចកើត?