ដីឡូត៌​ពីរ​កន្លែង​របស់​លោក ​ណាន់ ស៊ី​ ត្រូវ​​បាន​​តុលាការ​ប្រកាស​លក់​​ឡាយឡុង​

​ដីឡូត៌​ចំនួន​ពីរ​កន្លែង​របស់​លោក ណាន់ ស៊ី អតីតរាជទូត​ខ្មែរ ប្រ​ចាំ​​ប្រទេស​ប្រ៊ុយណេ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​លក់​ឡាឡុង​ តាម​​រយៈអំណាច​​សាល​ក្រម​​មួយ​​កាល​​ពី​​ខែ​កុម្ភះ​ ​ដែល​បាន​​សម្រេច​​ឲ្យ​​ក្រសួង​​ការបរទេស​ឈ្នះ​ ។

សិលាពល​
Friday 19 October 2012
The Free Press Magazine

លោក ណាន់ ស៊ី ដែលកំពុង ត្រូវ បាន តុលាការ ប្រកាស លក់ ឡាយ ឡុង ដី

លោក ណាន់ ស៊ី ដែលកំពុង ត្រូវ បាន តុលាការ ប្រកាស លក់ ឡាយ ឡុង ដី

លោក គី តិច មេធាវី​តំណាង​ឲ្យ​​ក្រសួង​ការបរទេស​​នៃ​ រដ្ឋាភិបាល​​កម្ពុជា​​បាន​​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏​ព័ត៌​មាន​​កាល​ពីម្សិលមិញ​​ថា ​” សាលា​ដំបូង​​ក្រុង​ភ្នំពេ​ញ​​បាន​​ដាក់​ឡាយឡុង​​​ដី​ឡូត៌​​ពី​រ ​កន្លែង​​របស់​លោក ណាន់ ស៊ី កាល​ពីសប្ដាហ៏មុន ។​តាម​​សាល​ក្រម​​តុលាការ​ការ​លក់​ឡាយឡុង​​ទ្រព្យ​សម្បត្តិ​​លោក ណាន់ ស៊ី នឹង​មាន​​ប្រសិទ្ធិ​ភាព​​រយៈពេល​​មួយ​ខែ គិត​ចាប់​ផ្ដើម​​ពី​ពេល​​នេះ​​ទៅ ​។ ​បើ​សាម៉ី​​ខ្លួន​​គិត​​ថា ​តម្លៃ​នេះ ថោក​​ពេក​​ គាត់​អាច​ទិញ​យក​វិញ​បាន ​”។

បើ​តាម​​មេធាវី​​រូប​នេះ​​ថា ​​ដីឡូត៌​ទាំង​ពីរ​​កន្លែង​​នោះ​​មួយ​កន្លែង​​​​មានទីតាំង​​ស្ថិត​​​នៅ​​​ក្នុង​ខេត្ត ​កំពង់​​​ឆ្នាំង ​និង​​មួយ​​កន្លែង​​ទៀត​​ស្ថិត​​នៅ​ក្នុង​ទី​​ក្រុង​ភ្នំពេញ ទំ​ហំ​១០មx២០ម​ ដែល​អាច​​លក់​​បាន​​តម្លៃ​៤០​ម៉ឺន​ដុល្លារ​​។

ការ​សម្រេច​នេះ​​ដោយ​​ផ្អែក​ទៅ​​លើ​​សាលក្រម​កំបាំង​មុខ​​មួយ​ របស់​តុលាការ​ក្រុង​ភ្នំពេញ ​ចុះ​​កាល​បរិច្ឆេទ​​ថ្ងៃ​ទី ​២ ខែ កុម្ភៈ ឆ្នាំ​ ២០១២​ ដែល​បាន​​សម្រេច​​ឲ្យ​​លោក ណាន់ ស៊ី ​អាយុ​៤៨​ឆ្នាំ ជាប់​​​ពន្ធ​នាគារ​រយៈពេល​៤​ឆ្នាំ និង បង្គាប់​​ឲ្យ​​បង់​​ប្រាក់​​ ៤៣២​​​៨៧៦​ ដុល្លារ ​​និង​​សង​ប្រាក់ជម្ងឺ​ចិត្ត​​១៥០​លាន​រៀល​​ទៅ​​ក្រសួង​​ការបរទេស ​។​

លោក ណាន់ ស៊ី ត្រូវ​បាន​​ចោទ​ប្រកាន់​​ដោយ​ក្រសួង​​ការបរទេស ​ពី​​ការ​កឹបកេង​ប្រាក់​​សាង​សង់​អគារ​ទូត ​អំឡុង​​លោក​​បំពេញ​​ការងារ​​ជារាជ​ទូត​ខ្មែរ ​​ប្រចាំ​ប្រទេស​​ប៊្រុយ​ណេ ៕

What Next?

Recent Articles

One Response to "ដីឡូត៌​ពីរ​កន្លែង​របស់​លោក ​ណាន់ ស៊ី​ ត្រូវ​​បាន​​តុលាការ​ប្រកាស​លក់​​ឡាយឡុង​"

  1. LY Seanteur says:

    ពួកក្រុមបក្សប្រឆាំងឃើញជាក់ស្តែងហើយ អ្នកដែលរត់ចូលទៅCPP ត្រូវតែទទួលលទ្ធផលបែបនេះ។
    បន្តិចទៀតមានជាបន្តបន្ទាប់ ដូចជា បង កែវ រេមី និង​ ផៃស៊ីផានជាដើម។ ទម្រាំតែកាត់ទោសក្រុមប្រឆាំងដែលរត់ចូលអស់់ CPP លាងខ្លួនស្អាតចែស។
    យួនចូលពេញស្រុក។