នៅមុខ​វាំង មាន​អ្នក​រៃ​បច្ច័យ ដោយ​ឃោសនា​ថា យក​ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ភ្នំពេញ: កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១២ មាន​ស្ត្រី​ម្នាក់ ស្លៀក​ស ពាក់​ស បាន​រៃអង្គាស​បច្ច័យ ដោយ​សំអាង​ថា សម្រាប់​យក​ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​។ ស្ត្រី​នោះ ត្រូវបាន​អាជ្ញាធរចាប់ខ្លួន យក​ទៅ​អប់រំ ដោយ​ឃុំឃាំង​មួយ​យប់ មុន​នឹង​ឲ្យធ្វើ​កិច្ចសន្យា ហើយ​ដោះលែង​មកវិញ​។​

ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN

​រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ នៅវេលា​ម៉ោង ១១ ព្រឹក មាន​ស្ត្រី​ស្លៀកពាក់​ស​ម្នាក់ទៀត មាន​ពាក់​កាត ដោយ​មាន​ព្រះ​ឆាយា​លក្ខណ៍​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​មាន​ក្រដាស​ស្នាម ដោយ​បិត​រូបថត សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ​ព្រះមហាក្សត្រី និង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។​

​ស្ត្រី​ស្លៀកពាក់​ស អាយុ​ប្រហែល ៧០ ឆ្នាំ​ប្លាយ​នោះ ក៏​បាន​ប្រកាស​ខ្លួនឯង ​ថាជា​បុត្រី​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ​ នរោត្តម សីហនុ ថែមទៀត​ផង​។ លោកយាយ​នោះ ក៏​បាន​ប្រកាស​រៃ​អង្គាស​លុយ ដោយ​ឲ្យ​អ្នក​ចូល​បុណ្យសរសេរ​ឈ្មោះក្នុង​សៀវភៅ ហើយ​ប្រាប់​ថា គាត់​នឹង​យក​លុយ​ទាំង​នោះ ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ដែល​កំពុង​តម្កល់​ធ្វើ​ព្រះរាជ​ពិធី​បុណ្យ នៅក្នុង​ព្រះបរមរាជវាំង​។​

​សកម្មភាព​រៃអង្គាសប្រាក់​របស់​លោកយាយៗ​នោះ ធ្វើឡើងចំ​ពេល​ដែល​មហាជន​ស្រី​ប្រុស​ក្មេង​ចាស់ បាន​ធ្វើដំណើរ​ជា​បន្តបន្ទាប់​ ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដោយ​អុជ​ទៀនធូប និង​ថ្វាយ​ផ្កា នៅ​មុខ​ព្រះបរមរាជវាំង ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥​តុលា បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៩​តុលា​នេះ។

នៅពេលបាយថ្ងៃត្រង់ នាថ្ងៃទី១៩តុលា ឆ្នាំ២០១២ នៅមុខវាំង មានក្រុមយុវជនដើរចែកទឹកបរិសុទ្ធ និងបាយកញ្ចប់ ដោយមិនគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដែលបាន​ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចតា សម្តេចតាទួត សម្តេចតាលួត នរោត្តម សីហនុ៕ .

ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បន្តអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ទោះបីជាថ្ងៃក្តៅបែបណាក៏ដោយ នៅថ្ងៃទី១៩តុលា ឆ្នាំ២០១២

ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បន្តអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ទោះបីជា ថ្ងៃក្តៅបែបណាក៏ដោយ នៅថ្ងៃទី១៩តុលា ឆ្នាំ២០១២

នៅមុខ​វាំង មាន​អ្នក​រៃ​បច្ច័យ ដោយ​ឃោសនា​ថា យក​ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បន្តអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ទោះបីជាថ្ងៃក្តៅបែបណាក៏ដោយ នៅថ្ងៃទី១៩តុលា ឆ្នាំ២០១២

នៅមុខ​វាំង មាន​អ្នក​រៃ​បច្ច័យ ដោយ​ឃោសនា​ថា យក​ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បន្តអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ទោះបីជាថ្ងៃក្តៅបែបណាក៏ដោយ នៅថ្ងៃទី១៩តុលា ឆ្នាំ២០១២

នៅមុខ​វាំង មាន​អ្នក​រៃ​បច្ច័យ ដោយ​ឃោសនា​ថា យក​ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បន្តអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ទោះបីជាថ្ងៃក្តៅបែបណាក៏ដោយ នៅថ្ងៃទី១៩តុលា ឆ្នាំ២០១២

What Next?

Recent Articles

8 Responses to "នៅមុខ​វាំង មាន​អ្នក​រៃ​បច្ច័យ ដោយ​ឃោសនា​ថា យក​ទៅ​ចូល​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​"

  1. . says:

    អាស្តេចពាលនេះងាប់ទៅហើយ ម្តេចឡើយបន្សល់ទុកសាវះតិរច្ឆានជាច្រើន អោយបន្តបំផ្លាញសង្គមខ្មែរតទៅទៀត

  2. រាស្រ្តខ្មែរ says:

    តើស្ដេចសីហនុជាអ្នកស្ថាបនាជាតិ ឬជាអ្នកបំផ្លាញជាតិ?
    តើគុណសម្បត្តិស្ដេចសីហនុ ស្មើរនឹងជវិតជិតបីលាននាក់ដែរឬទេ?

    Crime of Norodom Sihanouk against Khmer People

    សូមចុចទីនេះ…..
    http://www.youtube.com/watch?v=W6WBN4gp4qo&feature

  3. Ben says:

    ខ្ញុំមិនដឹងថាអ្នកជារាស្ត្រខ្មែរសញ្ជាតិខ្មែរ ឬជារាស្ត្រខ្មែរសញ្ជាតិខ្មាំងប្រឆាំងនិងបំផ្លាញខ្មែរ៕ សំរាប់

    ​រាស្រ្តខ្មែរសញ្ញាតិខ្មែរគឺគេយល់ថាព្រះអង្គមានចិត្តស្រឡាញ់ជាតិខ្មែរ ប្រទេសខ្មែរ ប្រជារាស្រ្តខ្មែរ។

    ក្នុងនាមជាឪពុក គឺមិនដែលបំផ្លាញគ្រួសារ ផ្ទះដែលខ្លួនកសាងនឹងជ្រកកោន និងរឹតតែមិនដែល​

    ចង់ឃើញកូនចៅរបស់ខ្លួនជួបការលំបាក។​

    ខ្ញុំគិតថា អ្នកមិនដែលមានគតិបែបនេះក្នុងខ្លួនទេ ហើយអ្នកប្រហែលជារាស្ត្រខ្មែរសញ្ជាតិខ្មាំង​

    ប្រឆាំង​និង​បំផ្លាញ​ខ្មែរ។

    គ្រាន់តែឧត្តមគតិបង្រួបង្រួមជាតិនិងទង្វើរធ្វើឲ្យមានការរួបរួមជាតិរបស់ព្រះអង្គ វាគ្រប់គ្រាន់សំរាប់

    ការកំណត់បានថាអ្នកជាមនុស្សប្រភេទណាទៅហើយ។

  4. រាស្រ្តខ្មែរ says:

    លោកBen!
    សុំទោសខ្ញុំមិនអាចឱយតម្លៃ លើស្ដេចសីហនុថាជាមនុស្សល្អបានឡើយ ព្រោះក្រុមគ្រួសារបងប្អូន សាច់ញ្ញាត្តិជាច្រើននាក់របស់ខ្ញុំ ត្រូវបានសម្លាប់ដោយមិនដឹងខុសត្រូវ។ គំនុំនិងការឈឺចាប់ទាំងនេះ យើងមិនអាចបំភ្លេចបានឡើយ។ ចំណែកលោក ប្រហែលជាមិនបានឆ្លងកាត់របបនេះ ហើយក៏មិនបាត់បង់សាច់ញ្ញាត្តិដែរ ទើបលោកនិយាយដូច្នេះ។អ្នកខំធ្វើល្អមួយរយដង តែហ៊ានធ្វើអាក្រក់មួយដង គឺអាក្រក់ហើយ៕

  5. ខ្មែរក្រោម says:

    ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
    ១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
    ២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

    ៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
    ៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
    ៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន​។
    ៦-ហេតុអ្វីព្រះអង្គមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិន …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?

    ៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
    បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។

    ៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។

  6. ម៉ែមី Srey Khmer says:

    កូនអើយកុំឆ្កួតតាមអាពួកនៅអាមេរិកឡប់ៗអស់ហ្នឹងណាកូនណា! ចាំម៉ែរកប្ដីល្អមួយអោយកូន! តែកូនដុះកុយអញ្ចឹង យកប្ដីម៉េចកើត?

  7. . says:

    អ្នកមិនអាចចងអឃាតជាមួយក្សត្យអង្គនេះ ដោយគ្រាន់តែយកលេសថា បងប្អូនឬសាច់ញាតិ ២ឬ៣នាក់ បានរងអំពើអមនុស្សធម៏ពីទ្រង់ឡើយ, 
    អ្នកត្រូវមើលអោយបានទូលំទូលាយ ថាតើនយោបាយបែបផ្សងព្រេងរបស់ទ្រង់ បន្សល់អី្វខ្លះដល់បច្ចុប្បន្ន? 
    តុលាការឋាននរកនឹងដាក់គុកទ្រង់ ពីរជីវិត គិតពីថ្ងៃសោយទីវង្គត់ទៅ

  8. ពួកចាក់រុក says:

    ពួកអាអស់នេះ មើលងាយ សម្ដេចឪ ផង ។ ពួកនេះ សេសសល់ របបលន់នុល ពួកអារមិលគុណ