យុវជន​មួយ​ចំនួន​បរិច្ចាគ​ទ្រព្យ​និង​កោរសក់​កាន់​មរណទុក្ខ​អតីត​ព្រះមហាក្សត្រ

ក្រៅ​ពី​សម្ដែង​ទុក្ខ​ក្រៀមក្រំ ប្រជាពលរដ្ឋ និង​យុវជន​មួយ​ចំនួន បាន​បរិច្ចាគ​ថវិកា និង​ទ្រព្យធន​ផ្ទាល់​ខ្លួន ចូល​រួម​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា និង​កតញ្ញូ ចំពោះ​ព្រះមហាក្សត្រ​របស់​ខ្លួន​ដែល​សោយ​ទិវង្គត។

ដោយ ដែន អយុធ្យា
2012-10-19
​វិទ្យុ​អាស៊ីសេរី

យុវជន​ឈ្មោះ យាង វីរបុត្រ រស់នៅ​ខណ្ឌ​ពោធិ៍សែនជ័យ កោរ​សក់​កាន់​ព្រះ​មរណទុក្ខ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។

យុវជន​ឈ្មោះ យាង វីរបុត្រ រស់នៅ​ខណ្ឌ​ពោធិ៍សែនជ័យ កោរ​សក់​កាន់​ព្រះ​មរណទុក្ខ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។ RFA/Ouk Savborey

នៅ​ទីក្រុង​ភ្នំពេញ មាន​ពលរដ្ឋ និង​យុវជន​យុវនារី​ក្មេងៗ​ខ្លះ បាន​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន ទិញ​ទឹក​សុទ្ធ ឬ​បូ​ពាក់​កាន់​ទុក្ខ សម្រាប់​ចែក​ជូន​សាធារណជន​ដោយ​មិន​គិត​ថ្លៃ។ ក្រៅ​ពី​នេះ មាន​យុវជន​ខ្លះ បាន​លះ​បង់​កោរ​សក់​របស់​ខ្លួន​កាន់​ទុក្ខ​ថែម​ទៀត។

យុវជន ទិត្យ ថារ៉ា ជា​បុគ្គលិក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ មាន​ទីតាំង​ក្នុង​ទីក្រុង​ភ្នំពេញ លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា រូប​គេ​បាន​កោរ​សក់​កាន់​ទុក្ខ​អតីត​ព្រះមហាក្សត្រ។ លោក​ថា ទោះ​ជា​រូប​គេ​ជា​ពលរដ្ឋ​សាមញ្ញ​ក្តី ក៏ប៉ុន្តែ​ដោយ​ក្តី​ស្រឡាញ់ និង​ទទួល​ស្គាល់​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សន្តិភាព​កន្លង​មក រូប​គេ​ក៏​សម្រេច​ចិត្ត​កោរ​សក់​កាន់​ទុក្ខ ដើម្បី​បង្ហាញ​ភាព​គោរព។

លោក ទិត្យ ថារ៉ា៖ «យើង​សរសើរ​នូវ​វីរភាព​របស់​គាត់ ហើយ​គាត់ គឺ​ជា​ស្ដេច​មួយ​អង្គ​ដែល​ចេះ​បង្រួប​បង្រួម​ជាតិ​ឲ្យ​មាន​សន្តិភាព។ អ៊ីចឹង យើង​នឹក​ឃើញ​ថា សក់​ក្បាល​យើងៗ​អាច​កោរ​តែ ១ខែ ឬ​២ខែ អាច​ដុះ​ឡើង​វិញ។ អ៊ីចឹង យើង​ដើម្បី​គោរព ទោះ​បី​ជា​យើង​មិន​មែន​ជា​ត្រកូល​ក្សត្រ យើង​មិន​បាន​បួស​មុខ​ភ្លើង​ដូច​គេ​ក្តី ក៏ប៉ុន្តែ​យើង​តាំង​ក្នុង​ចិត្ត​យើង​ថា​យើង​បាន​បួស ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​គាត់»

មិន​ខុស​គ្នា​ពី​យុវជន ទិត្យ ថារ៉ា ទេ យុវជន​ច្រើន​ទៀត ក៏​មាន​ទឹក​ចិត្ត​ជ្រះ​ថ្លា និង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ទិញ​ទឹក​សុទ្ធ ឬ​បូ​ពាក់​កាន់​ទុក្ខ សម្រាប់​ចែក​ជូន​មិន​គិត​ថ្លៃ។

លោក លី សុជាតិ ជា​ប្រិយមិត្ត​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វែសប៊ុក (Facebook) លោក​បាន​ប្រាប់​មិត្តភ័ក្ដិ​របស់​គាត់​តាម​អាសយដ្ឋាន​ហ្វែសប៊ុក របស់​លោក​ថា គាត់​បាន​ទិញ​ទឹក​សុទ្ធ​ត្រាំ​ទឹក​កក​ឲ្យ​ត្រជាក់ ចែក​ជូន​ពលរដ្ឋ​ចូល​រួម​មរណទុក្ខ នៅ​តាម​ដង​វិថី​នានា កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា។ លោក លី សុជាតិ ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត បើក​ចិត្ត​ឲ្យ​បាន​ទូលាយ និង​មាន​សន្តាន​ចិត្ត​ល្អ ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​អតីត​ព្រះមហាក្សត្រ​នៃ​យើង ដែល​សោយ​ទិវង្គត។

ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​វ័យ​ក្មេង​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​កាន់​ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ឲ្យ​បាន​គ្រប់ ៧ថ្ងៃ។

ទាក់​ទិន​បញ្ហា​នេះ ភិក្ខុ នាម ចន្ទនឿន ព្រះចៅ​អធិការ​ស្តីទី​វត្ត​ទួលសន្តិវន្ត ហៅ​វត្ត​ទួលអស់លោក មាន​ទីតាំង​ក្នុង​សង្កាត់​គីឡូម៉ែត្រ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា រាល់​ទង្វើ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ចំពោះ​ព្រះបរមសព​របស់​អតីត​ព្រះមហាក្សត្រ គឺ​បង្ហាញ​កតញ្ញូ​ដល់​ព្រះមហាក្សត្រ​របស់​ខ្លួន៖ «សូម​គោរព​ចំពោះ​ប្រជាជន​ខ្មែរ​ទាំង​អស់ ដែល​គាត់​សុខ​ចិត្ត​លះ​បង់​ទាំង​ពេល​វេលា និង​ថវិកា​ផ្ទាល់​ខ្លួន​ទៅ​ចូល​រួម​ដង្ហែ និង​ទៅ​ចូល​រួម​ទទួល​ព្រះរាជ​សព​នេះ។ ហើយ​សូម​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​ទៀត បើ​គាត់​មិន​ទាន់​បាន​បំពេញ​នូវ​ទឹក​ចិត្ត​ទេ សូម​ឲ្យ​គាត់​ជួយ​បញ្ចេញ​យ៉ាង​ហោច​បំផុត​នៅ​ក្នុង​រយៈពេល ៧ថ្ងៃ តាំង​ពី​ថ្ងៃ​ទី១៧ រហូត​ដល់​ថ្ងៃ​ទី២៣ ខែ​តុលា សូម​ឲ្យ​គាត់​ពាក់​នូវ​ក្រណាត់​ពណ៌​ខ្មៅ ដើម្បី​សម្ដែង​ចេញ​នូវ​ការ​គោរព និង​ការ​ដឹង​គុណ​ចំពោះ​ព្រះរាជ​សព របស់​ព្រះបាទ នរោត្តម សីហនុ»

ទោះ​យ៉ាង​ណា មិន​មែន​មាន​ប្រជាពលរដ្ឋ​មាន​សន្ដាន​ចិត្ត​សប្បុរស​ទាំង​អស់​នោះ​ទេ ស្រប​ពេល​នេះ​ដែរ មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ឆ្លៀត​ឱកាស​ប្រកប​អាជីវកម្ម​ស្វែង​រក​ប្រាក់​ចំណេញ​យ៉ាង​ស្រួល ក្នុង​ឱកាស​ដ៏​កម្រ​នេះ​ដែរ គឺ​មាន​ដូចជា ម្ចាស់​ទី​កន្លែង​ផ្ញើ​យានជំនិះ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ឆ្លៀត​ដំឡើង​តម្លៃ​ផ្ញើ​យានយន្ត​ខ្ពស់ មួយ​ជា​ប្រាំ ខុស​ថ្ងៃ​ធម្មតា និង​មាន​អាជីវក​ខ្លះ​ទៀត ក៏​បាន​ដំឡើង​ថ្លៃ​ទំនិញ​របស់​ខ្លួន​ក្នុង​ពិធី​បុណ្យ​ព្រះបរមសព អតីត​ព្រះមហាក្សត្រ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "យុវជន​មួយ​ចំនួន​បរិច្ចាគ​ទ្រព្យ​និង​កោរសក់​កាន់​មរណទុក្ខ​អតីត​ព្រះមហាក្សត្រ"

  1. រាស្រ្តខ្មែរ says:

    តើស្ដេចសីហនុស្ថាបនាជាតិ ឬបំផ្លាញជាតិ?
    ———————————————————————————-
    Crime of Norodom Sihanouk against Khmer People ចុចទីនេះ……..
    http://www.youtube.com/watch?v=W6WBN4gp4qo&feature

  2. Anonymous says:

    kor sork derm 3 oy girl friend vea kherhn ton jet hery vear ban vai sex te, purk A nis tov dol phtas vihn nom knea merl video sex laon noeng. chers….!!! New style.

  3. Anonymous says:

    Jong doeng nas ber oy srey sa art srat mok vea ter vea nov kan touk teat dae ort nor….????

  4. ខ្មែរក្រោម says:

    សូមទស្សនាខ្សែវីដេអូ ជាការរំលឹកដល់ស្នាដៃរបស់សម្តេចឪ!
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

  5. អ្នកលេង says:

    សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ ក្លាហានឡើង ផង មើល កុំសូវ​ចេះ

    តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ តើ

    ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរ​មាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន

    នៅពេលនេះ នោះ

    សូម្បី តែភាពខ្លោចផ្សារ​នឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង

    នៅតែចាត់

    ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំ​​ពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា​

    តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏

    ធ្វើ​ជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប

    ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ

    គួរ តែ ឈប់ ទៅ មិនទាន់ហួស​ពេល ទេ ព្រះ​អង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង

    ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែន​ពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក

    នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត

    របស់​រាស្រ្តខ្មែរ ។