ការ​ស្វែងរក​ព្រះរាជ​អន្តរាគមន៍ និង​អន្តរាគមន៍​របស់​លោក​ សម រង្ស៊ី ពុំទាន់​មាន​ការ​ឆ្លើយតប

រដ្ឋាភិបាល​​កម្ពុជា​ក៏​​ដូច​ជា​ខាង​ព្រះ​បរម​រាជវាំង​ពុំ​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​​ថ្វាយ​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម ​សីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​សម រង្ស៊ី​បានដាក់​លិខិត​ទាំង​ពីរ​នេះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​ ២០១២។

ថ្ងៃ សៅរ៍ 20 តុលា 2012
ដោយ គីន ហត្ថារ៉ូ
RFI

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី ©វណ្ណារ៉ា

សេចក្តីរាយការណ៍​របស់ គីន ហត្ថារ៉ូ ពីទីក្រុងភ្នំពេញ

(02:30)

រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​​មាន​ការ​ឆ្លើយ​តប​​ពី​រដ្ឋា​ភិបាល​​កម្ពុជា និង​ខាង​ព្រះបរមរាជវាំង​​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ថ្វាយ​ជូន​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះនរោត្តមសីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​អោយ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ រូប​លោក​សម​ រង្ស៊ី​ក៍​ដូច​ជា​មន្ត្រី​របស់​​គណបក្ស​សមរង្ស៊ី​ពុំ​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ខាង​រដ្ឋាភិបាល​ក៏​​ដូច​ជា​ខាង​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ​ទាក់ទិន​ទៅ​នឹង​ការ​ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម​សីហនុ​នៅ​ឯ​ព្រះ​បរមរាជវាំង។

លោក យឹម សុវណ្ណ​បាន​បញ្ជាក់​ថា ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​​ដោយ ក៏​​រូប​លោក​សម រង្ស៊ី​នឹង​ព្យាយាម​វិល​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​សម្តេចឪ។ រីឯ​លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ទេ ទាក់ទិន​ទៅ​នឹង​ករណី​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល។
 
កាល​ពី​ថ្ងៃ១៧ ខែតុលា​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅ​ឯ​បរទេស​បាន​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក​បាន​បាន​ទូលថ្វាយ​ព្រះ​បាទ​នរោត្តម សីហមុនី​ថា៖ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ សូម​ព្រះ​រាជា​អនុញ្ញាត ព្រះ​ករុណា​​មេត្តា​ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ដោយ​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​ទូលព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បាន​ឃើញ​ព្រះភក្រ្ត​ព្រះករុណា​ព្រះ​មហាវីរក្សត្រ​ ជា​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ។ ហើយ​នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ ក៏​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ផង​ដែរ ដោយ​លោក​បាន​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ថា ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​គុណ​ទុក​ជា​មុន ចំពោះ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេចតេជោ ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមសព និង​បាន​ឃើញ​ព្រះ​ភក្រ្ត​ព្រះអង្គ ជា​ចុង​ក្រោយ​នៅ​ព្រះ​បរម​រាជ​វាំង។
 
សូមរំលឹកជូន​ថា លោកសម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀត​ណាម​។ ​ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលា​ការ​​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ៕

————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

22 Responses to "ការ​ស្វែងរក​ព្រះរាជ​អន្តរាគមន៍ និង​អន្តរាគមន៍​របស់​លោក​ សម រង្ស៊ី ពុំទាន់​មាន​ការ​ឆ្លើយតប"

  1. ដូនពេញ says:

    គួរតែអនុញ្ញាតិឱ្យលោក សម រង្សី បានចូលមកគោរពព្រះបរមសពនិងបានឃើញព្រះភ័ក្រព្រះករុណាជាចុងក្រោយ,…!
    គួរតែមានការដោះលែងអ្នកទោសនយោបាយឱ្យមានសិទ្ឋិសេរីភាព, ព្រោះសុទ្ឋតែខ្មែរដូចគ្នា ខ្មែរត្រូវតែរួបរួមគ្នាឡើងវិញ,…!

  2. Leavpor says:

    មើលយូរៗទៅទើបដឹងថា​ លោក សមរង្សី កំសាកមែន។ មាន់សម្លរសុទ្ធ។
    ឥឡូវនេះ ក្មេងវត្ត និង ក្មេងវាំង ស៊ីបាយជាមួយគ្នា ដេកជាមួយគ្នា លួចដូវវត្តស៊ី យ៉ាងសុខសប្បាយហើយ ច្បាស់ជាមិនអោយមានអ្នកទី៣មកជ្រៀតជ្រែកទេ។
    ផ្លូវតែមួយដែលល្អសម្រាប់លោក គឺ ចូលមកធម្មតា ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
    ស្តាយណាស់ដែលលោកអង្វរគេរួចទៅហើយ។

  3. នារ៉ា says:

    ម្តងជេរ ម្តងគាំទ្ររ ម្តងក្លាហាន ម្តងកំសាក ម្តងស្នែហាជាតិ ម្តងក្បត់ជាតិ នយោបាយលេងសេីច

  4. អាមួយនេះខ្ពស់រហូតដល់ជ្រកអាចម៏ជន្លេន,​ តែណ្ហើយដើម្បីការបង្រួបបង្រួមជាតិចៅចេកអាំងសូម បួងសួងអោយបានចូលស្រុកចុះ។តើអ្វីវាស្ថិតនៅលើរដ្ធាភិបាលកម្ពុជាមិនមែនអន្តរជាតិទេកុំល្ងង់ពេក។

  5. CT says:

    The only thing is 100% true it is changing everyone should knew that…..No one perfect No one agreed to die instead of you if don’t get enough feed….the same as animal action The season can change as time frame in the past but still faced some case to delay or earlier…how about your own thinking are you going to die with not sense duties ??? or just because life contracted and could not removed ….???? if like that you are 2 big damages of Intersection of life process….it is not different from working not planed and drown before made the final Logical Analysis with Reasonable Consideration……..

  6. ម៉ែអា ធាងត្នោត says:

    លោក សម រង្សី គាត់ខ្ទើយ អាញីទេតើ?

  7. ប្រាប់អោយហើយ_! ត្រ្វវចាំ_គ្រប់មច្ចថាន្ន-ស្តាប័ណ្ន_ក្រសួងរដ្ថាកាទាំងអស់បើចង់អោយប្រទេសយើងរុងរឿងសប្បូសប្បាយសុខសន្តិភាពយុធ្ធតិធម៍គង់វង្យយូអង្វែង
    ម្នាក់ៗត្រូវមានចិត្តមនស្សិកាដោយអស់ពីដួងព្រលឹង_____ កតាសំខាន់ជាងគេគី!!!!!___ កុំយកកាប៉ុមពិតជាធំ_តាអោយវាញាក់បានហើយអាលាយហើយៗៗៗៗៗៗៗ!ចប់!!

  8. Former Hia lola says:

    It is so funny. Why Sam Rainsy asked the permission to come back to Cambodia? Who kick him out? No body at all! He went out by himself, so he can come back by itself. The government already said many time that “No body stops him from comming back”.
    The King Sihanuk is a big enemy of Sam Rainsy. Sam Rainsy all remindes that Sihanuk killed his father. Now he

  9. CT says:

    The meaning of Political role is changing and as flexible solution no matter and nothing impossible for them ( because the Gov- never bankrupt in all regime but the next or future Gov- will be responsible for all achieved and results…..)

    If you in the game you must try all your best…..good luck for Politician….I really want to see the improving step as planning…..

  10. xing says:

    គួរតែអនុញ្ញាតិឱ្យលោក សម រង្សី បានចូលមកគោរពព្រះបរមសពនិងបានឃើញព្រះភ័ក្រព្រះករុណាជាចុងក្រោយ,…!
    គួរតែមានការដោះលែងអ្នកទោសនយោបាយឱ្យមានសិទ្ឋិសេរីភាព, ព្រោះសុទ្ឋតែខ្មែរដូចគ្នា ខ្មែរត្រូវតែរួបរួមគ្នាឡើងវិញ,…!

  11. កុកត្រពាំង says:

    ហេតុអ្វី ៗៗៗៗ

  12. ម៉ែអា ធាងត្នោត says:

    សូមគោរពដោយស្មោះពីយើងខ្ញុំ

    http://4.bp.blogspot.com/-5xFPgmG81YI/UIIEZWCTzxI/AAAAAAAAOfc/H1jYBZ23wRM/s1600/The+King+and+Sihanumy.jpg

  13. ដូនពេញ says:

    លោកសម រង្សី ជាវិរបុរសស្នេហាជាតិខ្មែរយ៉ាងពិតប្រាកដ ព្រោះលោកហ៊ានតតាំងជាមួយសត្រូវសៀម-យួនឈ្លានពានទឺកដីខ្មែរ,…!
    សួរថាអាខ្វាក់សីុជោរហ្នឹង វាក្អក វាហ៊ានប្រកែកជាយួនឈ្លានពានទឹកដីខ្មែរទេ,…!
    សូមឱ្យអាខ្វាក់សីុជោរហ្នឹង វាងាប់តៃហោងតាមតន្លងវាអាហុក-ឡងឌី និងមេយួនវាអាហូ-ជីមិញទៅ,..សាធុៗៗៗៗ…!

  14. ម៉ែអា ដូនពេញ says:

    កូនអើយកុំប្រមាទគេខ្លាំងពេក បាបណាកូន ចុះនរក ៧ជាន់ណាកូន! អាដូនពេញប្រញាប់ទៅស្មារលាទោសភ្លាមទៅ!!!

  15. សូមជូនពរអោយលោក សមរង្សី​ បានត្រឡប់មកប្រទេសខ្មែរវិញ និងបានចូលរួមរំលែកទុក្ខការ ការសោយទីវង្គតរបស់សម្តេចឪ​ ដ៏មហាក្រៀមក្រំ របស់ប្រជាជនខ្មែរគ្រប់រួប គួតែសាមគ្គីភាពដើម្បីក៏សាងប្រទេសអោយបានរុងរឿង
    ប្រជាជនខ្មែរទាំងអស់ត្រូវតែសគួតែសាមគ្គីគ្នា​ ស្រឡាញ់គ្នាចេះជួយគ្នា ចេះយោកយល់​ និងអព្យាស្រាយដល់គ្នា កុំចងពានិងគ្នា យើងរួមគ្នាជាខ្សែតែមួយឬជាធ្លុងតែមួយ នេះជាពាក្យសម្តេចតាដែលបានផ្តែផ្តាំដល់កូនចៅចេះ
    តែសាមគ្គីគ្នា​​ ស្រឡាញ់គ្នាភាពជាកូនខ្មែរដូចគ្នា ខ្ញុំសូមណូមពរដល់រដ្ឋាភិបាលខ្មែរ អព្យាស្រ័យអោយលោកសមរង្សីបានចូលមាតុប្រទេសវិញផង លោកសមរង្សីក៏មានទឹកចិត្តអាណិតស្រឡាញ់ប្រជាជនខ្មែរ ហើយក៏ជាវិរះបុរស
    ស្នែហាជាតិផងដែរ​។

  16. talk says:

    ដូនពេញខ្ញំព្រមានអ្នក

    ឈប់យកការពិតមកនឹយាយលេងទៅ។

    ខ្ញុំឆ្ងល់អើយសែនឆ្ងល់ បានលុយបានអំនាចហើយ ម៉េចមិនរកក្ដីស្រលាញ់ពីអ្នកគ្រប់គ្នាទៀតទៅ????????????????????????????????

  17. talk says:

    អត់ចង់ក្លាយជាវីរជនទេអី?

  18. ដាក់ចឹងមើលអោយដឹងថាយ៉ាងម៉េច ពួកអាហ្នឹងឆ្លើយយ៉ាងម៉េចដែរ…
    រដ្ឋាភិបាលក្តៀនអាចម៍…!

  19. xing says:

    neak je Mr ដូនពេញ sorng sai vn

  20. វិធាន says:

    ប្រជាពលរដ្ឋស្ទើរតែមួយចំហៀងប្រទេស ចង់ឲ្យសម្តេចតេជោ ផ្សះផ្សាជាមួយលោកសម រង្ស៊ី ដើម្បីឧទ្ទិសកុសល ថ្វាយដល់ដួងព្រះវិញ្ញាណខន្ធព្រះវររាជបិតាឯកភាពជាតិ ព្រះបិតាបង្រួបបង្រួមជាតិ ដើម្បីរួមគ្នាការពារ និង អភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើនដូចសម័យសង្គមរាស្ត្រនិយម។

  21. អ្នកលេង says:

    ការសុំលើកលែងទោស មានន័យថា លោកពួសមរង្សីមានទោស និង ទទួលស្គាល់កំហុសរបស់ខ្លួន។ ប៉ុន្តែខ្ញុំយល់ថា លោកពូសមរស្សីខ្លួនឯងមានជំហរមិនច្បាស់លាស់ និង មិនដឹងថា ទង្វើរបស់ខ្លួនកន្លងមកគឺខុស​ឬ ត្រូវទេ ហើយមិនដឹងថា វាផ្ទុយពីប្រយោជន៏រ​បស់ប្រជារាស្រ្តខ្មែរឬអត់។ នេះជាការប្រមាថខ្លួនឯងដ៏ធំ។ បើខ្ញុំវិញ ជីវិតអាចត្រូវគេសម្លាប់បាន ប៉ុន្តែ ប្រមាថមិនបាន សុខចិត្តដាច់ក្បាល តែមិនដាច់ឆន្ទ:។
    ខ្ញុំប្រាប់លោកពូសមរង្សីទៅចុះ មិនបាច់ឪនលំទោន នាំអោយខ្លួនថោកបែបនេះទេ ទង្វើ
    រ​បស់លោកពូដែលការពារទឹកដីខ្មែរនោះគឺត្រឹមត្រូវ មិនខុសច្បាប់។ ចំណែកការកាត់ដីខ្មែរអោយវៀតណាមនោះគឺខុសច្បាប់ និង ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ប្រវតិ្តសាស្រ្តបានចាររួចហើយ តើលោកពូនៅស្ទាក់ស្ទើដល់ណាទៀត?

    សុំទោសអ្នកទាំងអស់គ្នា នេះមិនមែនជាសំដីចាក់ដោតបំបែកបំបាក់ខ្មែរទេ។ ពិតណាស់ខ្មែររួបរួមទើបមានសេចក្តីសុខ ប៉ុន្តែបើការរួបរួម គ្មានតម្លាភាព និង យុត្តិធម៌ ក៏សេចក្តីសុខនោះមិនអាចស្ថិតស្ថេរបានយូរអង្វែងដែរ។

  22. បើនៅក្រោមនឺមគេ រ .ស នៅតែគ្មានផ្លូវដដែល……