ភ្នំពេញ: តារាសម្តែង លោក ព្រីង ច័ន្ទបុត្រ បានភ្ជាប់ពាក្យជាមួយប្អូនថ្លៃលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃទី 21 តុលា 2012
ដោយ: រតនា
CEN
សូមរម្លឹកថា លោក ព្រីង ច័ន្ទបុត្រ បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់ពីឆ្នាំ២០០០។ លោកបានក្លាយជាតារាសម្ដែងលេចមុខកាន់តែច្បាស់ នាឆ្នាំ២០០៣ តាមរយៈរឿង “ទុំទាវ”។
នៅក្នុងទំព័រហ្វេសប៊ុក របស់លោក ព្រីង ច័ន្ទបុត្រ បានបង្ហោះរូបភាពជាច្រើន ទាក់ទងទៅនឹងពិធីភ្ជាប់ពាក្យរបស់លោក ជាមួយកញ្ញា គឹង សុខា។
រូបភាពក្នុងហ្វេសបុក ឃើញមានសរសេរថា “ពិធីភ្ជាប់ពាក្យ ព្រីង ចន្ទ័បុត្រ និង គឹង សុខា ២០.១០.២០១២”។
រូបភាពជាបន្តបន្ទាប់ប្រមាណជាង ១០ សន្លឹក ដែលលោក ច័ន្ទបុត្រ បង្ហោះនោះ ត្រូវបានមើលឃើញថា ពិតជាពិធីភ្ជាប់ពាក្យពិតប្រាកដ។ ក្នុងរូបភាពទាំងនោះ បានបង្ហាញឱ្យឃើញពីការជូនស្លាគ្នាទៅវិញទៅមក តាមប្រពៃណីនៃពិធីភ្ជាប់ពាក្យ។
រូបថតទាំងនោះ មានចាស់ទុំទាំងខាងស្រី និងខាងប្រុស អង្គុយញញឹមដាក់គ្នាទៅវិញទៅមក ដោយមានលោក ព្រីង ច័ន្ទបុត្រ និងគូដណ្តឹង អង្គុយសំពះទឹមជាមួយគ្នា។
លោក ព្រីង ច័ន្ទបុត្រ បានឱ្យដឹង នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ថា លោកពិតជាភ្ជាប់ពាក្យជាមួយកញ្ញា គឹង សុខា (គូបណ្តឹង) មែន។ គូដណ្តឹងរបស់លោក ត្រូវជាប្អូនស្រីបង្កើតរបស់លោកជំទាវ គឹង ច័ន្ទឌី ភរិយាលោកនាយឧត្តមសេនីយ៍ គន់ គីម។ គូដណ្តឹងរបស់លោកជាកូនស្រីពៅ ដែលក្នុងគ្រួសារមានបងប្អូនចំនួន ៩នាក់ (ស្រី ៧នាក់ និងប្រុស ២នាក់)។ នាងមានមុខរបរជាអ្នកជំនួញ ធ្វើចំការកៅស៊ូ និងរកស៊ីចងការប្រាក់។ គូដណ្តឹងរបស់លោក មានអាយុស្រករនឹងលោក កើតនៅឆ្នាំ១៩៨២ ដូចគ្នា។
លោក ច័ន្ទបុត្រ បាននិយាយថា គូដណ្តឹងរបស់លោក ជាអ្នកជំនួយឧស្សាហ៍ទៅបរទេស ដែលរូបលោក និងគូដណ្តឹង បានធ្លាប់ជួបគ្នាជាច្រើនដង នៅលើយន្តហោះ ពេលទៅបរទេស។ ប៉ុន្តែដំបូងឡើយ មិនស្គាល់ទេ។ រូបលោក និងគូដណ្តឹងពិតជាស្គាល់តាមរយៈការផ្តើមចេញពីមិត្តភក្តិណែនាំឱ្យជួប។ នៅពេលជួបមុខគ្នាក៏មាននិស្ស័យជាមួយគ្នាតែម្តង។
លោក ច័ន្ទបុត្រ បានបន្ថែមថា រូបលោក និងគូដណ្តឹង ក៏បានស្រលាញ់គ្នាប្រមាណជាង ៤ខែមកហើយ។ ការយល់ចិត្តគ្នាកាន់តែច្បាស់ធ្វើឱ្យរូបលោកសម្រេចរៀបការជាមួយគ្នា ដោយជំហានដំបូង ធ្វើការភ្ជាប់ពាក្យជាមុនសិន។ ចំណែកការរៀបការ គ្រោងនឹងធ្វើថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ។ ថ្លៃបណ្ណាការ សម្រាប់រូបលោក គឺខាងស្រី មិនបានបង្គាប់នោះទេ គ្រាន់តែឱ្យខាងប្រុសធ្វើតាមប្រពៃណី និងសមរម្យជូនខាងស្រីប៉ុណ្ណោះ។
លោក ច័ន្ទបុត្រ បានបន្តថា “គាត់ (កញ្ញា គឹង សុខា) មិនហាមប្រាមខ្ញុំឱ្យឈប់ពីការងារសិល្បៈឡើយ។ ទោះបីជាខ្ញុំភ្ជាប់ពាក្យ ឬរៀបការរួច ក៏គាត់ឱ្យខ្ញុំធ្វើ និងជំរុញខ្ញុំ ខំប្រឹងក្នុងការងារវិស័យសិល្បៈ”។
លោក ព្រីង ច័ន្ទបុត្រ ក៏ជាពិធីករ ក្នុងកម្មវិធីរបស់លោក ហ្វៃ សំអាង “តារាក្នុងដួងតារា”។ រូបលោកជាអតីតតារាចម្រៀង ក្នុងក្រុមកន្លង់ទាំង៤ របស់ផលិតកម្ម SSB។ ប៉ុន្តែរូបលោក ក៏បាត់មុខជាច្រើនឆ្នាំផងដែរ ក្នុងពិភពសិល្បៈ ខណៈពេលលោកទៅបួសជាសង្ឃមួយរយៈ។ បន្ទាប់ពីលាចាកសិក្ខាបទ ក្នុងរយៈពេលថ្មីនេះ រូបលោក កំពុងតែលិចមុខរយៈស្ប៉តពាណិជ្ជកម្ម និងវិដេអូខារ៉ាអូខេ៕


អោយតែបានសាច់ឈាមជាប់ជាមួយផ្កាយ អស់ប៉ុន្មានក៍អស់ចុះ,មុខដូចត្រីក្រម៉មក៍សុខចឹត្តដែរ។
Good point!
ព្រីង ចន្ទបុត្រ អើយ បើលោកប្អូន ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយត្រកូលអស់ហ្នឹង លោកប្អូនពិតជា
នឹងបានទទួលនូវកិត្តិយស និងភាពល្បីល្បាញ មិនខានទេ !
You have no right to agreed or not agreed with his life…personal is personal especially, love freedom but if he did something wrong and against law and khmer benefit than yes, we do need to share and give direction but not now….we could not judged people by face or the way they spent money…or fancy life style or because high rank official families?? wrong is wrong right is right …could not mixed….