ទីប្រឹក្សា​ផ្ទាល់​អតីត​​ព្រះ​​មហាក្សត្រ ​ទទូច​ឲ្យ​​មាន​ការ​ដោះលែង​​អ្នកទោស​​នយោបាយ​​​ក្នុង​ពិធី​បុណ្យ​សព អតីតព្រះមហាក្សត្រ

តប​​តាម​ព្រះរាជ​តម្រិៈ​​ជា​ញយ​​ដង ​របស់​អតីត​ព្រះ​មហាក្សត្រ ​កាល​​ទ្រង់​​​មាន​ព្រះ​ជន្ម​​នៅ​ឡើយ​អំពីការ​បង្រួបង្រួម​ជាតិ ផ្សះផ្សារជាតិ​​ខ្មែរ ឲ្យ​ទៅ​ជា​កម្លាំង​​ខ្លាំង​ ចាក​ផុត​ពីការ​ប្រមាថ​​មើល​ងាយ​​ពី​សំណាក់ប​រ​ទេស​​ជិត​ខាង​​នោះ​ ​ទីប្រឹក្សា​ផ្ទាល់​​របស់អតីត​​ព្រះមហាក្សត្រ​​​បាន​ទទួច​​ឲ្យ​​មាន​​ការ​​ដោះលែង​អ្នក​ទោស​​នយោ​បាយ​ ​នៅ​​ក្នុង​ឱកាស​​ពិធី​​បុណ្យ​​សព​​របស់​អតីត​ព្រះ​មហាក្សត្រ ​។

ព្រះអង្គម្ចាស ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាផ្ទាល់អតីត ព្រះ មហាក្សត្រ

ព្រះអង្គម្ចាស ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាផ្ទាល់អតីត ព្រះ មហាក្សត្រ

ស.បទុម
Saturday 20 October 2012
The Free Press Magazine

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ ដែល​ក៏​​មាន​តួនាទី​​ជា​​ទីប្រឹក្សា អម​​ខុទ្ទការល័យ​​របស់​អតីតព្រះ​មហា​ក្សត្រ​​ដែរ​​នោះ ​បាន​មាន​បន្ទូល​​តាម​​រយៈវិទ្យុ​​បរទេស​​​មួយ​ ផ្សាយ​ជា​ខេមរភាសា​រ​​កាល​ពី​​ម្សិលមិញ​​ថា ​”​ ប​ន្ទាប់​ពី​ការ​សច្ចាប្រណិធាន​របស់​​​​សម្ដេច​តេជោ ហ៊ុន សែន ខ្ញុំ​ជឿ​​ជាក់​ស្ដែង​​ថា​​ជា​សច្ចាប្រណិធាន​​ ប្រកប​​ដោយ​​សេចក្ដី​​ថ្លៃថ្នូរ ​ស្មោះ​ត្រង់​ចំពោះ​រាជបល្ល័ង្គ ចំពោះ​ម​ហាក្សត្រី ហើយ​នឹង​ការពារ​​មត៌ក​​ព្រះ​​កូណា​​ព្រះមហាក្សត្រ ឱកាស​ហ្នឹង​ហើយ​ បើ​សិន​ជា​យើង​​យល់​ថា ព្រះ​កូណា​​ព្រះ​មហាវីរក្សត្រ​​​ជា​ព្រះបិតា​​ឯករាជ្យ​ជាតិ ព្រះបិតា​ឯកភាព​ជាតិ​​ ងារ​ដែល​យើង​​បាន​​ថ្វាយ​លោក​​ហើយ​យើង​​បាន​​ទទួល​ស្គាល់​ថា ព្រះបិតា​សម្រុះសម្រួល​​ផ្សះ​ផ្សាជាតិ គួរ​ណា​​តែ​​​ក្នុង​ឱកាស​ដ៏​មហាឡា​ប្ញក្ស​នេះ​​យើង ដោះ​​លែង​​អ្នក​ទោស​នយោបាយ​ ..”​។​

បន្ទូល​នេះ​​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹកនាំ​​គណបក្ស​ប្រឆាំង​​គឺ​លោក សម ​រង្ស៊ី ​បាន​​បញ្ជូន​លិខិត​ចំនួន​ពីរ​​ច្បាប់ដាច់​​ដោយឡែកពីគ្នា​​​កាល​ពី​​ថ្ងៃ​ទី​ ១៧​ តុលា មួយ​​ផ្ញើ​ទៅ​​ខុទ្ទការល័យ​​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន និង​ មួយ​ទៀត​ ផ្ញើ​ទៅ​​ខុទ្ទការ​ល័យ​​ព្រះ​មហាក្សត្រ​ដើម្បី​​សុំ​​​​​អនុញ្ញាតបើក​ផ្លូវ​​​ឲ្យ​លោក បាន​​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ​ដើម្បី​​គោរពវិញាណក្ខន្ធ​អតីតព្រះ​មហាក្សត្រ ​។

លិខិត​នោះ​​ភ្លាមៗ​ត្រូវ​បាន​ឆ្លើយ​​តប​​​​ដោយ​អ្នក​​នាំពាក្យ​រដ្ឋាភិបាល​គឺ​លោក ខៀវ កាញារីទ្ធ​ ថា​កម្ពុជា​មិន​​បាន​​រារាំង​​ដំណើ​​រ​វិល​ត្រឡប់​​របស់​មេដឹក​នាំ​​បក្សប្រឆាំង​នោះ​​ទេ​ តែ​ត្រូវ​​ឆ្លង​កាត់​​ច្បាប់​​កម្ពុជា​ជាមុន​សិន ។​ ពោល​​គឺ​​ត្រូវ​​តែ​ជាប់ពន្ធ​នាគារ ​តាម​​សាល​ក្រម​​សិន ។

​ប៉ុន្តែ​​យ៉ាងណា​ក៏​​ដោយ ​បើ​តាម​ទ្រង់​ ធម្មិកោ ​ថា​​ ​បើ​​រដ្ឋាភិបាល​​ប្រកាន់​​យក​​នូវ​​នយោបាយ​​បង្រួបង្រួម​ផ្សះផ្សាជាតិ ស្រប​តាម​ព្រះ​រាជ​តម្រិៈ​​របស់​អតីត​​ព្រះ​មហាក្សត្រ​ នោះ​​មាន​ន័យ​​ថា រដ្ឋាភិបាល​​ក៏​​ឈ្នះ គណបក្ស​ប្រឆាំង​​ក៏​ឈ្នះ ហើយ​​អ្វី​​ដែល​សំខាន់​​បំផុត​​នោះ​​គឺ​​ជាតិ​​ខ្មែរ​​ទាំង​មូល​ ​ជាអ្នកឈ្នះ ។

គួរ​បញ្ជាក់​ថា​​លោក សម រង្ស៊ី មេដឹកនាំ​​គណបក្ស​ប្រឆាំង​​​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​តុលាការ​​​ដែល​រង​ការ​ចោទថា ​ជា​ឧករណ៏​​របស់​បក្ស​កាន់​អំ​ណាច​ កាត់ទោស​​​កំបាំង​មុខ​​ឲ្យ​​ជាប់​​ពន្ធ​នាគារ​​រយៈពេល​១២​​ឆ្នាំ​ទាក់ទង​សំណុំ​​រឿង​​​ដក​តម្រុយ​​បង្គោល​ព្រំ​ដែន​​យួន​-ខ្មែរ​ ស្ថិត​​ក្នុង​​ស្រុក ចន្ទ្រា ​ខេត្ត ស្វាយរៀង កាល​​ពី​​អំឡុង​​​ខែ តុលា​ ឆ្នាំ ​២០០៩ ។​ ចំណែក​​លោក​ ម៉ម សូណង់​ដូ នាយកវិទ្យុសំបុក​ឃ្មុំ​​និង​​ជា​ប្រធាន​​សមាគម​អ្នក​​ប្រជាធិបតេយ្យ​ ត្រូវ​​បាន​តុលាការ​​កាត់​ទោស​​​ឲ្យ​​ជាប់​ពន្ធនាគារ​រយៈពេល​​២០​ឆ្នាំ​ ទាក់ទង​សំណុំ​រឿង​អបគមន៏ ដែល​​ការ​​​កាត់ទោស​​​នេះ​ ត្រូវ​​បាន​​សហគមន៏​​អន្តរជាតិ​ចាត់ទុក​ថា​ជា​ល្បែង​នយោ​បាយ​​មួយ ​របស់​​បក្ស​ប្រជាជន ​ដែល​កាន់​អំណាច ៕

What Next?

Recent Articles

15 Responses to "ទីប្រឹក្សា​ផ្ទាល់​អតីត​​ព្រះ​​មហាក្សត្រ ​ទទូច​ឲ្យ​​មាន​ការ​ដោះលែង​​អ្នកទោស​​នយោបាយ​​​ក្នុង​ពិធី​បុណ្យ​សព អតីតព្រះមហាក្សត្រ"

  1. Leavpor says:

    បងកាញ់រិទ្ធិដូចជាចង់ត្រូវដំបងដល់ហើយ។ អោយតែនិយាយ ហាឡើង យកតុលាការមកពារពាំង ធ្វើដូចជាតុលាការស្រុកខ្មែរនឹងប្រើការបានអញ្ចឹង។ តុលាការស្រុកខ្មែរ គឺពួកបងជប់ចេញពីអាចម៏តើហ្អី? ដូចជាប្រសព្វធ្វើឆ្គួតដល់ហើយ។ អញ្ចឹងបានជាគេថា​អោយបងឯងថា មិនសូវគ្រប់ទឹក។

  2. ប្រាប់អោយហើយ_! ត្រ្វវចាំ_គ្រប់មច្ចថាន្ន-ស្តាប័ណ្ន_ក្រសួងរដ្ថាកាទាំងអស់បើចង់អោយប្រទេសយើងរុងរឿងសប្បូសប្បាយសុខសន្តិភាពយុធ្ធតិធម៍គង់វង្យយូអង្វែង
    ម្នាក់ៗត្រូវមានចិត្តមនស្សិកាដោយអស់ពីដួងព្រលឹង_____ កតាសំខាន់ជាងគេគី!!!!!___ កុំយកកាប៉ុមពិតជាធំ_តាអោយវាញាក់បានហើយអាលាយហើយៗៗៗៗៗៗៗ!ចប់!!

  3. CT says:

    Speaking different from the heart and mind how can be logic ?????

  4. សក្រវ៉ា says:

    ជំនាញគាត់បានតែខាងយកអាវទ្រនាប់និង និងខោក្នុងស្រីៗមកពាក់ ក តែប៉ុណ្ណោះ.

  5. ... says:

    ជំនាញគាត់បានតែខាងយកអាវទ្រនាប់និង និងខោក្នុងស្រីៗមកពាក់ ក តែប៉ុណ្ណោះ. គាត់ចូលចិត្តណាស់ ពេលចូលច្រៀងខារាអូខេម្តងៗ. មិនជឿសួរពួកនៅ ខារា៉អូខេកូប្រា ទៅដឹងហើយ ។

  6. ម៉ែអា ធាងត្នោត says:

    សូមគោរពដោយស្មោះពីយើងខ្ញុំ

    http://4.bp.blogspot.com/-5xFPgmG81YI/UIIEZWCTzxI/AAAAAAAAOfc/H1jYBZ23wRM/s1600/The+King+and+Sihanumy.jpg

  7. Ngor heaw says:

    It doesn’t means to free the political prisoners when the king dies. In Cambodia from the beginning untill now, when thereis one of the royal family dies, every prisoner must be reduced the jail time, more or less that pepends on every body, every mistake, every condition.

  8. ដូនពេញ says:

    ខ្មែរត្រូវតែរួបរួមគ្នា ពុំនោះសោតប្រទេសជាតិនឹងបែកបាក់ ទឹកដីនេងរលាយ,..!
    គួរតែដោះលែងអ្នកទោសនយោបាយខ្មែរទាំងអស់,…!

  9. អ្នកលេង says:

    ភ្នែក អញ អត់ ទាន់ បិទ ទេ អា​ អស់ សាច់ ខៀវ ទារកាញ់ ហែង នេះ ចាំ មើល ពួក នាងៗ ក្មេង

    នោះ គេ អោយ មេរៀន តប ទៅ ហែង វិញ យ៉ាង ម៉េច ខ្លះ ។

  10. កុកត្រពាំង says:

    ទំលាប់បងរិទ្ធ តែប៉ប៉ុណ្ណឹងឯង ! ហេស ហេ!

  11. ត្រឹម​ត្រុវ​ហេីយ says:

    ត្រឹមត្រុវ

  12. ងាប់ម្រ៉ងហើយក្រាន់តាស្រីមឹងៗបានវាអាលាយខ្សុលដល់គេអែងប្រែត!!!!!!!!!!!!!!

    http://www.theepochtimes.com/n2/images/stories/large/2012/10/18/s-260×350.jpg

  13. Jobless says:

    ខៀវ កញ្ញារិទ វាជាយួន បើលោក សម រង្សីចូលស្រុក នោះនាក់ខាតប្រយោជន៏ គឺពួកវាហ្នឹងហើយ។ អាយួន កាទប!

  14. ខ្មែរ says:

    ពួកអាថោក កុំង៉ប់ងល់ពេល ទាល់តែយួន​ យកដីអស់ យួនដេញអោយនៅលើទូកម្តង់ទើបភ្ញាក់ខ្លួន អាថោក ពូកែណាស់ខាងគាំពួកលក់ជាតិ លក់ក្បាល !