ភ្នំពេញ: មាស សុខសោភា បានចេញទៅសម្តែងនៅក្រៅប្រទេសជាហូរហែ ដែលមានប្រទេសអូស្ត្រាលី ហើយនិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែការសម្តែងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺមានអ្នកគាំទ្រតារាចម្រៀងរូបស្រស់នេះជាច្រើននោះ គឺបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងនោះតែម្តង។
ថ្ងៃទី 22 តុលា 2012
ដោយ: វឿន សាវុធ (ដកស្រង់ពីប្រជាប្រិយ)
CEN
ដោយសារតែនាង ជាអ្នកចម្រៀងមួយរូបដែលអាចច្រៀងបទចម្រៀងបានសឹងតែគ្រប់ប្រភេទនោះ គឺបទពីដើមៗ និងបទសម័យបច្ចុប្បន្ន ទើបធ្វើឲ្យអ្នករស់នៅក្រៅប្រទេសគាំទ្រអ្នកចម្រៀងល្បីឈ្មោះរូបនេះជាខ្លាំង។
តែអ្វីដែលធ្វើឲ្យអ្នករស់នៅទីនោះកាន់តែជក់ចិត្ត និងរាំលេងកម្សាន្តនោះ ជាប្រភេទបទប្រជាប្រិយ និងបទប្រពៃណីខ្មែរ ដែលបទទាំងនេះតារាចម្រៀង មាស សុខសោភា ច្រៀងបានពីរោះបំផុត ដែលបានធ្វើឲ្យផលិតកម្មក្រៅប្រទេសតែងតែតម្រូវឲ្យនាងច្រៀងបទទាំងនេះដែរ។
យោងតាមទស្សនាវដ្តីប្រជាប្រិយបានឲ្យដឹងថា មាស សុខសោភា កំពុងតែទទួលបានជោគជ័យខ្លាំងណាស់ ហើយនេះក៏ជាលើកទី២ដែលនាងសម្តែងនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ក្រៅពីច្រៀងឲ្យគេស្តាប់ហើយនោះ សុខសោភា ក៏បានប្រឹងប្រែងយកចិត្តទុកដាក់ស្វះស្វែងក្នុងការរៃអង្គាសប្រាក់មកផ្គត់ផ្គង់មូលនិធិរបស់ខ្លួនដែលមានឈ្មោះថា “មូលនិធិបេះដូង មាស សុខសោភា” ដើម្បីយកទៅជួយជនក្រីក្រ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនងាយរងគ្រោះទៀតផង។
គួររម្លឹកថា ថ្មីៗនេះ មាស សុខសោភា បានចេញលក់អាល់ប៊ុមថ្មីនៅផលិតកម្មថោនដែលមានឈ្មោះថា “សង្សារនិស្សិត” ហើយបទដែលទទួលបានការចាប់អារម្មណ៍ក្នុងអាល់ប៊ុមនេះមានចំណងជើងថា “ខ្មាសគេប៉ុនណាបើបងបែកអូន” ។ ជូនពរឲ្យ មាស សុខសោភា កាន់តែមានឈ្មោះល្បីល្បាញក្នុងអាល់ប៊ុមថ្មីនេះ៕ S

បើសិនជា អាច សូមកុំ ជ្រក ស្លាក ថា ធ្វើ ដើម្បី មូលធិ ជួយ សង្រ្គោះ អ្នក នេះ អ្នក នោះ អី ។
ខ្ញុំសូមគាំទ្រនូវសណ្ដានចិត្តដ៍ល្អនិងកម្ររបស់នាង ដែលបាននឹកឃើញដល់អ្នកក្រីក្រ ព្រោះក្នុងសង្គមខ្មែរយើងសព្វថ្ងៃនេះ ជាសង្គមបក្សពួកនិយម គ្រួសារនិយម សង្គមសួនតួ ម្នាក់ៗគិត
តែពីអាត្មារៀងៗខ្លួន សូមជូនពរឲ្យនាងជួបតែសំណាងល្អនិងជោគជ័យក្នុងវិជ្ជាជីវះ។