ស្វាយរៀង: សាស្ត្រាចារ្យ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យស្វាយរៀង កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹកដី ដែលព្រះអង្គបានសោយទិវង្គត។
ថ្ងៃទី 20 តុលា 2012
ដោយ: ចន្រ្ទា
CEN
លោក ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បាននិយាយដោយសំដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការសោយទិវង្គតរបស់សម្តេចព្រះមហាវីរក្សត្រ ដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និងស្នាព្រះហស្ដយ៉ាងធំធេង ក្នុងការទាមទារឯករាជ្យពេញលេញពីពួកអាណានិគមនិយមបារាំង ព្រមទាំងទាមទារមកវិញនូវខេត្តមួយចំនួនពីប្រទេសសៀម ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ធំ និងខេត្តស្ទឹងត្រែង ឲ្យមកប្រទេសខ្មែរវិញ ដូចសព្វថ្ងៃនេះ។ ក្រៅពីនេះ ព្រះមហាវីរក្សត្រ ក៏បានកសាងនូវស្នាព្រះហស្ដជាច្រើនទៀតដល់សង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលព្រះអង្គបំពេញព្រះរាជកិច្ចដឹកនាំប្រទេសជាតិ ក្នុងសម័យសង្គមរាស្ត្រនិយម។
លោក ទុំ សារាវុធ បានមានប្រសាសន៍ទៀតថា ក្នុងនាមសាស្ត្រចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យស្វាយរៀងទាំងអស់ សូមធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក យាងព្រះដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមឲ្យព្រះអង្គប្រទានពរជ័យដល់កូនចៅ ចៅទួត ចៅលួត នៅទូទាំងប្រទេសកម្ពុជា ឲ្យជួបប្រទះតែសេចក្តីសុខ សន្តិភាព ជារៀងរហូតតទៅ៕ S

សាស្ត្រាចារ្យ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យស្វាយរៀង កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ


-តើស្ដេចសីហនុជាអ្នកស្ថាបនាជាតិ ឬជាអ្នកបំផ្លាញជាតិ?
តើគុណសម្បត្តិស្ដេចសីហនុ ស្មើរនឹងជវិតជិតបីលាននាក់ដែរឬទេ?
Crime of Norodom Sihanouk against Khmer People
សូមចុចទីនេះ…..
http://www.youtube.com/watch?v=W6WBN4gp4qo&feature
សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ កុំសូវ
តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ តើ
ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរមាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន
នៅពេលនេះ នោះ
សូម្បី តែភាពខ្លោចផ្សារនឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង
នៅតែចាត់
ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា
តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏
ធ្វើជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប
ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ
គួរ តែ ឈប់ ទៅ មិនទាន់ហួសពេល ទេ ព្រះអង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង
ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែនពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក
នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត
របស់រាស្រ្តខ្មែរ ។
ចប់ ប៉ារោយ ។
ទាំងគុណសម្បត្តិ និងគុណវិបត្តិ សម្តេចតាមានទាំងអស់ តើកូនខ្មែរត្រូវរើសផ្លូវណាសម្រាប់កម្ពុជា? ។