បាត់ដំបង: អង្គភាពអាវុធហត្ថ បានផ្ដល់ឱកាសដល់យុវជនបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលអាវុធហត្ថខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដោយមានមនុស្សប្រមាណជិត ៥០០ នាក់ ក្នុងសម្លៀកបំពាក់ឯកសណ្ឋាន និងពាក់សញ្ញាកាន់មរណទុក្ខ ក្នុងដៃមានកាន់ទៀនធូបផ្កាភ្ញី ក្នុងទឹកមុខក្រៀមក្រំ បានមកជួបជុំគ្នានៅបរិវេណទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានសោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០នាទី រំលងអធ្រាត្រ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។
ថ្ងៃទី 20 តុលា 2012
ដោយ: មង្គល
CEN
ពេលប្រារព្ធពិធី ថ្នាក់ដឹកនាំនិងមន្ត្រីអាវុធហត្ថ និងយុវជនបន្សាបគ្រឿងញៀន បានដុតធូបទៀន និងដាក់ថ្វាយផ្កាភ្ញី នៅមុខព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ។
នៅក្នុងឱកាសនោះ លោក ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអានសាររំលែកព្រះរាជមរណទុក្ខ ប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តយ៉ាងក្រៀមក្រំ ស្ទើររកទីបំផុតគ្មាន ព្រមទាំងក្តីសង្វេគមហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការ ចំពោះព្រះអង្គ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ជាទីគោរពសក្ការៈស្មើជីវិត ដែលព្រះអង្គទ្រង់ដាក់ព្រះជន្មសង្ខារលាចាកលោកពីព្រះសង្ឃ និងប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គ។ ក្រៅពីការជួបជុំប្រមូលផ្តុំគ្នានាពេលនោះ នៅតាមមន្ទីរ អង្គភាព សាលាស្រុក វត្តអារាម នៅក្នុងខេត្តបាត់ដំបងទាំងមូល មានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ខ្លះមានសូត្របាឋកថា៕ S




-តើស្ដេចសីហនុជាអ្នកស្ថាបនាជាតិ ឬជាអ្នកបំផ្លាញជាតិ?
តើគុណសម្បត្តិស្ដេចសីហនុ ស្មើរនឹងជវិតជិតបីលាននាក់ដែរឬទេ?
Crime of Norodom Sihanouk against Khmer People
សូមចុចទីនេះ…..
http://www.youtube.com/watch?v=W6WBN4gp4qo&feature
លោក-រាស្រ្តខ្មែរ-ខ្ញុំអគុណក្នុងអែកសារនេះច្រើនៗៗ!_បញ្ចាក់អោយពួកអាអត់ដឹងខ្យល់វាបានដឹងអោយវាភ្លីខួរចំាមើលពួកវាធ្វើយ៉ាងណាទៀត!
សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ
ក្លាហានឡើង ផង មើល កុំសូវចេះ
តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ ថាតើ
ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរមាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន
នៅពេលនេះ នោះ
សូម្បី តែភាពខ្លោចផ្សារនឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង
នៅតែចាត់
ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា
តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏
ធ្វើជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប
ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ
គួរ តែ ឈប់ ទៅ មិនទាន់ហួសពេល ទេ ព្រះអង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង
ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែនពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក
នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត
របស់រាស្រ្តខ្មែរ ។
សូមបងប្អូនជួយមើលផងថា តើការរព ព្រះវិញាណក្ខន្ធ សម្តេបតា របស់កង់រាជអាវុធហត្ថ
ខេត្តបាត់ដំបង ៕ បងៗ ស្លៀកពាក់ឯសន្ថាន និង បងៗស្លៀកពាក់ស៊ីវិល
តើខុសគ្នា្តត្រង់ចំណុចណាខ្លះ ?????????? សូមអគុណ។