ការបង្កើតសហជីពសម្រាប់គ្រូបង្រៀននៅកម្ពុជា ជាកត្តាសំខាន់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ប៉ុន្តែបញ្ហានេះនៅតែជាបញ្ហាចោទនៅឡើយចំពោះគ្រូបង្រៀន។
ដោយ ខែ សុណង
2012-10-21
វិទ្យុអាស៊ីសេរី

៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ដល់បទសម្ភាសន៍ នៅការិយាល័យរបស់លោក។ RFA/Tin Zakariya
ក្រុមអ្នកធ្វើការលើកស្ទួយវិស័យអប់រំ បានលើកឡើងថា គ្រូបង្រៀននៅមានបញ្ហាជាច្រើនដែលពួកគេពុំមានសិទ្ធិបង្កើតជាសហជីព។ ឯកសារចែកផ្សាយដោយសមាគមគ្រូបង្រៀន បានសរសេរថា គ្រូបង្រៀនម្នាក់ៗ ឬសហជីពគ្រូបង្រៀន ពុំមានសិទ្ធិអំណាចក្នុងការពិភាក្សាជាលក្ខណៈស្ថាបនាជាមួយក្រសួងអប់រំយុវជន និងកីឡា លើការកែទម្រង់គោលនយោបាយ និងធានាថា វិធានការចាំបាច់ត្រូវបានអនុវត្តដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំកម្ពុជាឡើយ។
ទាក់ទងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅកាត់ថា ស៊ីតា (CITA) លោក រ៉ុង ឈុន មានប្រសាសន៍ថា គ្រូបង្រៀនត្រូវការសិទ្ធិបង្កើតសហជីព៖ «គេកត់សម្គាល់ថា ប្រទេសមួយដែលអាចរីកចម្រើនទៅបានវាអាស្រ័យទៅលើគុណភាពនៃការអប់រំ ហើយគុណភាពនៃការអប់រំគឺអាស្រ័យទៅលើគ្រូបង្រៀនហ្នឹងហើយ។ គ្រូបង្រៀនគេចាត់ទុកដូចជា សហគ្រាសអ្នកផលិតធនធានមនុស្ស។ ចង់ឲ្យក្រសួងអប់រំ ក៏ដូចជារដ្ឋាភិបាលត្រូវធ្វើយ៉ាងណាដើម្បីដំឡើងប្រាក់ខែទាបបំផុត ១លានរៀល ហើយផ្ដល់សិទ្ធិជូនគ្រូបង្រៀនលក្ខខណ្ឌការងារត្រូវប្រសើរ ជាពិសេសសិទ្ធិក្នុងការបង្កើតសហជីព និងការចរចាជាសមូហភាព»។
មន្ត្រីរាជការក៏មានច្បាប់១ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឆ្នាំ១៩៩៤ ដែលក្នុងច្បាប់នោះអាចឲ្យក្រសួងមន្ទីរនានា អាចបង្កើតសមាគមបានដែរ។ ប៉ុន្តែលោក រ៉ុង ឈុន នៅតែអះអាងថា ថ្វីបើមានច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្ដី ប៉ុន្តែនៅក្នុងច្បាប់លក្ខន្តិកៈមន្ត្រីរាជការនោះ ក៏មានមាត្រាមួយ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា មន្ត្រីរាជការ គ្រូបង្រៀនក៏នៅតែមានសិទ្ធិបង្កើតសមាគម ប៉ុន្តែនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងអនុសញ្ញាអាយអ៊ិលអូ (ILO) ក៏បានផ្ដល់សិទ្ធិដល់មន្ត្រីរាជការគ្រូបង្រៀន អាចបង្កើតសហជីពបាន។
លោក រ៉ុង ឈុន បានបញ្ជាក់បន្ថែមថា សហជីពមានឥទ្ធិពលដល់គ្រូបង្រៀន និងមន្ត្រីរាជការ៖ «សហជីពយើងឃើញទូលំទូលាយជាងសមាគម បានផ្ដល់សិទ្ធិ សហជីពមានសិទ្ធិចរចាជាសមូហភាព និងសរសេរអនុសញ្ញារួម ឬកិច្ចព្រមព្រៀងផ្សេងៗ។ រដ្ឋាភិបាលត្រូវតែគោរពអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាអ្វីដែលបានកំណត់នៅក្នុងអនុសញ្ញាអាយអ៊ិលអូ ពីព្រោះកម្ពុជា ក៏បានផ្ដល់សច្ចាប័នទៅដល់អនុសញ្ញាអាយអ៊ិលអូ ស្ដីពីសេរីភាពសមាគមសហជីពដល់គ្រូបង្រៀនមន្ត្រីរាជការ ហើយបើយើងបានតាក់តែងច្បាប់ស្ដីពីសហជីពហើយ រឿងអីដែលយើងមិនឲ្យគ្របដណ្ដប់ទៅលើមន្ត្រីរាជការស៊ីវិលឲ្យគាត់មានសិទ្ធិបង្កើតសហជីពផងនោះ»។
នៅក្នុងដំណើរការធ្វើច្បាប់ស្ដីពីសហជីពរបស់រដ្ឋាភិបាលនោះ មន្ត្រីអង្គការសង្គមស៊ីវិល សមាគម និងសហជីព ក៏បានស្នើទៅរដ្ឋាភិបាលឲ្យធ្វើការកែលម្អនូវចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់សហជីពនោះដែរ។ ការទាមទារឲ្យកែលំអនោះដោយសារពួកគេយល់ឃើញថា វិសាលភាពនៃច្បាប់ស្ដីពីសហជីពនេះមិនបានគ្របដណ្ដប់ទៅលើមន្ត្រីរាជការគ្រូបង្រៀន ឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញ និងស្របទៅនឹងអនុសញ្ញា ILO ដែលបានធានាដល់សិទ្ធិគ្រូបង្រៀន និងមន្ត្រីរាជការ ក្នុងការទទួលបានសិទ្ធិក្នុងការបង្កើតសហជីពនោះឡើយ។
នៅក្នុងទិវាគ្រូបង្រៀនពិភពលោកកាលពីថ្ងៃទី៥ តុលា នៅឯទីលានសេរីភាពបញ្ចេញមតិ នាយកមជ្ឈមណ្ឌលអាម៉េរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ថា អេស៊ីល (ACILS) លោក ដេវីត វែល ថ្លែងទៅកាន់គ្រូបង្រៀនថា គ្រូបង្រៀនត្រូវតែទទួលបាននូវសិទ្ធិក្នុងការចងក្រងបង្កើតសហជីពក្នុងការការពារសិទ្ធិផលប្រយោជន៍គ្រូបង្រៀន។
លោក ដេវីត វែល៖ «សារសំខាន់ណាស់ដែលគ្រូបង្រៀនគាត់អាចប្រើសិទ្ធិរបស់គាត់នៅក្នុងការចរចាជាសមូហភាពជាកិច្ចព្រមព្រៀង រួមមានដូចជាកិច្ចសន្យាផ្សេងៗ មានដូចជា ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារផ្សេងៗ។ អ៊ីចឹងវាមិនមានជាសារសំខាន់ទេនៅពេលដែលយើងអនុម័តយកអនុសញ្ញាស្នូលនោះហើយ ប៉ុន្តែមិនបានយកមកអនុវត្ត។ ខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវទៅរដ្ឋាភិបាលប្រទេសកម្ពុជាថា ច្បាប់សហជីពនេះនឹងគួរតែគ្របដណ្ដប់ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទេ ប៉ុន្តែគ្របដណ្ដប់ទៅលើគ្រូបង្រៀនផងដែរ»។
កាលពីថ្ងៃទី៥ ខែតុលា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងមន្ត្រីគណបក្សប្រឆាំង បានដឹកនាំគ្រូបង្រៀនមកពី ១៦ រាជធានី ខេត្ត ដាក់ញត្តិទៅរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សុំឲ្យដំឡើងប្រាក់បៀវត្សរ៍ជូនពួកគាត់ឲ្យបាន ១លានរៀលចាប់ពីឆ្នាំ២០១៣ និងសុំពង្រីកសិទ្ធិសហជីពឲ្យគ្របដណ្ដប់លើគ្រូបង្រៀន និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ការស្នើសុំនេះ គឺមានគោលបំណងចង់ឲ្យគ្រូបង្រៀនទទួលបានការគោរព និងមានសំឡេងនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនឹងការងារអប់រំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីរដ្ឋាភិបាល និងក្រសួងអប់រំនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វិស័យអប់រំនៅកម្ភុជា គឺគ្មានគុណភាពទេ ពីព្រោះលោកគ្រូអ្នកគ្រូយកលុយក្មេង ហើយក្មេងមើលងាយដូចឆ្កែ ម្យ៉ាងទៀតក្មេងមិនទទួលបានការអប់រំគ្រប់គ្រាន់ទេ ដូច្នេះវាធ្វើឲ្យជះឥទ្ធិពលអាក្រក់រវាងគ្រូ ហើយនឹងសិស្សរហូតដល់សង្គមជាតិទាំងមូល។
I think that government can’t offer the salary 250$ because the priminister said already”can’t” because his all children and relative not work in education system. So he give for what?and give to who?
អ្នកដឹកនាំ ប្រទេសមួយ មាយាទល្អ ឬអាក្រក់ គេ មើល ប្រព័ន្ធ អប់រំ នេះ ហើយ ។
សូម មេត្តា ជួយ អោយ យោបល់ ពី មេដឺកនាំយើង ផង តើ មាយាទ ថោក ឬ អាក្រក់ ?
Hun manet used to learn usa so he should give advice to his father.but after wear 2stars on sholder he become a blind person and deaf hey. He has nothing tell his father about education system.
មិនអាចថាជាថ្លៃថ្នូបានទេ! ល្ងើ_ហើយថោកណាស់.
I think the government no cheap and bad, but useless to leader Khmer economy to challenge with other economy countries
គេបង្កើត សហជីពដើម្បីអ្វី?
និស័យអប់រំនៅកម្ពុជា នៅក្រិនមួយកន្លែង សិស្សមួយចំនួនរៀនចប់ត្រកអត់ការងារធ្វើ ហើយរដ្ឋាភិបាលដូចជាគ្មានចំ
ណាប់អារម្មណ៍ ដូចម៉ាៗយករួចតែខ្លួន ។ បណ្ឌិតច្រើនកៀរនិងជើង តែពុំសូវបានសាច់ការណាមួយឲ្យច្បាស់លាស់
ដល់ដូច្នោះទៅ ទីផ្សារសេរីទៅអនាគត ខាងអន្តរជាតិ វៀតណាមនិងវៃផ្តាច់កម្ពុជា នាឆ្នាំ ២០១៥ ខាងមុខ ។